សង្គម

អ្នកប្រឡងបាក់ឌុបឆ្នាំ២០១៤ នឹងទទួលបានសញ្ញាបត្ររបស់ខ្លួនឆាប់ៗនេះ ដោយឥតគិតថ្លៃ

BY
Khmernote Media
June 6, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ និងសម័យប្រឡង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ រួចរាល់ហើយ។

ដូច្នេះបេក្ខជនទាំងអស់​ ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡងដូចខាងលើអាច​ទៅ​ដក​សញ្ញាបត្រ​របស់​ខ្លួន​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដោយ​ឥត​គិត​ថ្លៃ​ នៅតាម​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​រាជធានី​-ខេត្ត​សាមី៕

អត្ថបទ៖ សេម

Share This Post: