Khmernote Media
  • អន្តរជាតិ

    សិង្ហបុរី៖ កោះ Sentosa និងផ្លូវចេញពីមជ្ឈមណ្ឌល Harbourfront ឆ្ពោះទៅកាន់កោះនេះ ត្រូវបានគេរៀបចំជាពិសេស សម្រាប់ជំនួបប្រជុំជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ និងប្រមុខដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុ​ន ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី១២ មិថុនា ខាងមុខនេះ។ បើយោងតាមសារព័ត៌មាននៅក្នុងស្រុករបស់សិង្ហបុរីបានឲ្យដឹងបន្ថែមថា តំបន់នៅជុំវិញសណ្ឋាគារ Shangri-La Hotel Singapore ក៏ត្រូវបានគេរៀបចំជាពិសេសសម្រាប់ការប្រជុំខាងលើដែរ ហើយតំបន់សំខាន់ៗខាងលើ នឹងត្រូវបានដាក់បន្ថែមនូវសន្តិសុខចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមិថុនា។ ប្រជាពលរដ្ឋសិង្ហបុរី និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលត្រូវឆ្លងកាត់ ឬត្រូវចេញចូលក្នុងតំបន់ ដែលគេបានកំណត់ខាងលើនេះ នឹងត្រូវត្រួតពិនិត្យជាពិសេសពីក្រុមសន្តិសុខ ហើយប្រសិនគេរកឃើញអ្នកណាម្នាក់មានសម្ភារៈមិនប្រក្រតីនោះ គេអាចនឹងឃាត់ ខ្លួនជនទាំងនោះដើម្បីធ្វើការសាកសួរទៀតផង។

    June 6, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ MACA EXTRACT ផលិតនៅប្រទេសកាណាដា និងក្រែមលាបឈ្មោះ PROLONGER ផលិតនៅសហរដ្ឋអាមេរិក ដោយសារតែផលិតផលទាំងនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលឱសថបំប៉នផ្លូវភេទខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២

    June 6, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ និងសម័យប្រឡង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ រួចរាល់ហើយ។ ដូច្នេះបេក្ខជនទាំងអស់​ ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡងដូចខាងលើអាច​ទៅ​ដក​សញ្ញាបត្រ​របស់​ខ្លួន​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដោយ​ឥត​គិត​ថ្លៃ​ នៅតាម​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​រាជធានី​-ខេត្ត​សាមី៕ អត្ថបទ៖ សេម

    June 6, 2018
  • PR

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង២០០នាក់ បានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម អមសងខាងផ្លូវបេតុង៧០B ប្រវែង៧០០០ម៉ែត្រ ក្នុងខេត្តកំពង់ចាម ដែលផ្លូវនេះសរុបមានប្រវែង១៦គីឡូម៉ែត្រជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាស៍ថា ក្នុងគោលដៅ រក្សារការពារព្រៃឈើនិងបរិស្ថានរុក្ខទិវាត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ សន

    June 5, 2018
  • PR

    ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុន Huawei បញ្ចេញរូបរាងពិតរបស់ស្មាតហ្វូន ស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime ដែលគ្រោងនឹងចេញលក់នៅថ្ងៃទី១០ មិថុនា ២០១៨ ខាងមុខនេះ លើទីផ្សារកម្ពុជា ក្នុងតម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមកាដូសន្ធឹកសន្ធាប់។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែលជាវជាមួយនឹងកំពូលស្មាតហ្វូនស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime ថ្ងៃនេះ គឺតម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមដបទឹក ស៊ីមកាតស្មាតជាមួយនឹងកញ្ចក់ធំហ្មង ៤សប្តាហ៏”។ Huawei Y6

    June 5, 2018
  • អន្តរជាតិ

    ចិន៖ អាវធ្វើពីរោមសត្វឆ្មាត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារនៃប្រទេសចិន ហើយអាវរោមឆ្មាទាំងនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៣៣.៨០ ដុល្លា។​ ផ្សារដែលមានលក់អាវរោមឆ្មានេះគឺជាប្រភេទផ្សារបុរាណជាច្រើនកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុង Hohhot តំបន់ inner mongolia ភាគខាងជើងប្រទេសចិន។ ក្រៅតែពីប្រភេទអាវដូចខាងលើ គេក៏បានប្រទះឃើញក្រញ៉ាំខ្លាំ និងកូនឆ្កែជាច្រើនក្បាលទៀតផងដែរ ដែលកំពុងតែដាក់លក់ពេញទីផ្សារតែម្តង។ សូមបញ្ជាក់ថា ក្រញ៉ាំខ្លាត្រូវបានគេទិញយកទៅធ្វើជាថ្នាំបុរាណ តែសត្វប្រភេទនេះត្រូវបានហាមឃាត់មិនឲ្យធ្វើការប្រមាញ់នោះទេ។ គួររម្លឹកដែរថា ចិនជាប្រទេសមួយដែលគេរកឃើញថា ចូលចិត្តញ៉ាំសាច់សត្វប្លែក និងយកសត្វប្លែកៗមកធ្វើជារបស់ប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    June 5, 2018
  • PR

    កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយនៅទីរួមខេត្តត្បូងឃ្មុំ ដែលមានកំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជាតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសជាច្រើនដួងផងដែរ។ ឆ្លៀតក្នុងឪកាសនោះដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានប្រគល់ រង្វាន់យក្ស រថយន្ត Ford មួយគ្រឿង និងម៉ូតូ YAMAHA FZ មួយគ្រឿងជូនដល់អ្នកខេត្តត្បូឃ្មុំ ខណៈពេលដែលអ្នកខេត្តក្រចេះ៣នាក់ទៀត ឈ្នះម៉ូតូ YAMAHA FZ ម្នាក់មួយគ្រឿងតាមរយៈក្រវិលកំប៉ុងស្រាបៀរ

    June 5, 2018
  • កីឡា

    ក្លឹបស្ករគ្រាប់ Everton បានប្រាប់ទៅកាន់អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ថាក្លឹបនឹងអនុញ្ញាតអោយរូបគេចាកចេញពីក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបយក្សមួយនៅក្នុងលីគកំពូល MSL ក្រោយពេល Rooney បង្ហាញវត្តមាននៅក្នុងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ តាមការរំពឹងទុកបានអោយដឹងថា៖ ខ្សែប្រយុទ្ធ Wayne Rooney នឹងផ្ទេរទៅកាន់លីគកំពូល MSL នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ការអនុញ្ញាតអោយ Rooney ចាកចេញពីក្លឹប Everton នេះគឺធ្វើឡើងក្រោយពេលគ្រូបង្វឹកថ្មីរបស់ក្លឹប Everton លោក Marco Silva បានមកដល់។ បុត្រ ប្រភព៖ Goal  

    June 5, 2018
  • បច្ចេកវិទ្យា

    ក្នុងសម័យនេះ នរណាៗក៏ត្រូវការការប្រើប្រាស់កាសស្ដាប់ត្រចៀកដែរដើម្បីនិយាយទូរស័ព្ទ រឺស្ដាប់តន្ត្រីនានា។ ដោយឡែក មានមនុស្សមួយចំនួនហ៊ានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញកាសល្អមួយ ប៉ុន្ដែមិនបានយូរប៉ុន្មានផងកាសនោះក៏ខូច ហើយត្រូវទិញថ្មីមួយទៀត នេះពិតជារឿងខ្ជះខ្ជាយមែន។ អ្នកអាចនឹងមិនដឹងថា មូលហេតុដែលបណ្ដាលឲ្យកាសរបស់អ្នកឆាប់ខូចគឺមិនមែនមកពីគុណភាពកាសមិនល្អនោះទេ តែមកពីអ្នកខ្លួនឯងដែលប្រើប្រាស់មិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាកំហុសឆ្គងទាំង 6ចំណុចដែលអ្នកគួរជៀសវាងដើម្បីរក្សាគុណភាពកាសឲ្យនៅល្អ និងប្រើប្រាស់បានយូរ។ ០១. ខ្សែកាស ចំណុចសំខាន់មួយដែលអ្នកប្រើប្រាស់កាសភាគច្រើនតែងធ្វេសប្រហែស គឺខ្សែកាសផ្ទាល់តែម្ដង។ ការបញ្ជូនសម្លេងប្រព្រឹត្តទៅបានគឺអាស្រ័យខ្សែ ពោលគឺប្រសិនបើខ្សែត្រូវបានប៉ះពាល់ រឺខូច នោះគ្រប់យ៉ាងគឺចប់តែម្ដង។ ដូចនេះអ្នកមិនគួរទម្លាប់បណ្ដោយឲ្យកាសរមូលរញ៉េរញ៉ៃពេកទេ។ ០២. មិនប្រើប្រាស់ស្រោមការពារ វិធីសាស្ត្រមួយទៀតក្នុងការរក្សាខ្សែកាសឲ្យនៅមានគុណភាពល្អ គឺប្រើស្រោមការពារដែលជាធម្មតាមានភ្ជាប់មកស្រាប់ពេលទិញកាស។ ថ្វីបើម៉ូដែលកាសមួយចំនួនត្រូវបានរចនាឡើងដោយឲ្យអ្នកពិបាកក្នុងការរក្សាទុកមែនពិត តែអ្នកគួរព្យាយាមសម្របតាម ហើយរក្សាកាសក្នុងស្រោមជានិច្ចរាល់ពេលឈប់ប្រើ។ ០៣. យល់ដឹងមិនច្បាស់ពីកម្រឹត IP

    June 5, 2018
  • កីឡា

    យោងតាមសារពត៌មាន The Sun បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Neymar គ្រោងនឹងធ្វើកិច្ចចរចាមួយជាមួយនឹងលោក Thomas Tuchel ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Paris Saint-Germain នៅទីក្រុង London ទាក់ទងនឹងអនាគតរបស់គេនៅក្នុងក្លឹប PSG។ កាលពីរាត្រីថ្ងៃអាទិត្យនេះខ្សែប្រយុទ្ធ Neymar បានជួយក្រុមជម្រើសជាតិប្រេស៊ីលប្រកួតមិត្តភាពឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 2-0 នៅក្នុងប្រទេសអង់គ្លេសមុនពេលចាកចេញទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី។ យោងតាមការចុះផ្សាយរបស់សារពត៌មានមួយបានអោយដឹងថា៖ លោក Tuchel ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប PSG នឹងធ្វើដំណើរមកកាន់ប្រទេសអង់គ្លេសដើម្បីជួបពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធ Neymar នៅក្នុងសប្ដាហ៍នេះដើម្បីនិយាយអំពីអនាគតរបស់ Neymar

    June 5, 2018