សង្គម

សូមប្រយ័ត្ន! ភ្លៀងធ្លាក់១១ថ្ងៃជាប់គ្នា ហើយមានផ្គរផង រន្ទះផង និងកន្ត្រាក់ទៀត

BY
Khmernote Media
May 29, 2018

យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយល្ងាចថ្ងៃទី២៨ ខែឧសភា បានឲ្យដឹងថា កម្រិតសម្ពាធទាប នឹងចាប់ផ្តើមគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជារហូតដល់ថ្ងៃទី៣១ ខែឧសភា ហើយនៅថ្ងៃទី០១ ខែមិថុនា អាចនឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) កើតឡើងអូសកាត់ពីលើព្រះរាជាណាចក្រកម្ពុជាទៀត ដែលលក្ខណៈបែបនេះបង្កឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៨ ខែមិថុនា ព្រមទាំងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ថែមទៀតផង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ កើតមានជាយថាហេតុ៕

អត្ថបទ៖

Share This Post: