- Khmernote Media
- កីឡា
ក្លឹប AC Milan គ្រោងនឹងផ្ដល់កំពូលចាំទីវ័យក្មេង Gianluigi Donnarumma ទៅអោយក្លឹបតោខៀវ Chelsea ដើម្បីដោះដូរជាមួយខ្សែប្រយុទ្ធ Alvaro Morata នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។ អ្នកចាំទីសញ្ជាតិអុីតាលីវ័យ 19 រូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីទឹកដី San Siro របស់ក្លឹប AC Milan នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយតម្លៃខ្លួនរបស់ Gianluigi Donnarumma អាចនឹងមានតម្លៃដល់ទៅ 70លានអឺរ៉ូ ប៉ុន្ដែមកដល់ពេលមិនទាន់មានក្លឹបណាមួយហ៊ានដាក់សំណើរសុំទិញ Donnarumma នៅក្នុងតម្លៃកប់ពពកនេះនៅឡើយទេ។ ខណៈដែលពេលនេះក្លឹបតោខៀវ Chelsea កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់អ្នកចាំទី Thibaut Courtois ដែលអាចនឹងចាកចេញពីក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ អ្នកចាំទី Donnarumma
June 13, 2018 - កីឡា
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ បានបង្ហោះសារមួយបង្ហើបពីអនាគតរបស់គេ ធ្វើអោយអ្នកគាំទ្រជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសារ។ កាលពីដើមខែ ឧសភា កន្លងទៅកីឡាករ ចាន់ វឌ្ឍនាការ ត្រូវបានក្លឹប PAHANG FA បញ្ចប់កុងត្រាមុនកិច្ចសន្យា ដោយសារតែខ្សែប្រយុទ្ធរូបនេះបង្ហាញទំរង់លេងមិនសូវល្អ ធ្វើអោយគ្រូបង្វឹករបស់ក្លឹប PAHANG FA មិនពេញចិត្តទើបសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹង វឌ្ឍនាការ តែម្ដង។ កាលពីថ្មីៗនេះមានដំណឹងជាច្រើនលេចលឺថាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ កំពុងត្រូវបានក្លឹប Home United និងក្លឹប Chiang Rai United ទាក់ទងធ្វើអោយអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ
June 13, 2018 - កីឡា
អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលជួយអោយប្រេស៊ីលឈ្នះពានរង្វាន់ Fifa World Cup 2 សម័យកាលកាលពីឆ្នាំ 1994 និង 2002 កីឡាករ Ronaldo De Lima ជឿជាក់ថា៖ ប្រេស៊ីលគឺជាម្ចាស់ជើងឯកពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី។ នៅក្នុងការផ្ដល់បទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន អតីតខ្សែប្រយុទ្ធ Ronaldo De Lima បាននិយាយថា៖ ក្រុមដែលលោកចូលចិត្តនៅពេលនេះ ការពិតវាគឺជាប្រទេសប្រេស៊ីល។ ការចូលចិត្តប្រេស៊ីលនេះមិនមែនព្រោះតែគាត់ជាជនជាតិប្រេស៊ីលទេ គឺដោយសារតែទំរង់លេងរបស់ប្រេស៊ីលល្អ។ ប្រទេសអេស្ប៉ាញក៏មានទំរង់លេងល្អដែរ ហើយអាឡឺម៉ង់ក៏ខ្លាំងដូចគ្នា ប៉ុន្ដែការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa
June 13, 2018 - សង្គម
ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ ការរៀបចំកិច្ចប្រជុំនេះឡើង ស្របពេលដែលការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧
June 13, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់ផលិតផលលាបលើប្រដាប់ភេទបុរសឈ្មោះ DEVELOPPE SEX ផលិតនៅប្រទេសបារាំង ដែលផលិតផលនេះត្រូវបានគណនីហ្វេសប៊ុកចំនួន៥ដូចខាងក្រោមបានធ្វើការផ្សព្វផ្សាយ ហើយផលិតនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ៕ អត្ថបទ៖ សេម
June 13, 2018 - អន្តរជាតិ
បើយោងតាមសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងអាមេរិក និងកូរ៉េខាងជើងនៅក្នុងប្រទេសសិង្ហបុរីនោះ លោក គីម ជុងអ៊ុនក៏បានអញ្ជើញលោក ដូណល់ ត្រាំ ឲ្យធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងដែរ។ យោងតាមសារព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា លោក ដូ ណល់ត្រាំ ក៏ព្រមទទួលយកសំណើរបស់លោកគីម ជុងអ៊ុននេះដែរ ហើយវានឹងក្លាយជាការផ្លាស់ប្តូរគ្នាទៅទស្សនកិច្ចក្នុងប្រទេសទាំងពីរនេះម្តងម្នាក់។ សូមរំលឹកឡើងវិញថា កាលពីអំឡុងពេលប្រជុំជាប្រវត្តិសាស្រ្ត គេបានឃើញលោក គីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ បានចាប់ដៃគ្នា និងបង្ហាញភាពស្និតស្នាលជាមួយគ្នាយ៉ាងខ្លាំង។ ហើយលោក ដូណល់ ត្រាំ ក៏បានឲ្យដឹងដែរថា មានតែការធ្វើការងាររួមគ្នាជាមួយនឹងលោក គីម ជុងអ៊ុនទេ
June 13, 2018 - អន្តរជាតិ
ជំនួបជាប្រវត្តិសាស្រ្តរវាងលោកគីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ បានក្លាយទៅជាប្រធានបទក្តៅ និងមានរឿងជាច្រើនជុំវិញ កិច្ចប្រជុំត្រូវបានគេចាប់អារម្មណ៍ និងយកមកចុះផ្សាយតាមបណ្តាញសារព័ត៌មាន។ តួរយ៉ាងសូម្បីតែរឿងលោក គីម ជុងអ៊ុនប្រើប្រាស់ប៊ិចសម្រាប់ចុះហត្ថលេខាក៏ត្រូវបានគេកត់សម្គាល់ដែរ។ ក្នុងកិច្ចប្រជុំគេបានសង្កេតឃើញថា គេបានប្រើប្រាស់ប៊ិចម៉ាក Sharpie ផលិតក្នុងប្រទេសអាមេរិក ហើយភាគីខាងអាមេរិកគឺជាអ្នកទទួលបន្ទុករៀបចំការប្រើប្រាស់ ប៊ិចនេះ។ យ៉ាងណាក្តីគេបានសង្កេតឃើញថា អង្គរក្សរបស់លោកគីម ជុងអ៊ុន បានជូនសម្អាតប៊ិចនោះយ៉ាងប្រុងប្រយ័ត្នបំផុត ទំនងជាខ្លាចមានថ្នាំពុលនៅលើប៊ិចនោះ ហើយចុងក្រោយលោកគីម ជុងអ៊ុន មិនបានប្រើប៊ិចនោះទេ គឺគាត់បានប្រើប៊ិចមួយផ្សេងទៀត ដែលប្អូនស្រីរបស់គាត់ជាអ្នកផ្តល់ឲ្យទៅវិញ។ សូមបញ្ជាក់ថា លោកគីម ជុងអ៊ុន បាននាំយកទាំងបង្គន់ផ្ទាល់ខ្លួនរបស់គាត់ទៅតាមខ្លួនផងដែរក្នុងអំឡុងពេលទៅប្រជុំក្នុងប្រទេសសឹង្ហបុរីនេះ ព្រោះលោកខ្លាចមានគេយកស្នាមនៃរាងកាយរបស់គាត់ទៅសិក្សាពីបញ្ហាសុខភាពរបស់គាត់ ឬសិក្សាអំំពី DNA
June 13, 2018 - អន្តរជាតិ
