Khmernote Media
  • កីឡា

    យោងតាមសម្ដីរបស់លោក Mubarak al-Bathali ដែលជាគ្រូខាងសាសនាអ៊ីស្លាមបាននិយាយថា៖ មូលហេតុដែលខ្សែប្រយុទ្ធ Mo Salah របួសស្មារនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រនោះគឺ Salah ត្រូវព្រះជាម្ចាស់ដាក់ទោស ក្រោយពេល Salah បញ្ចប់ពិធីអធិដ្ឋាន Ramadan លឿនពេក។ កាលពីថ្ងៃប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រខ្សែប្រយុទ្ធ Mohamed Salah បានប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos ធ្វើអោយរូបគេរងរបួសស្មារធ្ងន់ធ្ងរ។ នៅក្នុងថ្ងៃបន្ទាប់លោក Mubarak al-Bathali បានលើកឡើងថា៖

    May 31, 2018
  • បច្ចេកវិទ្យា

    ទូរស័ព្ទ Lenovo Z5 ប្រហែលជាទូរស័ព្ទមួយដែលមានប្រជាប្រិយបំផុតនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Lenovo។ យើងបានឃើញគន្លឹះជាច្រើននៅលើផ្ទៃមុខពេញអេក្រង់និងរូបភាពគំរូមួយចំនួនបង្ហាញពីគុណភាពកាមេរ៉ានិងថ្មដែលមានកំលាំងខ្លាំងដែលមានរយៈពេល 45 ថ្ងៃក្នុងការមិនប្រើប្រាស់។ ឥឡូវនេះលោក Chang Cheng ដែលជាអនុប្រធានរបស់ក្រុមហ៊ុនបានចែករំលែកនូវការបង្ហាញទូរស័ព្ទថ្មីដែលបង្ហាញពីកញ្ចក់នៅផ្ទៃខាងក្រោយដែលស្រដៀងទៅនឹង Huawei P20។ យើងសង្ឃឹមថាទូរស័ព្ទ Z5 នឹងមានប្រព័ន្ធសាកឥតខ្សែនៃបន្ទះកញ្ចក់នៅខាងក្រោយ។ យើងនឹងដឹងច្បាស់នៅពេលទូរស័ព្ទបញ្ចេញជាផ្លូវការនៅថ្ងៃទី 5 ខែមិថុនាខាងមុខនេះ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ GSM

    May 31, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមអនុវត្តច្បាប់យកពន្ធលើការលក់ថ្មីនៅខែកញ្ញា ខាងមុខនេះហើយ ដែលការប្រើប្រាស់ច្បាប់ថ្មីនេះ គឺជាការសន្យារបស់លោកនាយករដ្ឋមន្ត្រីថ្មី Mahathir Mohamad ។ រដ្ឋាភិបាលថ្មីហាក់ខិតខំធ្វើកំណែ ទម្រង់ជាច្រើន ដើម្បីដោះស្រាយបញ្ហាថវិកាជាតិ និងធ្វើឲ្យយ៉ាងណាឲ្យប្រជានពលរដ្ឋទទួលបានអត្ថប្រយោជន៍ច្រើនពី រដ្ឋាភិបាល។ តួយ៉ាងរដ្ឋាភិបាលបានសម្រេច កាត់បន្ថយពន្ធលើទំនិញ និងសេវាកម្មពី៦ % មកត្រឹម ០ %, រដ្ឋាភិបាលបាន សម្រេចលុបចោលគម្រោងចាយលុយលើការសាងសង់ផ្លូវរថយន្តល្បឿនលឿនទៅកាន់សឹង្ហបុរី ដែលមានតម្លៃ​រាប់ពាន់លាន ហើយរួមទាំងអនុវត្តច្បាប់យកពន្ធលើការលក់ថ្មីនេះទៀតសោធ សុទ្ធតែរឿងល្អៗសម្រាប់ប្រជាពលរដ្ឋ។ ប្រជាជនម៉ាឡេស៊ីភាគច្រើនបានសម្តែងនូវការអបអរចំពោះអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើ ហើយរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីក៏បានសន្យាថា នឹងធ្វើរឿងល្អៗជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ todayonline

