Khmernote Media
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃបានផ្ទុះការរិះគន់ និងនាំគ្នាធ្វើពហិការឈប់ចាក់សាំងរបស់ក្រុមហ៊ុន PTT ទៀត បន្ទាប់ពីពួកគេយល់ឃើញថា ក្រុមហ៊ុននេះមិ​នបានផ្តល់សេវាល្អដល់អតិថិជននោះទេ ហើយថែមទាំងលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារទៅទៀត។ យ៉ាងណាក្តីមកទល់នឹងពេលនេះ លោក Tevin Vongvanich នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTT បានចេញមកបកស្រាយថា ប្រសិនបើអតិថិជនរិះគន់រឿងសេវាកម្ម ឬគុណភាពរបស់ក្រុមហ៊ុនយើង វាគឺជារឿងមួយ ដែលអាចទទួលយកបាន ក៏ប៉ុន្តែនៅពេលដែលពួកគេធ្វើការរិះគន់លើតម្លៃ វាពិតជាមិនអាចទទួលយកបាននោះទេ ព្រោះថាក្រុមហ៊ុនរបស់យើងមិនដែលលក់ប្រេងសាំងក្នុងតម្លៃថ្លៃជាងក្រុមហ៊ុនផ្សេងនោះទេ។ ជាងនេះទៅទៀតលោកបានបន្ថែមថា ការផ្ទុះការរិះគន់ និងធ្វើពហិការនេះមិនបានប៉ះពាល់ខ្លាំងដល់ប្រាក់ចំណូលរបស់របស់ក្រុមនោះទេ ព្រោះថាបច្ចុប្បន្នក្រុមហ៊ុនធ្វើប្រតិបត្តិការលក់ដោយខ្លួនឯងផ្ទាល់ប្រមាណជា១០% តែប៉ុណ្ណោះ ហើយ ៩០​ % គឺក្រុមហ៊ុនបាន លក់ទៅឲ្យម្ចាស់អាជីកម្មរួចអស់ទៅហើយ ដូចនេះអ្នកខាតបង់ខ្លាំងគឺជាម្ចាស់អាជីវកម្ម ឬម្ចាស់ការ៉ាស់សាំងទាំងនោះ។ លោក Tevin

    May 29, 2018
  • អន្តរជាតិ

    អ្នកតែងតែគិតថានារីជាមនុស្សដែលរើសដៃគូនៅក្នុងរឿងស្នេហា ប៉ុន្ដែបុរសក៏ដូចគ្នាដែរមិនមែនរូបគេអាចទទួលយកគ្រប់បញ្ហារបស់មនុស្សស្រីបានទាំងអស់នោះទេ។ ក៏នៅតែមានទម្លាប់មួយចំនួនដែលបុរសមិនចូលចិត្តបំផុត ហើយនារីតែងតែលើកយកបញ្ហាទាំងនេះមកនិយាយ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៥ដែលបុរសពិបាកនឹងទទួលយកពីនារីបាន៖ ១. ដាក់កំហិតមករូបគេពេក៖ អ្នកណាក៏ដូចអ្នកណាដែរតែងតែត្រូវការពេលវេលាផ្ទាល់ខ្លួន មិនមែននៅតាមទាមជាមួយនឹងសង្សារជាប់រហូតនោះទេ។ ការដែលអ្នកធ្វើបែបនេះដូចជាបំបិទសិទ្ធិគេចឹងដែរ ហេតុនេះអ្នកគួរតែរៀនផ្ដល់ភាពផ្ទាល់ខ្លួនខ្លះទៅឲ្យដៃគូ។ ២. ការកុហក៖ នារីគឺមិនចូលចិត្តឲ្យដៃគូកុហករូបនាងនោះទេ ហេតុនេះបុរសក៏ដូចគ្នាគេមិនចូលចិត្តទេនៅពេលដែលដៃគូលាក់បាំងរឿងជាមួយនឹងគេ។ រូបគេតែងតែចង់ឲ្យរូបនាងនិយាយត្រង់ទៅត្រង់មកទើបធ្វើឲ្យទំនាក់ទំនងមួយនេះរឹងមាំ។ បើសិនជាអ្នកធ្លាប់កុហកម្ដង ហើយគេចាប់បាននោះនៅពេលអ្នកនិយាយរឿងអ្វីលើកក្រោយទៀតនោះគេពិតជាមិនមានភាពជឿលើអ្នកទៀតនោះទេ។ ៣. រំលឹកតែរឿងចាស់ៗមកនិយាយ៖ នារីភាគច្រើននៅពេលដែលមានបញ្ហាម្ដងៗតែងតែលើកយករឿងសង្សារចាស់មកនិយាយ ហើយតាំងយកខ្លួនឯងទៅធ្វើការប្រៀបធៀបថា “ខ្ញុំមិនដូចអ្នកចាស់, អ្នកចាស់គេល្អបែបនេះ គេល្អបែបនោះ!!” ទាំងដែលរឿងទាំងនេះបានចប់យូរណាស់មកហើយ។ នេះគឺជារឿងមួយដែលធ្វើឲ្យបុរសមានភាពធុញខ្លាំងបំផុត។ ៤. មិនចេះរៀបចំផ្ទះសំបែង៖ វាជារឿងសំខាន់ដែលនារីមិនចេះរៀបចំសំភារៈឲ្យមានរបៀប ដែលបញ្ជាក់ឲ្យច្បាស់ថារូបនាងមិនមែនជាមេផ្ទះដ៏ល្អម្នាក់។ ៥. មិនដែលទទួលស្គាល់ពីកំហុសរបស់ខ្លួន៖

