Khmernote Media
  • PR

    នាថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០១៨ វឌ្ឍនៈ គ្រុប បានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសំខាន់ៗ រួមទាំងអង្គទូតនានា ឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានរៀបចំ ការបញ្ចាំងភ្លើងលម្អរចនាចេញជាស្លាកសញ្ញាអគារនិង ទង់ជាតិខ្មែរលើតួអគារទាំងមូល ការបាញ់កាំជ្រួចដ៏ស្រស់ស្អាត

    May 30, 2018
  • អន្តរជាតិ

    អ្នករាល់គ្នាអាចនិងគិតថាផ្ទះជាទីដែលមានសុវត្ថិភាពបំផុតសម្រាប់ខ្លួន ប៉ុន្ដែអ្នកមិនដែលដឹងទេថាសំភារៈនៅក្នុងផ្ទះពេលខ្លះក៏ជាទីមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកផងដែរ។ ដែលវត្ថុទាំងនោះអាចជាសំភារៈដែលអ្នកប្រើប្រាស់ជាប្រចាំប៉ុន្ដែអ្នកពុំដែលចាប់អារម្មណ៍។​ ខាងក្រោមនេះគឺជាសំភារៈដែលមានគ្រោះថ្នាក់នៅក្នុងផ្ទះរបស់អ្នក៖ ១. រុក្ខជាតិនៅក្នុងផ្ទះ៖ អាចគិតថាវាជាការលំអនៅក្នុងផ្ទះដែលមានផើងផ្កាតូចនៅក្នុងផ្ទះកាន់តែធ្វើឲ្យមើលមកមានសោភណ្ឌភាព។ ប៉ុន្ដែបើសិនជាអ្នកមានកូនតូច ក៏ដូចជាសត្វចិញ្ចឹមនោះវាប្រៀបបានទៅនឹងថ្នាំបំពុល ព្រោះថានៅក្នុងផ្កាទាំងនោះមានសារធាតុមួយប្រភេទដែលវាមានសម្រាប់ការពារខ្លួនពីសត្វល្អិត ហេតុនេះបើសិនជាកូនតូចរបស់អ្នកទៅជិតវាអាចនិងមានបញ្ហាសុខភាព។ ២. ដបទឹក៖ ដបទឹកជ័រដែលធ្វើពីប្លាស្ទិកអាចបង្កឲ្យអ្នកមានបញ្ហាដូចទៅនឹងរុក្ខជាតិខាងលើដែរ ហេតុនេះអ្នកគួរតែប្រើប្រាស់ដបដេកវិញទើបជាការល្អ។ ៣. ប្រអប់ដាក់អាហារ និងបន្លែ៖ ប្រអប់ម្ហូបអាហារដែលធ្វើពីប្លាស្ទិចក៏មានគ្រោះថ្នាក់ចំពោះសុខភាពរបស់យើងផងដែរ។ ដោយសារតែវាមានសារធាតុគីមីមួយដែលមានឈ្មោះថា Phthalates ដែលគេបានបន្ថែមទៅក្នុងបាស្ទិកដើម្បីធ្វើឲ្យពួកវាអាចធ្វើការបត់បែនបាន។ ហើយសារធាតុគីមីទាំងនេះអាចរំខានដល់អ័រម៉ូនរបស់យើងនិងអាចប៉ះពាល់ដល់ការវិវត្តរបស់គភ៌ វាក៏អាចប៉ះពាល់ដល់មេជីវិតឈ្មោលផងដែរ។ ៤. កំរាលព្រំ៖ កំរាលព្រំអ្នកអាចយកមកដើម្បីការពារស្នាមប្រឡាក់ ប៉ុន្ដែអ្នកមិនដឹងទេថាកំរាលព្រំទាំងនេះមានសារធាតុគីមីដែលគេហៅថា PFA ដែលវាអាចធ្វើឲ្យឆ្លងទៅទារកយ៉ាងឆាប់រហ័ស ហេតុនេះអ្នកគួរតែជ្រើសរើសក្រណាត់បែបធម្មជាតិ រឺក៏កំរាលធ្វើពីរោមចៀមទើបជាការល្អ។ ៥. ប្រអប់ដាក់ Pizza៖

    May 30, 2018
  • PR

    ភ្នំពេញ៖ ថ្មីៗក្រុមហ៊ុន Huawei នៅកម្ពុជាបញ្ចេញ កំពូលស្មាតហ្វូនកាមេរ៉ា៤ ល្អបំផុតប្រចាំឆ្នាំ២០១៨ HUAWEI nova 2i ដែលភ្ជាប់មុខងារថ្មី AR Len & Face Unlock តម្លៃត្រឹមតែ ២៩៩ដុល្លារ ថែមកាដូកក្រើក។ អតិថិជនអាចរកជាវស្មាតហ្វូន Huawei nova 2i នៅតាមបណ្តាហាងដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei នឹងទទួលបាន បទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង

    May 30, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការចេះការពារខ្លួនជារឿងត្រឹមត្រូវ តែយ៉ាងយើងមិនគួរយកអាវុធមុតស្រួចរឺ​​ របស់់ដទៃផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃដាក់តាមខ្លួននោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ គ្រាន់ប៉ូលិសសង្ស័យហើយឆែកឃើញកាំបិតចុងស្រួលជាច្រើននៅក្នុងកាបូប ម្ចាស់កាបូបនោះខឹងច្រឡោតយ៉ាងខ្លាំងរហូតចង់ចាក់សម្លាប់ប៉ូលិស។ តាមប្រភពដដែលបានអោយដឹងថាឧបទ្ទេវហេតុនេះបានកើតឡើងនៅឯស្ថានីយរថភ្លើងក្នុងខេត្ត Shaanxi។ លោកពូម្នាក់បានធ្វើដំណើរដោយយកកាំបិតជាច្រើនតាមខ្លួនដោយអះអាងថាទុកការពារខ្លួន ត្រូវបានប៉ូលិសប្រទះឃើញហើយក៏សុំដកហូតយក។ បុរសវ័យចំណាស់ម្នាក់នេះមិនយល់ព្រម ហើយថែមទាំងដកកាំបិតមួយយកមកគំរាមចាក់ប៉ូលិសប្រសិនបើហ៊ានចូលទៅជិតខ្លួន ចុងក្រោយគាត់នៅតែត្រូវបានប៉ូលិសឃាត់ខ្លួនបាន។ ក្រោយពីត្រូវបានឃាត់ខ្លួនគាត់បាន ព្យាយាមពន្យល់ទៅកាន់ប៉ូលិសថា ក្នុងខ្លួនរបស់គាត់មានប្រាក់រហូតទៅដល់ ៣០,០០០យ័ន (ប្រហែល ៤៦០០ដុល្លារ) បែបនេះហើយទើបគាត់ដាក់កាំបិតតទាំងអស់នេះមកកទុកការពារខ្លួន។ យ៉ាងណាគាត់នៅតែត្រូវបានប៉ូលិសឃុំខ្លួនរងចាំការកាត់ទោស ព្រោះនៅក្នុងរថភ្លើងគេមានបញ្ញតិដែលមិនអនុញ្ញាតអោយយកអាវុធមុតស្រួច រឺកាំបិតចូលទីនោះទេ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 30, 2018
  • អន្តរជាតិ

    ការមានវដ្ដរដូវមិនទៀងទាត់ជារឿងគួរឲ្យបារម្ភសម្រាប់ស្រ្ដីគ្រប់រូប ព្រោះកាលដែលអ្នកមករដូវមិនទៀងទាត់រាល់ខែអាចមកពីបញ្ហាសុខភាពផ្សេងៗ។ ដែលជាហេតុអ្នកគួរតែមានការពិនិត្យ ក៏ដូចជាមានការពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវព្រោះថាបើសិនជាអ្នកមិនធ្វើការពិនិត្យឲ្យបានទាន់ពេលទេនោះអ្នកអាចនឹងជួបបញ្ហាមហារីកស្បូនក៏ថាបាន។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបណ្ដាលឲ្យការមករដូវរបស់អ្នកមិនមានការទៀងទាត់៖ ១. ថ្ងៃខែដែលត្រឹមត្រូវ៖ នៅក្នុងមួយវដ្ដរដូវត្រូវមានចន្លោះពី ២៨ ទៅ ៣០ថ្ងៃ ទើបអ្នកចាប់ផ្ដើមមានវដ្ដរដូវម្ដងទៀត ហេតុនេះរយៈពេលនៃការមកឈាមរដូវគឺស្ថិតនៅចន្លោះ ៣ – ៥ថ្ងៃ ដែលជារឿងប្រក្រតី ប៉ុន្ដែបើសិនជាអ្នកមកយឺតដោយវដ្ដរដូវលើសពី ៣០ថ្ងៃនោះបញ្ជាក់ថាអ្នកកំពុងតែជួបបញ្ហាសុខភាពជាមិនខាន។ ២. បញ្ហាអាយុ៖ នៅពេលដែលអ្នកមានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំវដ្ដរដូវរបស់អ្នកពុំទាន់មានការប្រែប្រួលអ្វីនោះទេ ប៉ុន្ដែនៅពេលដែលអ្នកឈានដល់អាយុពី ៤៥ ទៅ ៥០ឆ្នាំនោះវដ្ដរដូវរបស់អ្នកនឹងចាប់ផ្ដើមអាក ដោយសារតែវាបម្រែលបម្រួលទៅតាមអ័រម៉ូនរបស់មនុស្ស។ តែបើសិនជាអ្នកនៅចន្លោះពី ២០ ទៅ ៤០ឆ្នាំហើយជួបបញ្ហារដូវមកមិនទៀងគឺស្បូនរបស់អ្នកអាចនឹងមានបញ្ហាហើយ។

