- Khmernote Media
- កីឡា
ម្ចាស់ជើងឯកលីគគំពូលរបស់អង់គ្លេស Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដី Emirates Stadium នៅថ្ងៃទី 11-12 ខែសីហាខាងមុខនេះសម្រាប់ការប្រកួតបើករដូវកាលក្របខ័ណ្ឌ Premier League 2018-19។ Tottenham Hotspur នឹងត្រូវស្វាគមន៍ក្រុម Newcastle ជាលើកដំបូងបន្ទាប់មកនឹងត្រូវជួប Fulham នៅឯកីឡដ្ឋាន Wembley មុនពេលដែលពហុកីឡាដ្ឋានថ្មីរបស់ពួកគេត្រូវបានបញ្ចប់។ ក្លិប Manchester United នឹងត្រូវប្រកួតនឹងក្លឹប Leicester, Liverpool និង West Ham ។ ម្ចាស់ជើងឯកលីគលំដាប់ទី២ Wolverhampton Wanderers
June 14, 2018 - PR
កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅនេះក្រុមហ៊ុន ស៊ីអេច វើលដ៍ ត្រាវែល បានដឹកនាំអតិថិជនរបស់ខ្លួនទៅទស្សនាប្រទេសរុស្សី ជាមួយគ្នានេះក្រុមហ៊ុនក៏បានដឹកនាំក្រុមភ្ញៀវទៅទស្សនាការប្រកួត World Cup រវាងក្រុមជម្រើសជាតិ អាឡឺម៉ង់ ប្រកួតជាមួយ ក្រុមជម្រើសជាតិ ម៉ិចស៊ីកូ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែមិថុនា ខាងមុខនេះ។ បងស្រី តាំង ឡេង ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល បានមានប្រសាសន៍ថា” ការដឹកនាំភ្ញៀវទៅកាន់ប្រទេសជឿនលឿនជុំវិញពិភពលោកនេះមិនមែនជាលើកទី១ របស់ក្រុមហ៊ុននោះទេដោយ ក្រុមហ៊ុនធ្លាប់ដឹកនាំក្រុមភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅប្រទេសអាមេរិច កាណាដា ជប៉ុន ក៏ដូចជាទីក្រុងឌូប៉ៃជាច្រើនលើកមកហើយ ហើយការនាំភ្ញៀវទៅកម្សាន្តនៅប្រទេសរុស្សីនេះគឺពិសេសជាងធម្មតា ដោយថាពួកគាត់នឹងបានទស្សនាការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោក
June 14, 2018 - កីឡា
នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2018 នៅក្នុងប្រទេសរុស្សីនេះអ្នកចូលរួមឧបត្ថម្ភនៅក្នុងព្រឹតិ្តការណ៍មួយនេះគឺច្រើនហួសពីការរំពឹងទុករបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដល់ទៅ 10% ឯណោះ។ ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2018 នឹងធ្វើឡើងនៅក្នុងទីក្រុង Moscow ប្រទេសរុស្សី នៅក្នុងរាត្រីនេះ ហើយត្រូវបានប៉ាន់ប្រមាណថា នឹងចំនួនទឹកប្រាក់បានប្រមាណ 6.1ពាន់លានដុល្លា ពោលគឺច្រើនជាង 10% ដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប៉ានស្មានទុក ហើយច្រើនលើសលប់ជាងកាលពីប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ 2014 នៅឯប្រទេសប្រេស៊ីលទៅទៀត។ សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ FIFA បានធ្វើតារាងមួយបញ្ជាក់អំពីចំណូលរកបានពីការឧបត្ថម្ភពីក្រុមហ៊ុនធំៗនានាចាប់តាំងពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA
June 14, 2018 - កីឡា
