- Khmernote Media
- កីឡា
ក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងប្រឈមមុខក្នុងការបាត់បង់កៅអីទៅលេងវគ្គ១៦ ក្រុម ក្រោយចាញ់ ក្រុមជម្រើសជាតិ ក្រូអាត ៣ ទល់នឹង ០។ ការប្រកួតរវាង អាហ្សង់ទីន ជាមួយនឹង ក្រូអាត កាលពីយប់មិញនេះ អាហ្សង់ទីន មានឱកាសច្រើនប៉ុន្តែមិនមានសំណាងក្នុងការបំប៉ោងសំណាញ់ទី ហើយបែរជាធ្វើប្រហែសបញ្ជូនបាល់អោយកីឡាករ Rebic សុតបញ្ចូលទីនៅនាទី ៥៣។ ក្រោយនាំមុខ ១ ទល់នឹង ០ អាហ្សង់ទីន ព្យាយាមសុតទី ក្រូអាត តែមិនបានសម្រេចលុះដល់នាទី ទី៨០ Modric បានសុតបញ្ចូលទី ១ គ្រាប់ទៀត ធ្វើអោយក្រូអាតនាំមុខ ២
June 22, 2018 - បច្ចេកវិទ្យា
ក្រុមមួយដែលមានឈ្មោះថា Car Connectivity Consortium (CCC) ទើបតែបានបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់រថយន្ដសម័យទំនើប ដោយផ្លាស់ប្ដូរពីការប្រើប្រាស់សោរធម្មតាមកជា iPhone វិញ ពោលគឺអ្នកបើករថយន្ដទាំងអស់នឹងមិនត្រូវការសោរឡានទៀតឡើយ។ ក្រុម CCC ត្រូវបានគេស្គាល់ថា ជាផ្នែកមួយរបស់ក្រុមហ៊ុន Apple ដែរ ហើយនាពេលថ្មីៗនេះពួកគេបានប្រកាសទាក់ទងទៅនឹង Digital Key ជំនាន់ទី 1.0 ជាស្ដង់ដារថ្មីដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធី “digital keys” ទៅក្នុងស្មាតហ្វូនរបស់ពួកគេបាន។ – អ្វីទៅគឺជាគុណប្រយោជន៍? លក្ខណៈពិសេសរបស់ digital key ត្រូវបានចាត់ចូលជា “robust ecosystem” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចាក់ រឺដោះសោរ ចែករំលែកដំណើរការ និងចាប់ផ្ដើមម៉ាស៊ីនរថយន្ដបានតាមរយៈស្មាតហ្វូន។ ទាក់ទងទៅនឹងកម្មវិធីនេះ គឺដំណើរការលើប្រព័ន្ធ
June 22, 2018 - អន្តរជាតិ
ជប៉ុន៖ តំណាងឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹករបស់ជប៉ុនម្នាក់ បានចេញមុខធ្វើការសុំទោសដល់អថិតិជនរបស់ក្រុមហ៊ុនខ្លួនជាសាធារណៈតាមរយៈកញ្ចក់ទូរទស្សន៍ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា បុគ្គលិករបស់ក្រុមហ៊ុនខ្លួនម្នាក់បានដើរចេញពីកន្លែងធ្វើការទៅទិញអាហារថ្ងៃត្រង់ដោយទុកឲ្យតុការងារនៅទំនេរ ចំនួន២៦ដង និងក្នុងមួយ១ដងចំណាយពេល៣នាទី ក្នុងរយៈពេល៧ខែចុងក្រោយនេះ។ ក្រុមហ៊ុនផ្គង់ផ្គ់ងទឹកមួយនេះមានឈ្មោះថា Kobe City Waterworks Bureau មានទីតាំងស្ថិតនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន។ បុគ្គលិកដែលបង្កបញ្ហាខាងលើមានអាយុ៦៤ឆ្នាំ និងមិនត្រូវបានគេបង្ហាញអត្ថសញ្ញាណពិតប្រាកដឡើយ។ ក្រោយពីតំណាងរបស់ក្រុមហ៊ុនរកឃើញថា គាត់បានប្រព្រឹត្តសកម្មភាពដូចខាងលើ បុគ្គលិកដែលជាអ្នកបង្កបញ្ហារូបនេះបានឲ្យដឹងថា គាត់ធ្វើដូចនេះ ព្រោះតែចង់ផ្លាស់ប្តូរឥរិយាបថខ្លះព្រោះត្រូវអង្គុយយូរខ្លាំងពេក។ បន្ទាប់ពីធ្វើការសូមទោសជាសាធារណៈរួច ក្រុមហ៊ុនក៏បានពិន័យឲ្យបុគ្គលិករូបនេះសងប្រាក់ស្នើនឹងប្រាក់ខែពាក់កណ្តាលថ្ងៃរបស់គាត់ផងដែរ ចំពោះការខ្ជះខ្ជាយពេលវេលារបស់ក្រុមហ៊ុន។ សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយដែលមានច្បាប់ការងារតឹងរឹងបំផុត ហើយបុគ្គលិកភាគច្រើនត្រូវធ្វើការច្រើនម៉ោង និងមានសម្ពាធបំផុតក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 22, 2018 - អន្តរជាតិ
បើយោងតាមលោក David Kennedy អតីត NSA hacker និងជានាយកប្រតិបត្តិក្រុមហ៊ុន TrustedSec បានឲ្យដឹងថានៅពេលដែលអ៊ីនធឺណិតរអាក់រអួល ឬដំណើរការក្នុងល្បឿនយឺតជាងធម្មតា វានឹងបង្កឲ្យមានបញ្ហាមួយចំនួនសម្រាប់ ប្រជាពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិក រាប់ចាប់តាំងពីបញ្ហាហិរញ្ញវត្ថុដល់វិស័យយោធា។ លោកបានលំអិតថា បញ្ហាទាំងនោះ មានដូចជា៖ + មានបញ្ហាក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឆ្ងាយពីទីក្រុង និងការទំនាក់ទំនង់របស់ក្រុមហ៊ុនមួយចំនួនធំផងដែរ។ + ការផ្គត់ផ្គង់ទឹកក៏ត្រូវប្រទះនឹងបញ្ហាដែរ ព្រោះថាប្រព័ន្ធចែកចាយទឹក និងសម្អាតទឹកភាគច្រើនដំណើរការដោយប្រព័ន្ធអ៊ីនធឺណិត។ + ប៉ះពាល់ដល់ការសាងសង់ ព្រោះថាក្រុមហ៊ុនសាងសងនៅអាមេរិកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាចាំបាច់។ + ការធ្វើអាជីវកម្មទូទៅ និងអាជីវកម្មតាមបណ្តាញអ៊ីនធឺណិតត្រូវជាប់គាំង ដែលធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចជាច្រើន។ + វិស័យយោធាអាមេរិកក៏ត្រូវពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិតខ្លាំងដែរ បើប្រព័ន្ធអ៊ីនធឺណិតមានបញ្ហាហើយ
June 22, 2018 - អន្តរជាតិ
ប្រសិនបើយើងសួរនរណាម្នាក់អំពីទម្លាប់អាក្រក់ដែលអាចបង្កផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេនោះ ពួកគេប្រហែលជានឹងឆ្លើយ ឬនិយាយអំពី ការជក់បារី ការទទួលទានគ្រឿងស្រវឹង ការទទួលទានអាហារគ្មានជីវជាតិ និងរបៀបរស់នៅមិនត្រឹមត្រូវ។ ពិតណាស់ទាំងអស់នេះ គឺជាចម្លើយត្រឹមត្រូវ ប៉ុន្តែមិនទាន់អស់នោះទេ។ នៅមានសកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួនទៀតដែលអាចប៉ះពាល់ចំពោះសុខភាពរបស់យើងបាន ប៉ុន្តែភាគច្រើននៃពួកយើង គឺំិមិនបានដឹងឡើយ។ ខាងក្រោមជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលមើលទៅគ្មានគ្រោះថ្នាក់ ប៉ុន្តែបែរជាអាចផ្ដល់ឥទ្ធិពលអាក្រក់ចំពោះរាងកាយទៅវិញ ដូច្នេះប្រសិនបើចង់រក្សាបាននូវសុខភាពល្អនោះអ្នកគួរព្យាយាមបញ្ឈប់នូវទម្លាប់ទាំងនេះ ៖ ១០. ការទទួលទឹកចេញពីកំប៉ុង ៖ មនុស្សភាគច្រើនចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងផ្សេងៗដោយផ្ទាល់មាត់របស់ពួកគេតែម្ដង ដោយមិនបានចាប់អារម្មណ៍ដឹងថា នៅលើគម្របរបស់កំប៉ុងភេសជ្ជៈទាំងនោះ គឺពោរពេញទៅដោយពពួកបាក់តេរីរាប់លានឡើយ។មេរោគ ឬបាក់តេរីទាំងនោះអាចបណ្ដាលឲ្យកើតមានដំបៅលើបបូរមាត់ និងថែមទាំងធ្វើឲ្យពិបាកក្នុងការរំលាយអាហារផងដែរ។ អ្នកឯកទេសជាច្រើនបានណែនាំឲ្យអ្នកគួរតែចាក់ភេសជ្ជៈចូលក្នុងកែវមុននឹងទទួលទាន ឬប្រើប្រាស់ទុយោរ។ ៩. ការដាក់កាបូបលើកៅអី ឬគ្រែគេង ៖ បញ្ហាមិនល្អផ្សេងៗអាចកើតឡើងដោយសារតែពពួកបាក់តេរីដែលតោងជាប់នឹងកាបូបរបស់អ្នកនោះហើយ។ បាក់តេរីទាំងនោះនឹងរាលដាល ឬតោងជាប់ទៅនឹងកន្លែងណាមួយដែលអ្នកបានដាក់កាបូប។ ជាពិសេស គឺកាបូបស្បែក ដោយកាបូបប្រភេទនេះផ្ដល់នូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់បាក់តេរីក្នុងការរីកលូតលាស់។ ៨. ការពាក់ក្រវ៉ាត់ករៀងរាល់ថ្ងៃ ៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិចបានអះអាងថា ភាពតឹងណែននៃការចង ឬពាក់ក្រវ៉ាត់កបង្កការរឹតបន្តឹងសរសៃឈាមនឹងដែលបង្កើតឲ្យមានសម្ពាធនៅក្នុងគ្រាប់ភ្នែក។ ដំណើរការនេះអាចបង្កឲ្យកើតមានជំងឺទឹកដក់ក្នុងភ្នែក និងងងឹតភ្នែក។ លើសពីនេះទៅទៀត បុរសៗភាគច្រើនមិនចាប់អារម្មណ៍ចំពោះការបោកសម្អាតក្រវ៉ាត់ករបស់ពួកគេឡើយដែលនេះមានន័យថា ពួកគេអាចជួបប្រទះនូវការឆ្លងមេរោគបាក់តេរីគ្រោះថ្នាក់ជាក់ជាមិនខាន។ ៧. ទទួលទានកាហ្វេដែលដាក់ក្នុងកំប៉ុងពែងផ្លាស្ទិក ៖ អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថាតើវាមានគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងប៉ុណ្ណានៅពេលទទួលទានកាហ្វេដែលដាក់ក្នុងកំប៉ុងពែងផ្លាស្ទិក។ បរិមាណនៃសារធាតុគីមីគ្រោះថ្នាក់ bisphenol A ដែលចេញពីពែងផ្លាស្ទិកហើយជ្រាបចូលក្នុងកាហ្វេ គឺអាស្រ័យទៅលើសីតុណ្ហភាពនៃសារធាតុរាវ។ សីតុណ្ហភាពកាន់តែខ្ពស់នៅក្នុងពែងកាហ្វេ សារធាតុគីមីគ្រោះថ្នាក់ bisphenol A