    May 29, 2018
  • កីឡា

    លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United មានការព្រួយបារម្ភថាក្លឹបរបស់លោកអាចនឹងមិនមានប្រាក់គ្រប់គ្រាន់ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Gareth Bale ពីក្លឹបអធិរាជសរ Real Madrid ខណៈដែលតម្លៃខ្លួនរបស់ Gareth Bale បន្ដឡើងថ្លៃក្រោយពេល Bale ជួយអោយក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League។ បន្ទាប់ពីខ្សែប្រយុទ្ធ Gareth Bale បង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គព្រ័ត្រជួយអោយក្លឹបអធិរាជសរ Real Madrid

    May 29, 2018
  • អន្តរជាតិ

    បុរសជនជាតិបរទេសម្នាក់មានឈ្មោះ Paul Farrell ត្រូវបានជនជាតិចិនមួយក្រុមព្រួតគ្នាវាយរហូតដល់បែកមុខបែកមាត់ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅនៅ បារ មួយកន្លែងនៅក្នុងខេត្តព្រះសីហុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។ ក្រុមជនជាតិចិន ដែលជាជនបង្ក បានអង្គុយនៅជិតជនរងគ្រោះឈ្មោះ Paul ហើយក្រោយមកពួកចិនទាំងនោះបានឃើញនៅលើថ្ងាសរបស់ជនរងគ្រោះមានសាក់ជាអក្សរតៃវ៉ាន់ ទើបធ្វើឲ្យជនជាតិចិនទាំងម្នាក់ក្នុងចំណោមគ្នីគ្នាប្រមាណ១០នាក់បានស្រែកថា “Taiwan, China” (ដែលពាក្យនេះចង់បានន័យថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន) ប៉ុន្តែជនរងគ្រោះបានស្រែកតបវិញថា “Taiwan, Taiwan” (ចង់សំដៅថា តៃវ៉ាន់ជាកោះឯករាជ្យខ្លួនឯង) ដែលនេះហើយទើបធ្វើឲ្យក្រុមពួកចិនទាំងនោះខឹងសម្បារ ហើយនាំគ្នាព្រួតវាយជនរងគ្រោះយ៉ាងដំណំតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ Paul Farrell បានឲ្យដឹងនៅលើបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនសាកអក្សរតៃវ៉ាន់នៅលើថ្ងាសបែបនេះតាំងពីខែតុលា ឆ្នាំ២០១៧

    May 29, 2018
  • PR

    ភ្នំពេញ៖ ទីបំផុតកំពូលស្មាតហ្វូនល្អឯកនៃសករាជជំនាន់ថ្មី Huawei P20 Pro កាមេរ៉ា Leica ខាងក្រោយបីគ្រាប់ តម្លៃ៨៥៩ដុល្លារ បង្ហាញខ្លួនលើកដំបូងលើទីផ្សារ មិនដល់មួយថ្ងៃផង លក់ដាច់អស់គ្មានសល់។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែលខកខាន កក់ទុកមុន សម្រាប់កំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 Pro ស្តុកទីមួយ សូមប្រញាប់រួសរាន់ការកម្ម៉ង់ស្តុកទីពីរ នៅតាមហាងលក់ទូរសព្ទដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huaewi ក្បែរលោកអ្នកជាងគេ ទាន់មានតម្លៃពិសេស $859 ថែម កាស

