- Khmernote Media
- កីឡា
នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 ក្នុងទីរួមខេត្តត្បូងឃ្មុំ នារាត្រីទី២នេះដែរ មានទស្សនិកជនយ៉ាងច្រើនកុះករបានមកចូលរួមទស្សនា ទោះបីជាមានភ្លៀងធ្លាក់យ៉ាងក៏ដោយ។ កម្មវិធីដ៏សប្បាយរីករាយមួយនេះមិនបានបញ្ចប់ឡើយ ដោយក្រុមការងារបានធ្វើការប្រគុំតន្ត្រីក៏ដូចជាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ទាំងភ្លៀង ក្នុងនោះផងដែរ កញ្ញា ឪក សុគន្ធកញ្ញា បានច្រៀងចម្រៀងជាច្រើនបទជាប់គ្នា ហើយដោយសារតែឃើញបងប្អូនទស្សនិកជនសប្បាយរីករាយ ស្រែកហ៊ោរកញ្ច្រៀវនៅក្រោមឆាកផងនោះ តារាចម្រៀងរូបនេះ ក៏បានបោះឆត្រ័ចោល ហើយស្រែកច្រៀងផង រាំផងក្រោមដំណក់ទឹកភ្លៀងជាមួយបងប្អូនខេត្តត្បូងឃ្មុំតែម្តង។ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដ៏អស្ចារ្យនេះ បានធ្វើអោយបងប្អូនទស្សនិកជន ខេត្តត្បូងឃ្មុំសប្បាយរីករាយយ៉ាងខ្លាំង មិនអាចបំភ្លេចបានឡើយជាមួយទិដ្ឋភាព
June 3, 2018 - PR
រាជធានីភ្នំពេញ,ថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០១៨ មូលនិធិ ខេ អឹម អេច (KMH Foundation) ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) រៀបចំ «ព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច» នៅ ទីលានបាល់ទាត់ ខេ អឹម អេច ផាក (KMH Park) នាថ្ងៃទី ០១ ខែ មិថុនា
June 2, 2018 - អន្តរជាតិ
យោងតាមរបាយការណ៍ថ្មីមួយរបស់អាមេរិកបានបង្ហាញថា កូរ៉េខាងជើងមិនមានបំណងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួននៅពេលអនាគតនោះទេ ដែលរបាយការណ៍នេះគឺផ្ទុយទៅនឹងអ្វី ដែលលោកប្រធានាធិបតីអាមមេរិក ដូណល់ ត្រាំ ធ្លាប់និយាយថា ទីក្រុងព្យុងយ៉ាងនឹងបោះបង់កម្មវិធីនុយក្លែអ៊ែររបស់ខ្លួន។ បើទោះជាយ៉ាងណាក្តី លោកប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្កើតគម្រោងយ៉ាងច្បាស់លាស់ក្នុងការអនុញ្ញាតឲ្យហាងលក់ប៊ឺហ្គឺរបស់អាមេរិកមានវត្តមានៅទឹកដីកូរ៉េខាងជើង។ គេនៅចាំបានថា កន្លងមកលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ធ្លាប់និយាយថាកាលពីឆ្នាំ ២០១៦ ថា លោកចង់ជួបជាមួយនឹងលោក គីម ជុងអ៊ុន ញ៉ាំនំប៊ឺហ្គឺជាមួយគ្នា និងជជែកគ្នាអំពីបញ្ហាសន្តិភាពពិភពលោក។ ដូចនេះ បើទោះការវាយតម្លៃរបស់អាមេរិកបានរកឃើញលទ្ធផលយ៉ាងណាក៏ដោយចុះ តែយោងតាមជំហររបស់លោក គីម ជុងអ៊ុន បានបញ្ជាក់ឲ្យឃើញថា គាត់មានបំណង់ចង់ជួបជជែកជាមួយនឹងលោក ដូ ណល់ត្រាំ
June 2, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Motorola ហើយស្មាតហ្វូននោះត្រូវបានគេរំពឹងថានឹងមានឈ្មោះ One Power។ Motorola One Power នេះមានផ្ទៃខាងមុខជាកញ្ចក់អេក្រង់លាតសុទ្ធ មានគែមអេក្រង់តូច និងមានក្បាលឆកដូច iPhone X ដែរ។ One Power ត្រូវបានគេរាយការណ៍ថា នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Google Android One Program ដែលវាមានន័យថា ស្មាតហ្វូននេះនឹងទទួលបានកំណែ Update ថ្មីៗពី Google យ៉ាងលឿន។ មិនត្រឹមតែមានផ្ទៃខាងមុខដូច iPhone X ប៉ុណ្ណោះទេ សូម្បីតែកាមេរ៉ា២គ្រាប់ខាងក្រោយក៏មានលក្ខណៈស្រដៀងនឹង
June 2, 2018 - បច្ចេកវិទ្យា
ប្រទេសចិន ៖ កាន់តែទំនើបទៅៗហើយ ពីមុុនក្នុងសេវាដឹកជញ្ជូនគេប្រើមនុស្សអោយធ្វើការដឹកជញ្ជូន តែឥឡូវនេះគេបែរមកប្រើឧបករណ៍ drone ជំនួស។ តាមប្រភពព័ត៌មានល្បីរបស់ចិនបានចុះផ្សាយថាក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតធំរបស់ចិន Ele.me បានបំណងចង់ចាប់ផ្តើមប្រើប្រាស់ឧបករណ៍ drone អោយធ្វើការដឹកជញ្ជូនអាហារអោយភ្ញៀវ។ នៅសប្តាហ៍នេះក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតធំរបស់ចិន Ele.me បានទទួលការអនុញ្ញាតអោយប្រើប្រាស់ឧបករណ៍ drone ដឹកជញ្ជូនអាហារអោយអតិថិជននៅក្នុងទីក្រុងសៀងហៃ។ នៅពេលបញ្ជាពីភោជនីយដ្ឋានចំនួនប្រហែល១០០កន្លែង ដែលសហការណ៍ជាមួយឧស្សាហកម្ម Jinshan អតិថិជនដែលកំពុងរស់នៅតំបន់នេះ អាចជ្រើសរើសការដឹកជញ្ជូនអាហារតាមរយៈឧបករណ៍ drone នេះបាន។ បែបនេះអ្នកប្រហែលជាស្រមៃថាឧបករណ៍ drone នឹងនាំយកអាហារមកដល់យ៉មុខផ្ទះហើយមែនទេ ជាការច្រលំធំហើយ វាត្រូវបានគេធ្វើចំណតសំរាប់អោយអតិថិជនមកទទួលដោយខ្លួនឯងជាង១៧កន្លែង។ បុគ្គលិកមាននាទីយកអាហារដែលត្រូវផ្ញើរអោយអតិថិជនមកដាក់ជាមួយនឹងឧបករណ៍ drone ហើយធ្វើការបញ្ជារវាតាមរយៈទូរស័ព្ទដៃរបស់គេទៅអោយទីតាំងចំណតដែលនៅជិតអតិថិជនដែលបានកុំម្ម៉ង់បំផុត។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា
June 2, 2018 - អន្តរជាតិ
ឥណ្ឌា៖ នេះគឺការលះបង់ដ៏ធំមួយនៅក្នុងរឿងស្នេហា ដែលបុរសជាស្វាមីហ៊ានលះបង់ប្រពន្ធរបស់ខ្លួនឲ្យនាងទៅរៀបការជាមួយ នឹងអតីតមិត្តប្រុសរបស់នាងវិញ។ រឿងរ៉ាវមិនគួរឲ្យជឿរមួយនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយ៉ាលមួយក្នុងក្រុង KANPUR ប្រទេសឥណ្ឌា។ បុរសជាសាមីមានឈ្មោះថា Sujit alias Golu ស្រ្តីជាប្រពន្ធមានឈ្មោះថា Shanti និងបុរសជាអតីតមិត្តប្រុសនោះមានឈ្មោះថា Ravi ហើយពួកគេទាំងបីនាក់នេះមានអាយុជាង ២០ ឆ្នាំ។ ប្តីប្រពន្ធខាងលើបានរៀបការជាមួយគ្នាអស់រយៈពេល៤ខែមកហើយ ក្រោមការសម្រេចចិត្ត និងរៀបចំពីសំណាក់ឪពុកម្តាយទាំងសងខាង។ យ៉ាងណាក្តីក្រោយរៀបការរួច ទើបបុរសជាប្តីបានដឹងថា ការពិតប្រពន្ធរបស់គាត់មានមនុស្សនៅក្នុងបេះដូងរួចទៅហើយ ដែលនាង និងបុរសម្នាក់នោះស្រលាញ់គ្នាខ្លាំងណាស់។ ក្រោយពីសង្គេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃប្រពន្ធរបស់គាត់នៅតែនឹកសង្សាចាស់ ហើយមិនអាចរស់នៅជាមួយគាត់ដោយសុភមង្គលនោះ គាត់បានសម្រេចចិត្តទៅស្ថានីយ៍ប៉ូលិស ដើម្បីបកស្រាយរឿងនេះ និងព្រមឲ្យប្រពន្ធរបស់គាត់រៀបការជាមួយសង្សាចាស់វិញតែម្តង។ អ្នកប្រើប្រាស់បណ្ដាញ សង្គមជាច្រើនបាននាំគ្នានិយាយថា នេះការលះបង់ដ៏ធំមួយរបស់បុរសជាប្តី
