- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Mohamed Salah ជឿជាក់ថារូបគេនឹងអាចបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី ទោះបីជារូបគេរងរបួសស្មារក្នុងកំឡុងពេលការប្រកួតពានរង្វាន់ UEFA Champion League វគ្គព្រ័ត្រជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក៏ដោយ។ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅខ្សែប្រយុទ្ធ Mohamed Salah បានរបួសប្រេះឆ្អឹងស្មារបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos។ ក្រោយពេលដែលខ្សែប្រយុទ្ធ Mohamed Salah ដើរចេញពីទីលានទាំងទឹកភ្នែកនោះ តាមរបាយការណ៍ពិនិត្យរបួសរបស់ Salah បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Mohamed
May 28, 2018 - PR
ភ្នំពេញ ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨៖ កាលពីវេលាពេលព្រឹក ថ្ងៃអាទិត្យ ទី២៧កន្លងទៅនេះ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និង CMA Cambodia បានប្រារព្ធនូវពិធីយ៉ាងអធិកអាធមមួយក្នុងឱកាសចុះ MOU (អនុស្សរណៈយោគយល់) ជាមួយគ្នា ដែលសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការនេះនឹងបន្តជួយពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យារបស់សិស្សានុសិស្សខ្មែរ ពិសេសសិស្សដែលកំពុងតែសិក្សានៅសាលា FICAS អោយកាន់តែខ្លាំងពូកែ និងអាចកសាងសមត្ថភាពទៅប្រកួតជាលក្ខណៈអន្តរជាតិជាមួយសិស្សមកពីបណ្តាប្រទេសដទៃទៀត។ CMA Cambodia ឬ សាលាប្រេនី អ៊ិនធឺណេសិនណល គឺជាគ្រឹះស្ថានសិក្សាឯកជន ដែលទទួល បានសិទ្ធិផ្តាច់មុខក្នុងការបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍខួរក្បាលដោយគិតលេខរហ័ស (CMA
May 28, 2018 - PR
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ត្រូវបានតែងតាំង និងផ្តល់សិទ្ធិ ដោយក្រុមហ៊ុន PixLed (ខេមបូឌា) ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ប្រព័ន្ធIBS ក្នុងអគារ “The Bridge” ទាំងមូល។ រយៈពេលបីខែកន្លងមកនេះ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បានធ្វើការរៀបចំ ផ្តត់ផ្គង់ និងដាក់អោយដំណើរការ ប្រព័ន្ធ IBS ដើម្បីផ្តល់ជូននូវបណ្តាញគ្របដណ្តប់កាន់តែប្រសើរឡើងនៅក្នុងអគារនេះ ដែលបច្ចុប្បន្នត្រូវបានចាត់ទុកជាអគារស្នាក់នៅដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈបច្ចេកវិទ្យាដ៏ទំនើបប្រកបដោយគុណភាព និងដំណោះស្រាយកម្រិតខ្ពស់របស់ខ្លួន អ៊ីដតខូ(ខេមបូឌា)បានបំពាក់បណ្តាញអង់តែន ដើម្បីពង្រីកវិសាលភាពបណ្តាញទូរស័ព្ទនិងអ៊ីនធឺណិតឥតខ្សែ (Wireless)
May 28, 2018 - កីឡា
ក្រុម កណ្ដុរសរ FC និងក្រុម ឆន្ទៈកីឡា ឆ្ពោះដំណើររបស់ពួកគេបន្ដទៅកាន់វគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Home Sport Youth និងក្រុម ខ្មែរនគរ FC អស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ បន្ទាប់ពីក្រុមទាំងពីរបានរបូតគ្រាប់បាល់ច្រើនពេក។ នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ទី 17 នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការចូលរួមទស្សនាពីសំណាក់បងប្អូនអ្នកស្នេហាវិស័យកីឡាគឺពេញកន្លែងអង្គុយនៅក្នុងទីលាន T-Soccer តែម្ដង។
May 28, 2018 - កីឡា
នៅក្នុងការប្រកួតគូរទី 2 រវាងក្រុម ឆន្ទៈកីឡា និងក្រុម ខ្មែរនគរ FC បញ្ចប់ទៅដោយលទ្ធផលក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម ខ្មែរនគរ FC 4-2។ ទំរង់លេងរបស់ក្រុមទាំងពីរនេះគឺពិតជាល្អមើលមែនទែន គឺសម្រុកទៅសម្រុកមកហើយមានការសុតបញ្ចូលទីគ្នាទៅវិញទៅមកធ្វើអោយក្រុមទាំងពីរខិតខំប្រឹងប្រែងលេងដើម្បីយកជ័យជំនះរៀងៗខ្លួន។ តាមការសង្កេតមើលរបស់ក្រុម ឆន្ទៈកីឡា នៅក្នុងការប្រកួតនេះគឺក្រុម ឆន្ទៈកីឡា មានទំរង់លេងល្អទាំងបច្ចេកទេស និងការលេងបាល់ជាក្រុមសហការណ៍គ្នាបានល្អ។ ក្រុម ឆន្ទៈកីឡា បានព្យាយាមដាក់សម្ពាធទៅលើក្រុម ខ្មែរនគរ FC ខ្លាំងមែនទែន ទាំងតង់ទី 1 និងទី 2 ធ្វើអោយក្រុម ខ្មែរនគរ FC
May 28, 2018 - PR
ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2018- ស្ថិតក្នុងប្រវត្តិសាស្ត្រនៃការធ្វើដំណើរតាមនាវាដែលមានអាយុកាលរាប់រយឆ្នាំមកហើយ កោះការាបៀនភាគខាងកើតនៃប្រទេស St. Kitts & Nevis គឺជាគោលដៅដែលប្លែកថ្មីបំផុតសម្រាប់សណ្ឋាគារបែបលក្ខណ:ស្បារបស់ Six Senses។ Resort នេះស្ថិតនៅលើទីតាំងនៃចម្ការដំណាំអំពៅដើមដែលមានកូនភ្នំមួយលាតសន្ធឹងចុះទៅកាន់ឆ្នេរខ្សាច់ដ៏វែងរហូតដល់ទល់មុខសមុទ្រការាបៀន។ គ្រប់គម្រោងវីឡាអាងហែលទឹកចំនួន 70 និងគម្រោងThe Retreat នឹងសប្បាយរីករាយជាមួយទេសភាពសមុទ្រនិងបរិយាកាសស្រស់ស្អាតផ្តល់នូវអារម្មណ៍ដ៏ភ្លឺថ្លាដែលញែកចេញពីភាពទាន់សម័យ ជាកន្លែងដែលភ្ញៀវអាចទាក់ទងជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេព្រមទាំងធម្មជាតិផងដែរ។ នៅក្នុងគំរូ Six Senses ពិតៗ នោះ គ្រប់ទិដ្ឋភាពនៃវីឡាចំនួន 70 ខ្នងដែលមានអាងហែលទឹកផ្ទាល់ខ្លួន សុទ្ធតែជាការប្តេជ្ញាចិត្តរបស់ Six
May 28, 2018 - អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Rostec បានប្រកាសនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង Petersburg ថា មកទល់នឹងពេលនេះចិនបានទទួលយន្តហោះចម្បាំងប្រភេទ Sukhoi Su-35 របស់រុស្ស៊ីចំនួន១៤គ្រឿងហើយ ខណៈចិននឹងទទួលយន្តហោះប្រភេទនេះបន្ថែមទៀតក្នុងឆ្នាំនេះ។ បើយោងតាមកិច្ចសន្យារបស់រដ្ឋាភិបាលចិន ជាមួយនឹងក្រុមហ៊ុន Rostec ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៥ បានបង្ហាញថា ក្រុមហ៊ុន Rostec នឹងផ្តល់យន្តហោះចម្បាំង ចំនួន២៤គ្រឿងទៅកាន់រដ្ឋាភិបាលចិនជាមួយថ្នូរនឹងប្រាក់ប្រមាណជា២,៥ពាន់លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ២០១៨កន្លងទៅ ចិនទទួលបានយន្តហោះប្រភេទនេះចំនួន១០គ្រឿងបន្ថែមទៀត ហើយយន្តហោះដែលនៅសល់នឹងត្រូវផ្តល់ជូននៅឆ្នាំបន្ទាប់ទៀត។ សូមបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ Sukhoi Su-35 នេះ គឺជាប្រភេទយន្តហោះឥទ្ធិពលខ្លាំងខ្លាក្នុងការបាញ់ប្រហារតាមដែនអាកាស៕ https://www.youtube.com/watch?v=4BgNmtAXXJs អត្ថបទ៖ ភក្តី ប្រភព៖ Reuters
May 28, 2018 - រថយន្ត
The PodRide គឺជាប្រភេទកង់ ដែលត្រូវបានបង្កើតឡើងដោយលោក Mikael Kjellman តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ កង់នេះមានរូបរាងដូចនឹងកូនឡានបេះបិត ជាប្រភេទកង់អគ្គិសនី ហើយតួរបស់វាធ្វើពីក្រណាត់ fabric ដែលមិនជ្រៀបទឹក និងការពារអាកាសធាតុត្រជាក់-ក្តៅបានយ៉ាងល្អ។ កង់អគ្គិសនីនេះអាចបើកបរបានល្បឿន ១៥ម៉ាយក្នុងមួយម៉ោង (ប្រហែល២៤គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយបើចង់លឿនជាងនេះទាល់តែយើងប្រើជើងធាក់វា ព្រោះវាមានឈ្នាន់នៅក្នុងផងដែរ។ លោក Mikael Kjellman បានបង្កើតកង់អគ្គិសនី The PodRide នេះឡើង ដើម្បីឲ្យលោកអាចជិះទៅធ្វើការនៅរដូវរងារប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងអិនធើណេត។ កង់អគ្គិសនីនេះមិនត្រឹមតែអាចបើកបរនៅលើផ្លូវមានទឹកកកប៉ុណ្ណោះទេ សូម្បីតែផ្លូវភក់ ផ្លូវរអិលក៏ដំណើរការយ៉ាងល្អផដែរ។ លោក Kjellman គ្រោងនឹងបន្ថែមចង្កៀងមុខ កន្លែងដាក់ឥវ៉ាន់
May 28, 2018 - PRGANZBERG ចែករង្វាន់យក្ស ម៉ូតូ៦គ្រឿងជូនអតិថិជនរបស់ខ្លួន នៅខេត្តស្វាយរៀង ដែលមានសំណាងតាមរយៈក្រវិលកំប៉ុង
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយនៅទីរួមខេត្តស្វារៀង ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ក៏ដូចជាតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសជាច្រើនដួងផងដែរ។ ឆ្លៀតក្នុងឪកាសនោះដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានប្រគល់ រង្វាន់យក្សម៉ូតូចំនួន ៦គ្រឿងជូនដល់អតិថិជន ខេត្តស្វាយរៀង ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ YAMAHA FZ តាមរយៈក្រវិលកំប៉ុងស្រាបៀរ GANZBERG។ អ្នកឈ្នះរង្វាន់យក្សពីស្រាបៀរ GANZBERG រួមមាន៖ 1. គង់ សារឿន រស់នៅភូមិត្រពាំងច្របក់
May 28, 2018 - អន្តរជាតិ
សិង្ហបុរី៖ បុរសម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅជិតអាគារ Marina Bay Sands ក្នុងប្រទេសសិង្ហបុរី បង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទៅកំសាន្តនៅទីនោះ។ ដំបូងឡើងគ្រប់គ្នាគិតថា បុរសម្នាក់នេះជាប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដូចនេះគេបានតាមថតរូប និងសួរសំនួរជាច្រើនទៅកាន់រូបគាត់។ យ៉ាងណាក្តីការពិតបុរសម្នាក់នោះគ្រាន់តែមានមុខមាត់ស្រដៀងនឹងលោក គីម ជុងអ៊ុនទេ ដោយគាត់ជាបុរសជនជាតិអូស្រ្តាលីកាត់ចិនម្នាក់ ដែលមានឈ្មោះថា Howard X។ ប្រសិនបើអ្នកមើលតែមួយភ្លែត អ្នកអាចនឹងច្រលំថា គាត់គឺជាលោក គីម ជុងអ៊ុន មែនទែន ព្រោះថាទាំងមុខមាត់ និតការស្លៀកពាក់គឺស្រដៀងគ្នាខ្លាំងណាស់។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនេះ ដូចខាងក្រោម៖
May 28, 2018









