Khmernote Media
  • អន្តរជាតិ

    ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះប្រជាជនចិនមួយចំនួនបានបញ្ចេញប្រតិកម្មខ្លាំងណាស់នៅក្នុងបណ្តាញសង្គមទាក់ទងនឹងពាក្យចចាមអារាមមួយចំនួន ដែលនិយាយថា លើទីផ្សារចិនមានលក់ត្រីសាម៉ុនក្លែងក្លាយ។ សមាគមជលផលចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបដិសេធ ទាក់ទងនឹងការចោទប្រកាន់ថាក្រុមអ្នកនេសាទនៅតំបន់ខ្ពង់រាបទីបេ បានប្រើប្រាស់សាច់ត្រីផ្សេង មកបន្លំធ្វើជាសាច់ត្រីសាម៉ុន។ អ្នកនិយមលេងអ៊ីនធឺណិតចិនបានសម្តែងការសង្ស័យយ៉ាងខ្លាំងលើករណីនេះតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈរបាយការណ៍របស់សារព័ត៌មាន CCTV បញ្ជាក់ថា ត្រីសាម៉ុន១ភាគ៣ ដែលលក់នៅក្នុងទីផ្សារចិនសុទ្ធតែនាំមកពីតំបន់ពីខ្ពង់រាបទីបេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុុងក្រោយមកនេះ គេសង្កេតឃើញ ត្រីសាម៉ុនជាច្រើនត្រូវបានគេយកមកធ្វើម្ហូប ហើយភាគច្រើនត្រីសាម៉ុនទាំងត្រូវបានអះអាងថា នាំចូលពីប្រទេសមួយចំនួនដូចជា ន័រវេស ស៊ីលី និងស្កុតឡេន។ សមាគមជលផលចិនរាយការណ៍ថា ត្រីសាម៉ុនមានឈ្មោះផ្លូវការថា oncorhynchus មានរួមបញ្ចូល សាច់ត្រីឥន្ទធនូ (rainbow trout) ត្រីសាម៉ុនអាត្លង់ទិច (Atlantic

    May 28, 2018
  • អន្តរជាតិ

    ប្រទេសឡាវ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវបានប្រកាសថា តម្លៃប្រេងឥន្ធនៈនៅតែបន្តកើនឡើងទៀតកាលពីថ្ងៃសៅរ៍ ទី២៦កន្លងទៅនេះ។ ក្រុមហ៊ុនប្រេងឥន្ធនៈ និងស្ថានីយ៍ប្រេងឥន្ធនៈនៅទូទាំងប្រទេសបានបង្កើនតម្លៃលក់រាយ ២០០គីប/លីត្រសំរាប់សាំងស៊ុបពែ ១០០គីប/លីត្រសំរាប់សាំងធម្មតា និង ១០០គីប/លីត្រសំរាប់ម៉ាស៊ូត។ តម្លៃសាំងក្នុងប្រទេសឡាវនាពេលបច្ចុប្បន្ន៖ + សាំងស៊ុបពែ៖ ១០,៣១០គីប (ប្រហែល ៥០១១រៀល) ឡើងដល់ ១០,៥១០គីប (ប្រហែល៥,១០០រៀល)ក្នុងមួយលីត្រ + សាំងធម្មតា៖ ៩,២៧០គីប (ប្រហែល៤,៥០០រៀល) ឡើងដល់ ៩,៣៧០គីប (ប្រហែល៤,៥៥០រៀល) ក្នុងមួយលីត្រ + ម៉ាស៊ូត៖ ៨,៣០០គីប (ប្រហែល៤,០៣៤រៀល) ឡើងដល់ ៨,៤០០គីប

