- Khmernote Media
- កីឡា
មេធាវីរបស់ខ្សែប្រយុទ្ធ Mohamed Salah សម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងខ្សែការពារ Sergio Ramos ទារសំណង 1,000លានអឺរ៉ូ បន្ទាប់ពីខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះធ្វើអោយខ្សែប្រយុទ្ធ Mohamed Salah រងរបួសបាក់ឆ្អឹងស្មារកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពេល Salah មានការប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos រួចមកខ្សែប្រយុទ្ធ Salah មានការឈឺចាប់យ៉ាងខ្លាំងត្រង់ស្មារខាងធ្វេងរបស់គេ។ ខ្សែប្រយុទ្ធ Salah បានដាច់សរសៃពួរជុំវិញសន្លាក់ស្មាររបស់គេដែលធ្វើអោយ Salah មិនបានជួយ Liverpool លេងដល់ចប់ការប្រកួតជាពិសេស Salah ត្រូវបានគ្រូពេទ្យប្រាប់ថារបួសរបស់គេអាចនឹងអវត្តមានជាមួយនឹងប្រទេសអេស្ស៊ីបក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa
May 30, 2018 - កីឡា
តារាចំរៀងស្រីអន្ដរជាតិកញ្ញា Dua Lipa បានបដិសេធថានាងមិនមានទំនាក់ទំនងជាមួយនឹងខ្សែបម្រើ Marco Asensio ទេ បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថាកញ្ញា Dua Lipa ចំណាយពេលរាត្រីដ៏មានន័យជាមួយនឹង Asensio ក្រោយការប្រកួត Champion League វគ្គផ្ដាច់ព្រ័ត្របញ្ចប់។ យោងតាមរបាយការណ៍មួយដែលបានបញ្ចូលទៅកាន់សារពត៌មានរបស់ប្រទេសអេស្ប៉ាញបានអោយដឹងថា៖ កីឡាករ Asensio និងតារាចំរៀង Dua Lipa បានចំណាយពេលរាត្រីដ៏ផ្អែមល្ហែមជាមួយគ្នាបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី 26 ខែឧសភាដែលតារាប៉ុបរូបនេះបានចូលរួមក្នុងពិធីបើកការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រនៅឯទីក្រុម គៀវ ប្រទេសអ៊ុយក្រែន។ ភ្លាមៗនោះបន្ទាប់ពីលេចលឺពាក្យចចាមអារាមកញ្ញា Dua
May 30, 2018 - កីឡា
ក្រុម មយូរ៉ាហ្គោលសំអាងការ ដែលជាក្រុមជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងវគ្គជម្រុះពានរង្វាន់ Ganzberg Cup រដូវកាលទី 3 តំបន់ភ្នំពេញនឹងមានភារៈកិច្ចត្រូវប្រកួតតតាំងគ្នាជាមួយនឹងក្រុម យុវជនទួលតាឯក ដែលជាក្រុមទទួលបានលេខមួយក្នុងវគ្គជម្រុះប្រចាំខេត្តបាត់ដំបូង។ ក្រុម មយូរ៉ាហ្គោលសំអាងការ គឺជាក្រុមដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញហើយក៏ជាក្រុមចំណូលថ្មីនៅក្នុងការប្រកួតពានរង្វាន Ganzberg Cup រដូវកាលទី 3 នេះផងដែរ។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក្រុម មយូរ៉ាហ្គោលសំអាងការ បានបង្ហាញទំរង់លេងល្អមែនទែនតាំងពីវគ្គជម្រុះក្នុងតំបន់ភ្នំពេញរហូតមកដល់វគ្គ 48 ក្រុមចុងក្រោយទូទាំងប្រទេស។ ប្រកួតចុងក្រោយរបស់ក្រុម មយូរ៉ាហ្គោលសំអាងការ គឺយកឈ្នះក្រុម B.A
May 30, 2018 - បច្ចេកវិទ្យា