    May 29, 2018
  • សង្គម

    យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយល្ងាចថ្ងៃទី២៨ ខែឧសភា បានឲ្យដឹងថា កម្រិតសម្ពាធទាប នឹងចាប់ផ្តើមគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជារហូតដល់ថ្ងៃទី៣១ ខែឧសភា ហើយនៅថ្ងៃទី០១ ខែមិថុនា អាចនឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) កើតឡើងអូសកាត់ពីលើព្រះរាជាណាចក្រកម្ពុជាទៀត ដែលលក្ខណៈបែបនេះបង្កឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៨ ខែមិថុនា ព្រមទាំងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ថែមទៀតផង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ កើតមានជាយថាហេតុ៕ អត្ថបទ៖

    May 29, 2018
  • រថយន្ត

    ថៃ៖ ក្រុមហ៊ុនតាក់ស៊ីថ្មីមួយរបស់ថៃគឺក្រុមហ៊ុន All Thai Taxi co Ltd. ដែលប្រើប្រាស់សុទ្ធតែរថយ​ន្ត Mercedez benz ស៊េរីទំនើប និងដាក់ឲ្យដំណើរការនៅក្នុងមិថុនាខាងមុខនេះហើយ។ បើយោងតាមលោក KruaWang wongrakmit នាយកក្រុមហ៊ុនថ្មីនេះ បានឲ្យដឹងថាសម្រេច ការដាក់ឲ្យប្រើប្រាស់រថយន្តសេរីទំនើប Mercedes-Benz C350 ព្រោះតែរថយន្តប្រភេទនេះងាយស្រួលក្នុងការចុះបញ្ជី ហើយហេតុផលមួយទៀតគឺដើម្បីបង្កើនគុណភាពតាក់ស៊ីឲ្យឡើងខ្ពស់តាមគោលការណ៍របស់រដ្ឋាភិបាល។ កន្លងមកក្រុមហ៊ុនតាក់ស៊ី ដែលគេនិយមប្រើប្រាស់ក្នុងប្រទេសថៃមានដូចជាក្រុមហ៊ុន TAXI VIP និង  TAXI OK តែបើធ្វើការប្រៀបធៀបគុណភាពរបស់ក្រុមហ៊ុន ទាំងពីរនេះ ជាមួយនឹងក្រុមហ៊ុន All Thai Taxi

    May 29, 2018
  • អន្តរជាតិ

    យើងដឹងហើយថាគ្មាននារីណាម្នាក់ដែលចង់ឲ្យកើតរោមនៅលើបបូរមាត់របស់ខ្លួននោះទេ ព្រោះថាវាធ្វើឲ្យមើលមកមិនស្អាតននិងបាត់អស់ភាពទុកចិត្តមកលើខ្លួនឯង។ ហេតុនេះទើបយើងលើកយកវិធីងាយៗដែលជួយកំចាត់រោមនៅលើផ្នែកបបូររបស់អ្នក ដែលមានប្រសិទ្ធិហើយថែមទាំងមិនប៉ះពាល់ដល់ស្បែកមុខទៀតផង៖ ១. ម៉្សៅរមៀត៖ អ្នកគ្រាន់តែលាយម៉្សៅរមៀតជាមួយនឹងទឹកដោះគោ បន្ទាប់មកយកវាមកលាបនៅផ្នែកបបូរមាត់របស់អ្នកទុកចោលមួយសន្ទុះចាំអ្នកលាងវាចេញជាមួយនឹងទឹកត្រជាក់។ ២. ស៊ុត និងម៉្សៅពោត៖ លាយទាំងពីមុខចូលគ្នាឲ្យចេញជាល្បាយបន្ទាប់មកយកវាមកបិទនៅលើបបូរមាត់របស់អ្នកទុកវាប្រមាណ ៣០នាទីចាំលាងវាចេញ។ ៣. ក្រូចឆ្មា ជាមួយនឹងស្ករស៖ អ្នកគ្រាន់តែដាក់ស្ករមួយស្លាបព្រា និងទឹកក្រូចឆ្មាប៉ុន្មានដំណក់រួចកូរវាឲ្យសព្វ ចាំយកវាមកលាបនៅតំបន់ដែលយើងចង់កំចាត់រោមចេញដោយទុកយ៉ាងហោចណាស់ឲ្យបានពី ១០ ទៅ ១៥នាទី។ ៤. ទឹកដោះគោជូរ ជាមួយនឹងម៉្សៅសណ្ដែក៖ វាក៏ដូចគ្នាជាមួយនឹងវិធីខាងលើដែរ ដោយគ្រាន់តែយកវាមកលាយចូលគ្នាជាការស្រេច។ ៥. យករមៀត លាយជាមួយនឹងម៉្សៅសណ្ដែក៖ អ្នកគ្រាន់តែលាយវាចូលគ្នា បន្ទាប់មកយកវាមកលាបឲ្យសព្វនៅផ្នែលខាងលើនៃបបូរមាត់រក្សាទុកមួយសន្ទុះសឹមលាងវាចេញ៕ អត្ថបទ៖ Sai