    May 28, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ លេចធ្លាយរូបភាពរបស់ស្មាតហ្វូន Vivo NEX ស៊េរីថ្មី ដែលមានផ្ទៃអេក្រង់លាតពេញខាងមុខតែម្តង ដោយមិនមានក្បាលឆកដូចស្មាតហ្វូនដ៏ទៃឡើយ ហើយតាមរយៈរូបភាពលេចធ្លាយនោះ គេសង្កេតឃើញរន្ធដោតកាសប្រភេទ 3.5mm នៅខាងលើវិញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ស្មាតហ្វូនថ្មីនេះទំនងបង្កប់នៅក្នុងតួម៉ាស៊ីន ដែលវានឹងលៀនចេញមកក្រៅនៅពេលយើងប្រើប្រាស់វា ហើយការរចនាបែបនេះ ដើម្បីកុំឲ្យមានក្បាលឆកដូចស្មាតហ្វូនដ៏ទៃ។ Vivo NEX ត្រូវគេជឿជាក់ថា នឹងបំពាក់បន្ទះឈីប Snapdragon 845 និងមាន RAM ទំហំ 8GB ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា នៅប្រទេសចិន៕ ” alt=”” /> អត្ថបទ៖ ឌី

    May 28, 2018
  • អន្តរជាតិ

    អ្នករាល់គ្នាតែងតែចង់បានសុខភាពល្អប៉ុន្ដែមិនដឹងថាគួរបរិភោគបែបណាដើម្បីឲ្យមានសុខភាពល្អ។ ពេលនេះអ្នកអស់បារម្ភទៀតហើយជាមួយនឹងផ្លែឈើទាំង ១០មុខខាងក្រោមដែលជួយឲ្យអ្នកជៀសឆ្ងាយពីជំងឺផ្សេងៗដែលអ្នកមិនធ្លាប់ដឹង៖ ១. ផ្លែ Makhampom៖ ផ្លែឈើនេះជួយបង្ការជំងឺផ្តាសាយ ហើយវាក៏ជួយកាត់បន្ថយនូវភាពស្អិតនៅក្នុងករបស់អ្នកផងដែរ ដោយសារតែវាសំបូរទៅដោយសារធាតុវីតាមីន C ជាច្រើន។ ២. ផ្លែអំពិលទឹក៖ វាជួយព្យាបាលជំងឺបេះដូង និងកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ដោយសារតែវាមានវីតាមីន Cនិង Eខ្ពស់។ ៣. ផ្លែត្របែក៖ វាមានសាធាតុជាច្រើននៅក្នុងផ្លែត្របែក ដោយបើសិនជាអ្នកទទួលទានផ្លែត្របែកបាន ១០០ក្រាមនោះស្មើនឹងអ្នកមានវីតាមីន C រហូតដល់ ១៦០មីលីក្រាម។ ៤. ផ្លែ KiVi៖  រសជាតិជូររបស់វាក៏មានវីតាមីន C ខ្ពស់រហូតដល់ ១០៥ មីលីក្រាមដែលវាជួយដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក។

    May 28, 2018
  • អន្តរជាតិ

    ជាការពិតណាស់សព្វថ្ងៃនេះមាននារីជាច្រើនដែលជួបបញ្ហាឡើងទម្ងន់ ដោយពួកគេតែងតែជ្រើសរើសវិធីជាដើម្បីសម្រកទម្ងន់។ ការដែលអ្នកធ្វើលំហាត់ប្រាណតែម៉្យាងគឺមិនបានលិទ្ធផលនោះទេ អ្នកគួរតែមានការគ្រប់គ្រង់របបអាហាររបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាគ្រឿងសាឡាត់ ដែលជួយជាជំនួយឆាប់ឲ្យអ្នកសម្រកទម្ងន់បានលឿន៖ ១. ការធ្វើសាឡាត់គឺត្រូវតែបន្លែបៃតងប៉ុណ្ណោះព្រោះថាវាមានសាធាតុចិញ្ចឹមជាច្រើន ដែលអ្នកគួរតែជ្រើសរើសស្ពៃខៀវ និងផ្កាខាត់ណា។ ២. អ្នកក៏មិនគួរខ្វះប៉េងប៉ោះ, ផ្សិតទេព្រោះវាពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាក៏មានជាតិសរសៃដើម្បីជួយទប់ស្កាត់ខ្លាញ់និងកូឡេសស្តេរ៉ុលផងដែរ។ ៣. បន្ថែមគ្រាប់សណ្តែកដូចជាសណ្តែកក្រហមជាដើម ព្រោះវាមានជាតិសរសៃខ្ពស់ដែលជួយផ្តល់ប្រូតេអ៊ីនជាច្រើន។ ៤. ពោតអ្នកមិនគួរណាដាក់លើសពី ២ស្លាបព្រានោះទេព្រោះថាពោតវាសំបូរកាបូអ៊ីដ្រាតខ្ពស់ដែលវាមិនល្អដល់សុខភាព។ ៥. អ្នកគួរតែជ្រើសរើសផ្លែឈើដែលស្រស់ ជៀសវាងផ្លែឈើដែលគ្រៀមនិងរលួយ ព្រោះថាការផ្លាស់ប្ដូរនៃរូបរាងផ្លែឈើអាចធ្វើឲ្យកើនជាតិស្ករឆាប់រហ័ស។ ៦. អ្នកគួរតែបន្ថយជាតិសាច់នៅក្នុងសាឡាត់របស់អ្នក ដោយជំនួសវិញដោយសាច់ត្រី រឺក៏តៅហ៊ូទើបជាការល្អ។ ៧. មើមឆៃថាវក្រហមក៏ល្អសម្រាប់សុខភាពផងដែរ ប៉ុន្ដែអ្នកមិនគួរទទួលទានច្រើនពេកនោះទេព្រោះវាអាចធ្វើឲ្យជាតិខ្លាញ់របស់អ្នកឆាប់ឡើងខ្ពស់៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 28, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ យោងតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងបំពាក់ RAM ទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យដល់ទៅ 512GB នៅក្នុងស្មាតហ្វូន Galaxy Note 9 ជំនាន់ថ្មីរបស់ខ្លួន។ ព័ត៌មានចចាមអារាមនេះលេចចេញពីប្រភព Ice Universe ដែលជាអ្នកតាមដានព័ត៌មានលេចធ្លាយរបស់ក្រុមហ៊ុន Samsung។ តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា គេមិនបានបញ្ជាក់ថា តើម៉ូដែលនោះនឹងដាក់លក់នៅលើទីផ្សារណាមួយឡើយ។ ព័ត៌មាននោះផងដែរក៏បានបញ្ជាក់ថា សម្រាប់ម៉ូដែល RAM 6GB និងអង្គផ្ទុកទិន្នន័យ 64/128/256GB លើ Galaxy Note ជំនាន់ក្រោយ គឺស្រដៀងនឹង

    May 28, 2018
  • អន្តរជាតិ

    មាននារីជាច្រើនតែងតែយល់ថាការស្លៀកឈុុតប៊ីគីនីឲ្យតែមានភាពSexy និងទទួលបានទាក់ទាញនឹងស្រស់ស្អាតហើយ ប៉ុន្ដែអ្នកយល់ខុសហើយបើសិនជាអ្នកពុំមានការជ្រើសរើសដ៏ត្រឹមត្រូវទេនោះអ្នកក៏មិនទទួលបានភាពស្រស់ស្អាតផងដែរ។ ព្រោះថាឈុតនីមួយៗវាមានលក្ខណៈខុសពីគ្នា ហេតុនេះអ្នកគួរតែស្វែងយល់ពីអាវប៊ីគីនីឲ្យបានច្បាស់លាស់បើសិនជាចង់ទទួលបាននូវភាពស្អាត៖ ១. ជ្រើសរើសឈុតដែលសមនឹងរាងរបស់អ្នក៖ មុនដំបូងអ្នកគួរតែជ្រើសរើសឈុតហែលទឹកដែលសាកសមនិងរាងរបស់អ្នកដើម្បីទទួលបាននូវភាពជឿជាក់ ព្រោះប្រសិនបើអ្នកជ្រើសរើសមិនបានត្រឹមត្រូវទេនោះនឹងធ្វើឲ្យអ្នកមានភាពមិនស្អាតដូចជាឃើញជើងមិនស្រលូន, ឃើញទាបជាដើម។ ២. ការជ្រើសរើសពណ៌ និងការរចនាឈុតហែលទឹក៖ អ្នកមិនបានដឹងទេថាពេលខ្លះឈុតហែលទឹកអាចជួយបិទបាំង ក៏ដូចជារូបរាងដែលមិនស្អាតរបស់អ្នកបានយ៉ាងល្អបើសិនជាអ្នកជ្រើសរើសឈុតហែលទឹកដ៏ត្រឹមត្រូវសម្រាប់ខ្លួន។ សម្រាប់ពណ៌ឈុតអ្នកគួរតែរកពណ៌ណាដែលមានពន្លឺ បើសិនជាអ្នកស្រលាញ់ពណ៌ខ្មៅអ្នកគួរតែជ្រើសរើសជាអាវពាក់ខាងលើ។ ៣.គួរតែបន្ថែមជាមួយនឹងក្រណាត់រុំពីលើ៖ ដើម្បីឲ្យកាន់តែមានទំនុកចិត្តសម្រាប់ខ្លួនជាពិសេសវាក៏ជួយបន្ថែមនូវភាពស្រស់ស្អាតសម្រាប់អ្នកផងដែរ។ ៤. ការជ្រើសរើសគ្រឿងអលង្ការ៖ ការបន្ថែមគ្រឿងអលង្ការគឺជាការល្អ ប៉ុន្ដែវាក៏មិនមែនឥតខ្ចោះទាំងអស់ដែលហេតុនេះអ្នកពុំចាំបាច់ពាក់ខ្សែក ក៏ដូចជាវ៉ែនតាធំពេកនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកមើលមកចំលែក។ ជាការល្អអ្នកគួរតែបន្ថែមជាមួយនឹងមួកទើបធ្វើឲ្យអ្នកមានភាពស្រស់ស្អាត។ ៥. កែប្រែពណ៌ស្បែករបស់អ្នកដើម្បីទទួលបាននូវភាពស្រស់ស្អាត៖ មានសម្បុរស្រអែមគឺជាពណ៌ដែលមានភាពទាក់ទាញបំផុត ហេតុនេះដើម្បីទទួលបានស្បែកស្រអែមនារីគ្រប់គ្រប់គ្នាតែងតែទៅទិញស្រ្ពាយមកបាញ់ និងគេងហាលថ្ងៃព្រោះតែចង់បានស្បែកដែលខ្លួនស្រលាញ់។ ៦. រក្សារាងស្លីមរបស់អ្នក៖ ដើម្បីទទួលបាននូវភាពSexy