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីមិនទាន់បានចាប់ផ្ដើមស្រួលបួលផងសំបុត្រចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះលក់អស់តាំងពីមួយខែមុនការប្រកួតមកដល់ទៅទៀត។ តម្លៃសំបុត្រចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ត្រូវបានបែកចែកជា 4 តំបន់ផ្សេងៗហើយតាមតំបន់នីមួយៗគឺមានតម្លៃខុសគ្នា។ តោះទៅដឹងតម្លៃនៃសំបុត្រចូលរួមទស្សនាបាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីទាំងអស់គ្នា។ នៅក្នុងថ្ងៃបើកឆាកការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup សំបុត្រក្នុងការចូលរួមទស្សនាផ្ទាល់គឺមានតម្លៃដូចជា៖ CAT1: មានតម្លៃ 33000 RUB ស្មើនឹង 530ដុល្លា CAT2: មានតម្លៃ 23400 RUB ស្មើនឹង 400ដុល្លា CAT3:
June 14, 2018 - អន្តរជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មានការធ្វើពិធីដុតកម្ទេចផលិតផលក្លែងក្លាយ មានសារធាតុគីមី ជាង១០០តោន នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការដុតកម្ទេចនេះធ្វើឡើយក្រោយពីបានចុះបង្ក្រាបនៅក្នុងទីតាំងសិប្បកម្មកែច្នៃស្រោមសាច់ក្រកខុសច្បាប់ មួយមានទីតាំងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ក្នុងកំឡុងឆ្នាំ២០១៧ ដោយម្ចាស់សិប្បកម្មឈ្មោះ វីង ហ៊ុយ បានរត់គេចខ្លួន។ ផលិតផលក្លែងក្លាយមានដូចជា ពោះវៀនមាន់ ជ្រូក ពពែ ដែលបានផ្ទុករាប់សិបឆ្នាំហើយយកមកធ្វើជាសាច់ក្រកលក់ និង Hot dog នៅស្រុកយើង។
June 14, 2018 - កីឡា
កាលពីពេលថ្មីៗនេះ កំពូលសត្វឆ្មាមួយក្បាល ដែលមានឈ្មោះ Achilles រស់នៅក្នុងទីក្រុង St Petersburg ប្រទេសរុស្សី ជាសត្វឆ្មា ដែលត្រូវបានគេចាត់ទុកថា អាចទស្សនទាយលទ្ធផលដឹងមុនរវាងការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិ រុស្សី ប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ដែលនឹងត្រូវប្រកួតនៅក្នុងថ្ងៃបើកឆាកការប្រកួតពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសរុស្សី។ នៅក្នុងការទស្សនទាយនោះគេបានដាក់ចំណីអាហារជាពីរចំណែកដោយមានទង់ជាតិរបស់ប្រទេសទាំង២ជាសម្គាល់ហើយមានកូនបាល់ World Cup មួយនៅចំកណ្ដាល។ សត្វឆ្មា Achilles នោះបានស្ទះទៅស៊ីចំណី ដែលមានដាក់ទង់ជាតិរបស់ប្រទេសរុស្សី ហើយនេះអាចទស្សនទាយថាក្រុមជម្រើសជាតិ រុស្សី នឹងឈ្នះនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ថ្ងៃបើកឆាកយប់នេះ។ ជារៀងរាល់ព្រឹតិ្តការណ៍បាល់ទាត់ធំៗនៅក្នុងពិភពលោកគេតែងតែឃើញមានការយកកំពូលសត្វឆ្លាតឲ្យមកទស្សនទាយលទ្ធផលទុកមុន ហើយលទ្ធផលភាគច្រើនគឺត្រូវ ប៉ុន្ដែការទស្សនទាយរបស់សត្វទាំងនោះគឺមិនអាចចាត់ទុកជាលទ្ធផលត្រឹមត្រូវឡើយ។
June 14, 2018 - សង្គម
ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងចំណេញទាំងពេលវេលា និងថវិកា ក្រសួងសាធារណការ និងដឹកជញ្ចូន បានរៀបចំបង្កើតមណ្ឌលផ្តល់សេវាប័ណ្ឌបើកបរស្ថិតនៅជាន់ទី២ ក្នុងផ្សារទំនើប AEON 2 ដើម្បីជួយសម្រួលដល់ប្រតិបត្តិការធ្វើប័ណ្ណបើកបរជូនប្រជាពលរដ្ឋ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា មណ្ឌលផ្តល់សេវាប័ណ្ណបើកបរថ្មីនេះនឹងដាក់ឲ្យដំណើរការផ្លូវការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមានបំរើសេវារួមមាន៖ – ប្រឡង (សញ្ជាតិខ្មែរ) – ប្តូរ និងទុតិយតាបណ្ណ (សញ្ជាតិខ្មែរ) – Change Driver’s License (Foreigner) អត្ថបទ៖ សេម
June 14, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់រស់នៅក្នុងទីក្រុង Jiangsu ខេត្ត Yangzhou ប្រទេសចិន ទើបតែទិញរថយន្តស៊េរីទំនើបម៉ាក BMW ដ៏ថ្មីស្រឡាងមួយគ្រឿង តែអកុសលបែរជាឆាបឆេះខ្ទេចអស់សល់តែគ្រោងឆ្អឹង។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណរូបនោះទើបនឹងទិញរថយន្តតម្លៃ ៤៧ម៉ឺនយន់ (ប្រហែល ៧៣,០០០ដុល្លារ) ហើយក៏បានអុជធូបសែនឡាន ដើម្បីសុំសេចក្តីសុខ ប៉ុន្តែក្រោយមកស្រាប់តែរថយន្តនោះបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតហេតុក្រុមពន្លត់អគ្គិភ័យបានមកដល់កន្លែង ហើយធ្វើការបាញ់ពន្លត់។ ក្រុមពន្លត់អគ្គិភ័យបានសង្ស័យថា មូលហេតុនៃការឆាបឆេះ ដោយសារតែធូបដែលបុរសនោះអុជបានធ្លាក់ត្រូវក្រណាត់ ហើយក៏បង្កជាអគ្គិភ័យតែម្តង៕ https://www.facebook.com/shanghaiist/videos/10157010567231030/ អត្ថបទ៖ ឌី ប្រភព៖ shanghaiist
June 14, 2018 - កីឡា
លោក Mourinho ជឿជាក់ថា ប្រទេសអង់គ្លេសនឹងអាចធ្វើបានយ៉ាងល្អនៅក្នុងការប្រកួត World Cup 2018 នេះខណៈដែលពួកគេមានកីឡាករវ័យក្មេងដែលមានបទពិសោធន៍ក្នុងការប្រកួតធំៗជាច្រើន។ ក្រុមជម្រើសជាតិអង់គ្លេសបានចាប់ផ្តើមប្រកួតបើកឆាកក្នុងពូល G ជាមួយក្រុម Tunisia ខណៈដែលលោក Gareth Southgate អាចជ្រើសរើសកីឡាករដែលបានបង្ហាញខ្លួនលើទីលានអន្តរជាតិច្រើនប៉ុន្តែដូចជានៅក្របខ័ណ្ឌ Champions League ជាដើម។ កីឡាករបួននាក់របស់ក្លិប Manchester United គឺកីឡាករ Phil Jones, Ashley Young, Jesse Lingard និង Marcus Rashford ត្រូវបានរាប់បញ្ចូលហើយគ្រូបង្វឹកក្លឹបរបស់ពួកគេមានទំនុកចិត្តថាអង់គ្លេសអាចនឹងធ្វើឱ្យមានការចាប់អារម្មណ៍នៅក្នុងប្រទេសរុស្ស៊ី។ លោក
June 14, 2018 - កីឡា
យោងតាមភ្នាក់ងារអន្តរជាតិរបស់បារាំងបាននិយាយថាខ្សែរបម្រើប្រយុទ្ធ Anthony Martial កំពុងសម្លឹងមើលការចាកចេញពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីបានបង្ហាញខ្លួនបាន 3 រដូវកាលនៅទឹកដី Old Trafford។ កីឡាករ Martial បានផ្ទេរទៅទឹកដី Old Trafford ពីក្រុមម៉ូណាកូនៅក្នុងឆ្នាំ 2015 និងបានបង្ហាញទំរង់លេងយ៉ាងល្អនៅក្នុងរដូវកាលដំបូងរបស់គាត់ក្រោមការដឹកនាំរបស់លោក Louis van Gaal ដែលបានរកគ្រាប់បាល់បាន 11 គ្រាប់ក្នុង 31 ប្រកួតនៅ Premier League ។ ខ្សែប្រយុទ្ធរូបនេះពីបាកនឹងរកដំណែងក្នុងជម្រើស១១នាក់ដំបូងក្រោមកាដឹកនាំរបស់បុរសមុខមាំ Jose Mourinho។ ក្នុងនាមជាកីឡាករបម្រុងជាមួយនឹងការបង្ហាញខ្លួនចំនួន
June 14, 2018









