Khmernote Media
  • អន្តរជាតិ

    ប្រទេសម៉ាឡេស៊ី ៖ អនាម័យជារឿងមួយដ៏សំខាន់មួយដែលភោជនីយ៍រឺហាងលក់អាហារផ្សេងៗគួរគិតគូរអោយបានល្អ ព្រោះអតិថិជនសព្វថ្ងៃផ្តោតសំខាន់លើរឿងអនាម័យនេះខ្លាំងណាស់។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីហួសចិត្តមួយ ដែលភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពមួយបែរជាប្រើទឹកភក់តាមផ្លូវលាងចានដែលទុកដាក់អាហារអោយភ្ញៀវបរិភោគទៅវិញ។ ក្រោយពីរឿងរ៉ាវនេះបានបែកធ្លាយតាមរយៈវីដេអូ វាក្លាយជាការរិះគន់ពេញបណ្តាញសង្គមទៀតផង។ វីដេអូនេះត្រូវបានគេចូលមើលរហូតដល់ទៅជាង១លាននាក់ក្នុងរយៈពេលត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ តាមរយៈវីដេអូនោះក៏័បានបង្ហាញសកម្មភាពបុគ្គលិកទីនោះយកចាននិងរបស់ប្រើប្រាស់មួយចំនួនទៀតទៅលាងទឹកភក់ដែលដក់នៅតាមផ្លូវ។ ភោជនីយដ្ឋានដែលមានរឿងអាស្រូវនេះមានឈ្មោះ Raj’s Banana Leaf វាត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានដែលល្បីឈ្មោះមួយក្នុងតំបន់ Bangsar ទីក្រុង Kuala Lumpur នេះ។ អាជ្ញាធរសុខាភិបាលក្នុងស្រុកបានចេញបញ្ជារអោយបិទភោជនីយដ្ឋាននោះ ព្រមទាំងបញ្ជូនមន្ត្រីមានជំនាញអោយទៅស៊ើបអង្កេតលើករណីនេះទៀតផង។ ភោជនីយដ្ឋាននេះបានចេញមុខសំទោស ដោយបកសស្រាយថានេះជាកំហុសឆ្គងដែលកើតឡើងដោយសារតែបុគ្គលិកថ្មី វាជាករណីមិនគួរកើតឡើង។ ម្ចាស់ភោជនីយដ្ឋានអះអាងថាភោជនីយដ្ឋានទទួលបានការត្រួតពិនិត្យក្រសួងសុខាភិបាលរួចមកហើយកន្លងមក ហើយសន្យាថាមិនអោយរឿងនេះកើតឡើងបាននោះទេ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព

    May 31, 2018
  • អន្តរជាតិ

    នៅពេលបរិភោគអាហាររួច អ្នកមិនគួរទទួលទាន ក៏ដូចជាធ្វើការងារអ្វីភ្លាមនោះទេព្រោះថាក្រពះរបស់អ្នកធ្វើការរំលាយអាហារមិនទាន់ ដែលអាចបណ្ដាលឲ្យអ្នកឈឺក្រពះបានយ៉ាងងាយ។ ព្រោះថានៅពេលដែលអ្នកដាក់អាហារថ្មីចូលធ្វើឲ្យអាស៊ីតនៅក្នុងខ្លួនធ្វើការមិនទាន់។ ខាងក្រោមនេះគឺជាអាហារ និងសកម្មភាពទាំង ៨ដែលអ្នកមិនគួរធ្វើភ្លាមបន្ទាប់ពីបរិភោគបាយរួច៖ ១. មិនត្រូវបរិភោគផ្លែឈើភ្លាមៗ ព្រោះថាផ្លែឈើនេះអាចនឹងត្រូវបានលាយបញ្ចូលគ្នាជាមួយអាហារ ដែលអ្នកទើបតែទទួលទាន បណ្តាលឲ្យមានឧស្ម័នរាបស្មើនៅក្នុងខ្លួនកើនឡើង។ឮ ២. កុំធ្វើការងារបន្ទាប់ពីទទួលទានបាយហើយឲ្យសោះ ដោយសារតែចរន្ដឈាម, សាច់ដុំនិងខួរក្បាលតិចកំពុងតែដំនើរការ ហេតុនេះបណ្ដាលឲ្យអ្នកអស់កំលាំង។ ៣. កុំផឹកតែ ព្រោះរាងកាយនឹងស្រូបយកសារធាតុចិញ្ចឹម ហើយស្រូបជាតិដែកតិចជាងដែលអាចធ្វើឲ្យជួបហានិភ័យនៃជំងឺបេះដូងខ្ពស់។ ៤. កុំហាត់ប្រាណ ព្រោះធ្វើឲ្យក្រពះមិនអាចរំលាយម្ហូបអាហារដែលទើបបរិភោគ លើសពីនេះធ្វើឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមតិចនិងបណ្តាលឲ្យរមួលក្រពើ។ ៥. កុំទទួលទានអាហាររហូតដល់ហល់ពេញពោះ ព្រោះថាក្រពះរបស់អ្នកធ្វើការមិនទាន់នោះទេ ដែលជាហេតុធ្វើឲ្យមានការស្ទះ។ ៦. កុំធ្វើការងូតទឹកភ្លាមៗបន្ទាប់ពីទទួលទានរួច ព្រោះថាធ្វើឲ្យក្រពះរបស់អ្នកមិនដំនើរការល្អ។ ៧. កុំជក់បារីព្រោះថាការជក់បារីបន្ទាប់ពីអាហាររួចមានហានិភ័យនៃជំងឺហឺតនិងជំងឺមហារីក ជាជាងដែលអ្នកជក់ធម្មតាទៅទៀត។ ៨. កុំចូលគេងទាំងដែលអ្នកទើបទទួលទានអាហារហើយ ព្រោះក្រពះរបស់អ្នកមិនអាចរំលាយអាហារបាន

    May 31, 2018
  • អន្តរជាតិ

    បរទេស ៖ នៅក្នុុងតំបន់អាស៊ីត្រូវបានគេទទួលស្គាល់ថាជាកន្លែងដែលចូលចិត្តបរិភោគសាច់សត្វឆ្កែនិងឆ្មា ច្រើនជាងគេបំផុតនៅក្នុងពិភពលោកនេះ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីម្នាក់ទទួលបានប្រាក់សំណងជាង៩,២០០ដុល្លារ បន្ទាប់ពីមិត្តរួមការងាររបស់នាងបានសួរនាងថាចួលចិត្តបរិភោគសាច់ឆ្កែនិងឆ្មាទេ។ តាមប្រភពបានអោយដឹងថារឿងរ៉ាវនេះបានកើតឡើងកាលពីខែកក្កដា ឆ្នាំមុន ស្រ្តីអាស៊ីរូបនេះបានធ្វើការក្នុងក្រុមហ៊ុនគណនេយ្យមួយក្នុងប្រទេសអៀឡង់។ នៅថ្ងៃកើតហេតុមិត្តរួមការងារប្រុសម្នាក់របស់ស្រ្តីអាស៊ីរូបនេះបាននិយាយទៅកាន់នាងថា “ខ្ញុំធ្លាប់លឺថាសាច់ឆ្កែនិងឆ្មារជាសាច់ពេញនិយមបំផុតក្នុងតំបន់អាស៊ី តើនាងចូលចិត្តញុំាវាដែររឺទេ?”។ នៅថ្ងៃបន្ទាប់អ្នកគ្រប់គ្រងបានប្រទះជើញស្រ្តីអាស៊ីរូបនេះបានយំ ហើយគាត់ក៏បាននឹងពីហេតុការណ៍ដែលបានកើតឡើង គាត់បានអោយមិត្តរួមការងារម្នាក់នេះមកសុំទោសសនាង។ តែយ៉ាងណាស្រ្តីអាស៊ីរូបនេះនៅតែសម្រេច ចិត្តលាឈប់ពីការងារនៅនោះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ទទួលបានការសុំទោសរួចហើយ។ គណៈកម្មការទំនាក់ទំនងការងារ ហៅកាត់ WRC កាលពីពេលថ្មីៗនេះបានបញ្ជាអោយក្រុមហ៊ុនគណនេយ្យផ្តល់សំណងដល់នាងចំនួន ៨,០០០អឺរ៉ូ (៩,២០០០ដុល្លារ) ។ ក្រោយពីនាងបានរាយការណ៍ថានាងត្រូវបានអាក់អន់ចិត្តនឹងពាក្យសម្ដីរបស់មិត្តរួមការងារនាង ក្រោយពីការស៊ើបអង្កេតគេរកឃើញថាស្រ្តីរូបនេះត្រូវបានរងការរើសអើងលើភេទ ការតំរង់ទិសផ្លូវភេទ និងរើសអើងពូជសាសន៦ពីមិត្តរួមការងារទៀតផង៕ អត្ថបទ ៖

    May 31, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ ក្នុងឆ្នាំនេះស្មាតហ្វូនកំពូលៗជាច្រើនត្រូវបានចេញលក់ជាសាធារណៈលើទីផ្សារហើយ ចំណែកឯ Google Pixel 3 វិញអាចនិយាយបានថា ជាម៉ូដែលកំពូលមួយដែរ ដែលអ្នកនិយមគាំទ្រស្មាតហ្វូន Android ភាគច្រើនចង់ឃើញ និងស្គាល់។ ដោយឡែក យ៉ាងហោចណាស់យើងទាំងអស់គ្នាតម្រូវឲ្យរងចាំរយៈពេលច្រើនខែទៀតទម្រាំ Pixel 3 និង Pixel 3 XL ប្រកាសចេញលក់ ប៉ុន្ដែយើងនៅតែទទួលបានការបែកធ្លាយដដែល។ យោងតាមសារពត៌មានចុងក្រោយបង្អស់របស់គេហទំព័រ Bloomberg បានលើកឡើងថា ជាមួយនឹងលក្ខណៈពិសេសនៃស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Google នេះ យើងនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្ដែយើងប្រាកដថា ក្រុមហ៊ុន Google នឹងសហការជាមួយនឹងក្រុមហ៊ុន Foxconn

    May 31, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ចិនជាប្រទេសមួយ ដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍នេះ តួរយ៉ាងអាយុកាលពិតប្រាកដនៃការកកើតប្រទេសនេះនៅតែជាចម្ងល់នៅឡើយ។ ថ្មីនេះសារព័ត៌មានចិនបានចុះផ្សាយករណីក្រុមអ្នកស្រាវជ្រាវអះអាងថាប្រទេសចិនមានប្រវត្តិជាង៥០០០ឆ្នាំមកហើយ ក្រោយពីពួកគេបានសិក្សាលើបញ្ហាមួយនេះជាង១៥ឆ្នាំ។ តាមប្រភពបានអោយដឹងថាេនៅផ្នែកកណ្តាលនៃប្រទេសនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញទីក្រុងមួយមានសណ្ឋានជាទម្រង់រដ្ឋ ដែលគេសន្និដ្ឋានថាវាជាការចាប់ផ្តើមដំបូងនៃអរិយធម៌របស់ចិន។ តំបន់ខ្លះទៀតដែលត្រូវបានគេរកឃើញថា ទទួលបាននូវអរិយធម៌ផ្ទាល់ខ្លួននេះមានអាយុកាលប្រហែលជា៥៣០០ឆ្នាំ វាមានការរីកចម្រើនយ៉ាងខ្លាំងក្លានៅក្នុងកំឡុង៣៨០០ឆ្នាំ។ វាពិតជាគួរអោយចាប់អារម្មណ៍ណាស់ សង្គមដែលមានអរិយធម៌ដ៏ចំណាស់មួយនេះវាបានគ្រប់ដណ្តប់លើតំបន់ជុំវិញបង្កើតបានជាទឹកដីដ៏ធំរបស់ចិនក្នុងពេលសព្វថ្ងៃនេះ។ លោក Zhao Hui ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវ ដែលចំនាយពេលជាង១៥ឆ្នាំសិក្សាបញ្ហានេះនិយាយថា ការរកឃើញរបស់ពួកគេគឺបានបំពេញចន្លោះប្រហោងនៃប្រវត្តិសាស្រ្តដើមកំណើត និងការអភិវឌ្ឍសង្គមដែលមិនត្រូវបានកត់ត្រាទុក។ លោកបន្ថែមទៀតថា “តាមរយៈការរកឃើញនេះដើមកំណើតនិងការអភិវឌ្ឍន៍សង្គមមួយនេះ គឺជាផ្នែកមួយដែលមានដើមកំណើតនិងការអភិវឌ្ឍន៍ដែលមានវ័យចំណាស់បំផុតនៅក្នុងពិភពលោក៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    May 31, 2018
  • អន្តរជាតិ

    នៅពេលដែលអ្នកធ្លាប់តែជាក្មេងស្រីម្នាក់ដែលកំពុងតែនៅក្នុងវ័យសិក្សាអ្នកមិនដឹងទេថានៅពេលដែលរៀនចប់តើគួរតែចាត់ចែងជីវិតរបស់ខ្លួនរបស់របៀបណានៅក្នុងសង្គមដ៏ធំមួយ។ ដោយអ្នកតែងតែមិនហ៊ានទទួលយកនូវអ្វីដែលថ្មី សុខចិត្តនៅជាមួយអ្វីដែលដដែល ប៉ុន្ដែអ្នកគិតខុសហើយអ្នកគួរតែរៀនម្ចាស់ការលើជីវិតរបស់ខ្លួនឯងនោះទើបជីវិតរបស់អ្នកកាន់តែមានភាពជោគជ័យ។ ខាងក្រោមនេះគឺជាជំហានដែលជួយឲ្យអ្នកក្លាយជាម្ចាស់ការលើជីវិតរបស់ខ្លួនបានដោយពុំចាំបាច់ពឹងផ្អែកលើអ្នកដទៃទៀតនោះទេ៖ ១. ត្រូវហ៊ាននិយាយពីអ្វីដែលខ្លួនត្រូវការ៖ នៅពេលដែលអ្នកចូលធ្វើការអ្វីដែលត្រូវសួរគឺរឿងប្រាក់ចំណូល ដោយមានអ្នកជំនាញមួយចំនួនបានលើកឡើងថា ក្មេងស្រីមួយចំនួនពុំហ៊ានបញ្ចេញមតិយោបល់របស់ខ្លួននៅក្នុងរឿងនេះនោះទេ។ ដោយសារតែពួកគេមានភាពអៀនខ្មាស់ ប៉ុន្ដែអ្នកត្រូវតែមានជំនឿងចិត្តលើខ្លួនឯង និងត្រូវតែមានចិត្តក្លាហាននិយាយពីអ្វីដែលខ្លួនចង់បាន។ ២. កុំយកបញ្ហាអ្នកដទៃមកដាក់ខ្លួន៖ នៅពេលខ្លះអ្នកចង់ជួយគេទាំងដែលអ្នកពុំមានសមត្ថាភាពគ្រប់គ្រាន់នៅក្នុងការជួយអ្នកដទៃ។ អ្នកត្រូវចាំថានៅពេលដែលអ្នកជួយគេ មិនប្រាកដថាគេនឹងល្អមកកាន់អ្នកវិញនោះទេ ហេតុនេះកុំព្យាយាមជួយគេហើយបកមកឈឺចិត្តខ្លួនឯងវិញ។ ពេលខ្លះអ្នកគួរតែនៅឲ្យឆ្ងាយពីរឿងអ្នកដទៃ កុំយករឿងរបស់គេមកដាក់ខ្លួន។ ៣. កំណត់គោលដៅជីវិតដោយខ្លួនឯង៖ ត្រូវចាំថាជីវិតមួយនេះគឺជារបស់អ្នកដូចនេះអ្នកមិនគួរដោយសារតែអ្នកដទៃធ្វើឲ្យជីវិតរបស់អ្នកមិនសប្បាយនោះទេ ហើយក៏មិនត្រូវកែប្រែជីវិតរបស់ខ្លួនដើម្បីនរណាម្នាក់ឡើយ។ ត្រូវប្រាប់ថាអ្នកសប្បាយជាមួយនឹងជីវិតបែបនេះ ហើយវាក៏ជាជីវិតរបស់អ្នកហេតុនេះអ្នកចង់ធ្វើអ្វីក៏បាន ព្រោះមានតែខ្លួនអ្នកប៉ុណ្ណោះទើបដឹងច្បាស់ថាខ្លួនចង់បានអ្វី និងមិនត្រូវការអ្វី។ ៤. ត្រូវតែមានជំនឿចិត្តលើខ្លួនឯង៖ មិនមានអ្វីខុសប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតស្ងប់សុខរបស់អ្នក ហើយក៏មិនមានអ្វីខុសបើអ្នកជ្រើសរើសយករបស់ដែលល្អបំផុតសម្រាប់ជីវិតរបស់អ្នក។ ដូច្នេះមិនត្រូវឲ្យអ្នកណាម្នាក់មកកំណត់ជីវិតរបស់អ្នកជំនួសអ្នកឡើយ ប្រាប់ពួកគេថា”អ្នកមិនមានភាពស្ដាយក្រោយនូវអ្វីដែលអ្នកបានជ្រើសរើសនោះទេ”។ ៥.