    May 31, 2018
  • អន្តរជាតិ

    ប្រេស៊ីល៖ បុរសម្នាក់បានធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានកាំបិតដ៏មុតស្រួចមួយជាប់នៅលើក្បាលរបស់គាត់ តែគាត់នៅតែអាចដើរទៅមន្ទីរពេទ្យបានដោយខ្លួនឯង និងអាចនិយាយបានធម្មតាគ្មានការឈឺចាប់អ្វីទាល់តែសោះ។ ភាពភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Restoration ស្ថិតនៅក្នុងក្រុង Recife ប្រទេសប្រេស៊ីល។ បុរសជាជនរងគ្រោះតែគ្មានការតក់ស្លុត និងឈឺចាប់នោះមានឈ្មោះថា Pedro Ferreira អាយុ៣៤ឆ្នាំ ជាអតីតក្មេងទំនើង ជាចោរលួច ធ្លាប់ដើរវាយគ្នា និងធ្លាប់ជាប់គុកម្តងរួចមកហើយកាលពីឆ្នាំ ២០១៤។ បុរសជនរងគ្រោះបានប្រាប់ក្រុមគ្រូពេទ្យថា បន្ទាប់ពីគាត់បានធ្វើសកម្មភាពលួចរបស់គេរួច គាត់បានជួបប្រទះនឹងក្រុមក្មេងទំនើងដែលគាត់ធ្លាប់វាយធ្វើបាបគេកាលពី ឆ្នាំ ២០១៤ នោះ ហើយសត្រូវចាស់របស់គាត់នោះ បានយកកាំបិតនេះមកចាក់ចំក្បាលរបស់គាត់តែម្តង។ ក្រោយធ្វើការព្យាបាលរបួសរបស់ជនរងគ្រោះនេះរួច រូបគាត់ត្រូវបានគេបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលិស និងត្រូវជាប់គុកសារជាថ្មីម្តងទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror

    May 31, 2018
  • បច្ចេកវិទ្យា

    ទីបំផុត iOS 11.4 ត្រូវបានប្រកាសជាផ្លូវការហើយ ដែលមានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗជាច្រើន និងអភិវឌ្ឍន៍លើផលិតផលស៊េរីខ្ពស់របស់ក្រុមហ៊ុន Apple។ ដោយឡែក សម្រាប់ iOS ជំនាន់ថ្មីនេះគឺជាការអភិវឌ្ឍតិចតួច បើធៀបទៅនឹង iOS 11.3 ប៉ុន្ដែវាក៏នាំយកមកជាមួយនូវការផ្លាស់ប្ដូរ 5ចំណុចធំៗផងដែរ។ 1/ កម្មវិធី Messages នៅក្នុ iCloud ចំពោះមុខងារថ្មីនេះ គឺអនុញ្ញាតឲ្យអ្នករក្សាទុក iMessages នៅក្នុង iCloud បាន ពោលគឺបើទោះជាអ្នកផ្លាស់ប្ដូរ iPhone ប្រើ ក៏សារទាំងនោះមិនបាត់ដែរ។ ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់ Setting

    May 31, 2018
  • អន្តរជាតិ

    ថៃ៖ អាចនិយាយបានថា វាជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលអ្នកបើកបរថយន្តម្នាក់មានសំណាងនៅមានជីវិត បន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានរថយន្តដឹកទូកុងតឺន័រកង់១៨បុក និងក្រឡាប់សង្កត់ពីលើរថយន្តរបស់គាត់ឡើងខ្ទិចតែម្តង។ បុរសជាជនរងគ្រោះមានឈ្មោះថា Worawut Yuyatmak ជនជាតិថៃ អាយុ៤២ឆ្នាំ ធ្វើការងារនៅក្នុងក្រុមហ៊ុន Thai Airways ហើយនៅក្នុងថ្ងៃកើតហេតុ ខណៈដែលគាត់កំពុងតែបើករថយន្ត Toyota Fortuner ជិតដល់ផ្ទះទៅហើយខ្វះតែ ២០០ ម៉ែត្រទៀតប៉ុណ្ណោះ ស្រាប់តែមានរថយនដឹកទូកុងតឺន័រមួយគ្រឿងមកបុករថយន្តគាត់ពេញទំហឹងតែម្តង ហើយក្រឡាប់សង្កត់ពីលើរថយន្តរបស់គាត់តែម្តង ហើយគ្រោះថ្នាក់នេះកើតឡើង ដោយសារតែរថយន្តដឹកដឹកទូកុងតឺន័រនោះដាច់ហ្វាំងគ្រប់គ្រងលែងបាន។ ក្រោយកើតហេតុគេបានសង្គេតឃើញ រថយន្តរបស់បុរសជនរងគ្រោះឡើងកំពិតខ្ទេចតែម្តង ហើយគ្មានអ្នកណាម្នាក់គិតថា បុរសជនរងគ្រោះនៅមានជីវិតនោះទេ។ យ៉ាងណាក្តី គេបាននាំគាត់ទៅមន្ទីរពេទ្យ ហើយជាសំណាងល្អខាងគ្រូពេទ្យអាចជួយសង្គ្រោះជីវិតរបស់គាត់បានទាន់ពេលវេលា។ ករណីនេះ ត្រូវបានគេមើលឃើញថា

