សង្គម
បេក្ខជនប្រលងបាក់ឌុបឆ្នាំ២០១៥ទាំងអស់ អាចមកដកសញ្ញាបត្ររបស់ខ្លួនបានហើយ
BY Khmernote Media
June 15, 2018
យោងតាមសេចក្តីជូនដំណឹងលេខ ៣២៥៩ ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ រួចរាល់ហើយ
ដូច្នេះបេក្ខជនទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងខាងលើនេះ អាចទៅទទួលយកសញ្ញាបត្ររបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយឥតគិតថ្លៃ តាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសាមី៕

អត្ថបទ៖ សេម