- Khmernote Media
- អន្តរជាតិ
បើយោងតាមធនាគារ Morgan Stanley បានធ្វើការព្យាការណ៍ថា ប្រសិនបើលោកប្រធានធិបតីអាមេរិក ដូណល់ ត្រាំ បានរៀបចំកងទ័ពអវកាសរបស់អាមេរិករួចរាល់យ៉ាងជោគជ័យនោះ កំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងប្រមាណជា ១០០ម៉ឺនលានដុល្លារបន្ថែមទៀតតាមរយៈការវិនិយោគ។ ភាពជោគជ័យនៃការបង្កើតកងទ័ពអវកាសនេះនឹងបង្កើតឲ្យមានការពារសន្តិសុខជាតិយ៉ាងរឹងមាំមួយ ដែលវាជាតម្រូវការដ៏ចាំបាច់សម្រាប់ប្រទេសនីមួយៗ។ ដោយសារតែ កងកម្លាំងអវកាសមានសារៈសំខាន់ដូចនេះហើយទើប ជាមានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើគម្រោងមួយនេះ។ សូមបញ្ជាក់ថា នៅពេលនេះកងកម្លាំងអវកាសរបស់អាមេរិកត្រូវបានរៀបរួចរាល់នោះ កងកម្លាំងមួយនេះអាចនឹងគ្របដណ្ដប់លើក្រុមហ៊ុនសំខាន់ៗជាច្រើនមួយចំនួនទៀតដូចជា ក្រុមហ៊ុនអ៊ីនធឺណិតដំណើរការដោយប្រព័ន្ធផ្កាយរណប ក្រុមហ៊ុនគ្រាប់រ៉ុកកែត ក្រុមហ៊ុនទេសចរណ៍អវកាស ក្រុមហ៊ុនរុករករ៉ែ និងអាចផ្កាយជាដើម ដែលសរុបទៅមានក្រុមហ៊ុនឯកជនប្រមាណជា១០០ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍ និងត្រូវការកងកម្លាំងអវកាសនេះជាចាំបាញ់៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider
June 26, 2018 - អន្តរជាតិ
៧. ការហាត់លើកទម្ងន់ ឬការលើកអ្វីមួយធ្ងន់ៗ ៖ ការហ្វឹកហាត់លើកទម្ងន់ គឺជាមូលហេតុបន្ទាប់បន្សំនៃបញ្ហាស្នាមជាំផ្សេងៗ។ វាមានន័យថា សសៃឈាមរបស់អ្នកកំពុងមានសភាពខ្សោយ ហើយនៅពេលសកម្មភាពរាងកាយខ្លាំងក្លាពេក ឬច្រើនពេកនោះ គឺងាយនឹងបណ្ដាលឲ្យកើតមានការខូចខាតដល់សសៃឈាម និងសូម្បីតែសសៃឈាមតូចៗដែលមានសុខភាពល្អក៏ដោយ។ ក្មេងតូចក៏អាចកើតមានស្នាមជាំផងដែរ ប្រសិនបើពួកគេស្ពាយកាតាបធ្ងន់។ ទោះជាយ៉ាងណា ស្នាមជាំបែបនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដោយវាគ្រាន់តែបង្ហាញឲ្យដឹងថា អ្នកបានលើករបស់ធ្ងន់ ឬកំពុងធ្វើសកម្មភាពរាងកាយណាមួយហួសប្រមាណពេក។ ៦. ការទទួលទានថ្នាំ ៖ ការទទួលថ្នាំមួយចំនួនដែលមានឥទ្ធិពលលើឈាមអាចនាំឲ្យលេចឡើងនូវស្នាមជាំលើស្បែកដែលប្រែប្រួលពីមើលមិនសូវឃើញបំផុតទៅជាមានសភាពច្បាស់ ឬដិត។ ភាគច្រើនថ្នាំដែលធ្វើឲ្យលេចឡើងនូវស្នាមជាំលើស្បែកមានដូចជា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងការរលាក ថ្នាំដែលមានជាតិដែក ឬថ្នាំប្រឆាំងនឹងជំងឺហឺត។ ថ្នាំទូទៅបំផុតដែលធ្វើឲ្យឈាមរាវ និងអាចបណ្ដាលឲ្យកើតមានស្នាមជាំលើស្បែក គឺថ្នាំអាស្ពីរីន។ ប្រសិនបើអ្នកសម្គាល់ឃើញថា បន្ទាប់ពីប្រើប្រាស់ថ្នាំណាមួយ ស្នាមជាំ ឬការរលាកប្រតិកម្មផ្សេងៗកើតមានលើស្បែក អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។ អ្នកអាចនឹងត្រូវឲ្យឈប់ប្រើប្រាស់ថ្នាំប្រភេទនោះ ដើម្បីជៀសវាងបញ្ហានៃការហូរឈាមក្នុងរាងកាយ។ ៥. ជំងឺឈាម ៖ ជំងឺឈាម និងសសៃឈាម ក៏អាចបណ្ដាលឲ្យកើតមានស្នាមជាំផងដែរ។ ជាញឹកញយ ជំងឺរីកសសៃឈាមវ៉ែន ជំងឺ Willebrand’s ជំងឺផ្លាកែតថយចុះ ឬជំងឺមហារីកឈាម ត្រូវបានបង្កឡើងដោយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងចរន្តឈាមរត់។ កុំពន្យារពេលនឹងទៅជួបគ្រូពេទ្យឲ្យសោះ ជាពិសេសប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាដែលគួរអោយព្រួយបារម្ភដទៃទៀតដូចជា ការឈឺចាប់ និងហើមជើង ឈាមអញ្ចាញ ហូរឈាមច្រមុះ ក៏ដូចជាស្នាមអ៊ុចក្រហមតូចៗលើរាងកាយ លេចឡើងអមមកជាមួយនឹងស្នាមជាំ។ ៤. កង្វះសារធាតុចិញ្ចឹម ៖ ស្នាមជាំដែលលេចឡើងឥតមូលហេតុមួយចំនួនអាចជាសញ្ញាមួយដែលបង្ហាញឲ្យដឹងថា រាងកាយកំពុងជួបប្រទះនូវបញ្ហានៃកង្វះសារធាតុចាំបាច់ណាមួយហើយ។ ឧទាហរណ៍ វីតាមីន B12 ចូលរួមក្នុងការផលិតឈាម វីតាមីន K គឺទទួលខុសត្រូវចំពោះការកកនៃឈាម ហើយវីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាលិកាថ្មី។ វីតាមីនដ៏សំខាន់មួយទៀតនោះ គឺ វីតាមីន P ប្រសិនបើគ្មានវាទេនោះ ដំណើរការនៃការផលិតស្រទាប់កូឡាជែន គឺមិនអាចទៅរួចឡើយ ខណៈនោះសសៃឈាមនឹងប្រែជាស្ដើងដែលធ្វើឲ្យស្ថានភាពស្បែកកាន់តែអាក្រក់ឡើង។ តុល្យភាពនៃជាតិដែកក៏មានសារៈសំខាន់សម្រាប់រាងកាយផងដែរ ហើយការខ្វះ ឬលើសនៃជាតិដែកអាចបណ្ដាលស្ថានភាពនៃសសៃឈាមឆ្មារៗប្រែជាអាក្រក់។ ទោះជាយ៉ាងណា កុំប្រញាប់ទិញថ្នាំគ្រាប់វីតាមីនមកទទួលទានពេក ត្រូវធ្វើតេស្តជាតិវីតាមីនក្នុងរាងកាយជាមុនសិន និងរៀបចំរបបអាហារឲ្យបានត្រឹមត្រូវ។ ប្រភពនៃវីតាមីន P មានដូចជា តែបៃតងស្រស់ ផ្លែប៉ោម ល្ពៅ និងខ្ទឹមស។ ចំណែកឯវីតាមីន K វិញអាចត្រូវបានរកឃើញនៅក្នុងផ្លែចេក ស៊ុត គ្រាប់ធញ្ញជាតិ និងខ្លាញ់ត្រី។ វីតាមីន B12 សម្បូរនៅក្នុងថ្លើម សាច់ត្រី ឈីស និងសាលាដ។ ៣. អតុល្យភាពនៃអ័រម៉ូន ៖ ស្នាមជាំអាចលេចឡើង ប្រសិនបើកម្រិតនៃអ័រម៉ូនអឺស្ត្រូសែន (estrogen) ថយចុះទាប។ ស្ថានភាពបែបនេះអាចកើតឡើងប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពអស់រដូវ ឬប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំអ័រម៉ូន ឬប្រសិនបើអ្នកកំពុងមានផ្ទៃពោះ។ កង្វះអ័រម៉ូនអឺស្ត្រូសែនធ្វើឲ្យសរសៃឈាមចុះខ្សោយ ហើយជញ្ជាំងនៃសរសៃឈាមឆ្មារៗ គឺងាយនឹងទទួលរងការខូចខាតណាស់។ ២. ភាពប្រែប្រួលដែលពាក់ព័ន្ធនឹងអាយុ ៖ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឲ្យដឹងថា មូលហេតុចម្បងធម្មជាតិមួយនៃបញ្ហាស្នាមជាំលើរាងកាយ គឺអាយុ។ប្រព័ន្ធសរសៃឈាមចុះខ្សោយទៅតាមអាយុ ហើយជាលិកាបាត់បង់នូវការបត់បែន ឬយឺត។ ស្នាមជាំដែលកើតឡើងបណ្ដាលមកពីអាយុភាគច្រើនលេចឡើងនៅលើជើង។ ១. ជំងឺទឹកនោមផ្អែម ៖ ឈាម និងជាតិស្ករ គឺអ្វីដែលនឹងត្រូវបានលើកឡើងនៅពេលនិយាយដល់ជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមមានឥទ្ធិពលអវិជ្ជមានលើដំណើរការនៃចរន្តឈាមរត់ ដូច្នេះវាងាយនឹងកើតមានស្នាមជាំ។ ហើយស្នាមជាំទាំងនោះក៏អាចជារោគសញ្ញាមួយនៃជំងឺនេះដំណាក់កាលដំបូង។ រោគសញ្ញាផ្សេងទៀតមានដូចជា អ្នកឧស្សាហ៍ស្រេកទឹក របួសយូរជាសះស្បើយ ឆាប់ហត់នឿយអស់កម្លាំង មើលលែងច្បាស់ និងមានស្នាមសៗលេចឡើងលើស្បែក៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 25, 2018 - សង្គម
នាព្រឹកថ្ងៃច័ន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងនៃកំពង់ផែក្រុងព្រះសីហនុនេះសាងសង់ដោយក្រុមហ៊ុន TOYO Construction Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន MAEDA Corporation មកពីប្រទេសជប៉ុនក្នុង តម្លៃទឹកប្រាក់សរុបចំនួន ៤៧.៧០៥.០៨៥ ដុល្លារអាមេរិក ដែលចាប់ផ្តើមអនុវត្តការងារសាងសង់ពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ (មានរយៈពេល៤២ខែ)
June 25, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអាហារធម្មតាបំផុតមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗជាច្រើនចំពោះរាងកាយរបស់អ្នក និងរបៀបងាយៗដើម្បីជៀសវាង ឬទប់ស្កាត់បញ្ហាទាំងនោះ ៖ ១. ស្ពៃស ឬសាលាដ ៖ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខមាលភាពសាធារណៈបានធ្វើការវិភាគស្ថិតិសម្រាប់រយៈពេល ១២ ឆ្នាំ។ ពួកបានរកឃើញថា សាលាដ ឬស្ពៃស ជាប្រភេទនៃអាហារចម្បងជាងគេដែលបង្កឲ្យកើតមានករណីពុលអាហារខ្ពស់បំផុត។ ក្នុងករណីនៃការពុលអាហារចំនួន ១៣៥៦៨ ករណី សាលាដជាដើមហេតុនៃការពុលមានដល់ទៅ ៣៦៣ ករណីឯណោះ។ ដូច្នេះមិនល្អសាលាដត្រូវបានវេចខ្ចប់ត្រឹមត្រូវបែបណាក៏ដោយ ដើម្បីជាការប្រសើរអ្នកត្រូវតែធ្វើការលាងសម្អាតវាជាមុនសិន សឹមទទួលទាន។ ២. ស៊ុត ៖ បាក់តេរី salmonella ដែលមានជាប់លើស៊ុតមាន់ ឬទាដែលឆ្លងរោគអាចបង្កការឆ្លងមេរោគ salmonella ហើយអាចផ្ដល់គ្រោះថ្នាក់ចំពោះសុខភាព ជាពិសេសចំពោះក្មេងៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។ ដូច្នេះប្រសិនបើអ្នកឃើញថា នៅលើសំបកស៊ុតប្រឡាក់មិនស្អាត ចូរចំណាយពេល ១ នាទី ធ្វើការលាងសម្អាតស៊ុតនៅមុនពេលគោះបំបែកដើម្បីទទួលទាន។ ៣. សាច់មាន់ ៖ ត្រឹមតែមួយដំណក់នៃទឹកចេញពីសាច់មាន់ឆៅ គឺមានផ្ទុកនូវបាក់តេរី Campylobacter គ្រប់គ្រាន់ដើម្បីឆ្លងទៅមនុស្សម្នាក់ហើយ។ បាក់តេរីនេះបណ្ដាលឲ្យកើតមានជំងឺគ្រុនក្ដៅ និងជំងឺរលាកក្រពះ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រពះពោះវៀន។ បាក់តេរី Campylobacter រាលដាលលឿនណាស់នៅពេលអ្នកធ្វើការលាងសម្អាតសាច់ វាអាចតោងជាប់នឹងដៃ ជ្រុញ សម្លៀកបំពាក់ ឬអៀមសម្រាប់ពាក់ពេលធ្វើម្ហូប ជាដើម។ ដើម្បីសុវត្ថិភាព អ្នកគួរកាត់បន្ថយការប៉ះពាល់ទៅនឹងសាច់មាន់ឆៅដោយផ្ទាល់ ហើយលាងសម្អាតជ្រុញ កាំបិត