កាលពីខែមុនយើងបានប្រាប់អ្នកថាម៉ូដែលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2019 ប្រហែលជាមានការដំឡើងកាមេរ៉ាបីនៅខាងក្រោយ។ ឥឡូវនេះមានការពិភាក្សាបន្ថែមអំពីម៉ូដែលទូរស័ព្ទ iPhone នាពេលអនាគតដែលបំពាក់កាមេរ៉ាខាងក្រោយបី។ ព័ត៌មានចុងក្រោយបំផុតអំពីបញ្ហានេះកើតចេញពីអ្នកវិភាគប្រចាំក្រុមហ៊ុន Deutsche Securities Lu Jialin ដែលបាននិយាយថាប្រព័ន្ធថ្មីនេះនឹងប្រើកញ្ចក់ពីរស្រទាប់និងកែវពង្រីក។ អ្នកវិភាគនិយាយថាវានឹងអនុញ្ញាតឱ្យកាមេរ៉ានៅខាងក្រោយទូរស័ព្ទ iPhone ថតរូប 3D ដោយមិនប្រើឡាស៊ែរដែលប្រើដោយមុខងារ TrueDepth ខាងមុខរបស់ iPhone X ។ ការដំឡើងកាមេរ៉ាបីថ្មីដែលមានសមត្ថភាព 3D អាចល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ជាមួយកម្មវិធីនិងលក្ខណៈពិសេសរបស់ AR។ លោក Tim Cook អគ្គនាយកក្រុមហ៊ុន
May 30, 2018 - បច្ចេកវិទ្យា
យុទ្ធនាការបញ្ចុះតម្លៃ 11 ថ្ងៃនៃហ្គេមគ្រប់យ៉ាងរបស់ PlayStation ចាប់ពីថ្ងៃទី 8 ខែមិថុនាដល់ថ្ងៃទី 18 ខែមិថុនា។ តម្លៃគ្រឿងសម្ភារៈគ្រឿងបន្លាស់និងហ្គេមនឹងត្រូវបានទំលាក់តំលៃជាច្រើន។ បញ្ជាក់ថាម៉ាស៊ីន PS4 Day Of Play Limited Edition មានកម្រិតដូចទៅនឹង PS4 Slim ហើយវាភ្ជាប់មកជាមួយនឹងឧបករណ៍បញ្ជា DualShock ពណ៌ខៀវ។ នៅអាមេរិកវានឹងមានអង្គចងចាំ 1 TB ខណៈនៅអឺរ៉ុបវាមានតែ 500Gb ប៉ុណ្ណោះ។ ហ្គេមមួយចំនួនត្រូវបានបញ្ចុះតម្លៃមានដូចខាងក្រោមនេះ North America God of War:
May 30, 2018 - រថយន្ត
សម្រាប់ប្រភេទរថយន្ដទ្វា5 រឺ Hatchback របស់ក្រុមហ៊ុន Toyota ម៉ូដែល Prius គឺជាប្រភេទរថយន្ដតូច ដែលនរណាៗក៏ស្គាល់ ហើយសរសើរថា ជារថយន្ដស៊ីសាំងតិចបំផុត។ ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានសម្រេចបង្ហាញទាក់ទងទៅនឹងម៉ូដែលថ្មី ស៊េរីឆ្នាំ2018 នោះគឺ Toyota Prius Prime។ ជាមួយនឹងម៉ូដែលថ្មីឆ្នាំ2018 នេះ ពុំទទួលបានការផ្លាស់ប្ដូរអ្វីខុសពីម៉ូដែលចាស់ឡើយ ពោលគឺទាំងរចនាបទ និងកម្រិតស៊ីសាំងនៅតែដូចគ្នាទៅនឹងម៉ូដែលឆ្នាំ2017 ដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូដែល Prius Prime នេះត្រូវបានណែនាំតាំងពីឆ្នាំ2017 មកម្លេះ ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Hybrid (Toyota
May 30, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 18 នេះក្រុម Sisophon FC ដែលជាក្រុមខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ នឹងឡើងមកស្វារគមន៍ក្រុម យុវជននាឋអាស៊ី នៅក្នុងថ្ងៃអាទិត្យ ទី 3 ខែមិថុនា ខាងមុខនេះ។ ក្រុម Sisophon FC គឺជាក្រុមមួយដែលធ្វើដំណើរផ្សងព្រេងពីខេត្តបន្ទាយមានជ័យមកលេងជម្រុះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដល់រាជធានីភ្នំពេញ។ នៅក្នុងវគ្គជម្រុះក្រុម Sisophon FC បានបង្ហាញទំរង់លេងល្អមែនទែន ដោយឆ្លងផុត 2 ដំណាក់នៃវគ្គជម្រុះ។
May 30, 2018 - បច្ចេកវិទ្យា
