Khmernote Media
  • អន្តរជាតិ

    អារ៉ាប់៖ បើយោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថា មកទល់នឹងពេលនេះក្រុមអ្នកវិទ្យាសាស្រ្តចិនបានរកឃើញវិធីដាំដុះស្រូវលើវាលខ្សាច់ក្រុង Dubai ប្រទេសអារ៉ាប់រួម និងអាចប្រមូលផលបានដោយជោគជ័យហើយ។ ពូជស្រូវដែលគេអាចយកទៅធ្វើការដាំដុះនេះ ជាប្រភេទពូជស្រូវកូនកាត់ ដែលអាចលូតលាស់នៅក្នុងទឹកប្រៃបាន។ តាមរយៈការប្រមូលផលកាលពីសប្តាហ៍មុននេះ បានបង្ហាញថា គេអាចប្រមូលផលបាន ៧,៥០០​គីឡូក្រាម ក្នុងផ្ទៃដីមួយហិចតា ដែលទិន្នផលនេះគឺច្រើនជាងទិន្នផលគេអាចប្រមូលបានច្រើនជាងការដាំដុះធម្មតាទ្វេដងឯណោះ។ ក្រោយពីការដាំដុះសាកល្បង ខាងលើបញ្ចប់ដោយជោគជ័យ ក្រុមអ្នកវិទ្យាសាស្ត្រចិនគ្រោងនឹងពង្រីកដែនដីដាំដុះរបស់ខ្លួនឲ្យឡើងដល់ ១០០ ហិចតានៅឆ្នាំ ២០១៩ ខាមុខនេះ ហើយនឹងគ្រោងកាបង្កើនការរដាំដុះលើផ្ទៃដី ៨៣ ៦០០ គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០២០៕ អត្ថបទ​៖ ភក្តី ប្រភព៖ nextshark

    June 4, 2018
  • អន្តរជាតិ

    ទាំងនេះជាប្រទេសចំនួន ២០ នៅលើពិភពលោក ដែលប្រកបដោយគ្រោះថ្នាក់បំផុតសម្រាប់អ្នកទៅដើរកំសាន្តនៅទីនោះ។ ប្រទេសទាំងនេះរួមមាន៖ ២០.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ ប្រទេសនេះមានកំលាំងយោធាធ្វើប្រតិបត្តិការពេញគ្រប់ទីកន្លែង ដូចនេះការផ្ទុះអាវុធក៏អាចកើតមានគ្រប់ពេលដែរ។ ១៩.ប្រទេសថៃ៖ ត្រឹមរយៈពេល ១៣ ឆ្នាំ ចុងក្រោយចំនួនអ្នកស្លាប់ក្នុងអំពើហឹង្សាបានកើតដល់ ៦ ៥០០ នាក់។ ១៨.ប្រទេសចាម៉ៃកា៖ប្រទេសនេះសម្បូរបទឧក្រិដ្ឋ និងការបាញ់ប្រហារគ្នាណាស់។ ១៧.ប្រទេសអាហ្វ្រិកខាងត្បូង៖ សម្បូរករណីឃាតកម្ម និងចាប់រំលោភ។ ១៦.ប្រទេសហ្គាតេម៉ាឡា៖ សម្បូរករណីចោរប្លន់ និងធ្វើអត្ថឃាត។ ១៥.ប្រទេសឆាដ៖ក្រុមឥស្លាមជ្រុលនិយមជាច្រើនដូចជាក្រុម​ ISIS លាក់ខ្លួននៅក្នុងប្រទេសនេះ។ ១៤.ប្រទេសបង់ក្លាដែស៖មានគ្រោះធម្មជាតិច្រើន និងអាចកើតឡើងគ្រប់ពេល ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងរញ្ជួញផែនដីជាដើម។ ១៣.ប្រទេសម៉ាលី៖មានករណីឃាតកម្មក្នុងសណ្ឋាគារច្រើន។ ១២.ប្រទេសលីបង់៖មានអំពើរហឹង្សាក្នុងគ្រួសារ

    June 4, 2018
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន Huawei ដែលកំពុងឈរនៅលើលេខរៀងទី 79th ជាម៉ាកលំដាប់កំពូលខាងបច្ចេកវិទ្យា ក្នុងទស្សនាវដ្តី Forbes ត្រៀមបញ្ចេញលក់នូវស្មាតហ្វូន ស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime តម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមកាដូកក្រើកនៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “ស្មាតហ្វូនស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime ដែលនឹងមកដល់មកដល់ទីផ្សារកម្ពុជានៅថ្ងៃទី១០មិថុនាឆ្នាំ២០១៨ខាងមុខនេះ មានតម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមដបទឹក ស៊ីមកាតស្មាតជាមួយនឹងកញ្ចក់ធំហ្មង ៤សប្តាហ៏”។ Huawei Y6

    June 4, 2018
  • អន្តរជាតិ

    អូស្ត្រាលី៖ កម្មករ ដែលមានប្រាក់ឈ្មួលទាបបំផុតក្នុងប្រទេសអូស្ត្រាលីនឹងត្រូវបានគេដំឡើង ២៤.៣០​ដុល្លារអូស្ត្រាលីក្នុងមួយសបា្តហ៍បន្ថែមទៀត​ចាប់ពីខែមិថុនា នេះទៅ។ បើយោងតាមគណៈកម្មការ ដើម្បីសមធម៌ការងារបានឲ្យដឹងថា ប្រាក់ឈ្មួលអប្បរមាជាតិអូស្រ្តាលីនឹងត្រូវកើនឡើង ៣,៥% ដែលក្នុងនោះប្រាក់ឈ្មួលទាបបំផុតរបស់និយោជកអាចនឹងកើនឡើងដល់ ៧១៩.២០ដុល្លារអូស្ត្រាលី ក្នុងមួយសប្តាហ៍ ឬ ១៨.៩៣ក្នុងមួយម៉ោង។ បើយោងតាមលោក Justice Iain Ross ប្រធានគណៈកម្មការខាងលើបានប្រាប់ឲ្យដឹងថា ការដំឡើងនេះត្រូវបានធ្វើឡើងឲ្យស្របទៅនឹងទីផ្សារការងារ និងសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ននេះ។ លោកបានបន្តទៀតថា ទម្រាំតែអាចសម្រចធ្វើការដំឡើងប្រាក់ឈ្មួលនេះបាន គេត្រូវធ្វើការសិក្សាយ៉ាងល្អិតល្អន់ ដែលការសិក្សានោះបានចាប់ផ្តើមតាំងឆ្នាំមុនមកម្ល៉េះ។ ចុងក្រោយលោកបានបញ្ជាក់ទៀតថា ប្រាក់ឈ្មួលអប្បរមារបស់និយោជកទាំងអាចនឹងត្រូវបន្តកើនឡើងទៀត ប្រសិនសេដ្ឋកិច្ចជាតិកើតឡើងខ្ពស់ដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ 9news

    June 4, 2018
  • កីឡា

    ការប្រកួតរវាងក្រុម​ Sisophon FC និងក្រុម យុវជននាឋអាស៊ី បញ្ចប់ទៅដោយលទ្ធផលក្រុម Sisophon FC យកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 10-3។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះក្រុម Sisophon FC ដែលជាក្រុមមកពីខេត្តបន្ទាយមានជ័យបានបង្ហាញទំរង់លេងល្អមែនទែន ពោរគឺក្រុម Sisophon FC គឺលេងដោយទំនុកចិត្តដោយតំបន់ប្រយុទ្ធនិងការពារ។ ក្រុម Sisophon FC បានដាក់សម្ពាធមកលើក្រុម យុវជននាឋអាស៊ី ជាច្រើនលើកច្រើនសាររហូតដល់សុតបញ្ចូលទីមកលើក្រុម យុវជននាឋអាស៊ី។ ចំណែកឯក្រុម យុវជននាឋអាស៊ី

    June 3, 2018
  • កីឡា

    ទោះជាមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំកាលពីយប់មិញ នៅតែបន្តនិងបញ្ចប់ទៅយ៉ាងរលូន ជាមួយភាពសប្បាយរីករាយ ពីសំណាក់ទស្សនិកជន នៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។ តារាចម្រៀងល្បីៗចំនួន ៥ដួង ដែលក្នុងនោះរួមមាន លោក ឆន សុវណ្ណរាជ កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និង លោក Vid Color នៅតែប្រឹងស្រែកច្រៀងក្រោមដំណក់ទឹកភ្លៀងដ៏ត្រជាក់ ក្រោយពេលឃើញអ្នកខេត្តត្បូងឃ្មុំ គាំទ្រវិស័យសិល្បៈក៏ដូចជាគាំទ្រ

