- Khmernote Media
- PR
ភ្នំពេញ៖ កំពូលស្មាតហ្វូនល្អឯកប្រចាំឆ្នាំ២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 Pro តម្លៃ $859 របស់ក្រុមហ៊ុន Huawei កំពុងអង្រូនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែប Portrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព និង បែបសិល្បៈស៊ីវិល័យ នៃកាមេរ៉ា Leica បំពាក់លើស្មាតហ្វូនទាំងពីរម៉ូដែលនេះ។ បើចង់ដឹងថាកំពូលស្មាតហ្វូន Huawei P20 ($689) និង Huawei P20 Pro ($859) Master
June 27, 2018 - កីឡា
វីរៈបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីវីរៈបុរសបាល់ទាត់រូបនេះឡើងសម្ពាធឈាមក្រោយពេលក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះក្រុមជម្រើសជាតិនីហ្សេរីយ៉ាដោយលទ្ធផល 2-1។ វីរៈបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 57 រូបនេះត្រូវបានគេសង្កេតឃើញមកទស្សនាការប្រកួតរបស់អាហ្សង់ទីនគ្រប់ការប្រកួតតែម្ដងនៅក្នុង World Cup នេះ។ នៅក្នុងការប្រកួតជុំទី 3 របស់ក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ាកាលពីយប់មិញនេះ សកម្មភាពនិងកាយវិការមិនសមរម្យជាច្រើនរបស់លោក Diego Maradona ត្រូវបានកាមេរ៉ាចាប់ជាប់ក្នុងកំឡុងការប្រកួតនេះ។ មុនការប្រកួតវីរៈបុរសដែលជួយឲ្យអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 1986 រូបនេះបានយកស្រ្ដីម្នាក់មករាំលេងសប្បាយ ដោយលោក Maradona ហាក់ដូចជាសប្បាយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ នៅពេលខ្សែប្រយុទ្ធ Leo Messi សុតបញ្ចូលទីមួយគ្រាប់ធ្វើឲ្យអាហ្សង់ទីននាំមុខក្រុមជម្រើសជាតិនីហ្សេរីយ៉ា 1-0 នោះកាយវិការអបអរសារទររបស់លោក Diego Maradona បានកើតឡើងនៅមុខអ្នកគាំទ្រ ប៉ុន្ដែបានតែមួយភ្លែតក៏ស្ងប់ស្ងាត់ទៅវិញ
June 27, 2018 - បច្ចេកវិទ្យា
ចិន៖ ដោយសារតែប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវហាក់មិនទាន់ល្អគ្រប់គ្រាន់ កាលពីពេលថ្មីៗនេះដើម្បីប្រឆាំងនឹងពួកភេរវករ និងបង្កើនសុវត្ថិភាពក្នុងប្រទេស អ្នកជំនាញរបស់ចិនបានធ្វើការបង្កើត Drone ថ្មីមួយសម្រាប់តាមដានសកម្មភាពរបស់មនុស្ស។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្នាក់ងារយោធា និងភ្នាក់ងាររដ្ឋាភិបាលជាង 30 បានចាប់ផ្តើម និងដាក់ពង្រាយ Drone ដែលមានឈ្មោះថា Dove មានរូបរាងដូចជាសត្វបក្សីនៅក្នុងខេត្តយ៉ាងហោចណាស់ចំនួន 5 ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គម្រោង “Dove” នេះត្រូវបានដឹកនាំដោយលោក Song Bifeng ដែលជាអតីតអ្នកវិទ្យាសាស្រ្តធ្វើការលើកម្មវិធីយន្តហោះទម្លាក់គ្រាប់បែក J-20 និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យពហុបច្ចេកទេសនៅភាគនិរតីនៃទីក្រុងស៊ីអាន ដែលជារដ្ឋធានីនៃខេត្តសាអានស៊ីប្រទេសចិនភាគពាយ័ព្យ។ លោក Yang Wenqing សាស្រ្តាចារ្យរងនៅសាលាអាកាសយានដ្ឋាននៅភាគពាយ័ព្យ បានបញ្ជាក់ថា ឧបករណ៍មានរូបរាងតូច
June 27, 2018 - អន្តរជាតិ
យោងតាមការសិក្សាមួយបានរកឃើញថា មានប្រទេសមួយចំនួននៅក្នុងពិភពលោកគឺមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី ដោយហេតុថាក្នុងប្រទេសទាំងនោះសម្បូរទៅដោយករណី ចាប់រំលោភផ្លូវភេទ ការជួញដូរស្រ្តី ការមិនគោរពសិទ្ធរបស់ស្រ្តី និងការឲ្យស្ត្រីត្រូវគោរពតាមប្រពៃណីចាស់ៗជាដើម។ ខាងក្រោមនេះជាប្រទេសចំនួន ១០ ដែលគេរកឃើញថាមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី៖ ១.ឥណ្ឌា៖សម្បូរករណីចាប់រំលោភស្ត្រី ប្រើប្រាស់អំពើហឹង្សាលើស្ត្រី បំបិទសិទ្ធស្រ្តី និងឲ្យស្ត្រីគោរពតាមប្រពៃណីចាស់ៗ។ ២.អាហ្គានីស្ថាន៖ ស្រ្តីនៅក្នុងប្រទេសនេះរងនូវអំពើហឹង្សាច្រើន ស្រ្តីមិនសូវត្រូវបានគេយកចិត្តដាក់លើបញ្ហាខុសភាពនោះទេ ហើយស្ត្រីភាគច្រើននៅក្នុងប្រទេសនេះមានបញ្ហាលុយកាក់ជាខ្លាំង។ ៣.ស៊ីរី៖ ស្រ្តីនៅក្នុងប្រទេសនេះរងនូវអំពើហឹង្សាក្នុងគ្រួសារច្រើន។ ៤.សុម៉ាលី៖ ប្រទេសនេះបង្ខំឲ្យមនុស្សស្រីគោរពតាមប្រពៃណីចាស់ៗ ដែលធ្វើឲ្យស្រ្តីហាក់គ្មានឱកាសចេញទៅរកលុយបាន។ ៥.សារឌីអារ៉ាប៊ី៖ ស្ត្រីក្នុងប្រទេសនេះគ្មានសិទ្ធច្រើនដូចបុរសនោះទេ ហើយឱកាសក្នុងប្រកបការងារ នឹងរកលុយរបស់ស្ត្រីក៏មានតិចតួចដែរ។ ៦.ប៉ាគីស្ថាន៖ ស្ត្រីភាគច្រើនគ្មានឲ្យកាសទទួលបានការងារ ផ្ទុយទៅវិញពួកនាងត្រូវរងនឹងអំពើហឹង្សា និងការសម្លាប់ជាច្រើន។ ៧.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖សម្បូរករណីចាប់រំលោភសេពសន្ថវៈ។ ៨.យេមែន៖ស្ត្រីរងនូវការចាប់រំលោភផ្លូវភេទ និងអំពើហឹង្សាច្រើន។
June 27, 2018 - អន្តរជាតិ
សៀមរាប ៖ ជាយូរមកហើយដែលតំបន់អង្គរពុំសូវមានសេវាទូរស័ព្ទគ្រប់គ្រាន់ ដោយសារតំបន់នេះគ្របដណ្តប់ដោយប្រាសាទ និងព្រៃឈើជាច្រើន។ ក្រុមហ៊ុនទូរស័ព្ទជាច្រើន ធ្លាប់បានស្នើមកអាជ្ញាធរជាតិអប្សរា សុំលើកបង្គោលអង់តែន ក្នុងតំបន់អង្គរដើម្បីបង្កើនប្រព័ន្ធសេវារបស់ខ្លួន។ ដោយតម្រូវការបច្ចុប្បន្នលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិតកាន់តែខ្លាំង