Khmernote Media
  • បច្ចេកវិទ្យា

    រឿងមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញអ៊ីនថឺណេត គឺអ្នកថតរូបរបស់អង្គការ NASA ម្នាក់ឈ្មោះ Bill Ingalls បានព្យាយាមថតរូបគ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX ដែលកំពុងបាញ់ចេញទៅដោយប្រើប្រាស់កាមេរ៉ា Canon DSLR។ ប៉ុន្ដែជាលទ្ធផល គឺមិនល្អដូចទៅនឹងអ្វីដែលរំពឹងទុកឡើយ។ ដូចទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាបានឃើញហើយថា កាមេរ៉ារបស់លោក Ingalls ត្រូវបានរលាយតែម្ដងដោយសារតែកម្ដៅក្ដៅខ្លាំងពេក។ ដោយឡែក យោងតាមរបាយការណ៍របស់អង្គការ NASA បានបង្ហាញថា មូលហេតុដែលបណ្ដាលឲ្យកាមេរ៉ាមួយគ្រឿងនោះរលាយ គឺដោយសារតែវាស្ថិតនៅជិតតំបន់បាញ់គ្រាន់រ៉ុកកែតពេក។ ដំបូងឡើយ ហេតុការនេះពុំទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះរហូតដល់លោក Peter King យកវាមកបង្ហោះលើបណ្ដាញសង្គម Twitter។ @NASA photographer Bill Ingalls is

    May 30, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាជាដែលមិនគួរអោយជឿនិងហួសចិត្តខ្លាំងណាស់នៅពេលដែលម្តាយមួយរូបបែរជាសុខចិត្តលក់កូនបង្កើតរបស់ខ្លួន ព្រោះតែចង់បានប្រាក់ទៅដើរផ្សារទិញឥវ៉ាន់នោះ។ ប្រភពព័ត៌​មាន​ចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលស្រ្តីម្នាក់សុខចិត្តលក់កូនបង្កើតវ័យ១៩ខែរបស់ខ្លួន ព្រោះលុយទិញគ្រឿង Make up។ ប្រភពបានអោយដឹងថា ស្រ្តីចិត្តដាច់ម្នាក់នេះមានឈ្មោះ Yu នាងត្រូវបានគេរកឃើញថា បានទិញផលិតផលគ្រឿងសម្អាងភ្លាមៗ ក្រោយពីលក់កូនស្រីវ័យ១៩ខែរបស់ខ្លួនក្នុងតម្លៃ ៥០,០០០យ័ន (ប្រហែល ៧,៨០០ដុល្លារ)។ ប្រភពដដែលបានអោយដឹងថាម្តាយវ័យក្មេង និងអ្នកដែលទទួលទិញក្មេងពីរនាក់ទៀតត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរកុមារ។ សារព័ត៌មានបរទេសបានអោយដឹងថា ដំបូងអ្នកស្រី Yu បានដាក់ពាក្យប្តឹងទៅប៉ូលីសដោយអះអាងថា កូនស្រីបានបាត់ខ្លួននៅឯស្ថានីយរថភ្លើង។ ក្រោយធ្វើការស៊ើបអង្កេតគេរកឃើញថា Yu ទទួលប្រាក់ជាច្រើនក្នុងគណនីធនាគាររបស់នាង ក្នុងថ្ងៃតែមួយជាមួយនឹងថ្ងៃដែលនាងបានរាយការណ៍ថាបាត់កូននោះដែរ។ នៅថ្ងៃទី២០ ខែឧសភា ស្រ្តីជាម្តាយបាននាំកូនស្រីរបស់ខ្លួនទៅប្រគល់អោយមនុស្សប្រុសស្រី២នាក់ ដែលម្នាក់គឺលោកស្រី Wei

    May 30, 2018
  • PR

    ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យចំណីអាហារធំជាងគេនៅកម្ពុជា នឹងបើកបន្ថែមហាងរបស់ខ្លួនចំនួន ៥ព្រមគ្នាដែលមានដូចជា ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិនសិន ហាងការ៉េម ដេរីឃ្វិន ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម និងហាង បាប៊ីឃ្យូ ផ្លាហ្សា ស្ថិតនៅផ្សារទំនើប AEON Mall Sen Sok City ដែលនឹងបើកសម្ពោធជាផ្លូវការនៅចុងខែឧសភាខាងមុខនេះហើយ។ បើតាមប្រសាសន៍របស់លោក ទេព វីរៈ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់ការបើកជាផ្លូវការនៅផ្សារទំនើប AEON

    May 30, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ គ្រឿងញៀនប្រភេទហ្វេតំវិតតាមីន ដែលមានតម្លៃសរុបប្រមាណជា ៧១ លាន RM (ជិត ១៨ លានដុល្លារ) ត្រូវបានប៉ូលិសម៉ាឡេស៊ីធ្វើការរឹបអូសបាន ដែលករណីបង្រ្កាបការរត់ពន្ធគ្រឿងញៀននេះបានក្លាយទៅជាករណីបង្ក្រាបគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ី។ លោក Datuk Seri T Subromaniam ដែលជាប្រធាននាយកដ្ឋានគន និងជាអ្នកដឹកនាំក្នុងការបង្រ្កាបករណីនេះ បានប្រាប់សារព័ត៌មានថា គ្រឿងញៀនដែលគេរឹបអូសបានសរុបមានទម្ងន់ ១,២ តោន ត្រូវបានជនខិលខូចរៀបដាក់នៅក្នុងកញ្ចប់តែ និងមានបំណង់នាំចេញពីប្រទេសម៉ាឡេស៊ីតាមរយៈកប៉ាល់។ ហើយក្នុងការបង្រ្កាបករណីខាងលើនេះ គេបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ដែលមានអាយុចាប់ពី ២២ ដល់ ៤៨ ឆ្នាំ ។ ហើយពេលនេះជនសង្ស័យទាំង

    May 30, 2018
  • អន្តរជាតិ

    មនុស្សគ្រប់គ្នាតែងតែចំណាយពេលធ្វើការក្នុងមួយថ្ងៃៗជាច្រើនម៉ោង ដោយពួកគេមិនបានដឹងទេថានៅពេលដែលអង្គុយធ្វើការច្រើនម៉ោងពេកអាចបង្កឲ្យបានផលប៉ះពាល់ជាខ្លាំង។ ដែលវាបណ្ដាលឲ្យយើងមានបញ្ហាជាខ្លាំងជាមួយនឹងប្រព័ន្ធឆ្អឹង, សាច់ដុំ, ប្រព័ន្ធរំលាយអាហារ, ប្រព័ន្ធចក្ខុវិស័យ ក៏ដូចជាប្រព័ន្ធផ្សេងទៀតផងដែរ។  ជំងឺទាំងនេះតែងតែកើតឡើងចំពោះអ្នកដែលធ្វើការនៅក្នុងការិយាល័យ ដែលធ្វើឲ្យកនិងស្មាមានសភាពស្ពឹក។ ហេតុនេះអ្នកត្រូវតែមានពេលសម្រាកសម្រាប់ខ្លួនឯង ជាពិសេសធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីឲ្យសាច់ដុំរបស់អ្នករលាមកវិញកុំឲ្យមានការឈឺចាប់ និងចុករោយ៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 29, 2018
  • អន្តរជាតិ