កាន់តែកើនឡើង។ សារធាតុនេះផ្ដល់ផលប៉ះពាល់ទៅលើការលូតលាស់នៃកោសិកា កម្រិតនៃថាមពល និងមុខងារនៃការបន្តពូជ។ ៦. ជ្រើសរើសសាឡាដជំនួសបឺហ្គ័រ ៖ តាមពិតទៅសាឡាដមានច្រើនប្រភេទណាស់ខុសៗពីគ្នា ហើយមួយចំនួនក្នុងចំណោមនោះ គឺមិនល្អសម្រាប់សុខភាពឡើយ ដោយវាមានផ្ទុកនូវគ្រឿងផ្សំមួយចំនួនដូចជា បន្លែជ្រក់ ឈីស សាច់ និងគ្រីមច្រើន ជាដើម។ ដូច្នេះប្រសិនបើអ្នកកំពុងព្យាយាមសម្រេចចិត្តជ្រើសរើសរវាងសាឡាដ (ដែលដូចសាឡាដក្នុងរូបភាពខាងឆ្វេង) និងបឺហ្គ័រសាច់មាន់នោះ យើងសូមណែនាំឲ្យអ្នកជ្រើសរើសយកបឺហ្គ័រ ក៏ព្រោះបឺហ្គ័រដែលមានគុណភាពមានផ្ទុកនូវបន្លែស្រស់ និងសាច់ល្អ។ ៥. ធ្វើកិច្ចការផ្ទះជាច្រើនតែម្នាក់ឯង ៖ វេជ្ជបណ្ឌិតជនជាតិអាមេរិកជាច្រើនបានរកឃើញថា ទម្លាប់រៀបចំបោសសម្អាត ឬធ្វើកិច្ចការផ្ទះគ្រប់យ៉ាងប្រចាំថ្ងៃរបស់ពួកយើងអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ មូលហេតុនោះ គឺពួកយើងតែងខ្វល់ចិត្តអំពីការរៀបចំគ្រប់យ៉ាងឲ្យមានរបៀបរៀបរយ ហើយពេលខ្លះអន់ចិត្ត ឬខឹងដោយសារសមាជិកដទៃទៀតក្នុងគ្រួសារមិនព្រមជួយទុកឲ្យយើងធ្វើតែម្នាក់ឯង។ ដូច្នេះចូរព្យាយាមពិភាក្សាចាត់ចែងកិច្ចការ ឬចែករំលែកការទទួលខុសត្រូវជាមួយនឹងសមាជិកដទៃទៀត។ ៤. ប្រើ Google ដើម្បីវិនិច្ឆ័យរោគ ៖ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ៨០ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធើណេតបានព្យាយាមធ្វើរោគវិនិច្ឆ័យជំងឺដោយខ្លួនឯងតាមរយៈការឆែកពត៌មានលើបណ្តាញអ៊ីនធឺណិត។ ប៉ុន្តែអ៊ិនធឺណិតមិនមែនជាប្រភពពត៌មានដ៏គួរឲ្យទុកចិត្តបានបំផុតនោះទេ។ ជួនកាលមនុស្សខ្ជះខ្ជាយពេលវេលាដ៏មានតំលៃលើការព្យាយាមស្វែងយល់ថាតើបញ្ហាអ្វីទៅដែលកំពុងកើតឡើងចំពោះពួកគេតាមរយៈបណ្ដាញអ៊ីនធើណិត ជំនួសឲ្យការទៅជួបពិនិត្យដោយផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ មនុស្សមួយចំនួនក៏ប្រែក្លាយទៅជាភ័យព្រួយបារម្ភហួសហេតុ បន្ទាប់ពីការស្វែងរកពត៌មានទាក់ទឹងនឹងបញ្ហាសុខភាពរបស់ពួកគេតាម Google ដោយចាប់ផ្ដើមគិតខុសថារោគសញ្ញារបស់ពួកគេ គឺជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយ។ ៣. ជំនួសការទទួល ឬប្រើប្រាស់ស្ករជាមួយនឹងជាតិផ្អែមកែច្នៃ ៖ ស្ករ ឬជាតិផ្អែមកែច្នៃ ក៏ផ្ដល់ប៉ះពាល់គ្រោះថ្នាក់ចំពោះសុខភាពដូចស្ករធម្មតាដែរ ជាពិសេសប្រសិនបើប្រភេទនៃជាតិផ្អែមកែច្នៃទាំងនោះមានផ្ទុកនូវសារធាតុ aspartame, saccharin, sucralose, និង acesulfame potassium។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពល្អចូរជ្រើសរើសទទួលនូវប្រភពធម្មជាតិនៃស្ករដែលល្អចំពោះសុខភាពដូចជា ស្ករដែលផលិតចេញពីស្លឹករុក្ខជាតិ stevia។ ២. ការដកដង្ហើមមិនបានត្រឹមត្រូវ ៖ បច្ចេកទេសដកដង្ហើមមានច្រើនជាង ២៥ ប្រភេទ។ ជាទូទៅទារកដកដង្ហើមបានយ៉ាងត្រឹមត្រូវ ប៉ុន្តែមនុស្សធំបែរជាធ្វើវាតាមរបៀបដែលខុសទៅវិញ ហើយបញ្ហានេះអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេ។ ជាទូទៅមនុស្សភាគច្រើនដកដង្ហើមជាមួយនឹងទ្រូងដែលការដកដង្ហើមបែបនេះមិនអនុញ្ញាតឲ្យអុកស៊ីសែនឈានចូលទៅដល់ផ្នែកខាងក្រោមនៃសួតឡើយ។ ប្រសិនបើឈាមរបស់យើងមិនទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ទេនោះរាងកាយនឹងមិនដុតបំលែងជាតិខ្លាញ់ឡើយដែលមានន័យថារាងកាយមិនអាចកម្ចាត់ចោលនូវជាតិខ្លាញ់ដែលលើស។ ម្យ៉ាងវិញទៀត កង្វះអុកស៊ីសែនក៏ប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធសរសៃឈាមបេះដូងផងដែរ។ ក្នុងករណីនេះឈាមមិនសំបូរដោយសារធាតុចិញ្ចឹមទៀតទេ ហើយរាងកាយនឹងចាប់ផ្តើមប្រមូលផ្តុំជាតិពុលជាមិនខាន។ ការដកដង្ហើមបានត្រឹមត្រូវ គឺការដកដង្ហើមដូចទារក ដោយដង្ហើមចេញចូលមួយៗឲ្យផតប៉ោងពោះ មិនមែនទ្រូងនោះទេ។ ១. ប្រើប្រាស់បង្គន់ក្នុងរបៀបខុស ៖ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា ការអង្គុយនៅលើបង្គន់ គឺមានគ្រោះថ្នាក់។ សរីរវិទ្យាមនុស្ស គឺសមស្របទៅនឹងការអង្គុយចោងហោង ព្រោះវាមិនទាមទារការខំប្រឹងខ្លាំងដែលមានន័យថា ការអង្គុយចោងហោង គឺអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន ឬជំងឺឬសដូងបាត។ បើទោះជាវាមិនងាយស្រួលក្នុងការធ្វើតាមក្បួននេះខណៈពេលដែលអ្នកស្ថិតក្នុងសម័យកាលទំនើប ប៉ុន្តែនៅមានជម្រើសមួយទៀត គឺដាក់ជើងរបស់អ្នកនៅលើកៅអីតូចនៅពេលអង្គុយនៅលើបង្គន់ ដូច្នេះមុំរវាងរាងកាយ និងត្រគាករបស់អ្នកនឹងស្ថិតត្រង់មុំ ៣០ ដឺក្រេ។
June 21, 2018 - បច្ចេកវិទ្យា
អាថ៌កំបាំងជាច្រើនទាក់ទងទៅនឹងថាមពលថ្មរបស់ស្មាតហ្វូន បានក្លាយទៅជាចម្ងល់យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។ ដោយឡែក ពាក្យចចាមអារាមជាច្រើនដែលបានលើកឡើង ក៏ដូចជាវីដេអូបង្ហាញពីរបៀបថែរក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរនានា គឺស្ទើរតែជារឿងមិនពិតទាំងអស់ ពោលគឺពុំមានអំណះអំណាងច្បាស់លាស់ណាមួយឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចពិសេសទាំង 7ទាក់ទងទៅនឹងថាមពលថ្ម និងការសាកថ្មដែលអ្នកជឿស្លុងតាំងពីដើមមក ប៉ុន្ដែវាមិនមែនជាការពិតឡើយ។ 1/ បិទកម្មវិធីដើម្បីសន្សំថាមពលថ្ម ស្ដាប់ទៅម៉្យាង ប៉ុន្ដែការបិទកម្មវិធីដែលកំពុងដំណើរការចោលទាំងអស់ គឺមិនមានផលប៉ះពាល់អវិជ្ជមានដល់ថាមពលថ្មឡើយ។ អ្នកអាចនឹងមិនជឿថា ដើម្បីរក្សាថាមពលថ្មប្រើប្រាស់បានយូរ អ្នកគួរបើកកម្មវិធីទាំងឡាយណាដែលអ្នកចូលចិត្តប្រើចោលទៅជាការស្រេច។ ជាការពិតណាស់ កម្មវិធីដែលបើកចោលទាំងអស់ គឺមិនសូវជាស៊ីថាមពលថ្មប៉ុន្មានឡើយ ជាពិសេសគឺនៅលើប្រព័ន្ធដំណើរការ iOS តែម្ដង។ ផ្ទុយទៅវិញ អ្នកអាចនឹងមិនដែលចាប់អារម្មណ៍ថា ការបិទកម្មវិធីចោល រួចបើកមកវិញគឺបណ្ដាលឲ្យស៊ីថាមពលថ្មខ្លាំងជាងបើកទុកចោលទៅទៀត។ ដូចនេះ ជាការល្អរាល់កម្មវិធីនានាដែលអ្នកឧស្សាហ៍ប្រើ គួរតែបើកវាទុកចោលទៅ។ 2/
June 21, 2018 - អន្តរជាតិ
អាហ្វ្រិកខាងត្បូង ៖ ស្ត្រីម្នាក់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលស្រឡាំងកាំងមែនទែន បន្ទាប់ពីនាងចូលរួមពិធីអាពាហ៍ពិពាហ៍របស់មិត្តប្រុសជាមួយស្ត្រីផ្សេងទាំងដែលគ្មានការអញ្ជើញ ដោយស្លៀកពាក់ឈុតកូនក្រមុំ និងថែមទាំងដើរចេញមកតាមច្រកផ្លូវដើរសម្រាប់កូនក្រមុំទៀតផង។ សកម្មភាពសងសឹកបែបនឹកស្មានមិនដល់របស់ស្ត្រីដែលមិនត្រូវបានបញ្ចេញឈ្មោះឲ្យស្គាល់រូបនេះត្រូវបានថតជាប់ និងចែករំលែកល្បីពេញបណ្ដាញសង្គមដោយភ្ញៀវម្នាក់ដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយក្នុងទីក្រុង Benoni ខេត្ត Gauteng ភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកចែករំលែកវីដេអូក៏បានសរសេររៀបរាប់បញ្ជាក់ឲ្យដឹងផងដែរថា ស្ត្រីដែលចូលមករំខានក្នុងពិធីនេះ គឺត្រូវជាស្រីកំណាន់របស់កូនកម្លោះ។ តាមរយៈឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ក្នុងពេលដែលភ្ញៀវកត្តិយសអង្គុយនៅក្នុងពិធីរងចាំគូស្វាមីភរិយាធ្វើការបំពេញកិច្ចរៀបអាពាហ៍ពិពាហ៍នោះ ស្រាប់តែស្ត្រីម្នាក់ដែលមិនមែនជាកូនក្រមុំបានដើរចេញមកតាមច្រកផ្លូវសម្រាប់កូនក្រមុំក្នុងឈុតសំលៀកបំពាក់រ៉ូបពណ៌សបណ្ដាលឲ្យភាពភ្ញាក់ផ្អើលកើតមានឡើង។ ទោះជាយ៉ាងណា ភ្លាមៗនោះដែរកូនកម្លោះក៏ព្យាយាមសម្របសម្រួល និងនិយាយលួងលោមស្ត្រីជាភ្ញៀវដែលមិនបានរំពឹងទុកនេះចាកចេញពីពិធី ខណៈដែលកូនក្រមុំពិតប្រាកដឈររក្សាភាពស្ងប់ស្ងាត់រងចាំចាប់ផ្ដើមពិធីអាពាហ៍ពិពាហ៍៕ ចុចចូលមើលវីដេអូខាងក្រោម ៖ អត្ថបទ ៖ ប៊ី ប្រភព ៖ Mirror