សម្រាប់ឆ្នាំនេះ កំពូលស្មាតហ្វូនជំនាន់ថ្មីត្រកូល Note របស់ក្រុមហ៊ុន Samsung នឹងត្រូវបានប្រកាសចេញលក់លឿនជាងសព្វដង រីឯ Galaxy X នឹងត្រូវបានលើកដល់ឆ្នាំក្រោយឯណោះ។ ជាមួយនឹង Galaxy Note 9 ត្រូវបានគេរំពឹងថានឹងចេញលក់នាកំឡុងខែកក្កដា រឺសីហា ហើយនាពេលថ្មីៗនេះយើងទទួលបានរូបភាព និងវីដេអូថ្មីទៀតហើយដែលបង្ហាញយ៉ាងច្បាស់ពីអេក្រង់ការពាររបស់កំពូលស្មាតហ្វូននេះ។ សម្រាប់ការផ្លាស់ប្ដូរដែលគួរឲ្យកត់សម្គាល់ គឺទាក់ទងទៅនឹង sensor នាផ្នែកខាងលើតែម្ដង ពោលគឺតូចជាងមុន។ យោងតាមការបែកធ្លាយនេះ យើងអាចសន្មត់បានថា Galaxy Note 9 នឹងមានគែមលើ ក្រោមស្ដើងជាមុនទៅទៀត។ គួរបញ្ជាក់ផងដែរថា ចំពោះវីដេអូដែលយើងទទួលបាន គឺបង្ហោះដោយគេហទំព័រ SlashLeaks ដែលបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរ
May 30, 2018 - អន្តរជាតិ
ឡាវ៖ ដើម្បីរក្សាតម្លៃមុខម្ហូបសំខាន់ៗរបស់ខ្លួនឲ្យនៅថេរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានសម្រេចកំណត់មិនឲ្យ ភោជនីយដ្ឋានទាំងអស់លក់អាហារ ៤ មុខ ដូចនេះ ហ្វឺ (Pho), បាយឆា (ឡាវហៅ Kao Pat), ស៊ុបមីសរសៃធំ (ឡាវហៅ Kao Piek), និង បាយជាមួយនឹងសម្លរឆា (Kao Latna) ក្នុងតម្លៃលើសពី ១៥,០០០ Kip (ប្រហែល ៧,០០០រៀល) នោះទេ។ ដូចនេះចាប់ពីពេលនេះទៅ ប្រសិនបើកមានភោជនីយដ្ឋានណាហ៊ានលក់អាហារទាំង៤មុខខាងលើលើសពីតម្លៃ ដែលបានកំណត់ដោយរដ្ឋាភិបាល មានន័យថាពួកគេបានធ្វើខុសនឹងការណែនាំ ហើយអាចនឹងប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។ ការសម្រេចកំណត់តម្លៃនេះត្រូវបានគេធ្វើឡើងក្រោមហេតុផលមួយគឺថា គេចង់លើកកម្ពស់អាហារទាំងនេះ ឲ្យក្លាយទៅជាអាហារប្រចាំប្រទេស
May 30, 2018 - អន្តរជាតិ
ព្រោះតែគ្មានស្ពានសម្រាប់ដើរឆ្លងទន្លេ ស្រ្តីម្នាក់រួមជាមួយនឹងកូនតូចអាយុ២ឆ្នាំ បានសម្រេចជិះខ្សែកាបឆ្លងទន្លេជារៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទីផ្សារប្រកបរបរចិញ្ចឹមជីវិត។ ស្រ្តីរូបនេះមានឈ្មោះថា Cha Huilan អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងក្រុង Lazimi ភាគខាងត្បូងប្រទេសចិន។ ស្ត្រីរូបនេះបានឲ្យដឹងថា គាត់បានធ្វើដំណើរដូចនេះជារៀងរាល់ថ្ងៃ បើទោះជាវាត្រូវប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ តែវាជាវិធីតែមួយគត់ ដែលនាងអាចធ្វើដំណើរឆ្លងទន្លេនេះបាន។ ជាក់ស្តែងនៅក្នុងថ្ងៃ ដែលគេថតរូបគាត់បាននេះ គឺគាត់ត្រូវទៅទិញថ្នាំឲ្យកូនរបស់គាត់នៅឯផ្សារ ដូចនេះទោះជាត្រូវប្រឈមនឹងគ្រោះថ្នាក់ក៏គាត់ត្រូវតែទិញថ្នាំឲ្យកូនដែរ។ តាមរយៈសារព័ត៌មាននេះ ស្រ្តីរូបនេះបានស្នើសុំឲ្យរដ្ឋាភិបាលជួយកសាងស្ពានមួយសម្រាប់ឆ្លងកាត់ទន្លេនេះ ព្រោះថារាល់ថ្ងៃមិនមែនតែនាងទេដែលត្រូវប្រឈមនឹងការលំបាកនេះ តែនៅមានប្រជាជនជាច្រើនទៀតក្នុងភូមិរបស់នាង ជាពិសេសគឺក្មេងៗតែម្តងដែលត្រូវការស្ពានជាចាំបាច់៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider
May 30, 2018