    May 28, 2018
  • អន្តរជាតិ

    បរទេស ៖ ភ្នំអេវឺរេសជាភ្នំមួយដែលមានកំពស់ខ្ពស់ជាងគេបង្អស់ក្នុងលោក ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសនេប៉ាល់ វាគោលដៅពិសេសសំរាប់អ្នកចូលចិត្តកីឡាឡើងភ្នំ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលស្រ្តីវ័យ៤៥ឆ្នាំម្នាក់បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរបស់នាងទទួលជ័យជម្នះលើការឡើងភ្នំអេវឺរេស កាលពីសប្ដាហ៍មុន។ អ្នកស្រី Lhakpa មានអាយុ ៤៥ ឆ្នាំហើយរស់នៅជាមួយកូនៗ៣នាក់របស់នាងរស់នៅតំបន់ Hartford រដ្ឋ Connecticut ។ នាងបានរងការប្រើប្រាស់ហឹង្សានិងរំលោភបំពានក្នុងគ្រួសារ ក្រោយមកនាងក៏សម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍ខ្លួនហើយបានចាប់ផ្តើមជីវិតថ្មី ដោយមិនព្រមចុះចាញ់ជីវិតឡើយ។ មានប្រភពដើមមកពីប្រទេសនេប៉ាល់អ្នកស្រី Lhakpa Sherpa ទទួលបានវិញ្ញាបនបត្រកិត្តិយសពីសមាគមសារព័ត៌មាននៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ សប្តាហ៍មុននេះ ។ តាមប្រភពបានអោយដឹងថាអ្នកស្រី Lhappa ឡើងភ្នំអេវឺរេសជាលើកដំបូងក្នុងឆ្នាំ២០០០ នាងបន្តធ្វើផែនការឡើងភ្នំម្តងហើយម្តងទៀត នាងធ្លាប់បានឡើងភ្នំនេះក្រោយពីសម្រាលកូនបាន៨ខែទៀតផង។

    May 28, 2018
  • PR

    ទូរស័ព្ទ vivo V9 បានចេញលក់មួយរយៈមកហើយ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ជាមួយនឹងកញ្ចប់ម៉ាស៊ីនល្មមប្រើ ប៉ុន្តែមានចំណុចលេចធ្លោធំៗ មួយ​ចំនួនជាច្រើន​ដូចជា រូបរាងស្រស់ស្អាត អេក្រង់លាតធំ និងកាមេរ៉ាល្អប្រើទាំងមុខទាំងក្រោយជាដើម។ កាលពីដំបូង សម្រាប់vivo V9​ នេះមានតែពីរពណ៌ប៉ុណ្ណោះគឺ មាស និងខ្មៅ ដែលទទួលបានការពេញ និយមពីសំណាក់អតិថិជនច្រើនប៉ុន្តែ មួយរយៈក្រោយនេះ ក្រុមហ៊ុនក៏បាននាំចូលនូវបន្ថែមនូវ V9 ម៉ូឌែលថ្មីដែលមានពណ៌ក្រហមស្រស់ស្អាត ជាជម្រើសបន្ថែមដល់អ្នកគាំទ្រ ហើយពណ៌នេះក៏សាកសមជាមួយនឹងអ្នកស្រឡាញ់ភាពឡូយឆាយផងដែរ។ ពណ៌ក្រហមនេះ វាមើលទៅទាក់ទាញ ជាងពណ៌ផ្សេងៗទៀត មូលហេតុចំបងគឺវាមានផ្ទៃខាងក្រោយក្រហមឆេះស្អាតតែម្ដង ហើយផ្ទៃខាងមុខពណ៌ខ្មៅដែលមានអេក្រង់លាតបានធំល្អ ដូចនេះខាងក្រោយក៏ស្អាត ខាងមុខក៏ស្អាតដែរ។ ឱកាសសម្រាប់អ្នកដែលគាំទ្រ និងគ្រោងនឹងចង់ក្លាយជាម្ចាស់របស់

    May 28, 2018