ជាពិសេស ដើម្បីសម្រួលដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈការពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាពិសេស ក្រោយឆ្លងយោបល់ ជាមួយ គណៈកម្មាធិការ ICC-Angkor រួចមក បានអនុញ្ញាតឲ្យមានការសាងសង់បង្គោលសិប្បនិមិត្ត ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗ អាចបំពាក់ប្រព័ន្ធសេវាទូរសព្ទរបស់ខ្លួនបាន។ កាលពីឆ្នាំ២០១៦ បង្គោលសិប្បនិមិត្តនេះត្រូវសាងសង់ឡើងចំនួន៦ទីតាំងសំខាន់ៗនៅក្នុងតំបន់អង្គរ និងមានក្រុមហ៊ុនទូរសព្ទចំនួន៤ក្នុងប្រទេសកម្ពុជាបានជួលបំពាក់សេវា។ ប៉ុន្តែ ចំនួនបង្គោលនេះ នៅតែមិនអាចផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់អង្គរបានគ្រប់គ្រាន់នៅឡើយ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេស ICC-Angkor នាដើមខែមិថុនា
June 27, 2018 - អន្តរជាតិ
ថៃ៖ បើយោងតាមការគ្រោងទុកថៃនឹងត្រូវរៀបចំការបោះឆ្នោតជាតិមួយនៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុននេះហើយ តែយ៉ាងណាក្តីឧបនាយករដ្ឋមន្រ្តីថៃលោក Wissanu Krea-ngam បានធ្វើការបញ្ជាក់កាលពីម្សិលមិញថា ការបោះឆ្នោតជាតិនេះអាចនឹងពន្យាពេលដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ វិញ។ ក្នុងសនិ្នសិទ្ធការសែតកាលពីម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តីថៃបានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការពន្យាពេលនេះ ដោយតែរដ្ឋាភិបាលត្រូវការពេលវេលា ដើម្បីរៀបការងាររដ្ឋបាលមួយចំនួនសម្រាប់ការបោះឆ្នោតនេះ។ សូមរម្លឹកឡើងវិញថា របបយោធាថៃបានធ្វើការដឹកនាំប្រទេសថៃចាប់តាំងពីឆ្នាំ ២០១៤ មកម្លះ បន្ទាប់ពីយោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ដែលដឹកនាំដោយលោកស្រី Yingluck Shinawatra រួចមក។ ប្រជាពលរដ្ឋថៃជាច្រើន ជាពិសេសក្រុមអ្នកគាំទ្រលោកស្រី Yingluck Shinawatra តែម្តងបានទទឹងរង់ចាំការបោះឆ្នោតជាតិនេះជាខ្លាំង
June 27, 2018 - PR
ស្មាតហ្វូនដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់មុនដំបូងគេបង្អស់លើពិភពលោក នោះគឺ Vivo X21 នេះតែម្ដង ដោយវាបានធ្វើការប្រកាសចេញកាលពីត្រីមាសទី ១ កន្លងទៅ និងទទួលការចាប់អារម្មណ៍មិនស្ទើរនោះទេ នៅទូទាំងពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏មានអ្នកចាប់អារម្មណ៍ច្រើនផងដែរ ដូចនេះហើយទើបក្រុមហ៊ុន Vivo ប្រចាំប្រទេសកម្ពុជាបានពាំនាំយក Vivo X21 នេះចូលមកជាផ្លូវការតែម្ដង ដោយលោកអ្នកអាចរកជាវបាននៅតាមបណ្ដាហាងចែកចាយផលិតផល Vivo ដែលនៅជិតលោកអ្នកបំផុត។ ដោយសម្រាប់រាល់ការជាវ Vivo X21 មានតម្លៃ ៥៩៩ ដុល្លារ ចាប់ពីថ្ងៃនេះតទៅ លោកអ្នកនឹងទទួលកញ្ចប់កាដូបាល់ទាត់មួយ ដែលមានស្លាកសញ្ញា Vivo ពិសេសបំផុតសម្រាប់រដូវកាល FIFA World