ជាដើមឲ្យឆ្ងាយពីកន្លែងដាក់ចាន ការលាងសម្អាតជាមួយទឹកក្ដៅ គឺរឹតតែប្រសើរ។ ៤. ត្រីធូណា ៖ នៅពេលត្រីរលាយទឹកកក ឬឈប់កក ហើយអ្នករក្សាទុកក្នុងរបៀបមិនត្រឹមត្រូវនោះជាតិពុលម្យ៉ាងហៅថា scombrotoxin នឹងកើតឡើង។ វាអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវអាការៈនៃការពុលអាហារមួយប្រភេទ ដោយស្បែកឡើងកន្ទួលក្រហម ក្អួតចង្អោរ ឈឺពោះ រាគ អត្រានៃចង្វាក់បេះដូងឡើងខ្ពស់ និងអាចដល់ថ្នាក់មើលលែងច្បាស់ទៀតផង។ ដើម្បីជៀសផុតពីបញ្ហានេះ អ្នកគួរតែទុកឲ្យត្រីធូណារលាយទឹកកក ដោយធ្វើយ៉ាងណាកុំឲ្យវាចូលខ្យល់។យកវាពីកន្លែងកក ហើយរក្សាទុកនៅធ្នើរក្រោមបង្អស់នៃទូរទឹកកកដោយមិនបើកកញ្ចប់ ឬបកថង់។ ប្រសិនបើត្រីមានទម្ងន់ ៤ ផោន (ជិត ២ គីឡូក្រាម) គឺត្រូវការរយៈពេលប្រហែលជា ២៤ ទើបរលាយទឹកកកអស់ ឬឈប់កក។ ៥. ឈីស ៖ ឈីសអាចបង្កឲ្យកើតមានបញ្ហានៃការពុលអាហារបានដោយសារបាក់តេរី brucellosis និង listeriosis ដែលមាននៅក្នុងទឹកដោះគោ ក្នុងករណីទឹកដោះគោដែលយកមកធ្វើជាឈីសនោះមិនឆ្លងកាត់ការសម្លាប់មេរោគបានត្រឹមត្រូវ។ ដូច្នេះអ្នកគួរតែទិញឈីសតែពីកន្លែងផលិតណាដែលអ្នកស្គាល់ និងទុកចិត្តបានហើយ។ ៦. សាច់ក្រក ឬផលិតផលសាច់កែច្នៃ ៖ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ១២ភាគរយនៃសាច់ក្រក និងសាច់កែច្នៃដទៃទៀតមានផ្ទុកបាក់តេរី E.coli, listeriosis និង salmonella។ បាក់តេរី Listeriosis គឺផ្ដល់គ្រោះថ្នាក់ខ្លាំងជាពិសេសចំពោះមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ទារកទើបនឹងកើត និងក្មេងមានវ័យក្រោម ១ឆ្នាំ។ វាអាចធ្វើឲ្យមានការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ និងជម្ងឺរលាកស្រោមខួរ។ ៧. សាច់កិនរួច ៖ អ្នកជំនាញជាច្រើនបានរកឃើញសំណល់នៃថ្នាំប្រឆាំងវីរុស E.coli, salmonella និង listeria នៅក្នុងសាច់កិនរួចស្រាប់។ ដូច្នេះដើម្បីជាការប្រសើរចូរកាត់ ឬធ្វើសាច់នេះជាបន្ទះស្ដើងៗ និងចម្អិនឲ្យឆ្អិនត្រឹមត្រូវសិនសឹមទទួលទាន។ ៨. ភេសជ្ជៈសូដា ៖ ក្រៅពីបង្កជាជំងឺធាត់ និងផ្ដល់ផលប៉ះពាល់ដល់ថ្លើមហើយនោះ ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែបញ្ឈប់ការទទួលភេសជ្ជៈសូដា គឺឥទ្ធិពលអាក្រក់របស់វាទៅលើឆ្អឹងរបស់អ្នក។ សូដាមានផ្ទុកនូវជាតិអាស៊ីតផូស្វរិក និងកាហ្វេអ៊ីនដែលកាត់បន្ថយដង់ស៊ីតេរ៉ែឆ្អឹង (ម៉ាសឆ្អឹង) ហើយលទ្ធផលចុងក្រោយអាចឈានដល់ថ្នាក់កើតមានជំងឺពុកឆ្អឹងថែមទៀតផង៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 25, 2018 - កីឡា