    May 31, 2018
  • កីឡា

    ក្លឹបតោខៀវ Chelsea ត្រៀមខ្លួនចូលរួមប្រជែងដណ្ដើមខ្សែប្រយុទ្ធ Robert Lewandowski ពីក្លឹប Bayern Munich ដែលក្លឹបតោខៀវ Chelsea គ្រោងនឹងចំណាយ 80លានផោន ក្នុងការដេញថ្លៃខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ។ យោងតាមលោក Pini Zahavi ដែលជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនេះបានអោយដឹងថា៖ គាត់ (Lewandowski) បានត្រៀមខ្លួនចាកចេញពីក្លឹប Bayern Munich នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះហើយ ខណៈដែលមានក្លឹបជាច្រើនចង់បានគាត់រួមតែក្លឹបតោខៀវ Chelsea ផងដែរ។ ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich និងលោក Pini Zahavi ដែលជាភ្នាក់ងាររបស់ Lewandowski

    May 31, 2018
  • បច្ចេកវិទ្យា

    មិនមែនគ្រប់ស្មាតហ្វូនទាំងអស់ដែលមានភ្ជាប់មកជាមួយនឹងមុខងារ Face ID សុទ្ធតែល្អទាំងអស់នោះទេ ពោលគឺសម្រាប់ប្រព័ន្ធដំណើរការ Android មុខងារនេះស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ដូចគ្នាទៅនឹង Windows 10 ដែរ។ ដោយឡែក ការដោះសោរដោយប្រើមុខមិនធានាបានសុវត្ថិភាពមួយរយភាគរយទេ ហើយចំណែកឯកំពូលស្មាតហ្វូន OnePlus 6 ដែលទើបនឹងចេញលក់ប៉ុន្មានថ្ងៃមកនេះ ហាក់ដូចជាមានបញ្ហាហើយ។ ជាការពិតណាស់ ការដោះសោរស្មាតហ្វូន រឺ Laptop ដោយប្រើប្រាស់មុខបាននឹងកំពុងទទួលបានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ ប៉ុន្ដែ ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់ Hardware និង Software ជំនាន់ទាបដើម្បីចាប់យកមុខ ពោលគឺមិនមែនស្កេនបានល្អគ្រប់ជ្រុងជ្រោយដូច iPhone X របស់ក្រុមហ៊ុន Apple

    May 31, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញពីតំរុយរបស់គេក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ ស្របពេលដែលម្ដាយរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះចង់អោយ Ronaldo ត្រលប់ទៅកាន់ក្លឹបបិសាចក្រហម Manchester United វិញ។ ក្រោយពេល Ronaldo ជួយអោយក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League 3 រដូវកាលជាប់គ្នានោះ អនាគតរបស់ Ronaldo នៅក្នុងក្លឹបអធិរាជសរ Real Madrid កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។ ក្រោយពេល Ronaldo បង្ហើបពីតំរុយក្នុងការចង់ចាកចេញពីក្លឹបអធិរាជសរ Real

    May 31, 2018
  • អន្តរជាតិ

    យុវវ័យសម័យថ្មីការដែលចេញក្រៅមានការ Make Up​តិចតួចគឺជារឿងមួយដ៏ធម្មតា ប៉ុន្ដែអ្នកមិនគួរណាផាត់មុខក្រាស់ៗពេកនោះទេព្រោះវាអាចធ្វើឲ្យមើលមកមានភាពស៊ាំ។ ដូចនេះអ្នកគួរតែផាត់មុខបែបស្រាលៗដែលសម្រាប់ចេញក្រៅប្រចាំថ្ងៃដូចគម្រូខាងក្រោមនេះ៖   អត្ថបទ៖ Sai ប្រភព៖mthai

    May 31, 2018