June 2, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះ៣នាក់បងប្អូន គឺ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសបង្កើតរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើអោយទស្សនិកជនស្រែកហ៊ោរយ៉ាងខ្លាំង បញ្ជាក់ពីប្រជាប្រិយភាពរបស់លោក មិនចាញ់ឪពុករបស់ខ្លួនឡើយ។ កាលពីសប្តាហ៍មុនលោក ព្រាប សុវត្ថិ បានធ្វើអោយកក្រើកយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តស្វាយរៀង ប៉ុន្តែនៅយប់នេះផ្ទាល់ កូនប្រុសទាំង៣របស់លោកក៏ល្បីកប់ខ្លាំងដែរ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ GANZBERG នៅខេត្តត្បូងឃ្មុំ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD
June 1, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក នី រតនា បានឡើងច្រៀងចំនួន៥បទជាប់គ្នា នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើអោយទស្សនិកជនស្រែកហ៊ោរផងរាំផង។ ក្នុងនោះដែរតារាចម្រៀងរូបនេះបានភ្លាត់មាត់ថា លើកមុនទៅខេត្តកំពត មនុស្សច្រើន ដល់ពេលមកដល់ខេត្តត្បូងឃ្មុំ ច្រើនជាមុនទៀត នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលធ្វើឡើងដើម្បអបអរសាទរស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG
June 1, 2018 - កីឡា
តារាចម្រៀងទើបនឹងរះថ្មី ល្បីមិនចាញ់ឪពុកគឺលោក សុវត្ថិ មុន្នីវណ្ណ កូនប្រុសបង្កើតរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើអោយកក្រើកនៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងខេត្តត្បូងឃ្មុំ ក្រុងសួង ដោយលោកបានច្រៀងចម្រៀង២បទជាប់គ្នា គឺបទ “សង្សារចាស់គេល្អប៉ុនណា” និងបទ “ហេតុអ្វីចាកចោលបង” ធ្វើអោយទស្សនិកជនស្រែកហ៊ោរយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំ នេះដើម្បីអបអរសាទរ ស្រាបៀរ GANZBERG
June 1, 2018 - កីឡា
ក្នុងរាត្រីទី១នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏កក្រើកនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ GANZBERG GOLD MEDAL CONCERT 2018 ពិតជាមិនធ្វើអោយបងប្អូនទស្សនិកជន ខកចិត្តនោះទេ ដោយយប់នេះផ្ទាល់ GANZBERG បាននាំយកតារាចម្រៀងល្បីៗឈ្មោះប្រចាំផលិតកម្មហង្សមាស ជាច្រើនដួងមកកំដរអារម្មណ៍អ្នកខេត្តត្បូងឃ្មុំ ចំនួន២យប់ជាប់ៗគ្នា។ មុននេះបន្តិច កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ បានធ្វើអោយទស្សនិកជនស្រែកហ៊ោយ៉ាងទ្រហឹង នៅមុខឆាកតន្ត្រីតែម្តង។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំ នេះដើម្បីអបអរសាទរ
June 1, 2018









