- Khmernote Media
- កីឡា
លោក Marco Silva ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបស្ករគ្រាប់ Everton បានសម្រេចចិត្តថានឹងមិនបន្ដអោយខ្សែប្រយុទ្ធ Wayne Rooney ស្នាក់នៅក្លឹប Everton ទៀតទេនៅក្នុងរដូវកាលក្រោយ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Mirror។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Rooney កំពុងមានការចចារជាមួយនឹងក្លឹបមួយនៅក្នុងលីគកំពូល MSL របស់សហរដ្ឋអាមេរិក ហើយរំពឹងទុកថាអាចនឹងឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ប៉ុន្ដែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមិនទាន់ដាច់អាល័យជាមួយនឹងក្លឹបនៅក្នុងលីគកំពូល Premier League តតែសោះ។ Rooney កំពុងរង់ចាំការសម្រេចចិត្តលើកចុងក្រោយរបស់គ្រូបង្វឹកថ្មីលោក Marco Silva ចំពោះអនាគតរបស់គេ។ ប៉ុន្ដែពេលនេះលោក Silva បានសម្រេចចិត្តចង់អោយ Rooney ចាកចេញពីក្លឹប Everton នៅក្នុងពេលរដូវក្ដៅនេះ
June 12, 2018 - សង្គម
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល។ តម្លៃនេះមានការចុះថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,៣០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,១០០រៀល៕ អត្ថបទ៖ សេម
June 12, 2018 - អន្តរជាតិ
បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការលុបបំបាត់អាវុធនុយក្លែអ៊ែររួច លោក ដូណល់ ត្រាំ ក៏បាននាំលោក គីម ជុងអ៊ុន មកមើលរថយន្តបាញ់មិនធ្លុះសម្រាប់ដឹកប្រធានាធិបតី ដែលមានឈ្មោះថា The Beast ថែមទៀត។ លោក ដូណល់ ត្រាំ គ្រាន់តែបើកទ្វាបង្ហាញពីផ្នែកខាងក្នុងដល់លោក គីម ជុងអ៊ុន មើលតែប៉ុណ្ណោះ មិនបានចូលទៅអង្គុយខាងក្នុងមើលលំអិតនោះឡើយ៕ https://www.facebook.com/ChannelNewsAsia/videos/10155651936012934/ អត្ថបទ៖ ឌី
June 12, 2018 - អន្តរជាតិ
សិង្ហបុរី៖ ជំនួបប្រវត្តិសាស្ត្ររបស់មេដឹកនាំកំពូលទាំង២ គឺប្រធានាធិបតីអាមេរិក លោក ដូណល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅលើកោះ Sentosa របស់ប្រទេសសិង្ហបុរី បានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលមួយព្រឹករួចមក មេដឹកនាំទាំង២បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងបង្កើត ទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង ផងដែរ។ ឥលូវនេះខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យមកស្គាល់ហត្ថលេខារបស់មេដឹកនាំទាំង២រូប ដែលទើបដឹងចុះកិច្ចព្រមព្រៀងមុននេះ ចង់ដឹងថា តើហត្ថលេខារបស់មេដឹកនាំទាំង២មានរូបរាងយ៉ាងណាទៅ? នេះជាហត្ថលេខារបស់លោក ដូណល់ ត្រាំ ប្រធានាធិបតីអាមេរិក នេះជាហត្ថលេខារបស់លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង អត្ថបទ៖ ឌី
June 12, 2018 - អន្តរជាតិ
សិង្ហបុរី៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក លោក ដូណល់ ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅលើកោះ Sentosa របស់ប្រទេសសិង្ហបុរី បានប្រព្រឹត្តិទៅយ៉ាងរលូត។ បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលមួយព្រឹករួចមក ឥលូវនេះបានចេញផ្លែផ្កាហើយ ដោយមេដឹកនាំទាំង២បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ”។ ហើយឯកសារនោះក៏បង្ហាញថា មេដឹកនាំទាំង២នឹងធ្វើការរួមគ្នា ឆ្ពោះទៅរកការបង្កើត “ទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង” ផងដែរ។ លោកប្រធានាធិបតី ត្រាំ និងលោកគីម ជុងអ៊ុន បានធ្វើការផ្លាស់ប្តូរមតិគ្នាលើបញ្ហា ដែលទាក់ទងនឹងការបង្កើតទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង និងការកសាងសន្តិភាពយូរអង្វែង
June 12, 2018 - អន្តរជាតិចំណុចដែលអ្នកមិនធ្លាប់ដឹងពីក្រុមអង្គរក្ស ដែលរត់ជារង្វង់ជុំវិញរថយន្តតាមការពារសុវត្ថិភាពលោក គីម ជុងអ៊ុន
កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោក គីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ បានធ្វើឲ្យមហាជនទូទៅ និងក្រុមអ្នកការសែតជាច្រើន នាក់ចាប់អារម្មណ៍ជាខ្លាំង។ រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលគេកំពុងតែចាប់អារម្មណ៍ណោះ គឺក្រុមអង្គរក្សរបស់លោក គីម ជុងអ៊ុន ដែលរត់តាមរថយន្តជារាងរង្វង់ ដើម្បីការពារសុវត្ថិភាពរបស់លោក គីម ជុងអ៊ុន ខណៈដែលរថយន្តរបស់លោក គីម ជុងអ៊ុន ជាប្រភេទរថយន្តអាចការពារគ្រាប់កាំភ្លើង និងភ្លើងឆេះស្រាប់ទៅហើយ។ បើយោងតាមលោក Michael Madden ជាអ្នកប្រាជ្ញមកពីវិទ្យាស្ថាន អាមេរិក-កូរ៉េ ប្រចាំនៅសាលកវិទ្យាល័យ SAIS-Johns Hopkins បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមកងអង្គរក្សទាំងនោះមិនមែនជាទស្សនីយភាពសម្រាប់ល្អមើលទេ តែពួកគេមានចំណុចពិសេសៗជាច្រើនគួរឲ្យកត់សម្គាល់។
June 12, 2018 - PR
(ភ្នំពេញ) ហាងទាំង ៥ម៉ាករបស់ក្រុមហ៊ុន EFG មានដូចជា ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិនសិន ហាងការ៉េម ដេរីឃ្វិន ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រី និងហាងបាប៊ីឃ្យូ ផ្លាហ្សា បានបើកសម្ពោធជាផ្លូវការព្រមគ្នានៅផ្សារទំនើប AEON Mall Sen Sok City កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ជាមួយនឹងការចូលរួមសម្ដែងពីតារាចម្រៀង នីកូ និងការផ្ដល់ជូនពិសេសៗជាច្រើនពីហាងនីមួយៗ។ កម្មវិធីពិសេសមានដូចជា៖ • ដឹ ភីហ្សា
June 12, 2018 - អន្តរជាតិ
ជាធម្មតាប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាមនុស្សតែម្នាក់គត់ ដែលអាចចុចប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរឲ្យផ្ទុះឡើង ហើយប៊ូតុងបញ្ជានោះទៀតសោធ គឺមានទីតាំងស្ថិតនៅក្នុងការិយាល័យធ្វើការផ្ទាល់ខ្លួនរបស់គាត់តែម្តង។ ដោយដឹងច្បាស់ពីស្ថាន ភាពនេះទើបមានមហាជនជាច្រើនកើតមានចម្ងល់ថា នៅពេលលោក គីម ជុងអ៊ុន រវល់មកប្រជុំដូចនេះ តើនរណាជាអ្នកទទួលបាន សិទ្ធិចុងប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរទៅ ព្រោះថាប៊ូតុងនេះត្រូវមានអ្នកគ្រប់គ្រងជាប់រហូត ដើម្បីធានាថា វាអាចផ្ទុះឡើងបានគ្រប់ពេលក្នុងករណីចាំបាច់? យោងតាមការវិភាគរបស់ក្រុមអ្នកតាមដានស្ថានការណ៍នៅក្នុងប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា អ្នកដែលអាចចូលទៅក្នុង ការិយាល័យធ្វើការរបស់លោក គីម ជុងអ៊ុនបានប្រាកដជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងតួនាទីជាថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើង និងជាមនុស្សម្នាក់ដែលលោក គីម ជុងអ៊ុនទុកចិត្តបំផុត។ ហើយមនុស្សម្នាក់នោះអាចជា លោក ឆ យ៉ុង ហេ (Choe
June 12, 2018 - បច្ចេកវិទ្យា
ដើម្បីជាការល្អរាល់ iPhone, iPad និង iPad Touch ទាំងអស់គួរតែទទួលបានប្រព័ន្ធដំណើរការជំនាន់ចុងក្រោយគេបង្អស់ ហើយដើម្បីការពារកុំឲ្យខកខានការអភិវឌ្ឍ នោះអ្នកប្រើប្រាស់ទាំងអស់គួរបើកមុខងារ Automatic Updates សម្រាប់ជួយទាញយក iOS ថ្មីដោយស្វ័យប្រវត្តិបើទោះយើងមិនបានបញ្ជាក៏ដោយ។ សម្រាប់ iOS 12 ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការបើកមុខងារ Automatic Updates ដើម្បីទទួលបានការអភវឌ្ឍថ្មីៗចុងក្រោយបង្អស់នៃប្រព័ន្ធដំណើរការ។ គួរបញ្ជាក់ផងដែរថា មុខងារនេះពុំត្រូវបានបើកស្រាប់ឡើយ ពោលគឺយើងត្រូវបើកវាជាមុនសិន ទើបដំណើរការ។ ដើម្បីធ្វើវាសូមចូលទៅកាន់៖ 1/ បើកកម្មវិធី Setting នៅលើ iPhone រឺ iPad ដែលកំពុងដំណើរការលើ iOS 12
June 12, 2018 - អន្តរជាតិ
កិច្ចប្រជុំរវាងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដំណាក់កាលពី១ បានបញ្ចប់ហើយ។ អ្វីដែលគេបានគត់សម្គាល់ជាបឋមអំពីដំណាក់កាលទី១ នេះគឺថា លោក គីម ជុងអ៊ុន មិនបានឆ្លើយឲ្យច្បាស់ៗនោះទេ នៅពេលដែលគេសួរគាត់ថា តើលោកនឹងបោះបង់កម្មវិធីនុយក្លេអ៊ែរឬអត់? យ៉ាងណាក្តី លោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ បានបញ្ជាក់ថា លោកនឹងបន្តធ្វើការងារជាមួយនឹងលោក គីម ជុងអ៊ុន ទៀត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ លោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំបានឲ្យដឹងថា នៅពេលដែលគាត់ធ្វើការរួមគ្នាជាមួយនឹងលោក គីម ជុងអ៊ុន នោះគេនឹងអាចរកដំណោះស្រាយល្អៗជាច្រើនជុំវិញកម្មវិធីនុយក្លេអែររបស់កូរ៉េខាងជើង។
June 12, 2018