    May 31, 2018
  • PR

    ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy J6 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ពេញតួជាមួយនឹងតម្លៃវិញគឺម៉ាអេម។ ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Galaxy J6 នេះ គឺអេក្រង់ HD Super AMOLED រហូតដល់ទៅ 5.6 អ៊ីញ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អ។ ក្រៅពីអេក្រង់ ចំណុចដ៏ទាក់ទាញមួយទៀត របស់ Galaxy J6 គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល ជាមួយ

    May 30, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះក្មេង នៅពេលដែលឪពុកម្តាយរឺអាណាព្យាបាលមានការប្រហែសទុកពួកគេអោយនៅលើម៉ូតូរឺរថយន្តដែលបានបញ្ឆេះចោលតែម្នាក់ឯងនោះ។ ប្រភពព័ត៌មានចិនបានបានចុះផ្សាយករណីគ្រោះថ្នាក់មួយ ដែលក្មេងស្រី៩ឆ្នាំបានបើករ៉ឺម៉ក់កង់បីទៅបុកនឹងកូនតូបមួយបណ្តាលធ្វើអោយក្មេងប្រុសម្នាក់រងរបួស។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះនាខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន។ តាមប្រភពបានអោយដឹងថារ៉ឺម៉ក់កង់បីមួយនេះជារបស់អ្នកដឹកជញ្ជូនទំនិញម្នាក់ គេបានបញ្ឆេះវាទុកចោលនៅពេលកំពុងលើកទំនិញអោយយភ្ញៀវ។ ស្រាប់តែក្មេងស្រីវ័យ៩ឆ្នាំម្នាក់បានឡើងមកលេងលើម៉ូតូនេះហើយបានបើកវាចេញទៅ តែដោយសារមិនចេះបញ្ជាចង្កូតអោយយបានល្អ នាងបានបើកវាទៅបុកនឹងតូបតូចមួយនៅក្បែរនោះដែលមានក្មេងប្រុសតូចម្នាក់នៅក្នុងនោះ៕ អត្ថបទ ៖ Mali ប្រភព ៖ CHINAPLUS

    May 30, 2018
  • អន្តរជាតិ

    យុវវ័យសម័យថ្មីពុំចូលចិត្តក្រោកពីព្រលឹមឡើយដោយពួកគេយល់ថាគេងមិនគ្រប់មិនមានកម្លាំង។ ប៉ុន្ដែអ្នកយល់ខុសហើយការដែលអ្នកទម្លាប់ក្រោកពីព្រលឹមគឺផ្ដល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសធ្វើឲ្យអ្នកបោះបង់ទម្លាប់អាក្រក់ចោលទៀតផង។ ខាងក្រោមនេះគឺជាអ្វីដែលធ្វើឲ្យអ្នកផ្លាស់ប្ដូររបបជីវិត ដោយគ្រាន់តែក្រោកពីព្រលឹមឲ្យបានម៉ោង៥ ជារៀងរាល់ថ្ងៃ៖ ១. មានថាមពលជាងមុន៖ កាលពីអ្នកគេងយូរអ្នកពុំមានកម្លាំងនៅក្នុងធ្វើការនោះទេ ប៉ុន្ដែនៅពេលដែលអ្នកមានទម្លាប់ភ្ញាក់ពីព្រលឹមអ្នកក៏មានថាមពលប្រសើរជាងមុនទោះបីជាដំបូងមានភាពលំបាកប៉ុន្ដែធ្វើយូរទៅអ្នកក៏កាន់តែមានអារម្មណ៍ល្អខ្លាំងឡើង។ ២. មានពេលវេលាច្រើននៅក្នុងដៃ៖ នៅពេលដែលអ្នកភ្ញាក់ពីគេងយឺតអ្នកពុំមានពេលធ្វើលំហាត់ប្រាណ ក៏ដូចជារៀបចំខ្លួនឲ្យមានរបៀបរៀបរយនោះទេធ្វើអ្វីមួយក៏តក់ក្រហល់ដែរ ដែលធ្វើឲ្យមានអារម្មណ៍តានតឹង។ ពេលអ្នកភ្ញាក់ពីម៉ោង ៥អាចឲ្យអ្នកសល់ពេលហើយអាចឆ្លៀតពេលអានសៀវភៅបានទៀតផង។ ៣. ភាពជាអ្នកដឹកនាំ៖ នៅពេលដែលអ្នកចេះក្ដាប់ពេលវេលាបានល្អ នោះអ្នកអាចអភិវឌ្ឍន៏ខ្លួនទៅជាអ្នដឹកនាំម្នាក់ដ៏ជោគជ័យ។ ៤. មានពេលធ្វើលំហាត់ប្រាណ៖ រាល់ពេលអ្នកពុំមានពេលហាត់ប្រាណនោះទេ ព្រោះអ្នកប្រញាប់ទៅធ្វើការដើម្បីឲ្យទាន់ពេលវេលា។ ប៉ុន្ដែបើសិនជាអ្នកងើបលឿនអាចធ្វើឲ្យអ្នកសល់ពេលធ្វើលំហាត់ប្រាណហើយថែមទាំងអាចសម្រកទម្ងន់បានទៀតផង។ ៥. អ្នកអាចទទួលទានអាហារពេលព្រឹកយ៉ាងសប្បាយចិត្ត៖ អាហារពេលព្រឹកជាអាហារដែលសំខាន់បំផុតសម្រាប់សុខភាព ហេតុនេះបើសិនជាអ្នកមានពេលច្រើននៅក្នុងការទទួលទានអាហារពេលព្រឹកអាចឲ្យអ្នកជៀសពីជំងឺក្រពះ និងជួយឲ្យក្រពះរបស់អ្នករំលាយអាហារបានល្អ៕ អត្ថបទ៖ Sai ប្រភព៖ timesofindia