    May 28, 2018
  • អន្តរជាតិ

    ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីសម័យសង្រ្គាមលោកមានទ្រព្យសម្បត្តិមហាសាលច្រើនណាស់ ដែលត្រូវបានគេយកទៅជីកកប់លាក់ទុកនៅក្នុងដី វាបានក្លាយជាកំណប់សំរាប់មនុស្សជំនាន់នេះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយព័ត៌មានកក្រើកមួយ ដែលប្រទេសមីយ៉ាន់ម៉ាបានរកឃើញមាសជាច្រើននៅក្នុងរូងភ្នំដែលកងទ័ពជប៉ុនលាក់ខ្លួនកាលជំនាន់សង្រ្គាមលោកលើកទី២។ តំបន់ដែលត្រូវបានគេរុករកឃើញមាសដុំដ៏ច្រើននេះ គឺជាកន្លែងលាក់ខ្លួនរបស់កងទ័ពជប៉ុនសម័យសង្រ្គាមលោកលើកទី២ ដែលមានទីតាំងនៅក្បែរព្រំប្រទល់ថៃ-មីយ៉ាន់ម៉ា។ តាមប្រភពបានអោយដឹងថា រដ្ឋាភិបាលប្រទេសនេះបានជួលក្រុមហ៊ុនសំណង់មួយអោយធ្វើការសាងសង់ផ្លូវឆ្ពោះទៅកាន់ព្រំដែនមួយខ្សែនេះ។ កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ ខណៈពេលសាងសង់កំពុងដំណើរការនៅលើតំបន់ភ្នំមួយនោះ ត្រាក់ទ័រជីកដីរបស់ក្រុមហ៊ុនសំណង់ក៏បានកាយប៉ះមាត់រូងភ្នំមួយដែលមានជម្រៅប្រហែល៨ម៉ែត្រ។ នៅក្នុងរូងភ្នំនោះគេបានប្រទះឃើញមានមាសដុំជាច្រើនដែលបានលាក់ទុកនៅទីនោះ ដែលមាសទាំងអស់នោះត្រូវគេដឹងថា បានបង្កើតឡើងមុនសង្រ្គាមលោកលើកទី២គឺនៅឆ្នាំ១៩៣២ មានយីហ៉ោជាភាសាអង់គ្លេសថា “BURMA BUDDHA”។ ក្រោយពីការរកឃើញមាសនេះអ្នកភូមិមួយចំនួនក្នុងតំបន់នោះបង្ហាញការខកចិត្ត ពួកគេបានដាក់ញត្តិទារទាមថាពួកគេគួរមានចំណែកខ្លះលើមាស ដែលរកឃើញលើទេកដីពួកគេ។ តែរដ្ឋាភិបាលប្រទេសនេះបានបដិសេធដោយ ដោយលើកឡើងថាគ្រប់យ៉ាងគឺជាកំណប់ជាតិ។ នៅទឹកដីអាស៊ីភាគខាងកើតនេះមានតំបន់ចំនួនជាង១៧២ ដែលត្រូវបានគេយកមាសទាំងអស់នោះមានលាក់បង្គាប់ តែវាក៏បានក្លាយជាអាថ៌កំបាំងជារៀងរហូតក្រោយពីលោកឧត្តមសេនីយ៍ Tom Moi ត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ១៩៤៦៕ អត្ថបទ

    May 28, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Sky Sport បានអោយដឹងថា៖ ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez នឹងបើកការដាក់លក់ខ្សែប្រយុទ្ធ Gareth Bale និងខ្សែប្រយុទ្ធ Ronaldo ដើម្បីរកលុយទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG។ ទាំងកីឡាករ Bale និង Ronaldo បានលើកឡើងថាពួកគេអាចនឹងចាកចេញទៅ Real Madrid ក្រោយពីក្លឹបទទួលបានជ័យជំនះលើក្លឹប Liverpool ក្នុងការប្រកួតពានរង្វាន់ UEFA Champion League កាលពីថ្ងៃសៅរ៍កន្លងទៅ។​ ការលក់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជសរ Real

    May 28, 2018
  • សង្គម

    នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា AEON MALL Sen Sok City ឬអាចហៅបានថា AEON 2 ដែលស្ថិតនៅលើផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងបើកដំណើរការសាកល្បងហើយ។ ហើយយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងផងដែរថា មណ្ឌលផ្តល់សេវាប័ណ្ឌបើកបរក៏ស្ថិតនៅក្នុងផ្សារទំនើប AEON 2 នោះដែរ គឺស្ថិតនៅជាន់ទី២ ហើយនឹងចាប់បើកដំណើរការនៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះផងដែរ។ មណ្ឌលនេះនឹងជួយសម្រួលដល់ប្រតិបត្តិការធ្វើប័ណ្ណបើកបរជូនប្រជាពលរដ្ឋ ដើម្បីឲ្យកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញទាំងពេលវេលា និងថវិកា៕ អត្ថបទ៖ សេម

    May 28, 2018