    June 3, 2018
  • PR

    រាជធានីភ្នំពេញ៖ សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា រួមសហការជាមួយនឹងសមាគមឆ្មបកម្ពុជា ត្រៀមរៀបចំសិក្ខាសាលាស្តីមួយអំពី «សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ» ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Sanofi ដើម្បីផ្ដល់ឲ្យអ្នកទទួលបាននូវការពិនិត្យសុខភាព និងប្រឹក្សាយោបល់ពី អាហារូបត្ថម្ភអំឡុងពេលពពោះ និងអាហារូបត្ថម្ភសម្រាប់កុមារ រួមទាំងចែករំលែកចំណេះដឹង អំពីសារៈប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងការលូតលាស់របស់កុមារ។ តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ ការផ្ដល់នូវអាហារូបត្ថម្ភបានត្រឹមត្រូវ គឺជាគន្លឹះសំខាន់មួយ ដើម្បីធានាថាកូនរបស់អ្នកធំធាត់មានសុខភាពល្អ និងរឹងមាំ។ កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលពួកគេ ត្រូវការជាចាំបាច់ ដើម្បីជួយទ្រទ្រង់ឆ្អឹង និងធ្មេញឲ្យរឹងមាំ។ ក្នុងនោះសម្រាប់ស្ត្រីដែលចង់បានកូន ការស្វែងយល់ពីអាហារូបត្ថម្ភ និងជាតិកាល់ស្យូម ក៏មានប្រយោជន៍ណាស់ដែរ។ សម្រាប់សិក្ខាសាលានោះនឹងមានធ្វើបង្ហាញពីអត្ថប្រយោជន៍នៃទទួលទានអាហារសម្បូរជាតិកាល់ស្យូម ជាតិដែក និងវីតាមីន C

    June 3, 2018
  • កីឡា

    នារាត្រីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ ក៏ជារាត្រីទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំ ផងដែរដោយមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសជាច្រើនដួង មកអង្រួនបេះដូងអ្នកខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយ ទោះបីជាមានភ្លៀងធ្លាក់រលឹមយ៉ាងណាក៏ដោយ។ ក្នុងនោះដែរលោក ឆន សុវណ្ណរាជ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញអ្នកត្បូងឃ្មុំ មកគាំទ្រកាប្រគុំតន្ត្រីរបស់ស្រាបៀរ GANZBERG ទាំងភ្លៀង តាំងពីដើមរហូតដល់ចប់។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION។ នៅសប្តាហ៍ក្រោយនេះដែរ

    June 3, 2018
  • PR

    ភ្នំពេញ៖ បន្ទាប់ពីជោគជ័យលើការលក់ចេញស្មាតហ្វូនស៊េរីថ្មី Huawei P20 ($689), P20 Pro ($859), Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189), Huawei nova 2i ($299) ក្រុមហ៊ុន Huawei ឈរនៅជួរមុខលើប្រាក់ចំណេញលំដាប់ពិភពលោកពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានរួមសហការជាមួយតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុ និង ហាងលក់ទូរសព្ទ័ ស៊ីវអេង

    June 3, 2018
  • កីឡា

    តារាចម្រៀងវ័យក្មេង២ដួង ប្រចាំផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step បានច្រៀងចម្រៀងរួមគ្នាជាមួយបទមនោសញ្ចេតនាស្នេហាជ្រាលជ្រៅ ដោយពួកគេបានបញ្ចូលអារម្មណ៍ទៅតាមបទចម្រៀង ផ្អែមល្ហែមជាមួយគ្នានៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំ និងធ្វើអោយអ្នកទស្សនាស្ទើរលើសជាតិស្ករ នៅក្រោមដំណក់ទឹកភ្លៀងរលឹមយ៉ាងត្រជាក់ផងដែរ។ ចម្រៀង២បទមនោសញ្ចេតនាច្រៀងរួមគ្នារបស់តារា២ដួងនេះមានចំណងជើងថា “សាកស្រលាញ់គ្នាបានទេ” និង “សុំទោសដែលដើរលេងចោលអូន”។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

    June 3, 2018