    May 30, 2018
  • អន្តរជាតិ

    ប្រទេសចិន៖ ស្មានមិនដល់សោះថាព្រោះតែការប្រច័ណ្ឌធ្វើអោយមនុស្សម្នាក់ហ៊ានធ្វើទង្វើរឃោរឃៅដាក់មនុស្ស ដែលខ្លួនឯងស្រលាញ់កើត។ ប្រភពព័ត៌មានថៃបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសជនជាតិតៃវ៉ាន់ម្នាក់សម្លាប់មិត្តស្រីខ្លួនកាប់ជាកំណាត់ៗច្រកជា៧ថង់។ តាមប្រភពបានអោយដឹងថា ជនសង្ស័យមានវ័យ២៨ឆ្នាំជាអ្នកប្រដាល់ គេនិងស្រ្តីរងគ្រោះជាគូស្នេហ៍នឹងគ្នា មុនពេលមានរឿងហេតុនេះកើតឡើងគេទាំងពីដូចជាមានរឿងទាស់ទែងគ្នា។ នៅលើគណនីរបស់ជនសង្ស័យបានបង្ហោះនូវពាក្យពេជន៍មួយចំនួនក្នុងន័យប្រចែប្រច័ណ្ឌថា នាងបានកុហកខ្ញុំ នាងបោកប្រាស់ខ្ញុំ ការពិតទៅនាងមានបុរសម្នាក់ផ្សេងទៀត។ បងប្រុសរបស់ស្រ្តីរងគ្រោះបានរាយការណ៍ប្រាប់ប៉ូលិសពីរឿងទាំងអស់នេះ ក្រោយពីប្អូនស្រីរបស់ខ្លួនបានបាត់ខ្លួនជាច្រើនថ្ងៃ ប៉ូលិសបានរកឃើញរូបភាពចុងក្រោយរបស់ស្រ្តីរងគ្រោះ និងជនសង្ស័យនៅក្នុងផ្ទះសំណាក់មួយកន្លែង។ ស្រ្តីរងគ្រោះត្រូវបានមិត្តប្រុសកំណាចកាប់ជា១០កំណាត់ហើយច្រកចូលក្នុងថង់ប្លាស្ទិចចំនួន៧យកទៅចោលនៅក្នុងសួនក្រោយផ្ទះសំណាក់ប្រហែលជាម៉ោង១អធ្រាត្រ ព្រឹកថ្ងៃ២២។ នៅថ្ងៃទី២៧ ប៉ូលិសបានរកឃើញថង់ច្រកបំណែកសាកសពស្រ្តីរងគ្រោះនៅក្នុងគំនរដើមឈើងាប់ៗជិតក្រសួងសុខាភិបាលសាធារណៈជាមួយនឹងពាក្យមួយឃ្លាសរសេរថា “នាងបោកប្រាស់ខ្ញុំ” ៕ អត្ថបទ ៖ Mali ប្រភព ៖ kapook

    May 30, 2018