នីហ្សេរីយ៉ា៖ បុរសម្នាក់បានយកសាកសពឪពុករបស់ខ្លួនដាក់ចូលក្នុងរថយន្តស៊េរីទំនើបម៉ាក BMW ហើយបញ្ចុះសពនោះទាំងរថយន្តតែម្តង។ កូនប្រុសរូបនោះត្រូវបានគេស្គាល់ថាមានឈ្មោះ Azubuike បានបាត់បង់លោកឪពុកជាទីស្រលាញ់របស់ខ្លួន ហើយយោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាលឪពុកនៅរស់នៅកូនប្រុសរូបនេះធ្លាប់សន្យាថា នឹងទិញរថយន្តមួយគ្រឿងឲ្យឪពុកខ្លួនជិះ។ ក្រោយមកឪពុកជាទីស្រលាញ់ក៏បានបាត់បង់ជីវិតនៅឯភូមិ Ihiala ប្រទេសនីហ្សេរីយ៉ាង បន្ទាប់កូនប្រុសរូបនោះក៏បានយករថយន្តស៊េរីទំនើបតម្លៃជិត៩ម៉ឺនដុល្លារ ដើម្បីមកបញ្ចុះជាសពរបស់លោកឪពុកតែម្តង។ ដោយសារតែរថយន្តធំខ្លាំងពេក អ្នកភូមិនាំគ្នាជីករណ្តៅជម្រៅប្រមាណ ៦ហ្វីត ទើបដាក់រថយន្តនោះចូលបាន។ ទង្វើរបស់កូនប្រុសកត្តញ្ញូនោះត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ផងដែរ ដែលថាវាជាទង្វើខ្ចះខ្ជាយលុយយ៉ាងខ្លាំង។ ហើយអ្នកខ្លះទៀត ពេលឪពុកនៅរស់មិនព្រមទិញជូនគាត់ទេ ដល់ពេលលោកស្លាប់បាត់ ទើបទិញមកបញ្ចុះជាមួយសព ទង្វើបែបនេះជាទង្វើដ៏ល្ងង់ខ្លៅ៕ អត្ថបទ៖ ឌី ប្រភព៖ 9gag
June 13, 2018 - កីឡា
FIFA បានបញ្ជាក់នៅខែតុលាឆ្នាំ 2017 ថាទឹកប្រាក់សរុបចំនួន 400 លានដុល្លារនឹងត្រូវបានចែករំលែករវាងអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ World Cup 2018 ដែលជាប្រាក់រង្វាន់។ គ្រាន់តែឈានដល់វគ្គជុំចុងក្រោយគឺមានតម្លៃចំនួន 9,5 លានដុល្លារទៅហើយ (8 លានដុល្លារសម្រាប់ការចូលរួមក្នុងវគ្គជម្រុះតាមពូលនិង 1,5 លានដុល្លារគឺជាប្រាក់បន្ថែមសម្រាប់ការប្រកួត) ។ ប្រសិនបើក្រុមមួយបានឡើងពីវគ្គជម្រុះតាមពូលប៉ុន្តែត្រូវបានធ្លាក់នៅវគ្គ ១៦ក្រុម ចុងក្រោយពួកគេនឹងទទួលបានរង្វាន់បន្ថែមចំនួន 4 លានដុល្លារ (សរុបចំនួន 12 លានដុល្លារ) ។ ក្រុមដែលត្រូវបានចាកចេញនៅវគ្គ ៨ក្រុម ចុងក្រោយនឹងទទួលបានទឹកប្រាក់បន្ថែមចំនួន 4 លានដុល្លារ (សរុប16 លានដុល្លារអាមេរិក)
June 13, 2018 - កីឡា
Real Madrid បានតែងតាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។ លោក Zinedine Zidane ដែលបានដឹកនាំក្លឹបនេះទទួលបានពានរង្វាន់ Champions League បីលើកជាប់ៗគ្នាបានចុះចេញពីដំណែងកាលពីខែឧសភាដោយនិយាយថាក្លិបត្រូវការ “ការលេងបែបថ្មី” ។ គួរបញ្ជាក់ថាលោក Lopetegui បានដឹកនាំក្រុម Porto រយៈពេលពីរឆ្នាំមុនពេលចូលកាន់តំណែងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញនៅក្នុងខែកក្កដាឆ្នាំ 2016 ។ គ្រូបង្វឹកវ័យ 51 ឆ្នាំរូបនេះនឹងឡើងកាន់តំណែងក្រោយពីការប្រកួត World Cup ដែលចាប់ផ្តើមនៅថ្ងៃទី 14 ខែមិថុនាខាងមុខនេះ។ ទំនាក់ទំនងដ៏រឹងមាំរបស់លោក Lopetegui ជាមួយកីឡាករអេស្ប៉ាញរបស់
June 13, 2018