    នារីតែងតែជួបបញ្ហាបបូរមាត់ស្ងួតដែលធ្វើឲ្យមើលមកមិនស្អាត និងនៅពេលលាបក្រេមម្ដងៗធ្វើឲ្យមើលមកមិនរលូង។ ហេតុនេះហើយទើបបានជានារីតែងតែធ្វើការលិទ្ធបបូរមាត់ដើម្បីផ្ដល់ជាតិសំណើម ដោយពួកគេមិនដឹងទេថាការធ្វើបែបនេះកាន់តែធ្វើឲ្យបបូរមាត់របស់ពួកគេកាន់តែមានភាពស្ងួតលើសដើម។ ខាងក្រោមនេះគឺជាវិធីងាយៗដែលជួយព្យាបាលបបូរមាត់ស្ងួតយ៉ាងមានប្រសិទ្ធិភាព៖ ១. អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនក្នុងមួយថ្ងៃដែលវាផ្ដល់នូវសំណើមបបូរមាត់ ក៏ដូចជាស្បែករបស់អ្នកផងដែរ។ ២. អ្នកគួរតែរកថ្នាំមកដុសបបូរមាត់ មុននឹងយកថ្នាំដុសធ្មេញមកដុសព្រោះថាថ្នាំដុសធ្មេញធម្មតាអាចផ្ដល់ផលប៉ះពាល់ដល់បបូរមាត់។ ៣. ជៀសវាងការទទួលទានអាហារហិល និងក្ដៅពេកញឹកញាប់។ ៤. ជៀសវាងការប្រើសប្រាស់ក្រេមញឹកញាប់ពេកដោយសារតែសារធាតុក្រអូប ក៏ដូចជាពណ៌ក្រេមខ្លះអាចផ្ដល់ផលប៉ះពាល់ដល់បបូរមាត់របស់អ្នក។ ៥. ការយកជក់មកធ្វើការជូតវាសនៅលើបបូរមាត់ញឹកញាប់អាចបណ្ដាលឲ្យបបូរមាត់មានភាពស្ងួត ហើយដល់រលាកតែម្ដង។ ៦. កុំឧស្សាហ៍យកអណ្ដាតរបស់អ្នកមកលិទ្ធបបូរមាត់ញឹកញាប់ពេក ព្រោះថាអណ្ដាតរបស់អ្នកអាចនឹងមានសារធាតុអង់ស៊ីមជាប់ជាមួយដែលជាហេតុធ្វើឲ្យបបូរមាត់អ្នកស្ងួត និងរលាកបាន៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 29, 2018
  • អន្តរជាតិ

    ប្រទេសបារាំង ៖ វាពិតជារឿងដែលគួរអោយសរសើរខ្លាំងណាស់នៅពេល ដែលមនុស្សម្នាក់ហ៊ានប្រថុយជីវិតខ្លួនទៅជួយជីវិតអ្នកដទៃ តែអំពើរល្អបែបនេះតែងតែមានផលតបស្នងវិញជាមិនខាន។ ប្រភព​​ព៍ត៌មានបានអោយដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់ បានចូលសញ្ជាតិបារាំងភ្លាមៗ និងទទួលបានការងារក្នុងក្រុមជួយសង្រ្គោះ ក្រោយបានប្រថុយជីវិតឡើងទៅជួយក្មេងប្រុសម្នាក់ជាន់ទី៤។ លោក Mamoudou Gassama ជាជនជាតិស្បែកខ្មៅបានធ្វើអន្តោប្រវេសន៍ពីប្រទេស Mali មកកាន់ប្រទេសបានបារាំង ត្រូវបានលោកម៉ាក្រុងប្រធានាធិបតីបារាំងហៅមកចូលជួបកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។ លោកម៉ាក្រុងបានធ្វើការសរសើរយ៉ាងខ្លាំងទៅលើទឹកចិត្តក្លាហានរបស់លោក Mamoudou Gassama ព្រមទាំងអនុញ្ញាតគាត់អោយចូលសញ្ជាតិបារាំង បន្ថែមលើនេះទៅទៀតលោកថែមទាំងផ្តល់ការងារជាអ្នកស័គ្រ្មចិត្តក្នុងក្រុមសង្រ្គោះរបស់បារាំងទៀតផង។ លោក Mamoudou Gassama បានានប្រាប់អ្នកសារព័ត៌មានថា គាត់មិននឹកស្មានថាអាចជួយក្មេងម្នាក់នេះនោះទេ គាត់ក៏មានភាពភ័យខ្លាចខ្លះដែរនៅពេលជួយក្មេងម្នាក់នេះ តែពិតជាសំណាងដែលគាត់អាចជួយគេបានដោយជោគជ័យ៕ ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ

    May 29, 2018
  • អន្តរជាតិ

    នារីតែងតែមានការងឿងឆ្ងល់ហេតុអ្វីឲ្យតែដល់ថ្ងៃពិសេសតែងតែជួបបញ្ហារាគ ទាំងដែលខ្លួនមានរបបអាហារស្អាតយ៉ាងណាក៏ដោយក៏មិនអាចគេចពីបញ្ហាទាំងនេះបានដែរ។ យើងដឹងហើយថានៅក្នុងអំឡុងពេកមករដូវអរម៉ូនរបស់នារីគ្រប់គ្នាតែងតែមានការផ្លាស់ប្ដូរ ហេតុនេះបញ្ហារាគតែងតែកើតមាននៅអំឡុងពេលនេះគ្រប់គ្នា។ ដើម្បីការជៀសវាងពីបញ្ហានេះសុភាពនារីគ្រប់រូបគួរតែផ្អាកការទទួលទានភេសជ្ជៈមានជាតិអាល់កុល, អាហារមានជាតិខ្លាញ់, ផ្លែឈើនិងអាហារធ្វើពីទឹកដោះគោ ព្រោះវាងាយឲ្យក្រពះរបស់មានបញ្ហា៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 29, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិចបានសម្រេចប្រកាសជាផ្លូវការថា អ្នកដែលជាម្ចាស់ Drone ទាំងអស់ត្រូវយកឧបករណ៍ខ្លួនទៅធ្វើស្លាកលេខដូចឡាន រឺម៉ូតូអញ្ចឹងទើបអាចហោះបាន។ យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ច្បាប់ថ្មីនេះទើបតែត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងខែនេះប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះ ម្ចាស់ Drone ទាំងអស់នឹងតម្រូវឲ្យចុះឈ្មោះលើឧបករណ៍ហោះហើររបស់ខ្លួនជាមួយនឹងទីភ្នាក់ងារ FAA រួចបិតជាប់នូវពត៌មានអត្តសញ្ញាណលើ Drone ត្រង់កន្លែងណាក៏បាន។ អាចនិយាយបានថា ច្បាប់ថ្មីនេះគឺមានទម្រង់បែបបទដូចគ្នាទៅនឹងស្លាកលេងសម្គាល់លើប្រភេទរថយន្ដ រឺម៉ូតូដែរ។ គួរបញ្ជាក់ផងដែរថា កាលដែលសហរដ្ឋអាមេរិចសម្រេចធ្វើបែបនេះ ក៏ដោយសារបញ្ហានានាដែលកើតឡើងដោយសារ Drone តែងកើនឡើងជាលំដាប់ ហើយរាជរដ្ឋាភិបាលពិតជាមានកង្វល់ជាខ្លាំង។ ដោយឡែក ជាមួយនឹងច្បាប់ថ្មីនេះ នឹងអាចជួយកំណត់អត្តសញ្ញាណអ្នកដែលជាម្ចាស់ Drone រាល់ពេលប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាការហោះហើរក្នុងកន្លែងហាមឃាត់ជាដើម។ Fu

    May 29, 2018
  • កីឡា

    ក្លឹបហង្សក្រហម Liverpool ចង់ចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធ Nabil Fekir ពីក្លឹប Lyon មុនការប្រកួតពានរង្វាន់ Fifa World Cup មកដល់ជៀសវាងខ្លាចមានក្លឹបផ្សេងទៀតចូលមកដណ្ដើមខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះក្រោយពេលបញ្ចប់ World Cup នៅក្នុងប្រទេសរុស្សី។ ក្លឹបហង្សក្រហម Liverpool ត្រៀមរៀបចំប្រាក់ចំនួន 50លានផោន សម្រាប់ដាក់សំណើរសុំទិញកីឡាករ Nabil Fekir ខណៈដែលប្រធានក្លឹប Lyon មិនសម្រេចដំឡើងតម្លៃខ្លួន Nabil Fekir ក្រោយពេលខ្សែបម្រើសញ្ជាតិបារាំងរូបនេះជាប់ឈ្មោះទៅលេងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី។ លោក Michael Edwards ដែលជាប្រធានផ្នែកកីឡារបស់ក្លឹបហង្សក្រហម

    May 29, 2018