    May 30, 2018
  • អន្តរជាតិ

    ស្បែកជើងចំនួន ៤,៥០០គូ តំណាងឲ្យចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយពួកអ៊ីស្រាអែលកាលពីទសវត្សមុនត្រូវបានគេរៀបជាជួរក្នុងនៅពីក្រៅអាគារក្រុមព្រឹក្សាអ៊ឺរ៉ុបក្នុងទីក្រុង Brussels ប្រទេស Belgium ដើម្បីដាក់សម្ពាធដល់ការប្រជុំមន្ត្រីការបរទេសអឺរ៉ុប ដែលកំពុងធ្វើឡើងនៅខាងក្នុងអាគារក្រុមព្រឹក្សាអ៊ឺរ៉ុប។ សូមបញ្ជាក់ជូនថា ក្រុមសកម្មជនប៉ាឡេស្ទីន​បានផ្ដើមនាំគ្នាធ្វើការពហិការ ធ្វើការតវ៉ា និងដាក់ទណ្ឌកម្មផ្សេងៗ ចំពោះអ៊ីស្រាអែលទាំងពីឆ្នាំ២០០៥ មកម្លះ ហើយសកម្មភាពរបស់ពួកគេបានរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ សកម្មភាពរបស់ពួកគេគឺធ្វើឡើងដើម្បីទាមទាយុតិ្តធម៌ដល់អ្នក ដែលបានស្លាប់បាត់បង់ជីវិត ហើយអ្វីដែលពួកគេចង់បានបំផុតនោះគឺការដាក់ទណ្ឌកម្ម ឬសម្ពាធផ្សេងៗទៅលើប្រទេសអ៊ីស្រាអែល។ យ៉ាងណាក្តីមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណានោះទេ ពីសំណាក់ក្រុមព្រឹក្សាអ៊ឺរ៉ុប និងប្រទេសអ៊ីស្រាអែល៕ https://www.youtube.com/watch?v=e36ftbSALI0 អត្ថបទ៖ ភក្តី ប្រភព៖ Reuters

    May 30, 2018
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន BBC ថៃ បានឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ទទួលបានទិដ្ឋាការរយៈពេល១០​ឆ្នាំពីរដ្ឋា ភិបាលនៃចក្រភពអង់គ្លេស។ ទិដ្ឋាការដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ទទួលបាននេះគឺអនុញ្ញាតឲ្យលោកអ្នកស្រីអាច ចេញចូលប្រទេសអង់គ្លេសបានក្នុងរយៈ១០ឆ្នាំ តែសម្រាប់ការនៅស្នាក់នៅគឺលោកស្រីអាចស្នាក់នៅបាន៦ខែក្នុងពេលទៅធ្វើដំណើរទៅម្តង។ គេអាចនិយាយឲ្យស្រួលស្ដាប់ថាក្នុងរយៈពេល១០ឆ្នាំនេះ អតីតប្រធានាធិបតីថៃរូបនេះ អាចចេញចូលទៅកន្លែងណាក៏បានក្នុងចក្រភពអង់គ្លេស តែក្នុងរយៈពេល៦ខែត្រូវត្រលប់មកវិញសិន ទើបអាចចូលទៅចក្រភពអង់គ្លេសវិញម្តងទៀត។ គួររំលឹកផងដែរថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បានរត់គេចខ្លួនពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការថៃបានធ្វើការចោទប្រកាន់លោកស្រីថា បានបង្កើតកំហុសដ៏ធំមួយក្នុងការអនុវត្តគោលនយោបាយទិញស្រូវរបស់លោកស្រី និងត្រូវផ្ដន្ទាទោសឲ្យជាប់គុករយៈពេល៥​ឆ្នាំ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា លោកស្រីលាក់ខ្លួនទៅប្រទេសណាទេ ហើយតុលាការថៃក៏កំពុងតាមចាប់ខ្លួនគាត់ដែរ៕

    May 30, 2018
  • អន្តរជាតិ

    អ្នកធ្លាប់ដឹងថាស្លឹកគ្រៃអាចយកធ្វើជាម្ហូបអាហារបាន ប៉ុន្ដែអ្នកមិនដែលដឹងទេថាស្លឹកគ្រៃក៏ជាថ្នាំដ៏ល្អសម្រាប់សុខភាពផងដែរ។ លើសពីនេះស្លឹកគ្រៃអាចយកមកដេញមូសបានទៀតផង ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នករាល់គ្នា។ ខាងក្រោមនេះគឺជាគុណសម្បត្តិរបស់ស្លឹកគ្រៃ៖ ១. ដើមទាំងមូលរបស់ស្លឹកគ្រៃ៖ អាចយកមកព្យាបាលជំងឺក្រពះ, បន្ថយការឈឺចាប់ពេលមករដូវ ក៏ដូចជាជំងឺរាគ។ ២. ស្លឹករបស់វា៖ ជួយកាត់បន្ថយការឡើងសម្ពាតឈាម។ ៣. ឬសរបស់ស្លឹកគ្រៃ៖ សម្រាប់ព្យាបាលជំងឺរាគ និងឈឺពោះ។ ៤. ដើមរបស់វា៖ ជួយបំបាត់ការឈឺចាប់ និងព្យាបាលទឹកនោមផ្អែមផងដែរ។ ៥. ជាឱសថដ៏ល្អ៖ ជួយបន្ថយកង្វះឈាមក្នុងប្លោកនោម, កាត់បន្ថយសម្ពាធឈាម, រលាកសន្លាក់, ដោះស្រាយបញ្ហាពោះវៀនដើម្បីព្យាបាលការរំលាយអាហារ និងសម្រាប់រោគសញ្ញានៃការក្អក។ ប៉ុន្ដែអ្នកគួរចាំថាស្រ្ដីដែលមានផ្ទៃពោះពុំអាចប្រើប្រាស់របស់ទាំងនេះបានទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ទារក៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 30, 2018
  • អន្តរជាតិ

    ប្រទេសថៃ៖ នៅតាមទីសាធារណៈអ្នកគួរតែមានការប្រុងប្រយ័ត្នអោយច្រើនបន្តិច ព្រោះសព្វថ្ងៃសំបូរជនឆឆ្លៀតឱកាសខ្លាំងណាស់។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីបុរសជនជាតិកូរ៉េម្នាក់ត្រូវបានប៉ូលិសថៃឃាត់ខ្លួននៅឯអាកាសយានដ្ឋានសុុវណ្ណភូមិ ជាប់ពាក់ព័ន្ធនឹងករណីលួចយកកាបូបលុយរបស់អ្នកដំណើរម្នាក់។ បុរសជនជាតិកូរ៉េ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Lee Jong Kwang ត្រូូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃអង្គារ ម្សិលមិញនេះ ខណៈពេលដែលគេកំពុងត្រួតពិនិត្យមុនពេលឡើងយន្តហោះត្រលប់ទៅប្រទេសកំណើតវិញ។ ជនជាប់ចោទវ័យ២៩ឆ្នាំរូបនេះបានបដិសេធនៅការចោទប្រកាន់របស់ប៉ូលិស តែគេក៏ព្រមសារភាពបន្ទាប់ពីប៉ូលិសបានអោយមើលវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតបាន។ តាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា គាត់បានទៅកាន់ហាងទូរស័ព្ទនៅជាន់ទី២ហើយក៏បានភ្លេចកាបូបនៅទីនោះ។ នៅពេលដែលគាត់ចាប់អារម្មណ៍ថា បាត់គាត់ក៏ត្រលប់ទៅកាន់ទីនោះវិញ គាត់មិនបានប្រទះឃើញកាបូបដៃខ្លួននៅទីនោះទៀតទេ។ តែគាត់បែរជាឃើញវានៅជាមួយបុរសម្នាក់ដែលកំពុងឈរសួរនាំពីទូរស័ព្ទក្បែរនោះ ដោយក្តីសង្ស័យគាត់ក៏ប្រញាប់ទៅសុំពិនិត្យកាមេរ៉ាសុវត្ថិភាព៕ អត្ថបទ៖ Mali ប្រភព៖ bangkok

    May 30, 2018
  • PR

    ទូរស័ព្ទ Samsung Galaxy A6/A6+ ជាទូរស័ព្ទម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី A ដែល មានរូបរាងស្អាត, ទាន់សម័យនិង បង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយលក្ខណៈពិសេសជាច្រើន ហើយមានតម្លៃសមរម្យទៀតផង។ Samsung Galaxy A6/A6+គឺជាទូរស័ព្ទចុងក្រោយបំផុតក្នុងត្រកូលទូរស័ព្ទ Galaxy A ដែលទើបតែចេញនៅក្នុងឆ្នាំនេះ។លើសពីនេះវាភ្ជាប់ជាមួយនឹងមុខងារដ៏សម្បូរបែបនិងរូបរាងដ៏ស៊ីវិល័យរឹងមាំដែលបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។ មិនថាធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ឬលេងហ្គេម ល្បឿនរបស់Galaxy A6 និង A6+នៅតែឋិតថេរដោយសារថា Galaxy A6 មានទំហំ RAM 3GB មេម៉ូរី 32GB និង Galaxy A6+

    May 30, 2018