នៅក្នុងរាត្រីនេះការប្រកួតពានរង្វាន់ FIFA World Cup នៅប្រទេសរុស្សីឈានដល់វគ្គចែកពូលជុំទី 3 ហើយដោយនៅក្នុងរាត្រីការប្រកួតឈានដល់ទៅ 4 គូរឯណោះ ប៉ុន្ដែការប្រកួតទាំង 4 នេះនឹងធ្វើឡើងនៅក្នុងម៉ោងដំណើរគ្នា។ ការប្រកួតជុំទី 3 នៅក្នុងរាត្រីនេះគឺជាការប្រកួតចុងក្រោយនៅក្នុងពូលដែលសម្រេចថាក្រុមណាបន្ដដំណើរទៅកាន់វគ្គបន្ទាប់ ហើយមួយណាដែលត្រូវចាកចេញពីការប្រកួតពានរង្វាន់ FIFA Word Cup នៅប្រទេសរុស្សីនេះ។ ប៉ុន្ដែក្រុមខ្លះលេងត្រឹមតែជុំទី 2 តែប៉ុណ្ណោះ ក៏ដឹងវាសនាក្រុមរបស់ខ្លួនទៅហើយ ដោយក្រុមខ្លះត្រៀមខ្លួនទៅវគ្គ 16 ក្រុមចុងក្រោយ និងក្រុមខ្លះត្រៀមរៀបចំសំលៀកបំពាក់ទៅស្រុកកំណើតវិញ។ កាលវិភាគជុំទី 3 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup
June 25, 2018 - កីឡា
កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍អេក្រង់យក្សដើម្បីផ្សាយបន្តផ្ទាល់នៅ សែលហ្វី កុងទីន័រ ដែលមានការចូលរួមពីសំណាក់ ម្ចាស់បទ មាន់ស្រែ កញ្ញា រ៉ាប៊ី ដែលធ្វើអោយព្រឹត្តិការណ៍មួយនេះកាន់តែកក្រើក។ លើសពីនេះ ក៏មានការចាប់រង្វាន់ជូនអ្នកដែលចូលរួមទស្សនាផងដែរ ក្នុងនោះមានដូចជា មួកសុវត្ថិភាព និង បាល់ទាត់ GANZBERG ផងដែរ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អេក្រង់យក្សនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃ ទី ៣០ ខាងមុខនេះជាមួយនឹងការចូលរួមពីសំណាក់ កញ្ញា វីរៈនិច្ច ទៀតផង។ ទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World
June 25, 2018 - អន្តរជាតិ
ខណៈមនុស្សជាច្រើនទូទាំងពិភពលោកកំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រុមជនទុច្ចរិតបានឆ្លៀតឱកាសជួញដូរគ្រឿងញៀននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ កាលពីថ្ងៃសុក្រ ទី២២ ខែមិថុនា កន្លងទៅ ប៉ូលីសនៅប្រទេសអាហ្សង់ទីន រឹបអូសបានគ្រឿងញៀនជាច្រើនពីកន្លែងមួយ ដោយក្រុមទុច្ចរឹតទាំងនោះបានបង្កប់គ្រឿងញៀននៅក្នុងពានរង្វាន់ World Cup ដែលគេលក់ធ្វើជាអនុស្សាវរិយ៍ នេះបើយោងតាមការឲ្យដឹងពីលោក Buenos Aires រដ្ឋមន្ត្រីសន្តិសុខ។ នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្សប្រុស២នាក់ និងមនុស្សស្រី២នាក់ ជាអ្នកដឹកជញ្ចូនគ្រឿងញៀនទាំងនោះ។ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចដកហូតបានគ្រឿងញៀន១០គីឡូ កញ្ឆា២០គីឡូ គ្រឿងញៀនម៉្យាងប្រភេទ Paco ចំនួន ១,៨០០ និងគ្រឿងញៀនប្រភេទ Pesos ប្រមាណ៤០ម៉ឺនឯកតាទៀត៕
June 25, 2018 - កីឡា
វីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេសនិងជាគ្រូបង្វឹករបស់ក្លឹប Derby County លោក Frank Lampard បានបញ្ជាក់ពីជំនឿរបស់គាត់ថាអង់គ្លេសអាចនឹងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី។ ការរំពឹងទុករបស់ក្រុមតោកំណាចអង់គ្លេសក្នុងការឈ្នះពានរង្វាន់ FIFA World Cup នៅប្រទេសរុស្សីហាក់ដូចជាថែមថយនិងទទួលរងសម្ពាធបន្ដិចដោយសារតែក្រុមជម្រើសជាតិអង់គ្លេសពុំសូវបានសាងកេរ្ដិ៍ឈ្មោះនៅក្នុងព្រឹិតិ្តការណ៍សំខាន់ៗ។ ប៉ុន្ដែចាប់តាំងពីលោក Gareth Southgate ចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេសមក ក្រុមជម្រើសជាតិអង់គ្លេសបង្ហាញទំរង់លេងល្អមែនទែន ជាពិសេសនៅក្នុងពីរប្រកួតដំបូងនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នេះអង់គ្លេសពុំទាន់ស្គាល់នូវពាក្យថាបរាជ័យម្ដងណាឡើយ ដោយក្នុង 2 ប្រកួតដំបូង អង់គ្លេសឈ្នះទាំង 2 ប្រកួតមាន 6 ពិន្ទុនៅក្នុងដៃ។
June 25, 2018 - អន្តរជាតិ
រាងកាយមនុស្ស គឺមានលក្ខណៈស្មុគស្មាញណាស់។ រាងកាយមានផ្ទុកនូវធាតុគីមីដល់ទៅ ៦០ រួមទាំងសមាមាត្រដ៏ល្អឥតខ្ចោះនៃទឹក ប្រូតេអ៊ីន ខ្លាញ់ និងសារធាតុរ៉ែផ្សេងៗ។ ទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយជួនកាលនៅពេលយើងខ្វះនូវអ្វីមួយនោះ រាងកាយនឹងផ្តល់សញ្ញាណាជាពត៌មាន ដើម្បីឲ្យយើងធ្វើការដោះស្រាយបញ្ហាដែលកើតមាន។ ខាងក្រោមជារោគសញ្ញាទូទៅបំផុតមួយចំនួនដែលនឹងលេចឡើង នៅពេលរាងកាយជួបប្រទះនូវបញ្ហានៃកង្វះអាហាររូបត្ថម្ភ ៖ ១. សក់ និងក្រចកមានសភាពផុយស្រួយ ៖ បញ្ហានេះអាចកើតឡើងបណ្ដាលមកពីកង្វះនៃប្រូតេអ៊ីន។ ប្រូតេអ៊ីន គឺជាផ្នែកដ៏ធំសំខាន់មួយនៃរាងកាយរបស់ពួកយើង។ ឆ្អឹង សាច់ដុំ ស្បែក សក់ និងក្រចក គឺសុទ្ធតែមានផ្ទុកនូវប្រូតេអ៊ីន។ ដូច្នេះហើយទើបកង្វះនៃប្រូតេអ៊ីនផ្ដល់ផលប៉ះពាល់ដល់រាងកាយទាំងមូល ហើយថែមទាំងអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗច្រើនទៀតផង។ រោគសញ្ញាដំបូងដែលយើងអាចកត់សម្គាល់បានចំពោះកង្វះប្រូតេអ៊ីនក្នុងរាងកាយ គឺបញ្ហាទាក់ទងជាមួយក្រចក សក់ និងស្បែក។ ទោះជាយ៉ាងណា អ្នកដែលទទួលទានសាច់បានទៀងទាត់ គឺមិនសូវជាជួបប្រទះនឹងបញ្ហានៃកង្វះជាតិប្រូតេអ៊ីនឡើយ។ ក្រៅពីសាច់ ប្រភេទនៃចំណីអាហារមួយចំនួនដូចជា សណ្ដែកសៀង គ្រាប់ធញ្ញជាតិ សណ្ដែកខៀវ ផ្សិត ស្រូវសាឡី តៅហ៊ូ ស៊ុត និងបន្លែផ្លែឈើផ្សេងៗទៀត ក៏ជាប្រភពនៃប្រូតេអ៊ីនផងដែរ។ ២. ស្បែកស្ងួត ហើយជ្រួញ ៖ អាស៊ីតខ្លាញ់ចាំបាច់ ជាពិសេស អូមេហ្គា ៦ គឺពិតជាសំខាន់ខ្លាំងណាស់ ក៏ព្រោះពួកវាជួយបង្កើតនូវរបាំងការពារស្បែកប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជាតិទឹក ឬសំណើម។ ប្រសិនបើរាងកាយគ្មានផ្ទុកនូវអាស៊ីតខ្លាញ់ចាំបាច់គ្រប់គ្រាន់ទេនោះវាអាចបណ្ដាលទៅជាបញ្ហាស្បែកស្ងួតខ្លាំងដែលងាយនឹងកើតមានស្នាមជ្រីវជ្រួញ។ ស្បែករបស់អ្នកក៏អាចនឹងប្រែជាស្ដើង របក រមាស់ ឬប្រេះផងដែរ។ រោគសញ្ញាមួយចំនួនផ្សេងទៀតមានដូចជា អង្គែស្បែកក្បាល ជ្រុះសក់ និងភ្នែកស្ងួត។ អ្នកដែលតមអាហារដោយកាត់បន្ថយការទទួលទានជាតិខ្លាញ់ គឺងាយនឹងជួបប្រទះនូវបញ្ហានេះបំផុត។ កុំជៀសវាងការទទួលទានខ្លាញ់ត្រី ហើយព្យាយាមប្រើប្រាស់ប្រេងខ្លាញ់ដែលមានគុណភាពខ្ពស់ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ។ ៣. សាច់ដុំចុះខ្សោយ និងឧស្សាហ៍អស់កម្លាំង ៖ ទាំងនេះជារោគសញ្ញានៃកង្វះជាតិម៉ាញ៉េស្យូម។ ប្រសិនបើអ្នកមានអារម្មណ៍ថា ហត់នឿយខ្លាំង ឬអស់កម្លាំងទាំងដែលទើបនឹងក្រោកពីសម្រាក ហើយតែងជួបប្រទះនូវបញ្ហានេះជាញឹកញយ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមឲ្យបានជាប្រចាំ។ ប្រភពដ៏ល្អបំផុតនៃជាតិម៉ាញ៉េស្យូមមានដូចជា គ្រាប់អាល់មុន គ្រាប់សណ្ដែកដី គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ស្វាយចន្ទី គ្រាប់ជី និងកាកាវ។ ៤. ស្លេកស្លាំង ៖ ស្បែកស្លេកស្លាំងអាចជារោគសញ្ញាមួយនៃបញ្ហាកង្វះជាតិដែកក្នុងរាងកាយដែលកាត់បន្ថយកម្រិតនៃជាតិ hemoglobin នៅក្នុងកោសិកាឈាមក្រហមរបស់អ្នក។ ដូច្នេះឈាមនឹងបាត់បង់នូវជាតិពណ៌របស់វាដែលជាហេតុធ្វើឲ្យ ស្បែក ឬពេលខ្លះអញ្ចាញ ក្រចក និងផ្នែកខាងក្នុងនៃបបូរមាត់ ក៏ដូចជាត្របកភ្នែកបាត់បង់នូវពណ៌ធម្មជាតិតាមនោះដែរ។ អ្នកដែលងាយនឹងជួបប្រទះនូវបញ្ហានេះបំផុត គឺស្ត្រីមានផ្ទៃពោះ អ្នកដែលបរិច្ចាគឈាមទៀងទាត់ អ្នកដែលមានរបបអាហារមិនសមស្រប និងអ្នកដែលតមសាច់។ ថ្លើមសត្វ និងសាច់ក្រហម គឺមានផ្ទុកសម្បូរទៅដោយជាតិដែក ហើយប្រសិនបើអ្នកមិនទទួលទានវាទេនោះអ្នកគួរតែព្យាយាមទទួលទានស្ពៃខ្មៅ សណ្ដែក និងផ្កាខាត់ណាខៀវឲ្យបានច្រើន ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលទានថ្នាំគ្រាប់ជាតិដែក។ ៥. មុន ឬការរោលឡើងកន្ទួលលើស្បែក ៖ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានប្រភេទអាហារកែច្នៃ ឬជាតិអាល់កុល ថ្ងៃណាមួយអ្នកនឹងជួបប្រទះនូវបញ្ហានៃកង្វះជាតិស័ង្កសីជាមិនខាន។ កង្វះនៃជាតិស័ង្កសីផ្ដល់ផលប៉ះពាល់ដល់រាងកាយទាំងមូលតែម្ដង ហើយក៏អាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងពោះវៀន ក៏ដូចជាប្រព័ន្ធភាពសា៊ំ។ ជាលទ្ធផលវាអាចបណ្ដាលជាប្រតិកម្មអាឡែកស៊ី និងផលប៉ះពាល់អវិជ្ជមានចំពោះស្ថានភាពនៃស្បែក។ អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីមានដូចជា អយស្ទ័រ សាច់គោ សាច់ចៀម សាច់មាន់ សណ្ដែងសៀង សណ្ដែក chickpeas គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី ផ្សិត និងស្ពៅខ្មៅ។ អ្នកក៏អាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលទានថ្នាំគ្រាប់ជាតិស័ង្កសីបន្ថែម។ ៦. ការឡើងទម្ងន់ភ្លាមៗ ៖ ប្រសិនបើការឡើងទម្ងន់របស់អ្នក គឺភ្លាមៗដោយគ្មានមូលហេតុ ឬមិនអាចពន្យល់បាន នោះអ្នកប្រហែលជាកំពុងជួបប្រទះនូវបញ្ហានៃកង្វះជាតិអ៊ីយ៉ូត។ អ៊ីយ៉ូត គឺទទួលខុសត្រូវចំពោះការផលិតអ័រម៉ូនទីរ៉ូអ៊ីតដែលជួយគ្រប់គ្រងដំណើរការនៃការដុតរំលាយអាហាររបស់អ្នក ហើយនៅពេលដែលកម្រិតនៃជាតិអ៊ីយ៉ូតថយចុះទាប រាងកាយអាចធ្វើការដុតបំផ្លាញជាតិកាឡូរីបានត្រឹមតែបន្តិច ហើយចាប់ផ្ដើមស្ដុកទុកជាតិខ្លាញ់។ ជាតិអ៊ីយ៉ូតមានច្រើននៅក្នុងសារាយសមុទ្រ ប្រភេទត្រីសមុទ្រ ខ្យង ខ្ចៅ លៀស គ្រំ ផលិតផលធ្វើឡើងពីទឹកដោះគោ និងអំបិលអ៊ីយ៉ូត។ ៧. ឈាមអញ្ចាញ ឬរបួសយូរជាសះស្បើយ ៖ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងនេះ រាងកាយរបស់អ្នកប្រហែលជាកំពុងតែខ្វះនូវវីតាមីន C ហើយ។ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន មនុស្សចាស់ និងអ្នកជក់បារី គឺងាយនឹងជួបប្រទះនូវបញ្ហានៃកង្វះវីតាមីន C បំផុត។ វាមិនពិបាកទេក្នុងការទទួលបានវីតាមីន C គ្រប់គ្រាន់ ប្រសិនបើអ្នកមានរបបអាហារសុខភាពល្អ និងតែងទទួលទានបន្លែផ្លែឈើស្រស់ៗនោះ។ ការទទួលទានក្រូចមួយផ្លែ ឬម្ទេសប្លោកពាក់កណ្ដាលរាល់ថ្ងៃក៏អាចផ្ដល់ឲ្យអ្នកនូវវីតាមីន C ជាប្រចាំផងដែរ។ ៨. ជំងឺធ្លាក់ទឹកចិត្ត ៖ កង្វះនៃវីតាមីនផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើការផលិតអ័រម៉ូន serotonin (អ័រម៉ូនអារម្មណ៍ល្អ និងគ្រប់គ្រងអាម្មណ៍) នៅក្នុងខួរក្បាល។ ប្រសិនបើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត ជាពិសេសកំឡុងពេលរដូវរងារនោះវាអាចជារោគសញ្ញាមួយនៃកង្វះវីតាមីន D។ ជាទូទៅវាងាយនឹងប៉ះពាល់ចំពោះអ្នកដែលទទួលបានពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់ ដោយសារពួកគេរស់នៅឆ្ងាយពីអេក្វាទ័រ ឬស្នាក់នៅតែក្នុងផ្ទះគ្រប់ពេល។ ប្រសិនបើអ្នកគ្មានឱកាសដើម្បីទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ទេនោះ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិវីតាមីន D ដូចជា ត្រីសាលមុន ខ្លាញ់ថ្លើមត្រី ត្រីសាឌីន ត្រី herring បង្គា ផ្នែកពណ៌លឿងនៃស៊ុត ត្រីធូណា អយស្ទ័រ និងផ្សិត៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 25, 2018 - អន្តរជាតិ
វេណេហ្ស៊ុអេឡា៖ តម្លៃលុយ bolívar របស់ប្រទេសវេណេហ្ស៊ុអេឡាហាក់ធ្លាក់ចុះយ៉ាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្លាក់ចុះខ្លាំងរហូតដល់គេយករូបិយប័ណ្ណរបស់ប្រទេសមួយនេះទៅធ្វើជាវត្ថុអនុស្សាវរីយ៍លក់ទៅវិញ។ នៅក្នុងទីក្រុង CUCUTA ប្រទេសកូឡុំប៊ីជាប់ព្រំប្រទល់ជាមួយនឹងប្រទេសវេណេហ្ស៊ុអេឡាគេបានយកលុយ bolívar ទៅបត់ធ្វើជាកាបូប ជារូបសត្វផ្សេង ដើម្បីដាក់លក់ជូនភ្ញៀវទេសចរណ៍ក្នុងតម្លៃចន្លោះពី ១៥ ទៅ ១៧ ដុល្លារអាមេរិក។ វត្ថុអនុស្សាវរីយ៍ទាំងនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមភ្ញៀវទេចរណ៍ រហូតដល់មានសារព័ត៌អន្តរជាតិជាតិជាច្រើនចុះផ្សាយពី វត្ថុអនុស្សាវរីយ៍ទៀតផង។ សូមបញ្ជាក់ជូនថា បើគិតតាមតារាងប្តូប្រាក់ក្នុងពេលបច្ចុប្បន្ននេះ លុយ ១០០ ០០០ bolívar អាចប្តូរបានត្រឹមតែ ១ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដូចនេះបើគេត្រូវការទិញវត្ថុដែលគិតជាលុយ bolívar ដែលមានតម្លៃត្រឹមតែ ២ ឬ
June 25, 2018