June 21, 2018 - បច្ចេកវិទ្យា
សម្រាប់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាអេក្រង់អេឡិចត្រូនិកដែលមានបង្ហាញពីពត៌មាននានា លើកញ្ចក់ lens របស់កាមេរ៉ាបានក្លាយជាបទដ្ឋានថ្មីនៃការថតរូប ហើយកាលពីពេលថ្មីៗនេះ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Canon បានបង្ហាញពីជំនាន់ក្រោយនៃ lens 18-55mm kit របស់ក្រុមហ៊ុន មានភ្ជាប់មកជាមួយនឹងអេក្រង់ LCD មួយផងដែរ។ ទាក់ទងទៅនឹងប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Canon នេះគឺមានលេខសម្គាល់ (JP2018005130A) ហើយកាលដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ គឺដើម្បីកាត់បន្ថយកំហុសឆ្គង ក៏ដូចជាបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ ប៉ាតង់នេះក៏មានបង្ហាញពីរូបភាព lens 18-55mm f/3.5-5.6 IS III kit ផងដែរ។ យោងតាមរូបភាព អេក្រង់ LCD ត្រូវបានដាក់នៅជាប់ប៊ូតុង AF/MF
June 21, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Manchester Evening បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារ Jerome Boateng របស់ក្លឹបយក្ស Bayern Munich ស្របពេលដែលក្លឹបបិសាចក្រហម Manchester United កំពុងមានកង្វះខាតខ្សែការពារ។ ស្របពេលដែលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កំពុងចាប់ផ្ដើមនៅក្នុងប្រទេសរុស្សី លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កំពុងស្វែងរកខ្សែការពារកណ្ដាលម្នាក់នៅក្នុងរដូវក្ដៅនេះ ខណៈដែលការពិភាក្សាចចារទិញខ្សែការពារ Toby Alderweireld មិនទាន់បានសម្រេចនៅឡើយ ស្របពេលដែលលោក Jose Mourinho
June 21, 2018 - សង្គម
ដោយសារតែមើលឃើញពីបញ្ហានឹងទាក់ទងនឹងការមិនព្រមទទួលយកក្រដាសប្រាក់រៀលខ្មែរមកធ្វើទូទាត់នៅតាមកន្លែងមួយចំនួន កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញជាសាធារណៈអំពីកំរិតទោសដល់ជន ដែលពុំព្រមទូទាត់រូបិយវត្ថុមានតម្លៃនីត្យានុកូល។ យោងតាមច្បាប់ជាធរមាន ក្នុងករណី ដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជាអាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ និងកាសដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល។” មាត្រាទី៦៤ បានចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ ។” អត្ថបទ៖ សេម
June 21, 2018









