- Khmernote Media
- កីឡា
នារាត្រីយប់ទី១ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅទីរួមខេត្តត្បូងឃ្មុំ ក្រុងសួង នេះពិតជាមិនធម្មតា គ្រាន់តែបើកឆាកភ្លាម ឈិន ម៉ានិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបងប្អូនអ្នកខេត្តត្បូងឃ្មុំ មកគាំទ្រច្រើនលើសការរំពឹងទុក។ ព្រឹត្តិការណ៍ដ៏កក្រើកនៅយប់នេះ ពិតជាមិនធ្វើអោយបងប្អូនអ្នកខេត្តត្បូងឃ្មុំ ខកចិត្តនោះទេ ដោយសារមានវត្តមានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជាកូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ លោក នី រតនា និងតារាចម្រៀងជាច្រើនរូបទៀត។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD
June 1, 2018 - កីឡា
ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមមួយ GANZBERG GOLD MEDAL CONCERT 2018 បានមកដល់ខេត្តត្បូងឃ្មុំ ហើយដោយក្នុងរាត្រីទី១ នេះមានសុទ្ធតែតារាចម្រៀងល្បីៗឈ្មោះដូចជាលោក សុវត្ថិ មុន្នីនាគ ដែលជាកូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ព្រមទាំងលោក នី រតនា ផងដែរ ហើយក៏មានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួងផងដែរ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងរយៈពេល២យប់ជាប់ៗគ្នា នៅក្រុងសួង ជិតរោងចក្រទឹកកក ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើង ៣ ខេត្តក្រុងជាប់ៗគ្នារួចមកហើយ
June 1, 2018 - អន្តរជាតិ
នារីជាច្រើនតែងតែធ្វើការផ្លាស់ប្ដូរស្ទាយសម្លៀកបំពាក់, ស្ទាយម៉ូតសក់ និងការតុបតែងខ្លួន។ ប៉ុន្ដែពួកគេមិនដឹងទេថាចង់បានភាពទាក់ទាញក៏ដូចជាភាពប្លែកថ្មី ពុំចាំបាច់ផ្លាស់ប្ដូរច្រើនយ៉ាងហ្នឹងក៏បានដែរ ត្រឹមតែអ្នកលេងពណ៌សក់ក៏មានភាពស្រស់ស្អាតណាស់ទៅហើយ។ ជាពិសេសពណ៌ដែលកំពុងតែទទួលបានការពេញនិយមនោះគឺពណ៌ប្រាក់ ហាយលាយជាមួយនឹងពណ៌ខ្មៅ។ ខាងក្រោមនេះគឺជាស្ទាយពណ៌សក់ដែលគេកំពុងតែទទួលបានការចាប់អារម្មណ៍៖ អត្ថបទ៖ Sai ប្រភព៖mthai
June 1, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាជារឿងពិបាកទទួលយកណាស់សម្រាប់ឪពុកម្តាយនៅពេលដែលពេលព្រឹកទើបតែជូនកូនឡើងឡានទៅសាលាសោះ ល្ងាចបែរជាគេផ្តល់ដំណឹងមកថាកូនស្លាប់បាត់ទៅវិញ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលក្មេងប្រុស៤ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានគេភ្លេចចោលនៅក្នុងរថយន្តក្រុងរយៈពេលជាង៧ម៉ោង។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន នាម៉ោង៧ព្រឹកម្តាយក្មេងបាននាំក្មេងររងគ្រោះទៅេជិះរថយន្តទៅសាលា។ តែមិនម៉ោងប្រហែលជា៤ល្ងាចគេបែរផ្តល់ដំណឹងមកថាកូនរបស់នាងបានបាត់បង់ជីវិតទៅហើយ។ ប្រភពដដែលបានអោយដឹងថា ក្មេងរងគ្រោះមានឈ្មោះ TianTian រថយន្តក្រុងដែលគេជិះនៅថ្ងៃកើតហេតុនោះគឺជារថយន្តរបស់ប្តីនាយកសាលមត្តេយ្យមួយនេះ។ នៅថ្ងៃកើតហេតុរថយន្តមួយនេះបានដឹកក្មេងចំនួន៨នាក់ តែមិនមានអ្នកចាប់អារម្មណ៍នោះទេថាក្មេងប្រុសរងគ្រោះមិនទាន់បានចេញពីរថយន្ត។ បន្ទាប់ពីដាក់ក្មេងនៅសាលាហ់ើយប្តីនាយកសាលានោះក៏បានបើករថយន្តនេះទៅកន្លែងធ្វើការរបស់គាត់ រហូតម៉ោង៣ល្ងាចដែលត្រូវយកក្មេងទៅផ្ទះគេវិញទើបគេប្រទះឃើញក្មេងរងគ្រោះដេកសន្លប់នៅក្នុងនោះ។ គេក៏បានបញ្ជូន TianTian ទៅមន្ទទីពេទ្យដែរ តែគ្រូពេទ្យបានប្រាប់ថាគេបានស្លាប់បាត់បង់ជីវិតបាត់ហើយ។ ពេលនេះនាយកសាលានិងប្តីត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតពីករណីនេះ ឪពុករបស់ក្មេងរងគ្រោះបានប្រាបអ្នកការសែតថា គាត់មិនចង់បានប្រាក់សំណងនោះទេ តែគាត់ចង់អោយកូនរបស់គាត់ប្រទះមកវិញ៕ អត្ថបទ ៖ Mali ប្រភព ៖ shanghaiist
June 1, 2018 - កីឡា
វីរៈបុរសរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានអារម្មណ៍ថា៖ ខ្សែប្រយុទ្ធ Lionel Messi មិនចាំបាច់បង្ហាញពីអ្វីទេទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup ទោះបីជា Messi គឺជាកីឡាករឆ្នើមរបស់ក្លឹប FC Barcelona ក៏ដោយ។ កាលពីឆ្នាំ 2014 ខ្សែប្រយុទ្ធ Leo Messi បានជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសប្រេស៊ីល ដែលពេលនោះក្រុមជម្រើសជាតិអាហ្សង់ទីនបានត្រឹមតែជាជើងឯករងតែប៉ុណ្ណោះ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់។ វីរៈបុរសអាហ្សង់ទីនលោក Diego Maradona គឺជាមនុស្សចុងក្រោយដែលជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Fifa World
June 1, 2018 - អន្តរជាតិ
បើសិនជានៅអ្នកគេងពុំដែលស្កប់, ស្ងាបច្រើន និងកណ្ដាសទាំងកណ្ដាលយប់ បញ្ជាក់ថាអ្នកកំពុងតែមានជំងឺតានតឹងយ៉ាងធ្ងន់ធ្ងរ។ ព្រោះថាការស្ងាបច្រើននៅក្នុងមួយថ្ងៃវាមិនមែនជាការអត់ងងុយទេ ប៉ុន្ដែវាបណ្ដាលមកពីភាពតានតឹងរបស់អ្នក។ ដែលភាពតានតឹងនេះអាចបណ្ដាលមកពីបញ្ហាគ្រួសារ, ការងារ និងទទួលរងពីមជ្ឈដ្ឋានជុំវិញខាងក្រៅ។ ជំងឺនេះវាកើតឡើងដោយអ្នកមិនដឹងខ្លួនឡើយព្រោះអ្នកគិតថាការស្ងាបគឺជាភាពខ្ជិលមួយ ប៉ុន្ដែមិនមែននោះទេជំងឺផ្លូវចិត្តនេះសញ្ញាណដំបូងអ្នកអាចនឹងអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅពីអង្គុយស្ងៀម, ស្ងាបប៉ុន្ដែអ្នកគេងមិនលក់, វិលមុខ, រាគ, អារម្មណ៍ឡើងចុះ, នោមញឹកញាប់ និងធ្វើឲ្យអ្នកមានស្បែកស្ងួត។ ដើម្បីព្យាបាលជំងឺនេះអ្នកគួរតែស្វែងរកអ្វីធ្វើដែលជាចំណង់ចំណូលចិត្តរបស់អ្នកដែលជួយឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ រឺក៏ធ្វើដំនើរកំសាន្ដជិតៗ ជាពិសេសអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះដែរអ្នកក៏គួរតែទទួលទានអាហារណាដែលវីតាមីន C, វីតាមីន B៣, វីតាមីន B៥, វីតាមីន B៦ កាន់តែជួយឲ្យរាងកាយរបស់អ្នករឹងមាំជាងមុន៕ អត្ថបទ៖ Sai ប្រភព៖mthai
June 1, 2018 - សង្គម
កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលមួយតាមបណ្តាសារព័ត៌មានបរទេសជាច្រើនបានធ្វើការចុះផ្សាយទាក់ទងនឹងករណីជនបរទេសម្នាក់ត្រូវបានជនជាតិចិនមានគ្នាប្រមាណជា១០នាក់ព្រួតវាយនៅក្នុងទឹកដីខេត្តព្រះសីហនុ។ ក្រោយកើតមានករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់កំលាំងឲ្យធ្វើការស្រាវជ្រាវលើករណីនេះ ឥលូវបានដឹងការពិតហើយ៖ យោងតាមការរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា៖ នៅថ្ងៃទី២៧ ខែឧសភា កន្លងទៅ បុរសជនបរទេសឈ្មោះ Paul John Farrell បានទៅហាងបារមួយកន្លែង ដើម្បីផឹកកំសាន្តនៅទីនោះ ក្រោយមកក៏មានមនុស្សមួយក្រុមបានត្រួតគ្នាវាយមកលើរូបគាត់ ដោយរូបគាត់ស្មានតែជាជនជាតិចិន ដែលនៅក្បែរនោះ។ ក្រោយពីធ្វើការសាកសួរម្ចាស់ហាងរួចទើបដឹងថា អ្នកព្រួតវាយគាត់មិនមែនជាជនជាតិចិនទេ គឺបុគ្គលិកបារ ដែលជាជនជាតិខ្មែរ។ ចំណែកឯម្ចាស់ហាងបារនោះបញ្ជាក់ថា នៅថ្ងៃកើតហេតុជនបរទេសខាងលើបានចូលមកហាង ហើយសុំស្រាបៀរជនជាតិចិនផឹក តែជនជាតិចិនទាំងនោះមិនឲ្យ ព្រោះខ្លាចមានរឿង ហើយម្ចាស់ហាងបារក៏បានប្រាប់ជនបរទេសនោះឲ្យចេញពីហាង ប៉ុន្តែជនបរទេសនោះបែរជាស្រែកជេរ ច្រាន
June 1, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid មានការរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពេលលោក Zinedine Zidane ប្រកាសលាលែងពីដំណែងនិងចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីម្សិលមិញ។ នៅក្នុងសន្និសីទកាសែតដែលធ្វើឡើងដោយមិនបានត្រៀមទុកមុនរបស់លោក Zinedine Zidane ជាមួយនឹងក្លឹបអធិរាជសរ Real Madrid នោះធ្វើអោយអ្នកគាំទ្រក្លឹបអធិរាជសរ Real Madrid រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការចាកចេញរបស់ Zidane។ នៅក្នុងសន្និសីទកាសែតនោះលោក Zinedine Zidane បាននិយាយទៅតាមអ្នកសារពត៌មានថា៖ អ្វីគ្រប់យ៉ាងត្រូវតែមានការផ្លាស់ប្ដូរ នោះហើយជាមូលហេតុដែលខ្ញុំបានសំរេចចិត្តចាកចេញពីក្លឹប។ ខ្ញុំស្រលាញ់ Real Madrid ណាស់។ អ្វីដែលខ្ញុំកំពុងគិតគឺ Real Madrid
June 1, 2018 - អន្តរជាតិ
នារីជាច្រើនតែងតែជួបប្រទះការលំបាកនៅក្នុងការតុបតែងសក់របស់ខ្លួន ដោយពួកគេមិនដឹងថាគួរលេងស្ទាយបែបណាសម និងមើលទៅស្រស់ស្អាត។ ប៉ុន្ដែអ្នកអស់បារម្ភទៀតហើយជាមួយនឹងម៉ូតស្ទាយស្អាតៗខាងក្រោមនេះ ព្រោះថាវាមិនត្រឹមតែជួយឲ្យអ្នកមើលមកស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងទទួលបានភាពថ្លៃថ្នូរផងដែរ។ ចង់ដឹងថាស្រស់ស្អាតយ៉ាងណា សូមមើលរូបខាងក្រោមនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai
June 1, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារលេខ ៧២១៧ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ តទៅ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យ ចំពោះមធ្យាបាយដឹកជញ្ចូន និងយានជំនិះទាំងឡាយណា ដែលមិនបានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក នឹងត្រូវបង់ប្រាក់ពន្ធ និងបង់ប្រាក់ពិន័យ ១០០% នៃប្រាក់ពន្ធដែលត្រូវបង់។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម
June 1, 2018