June 26, 2018 - អន្តរជាតិអ័រម៉ូនទាំង ៩ ដែលបណ្ដាលឲ្យអ្នកធាត់ ហើយអត្ថបទនេះនឹងបង្ហាញពីវិធីងាយៗដើម្បីទប់ស្កាត់បញ្ហានៃការកើនទម្ងន់
ជាញឹកញយការឡើងទម្ងន់ គឺផ្សារភ្ជាប់ជាមួយនឹងការទទួលតានលើសកម្រិត ប៉ុន្តែក៏អាចបណ្ដាលមកពីបញ្ហាអ័រម៉ូនផ្សេងៗផងដែរ។ ខណៈដែលការឡើងទម្ងន់ គឺងាយ ការសម្រក គឺមិនដូចគ្នាឡើយ។ កត្តាមួយចំនួនដូចជា ភាពតានតឹង អាយុ ហ្សែន និងរបៀបនៃការរស់នៅមិនសមស្របអាចបណ្តាលឲ្យកើតមានបញ្ហាអតុល្យភាពអ័រម៉ូន ជាលទ្ធផលបង្កជាជំងឺធាត់។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអ័រម៉ូនចំនួន ៩ ដែលបណ្ដាលឲ្យកើតមានអតុល្យភាពក្នុងរាងកាយជាលទ្ធផលនៃការឡើងទម្ងន់ រួមជាមួយនឹងវិធីងាយៗដើម្បីគ្រប់គ្រង់អ័រម៉ូនទាំងនោះឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ ៖ ១. អ័រម៉ូនទីរ៉ូអ៊ីត ៖ ក្រពេញទីរ៉ូអ៊ីតមានទីតាំងស្ថិតនៅដើមករបស់អ្នក។ វាផលិតនូវអ័រម៉ូន T3 T4 និង Calcitonin ដែលទទួលខុសត្រូវចំពោះការរក្សា ឬថែទាំការដុតរំលាយអាហារក្នុងរាងកាយ។ នៅក្រោមការផលិតអ័រម៉ូនទាំងនេះអាចនាំឲ្យកើតមានជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ហើយជាញឹកញយជំងឺនេះផ្សារភ្ជាប់ជាមួយនឹងការឡើងទម្ងន់ ដោយសារតែការប្រមូលផ្តុំទឹកនៅក្នុងខ្លួន(មិនមែនខ្លាញ់នោះទេ) ដែលធ្វើឲ្យមនុស្សម្នាក់មើលទៅធាត់។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែប្រើប្រាស់អំបិលអ៊ីយ៉ូត។ ព្យាយាមទទួលអាហារដែលចម្អិនបានឆ្អិនល្អ ជៀសវាងការទទួលទានបន្លែឆៅ។ លេបថ្នាំគ្រាប់វីតាមីន D ហើយកុំភ្លេចទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីដូចជា អយស្ទ័រ និងគ្រាប់ល្ពៅជាដើម។ ២. អ័រម៉ូនអាំងស៊ុយលីន ៖ គឺជាអ័រម៉ូនដែលបង្កើងឡើងដោយលំពែង។ វាជួយដឹកនាំជាតិគ្លុយកុស ឬជាតិស្ករទៅក្នុងកោសិកាដើម្បីប្រើប្រាស់ជាថាមពល ឬរក្សាទុកជាជាតិខ្លាញ់ដោយរក្សាកម្រិតជាតិគ្លុយកូសក្នុងឈាម។ ការទទួលទានអាហារកែច្នៃ អាហារសម្រន់គ្មានជីវជាតិ ជាតិអាល់កុល ឬភេសជ្ជៈមានផ្ទុកជាតិផ្អែមកែច្នៃច្រើនលើសពេកអាចបណ្ដាលឲ្យរាងកាយធន់នឹងអាំងស៊ុយលីន។ បញ្ហានេះធ្វើឲ្យកោសិកាសាច់ដុំមិនទទួលស្គាល់អាំងស៊ុយលីនដែលមានផ្ទុកគ្លុយកូស ជាលទ្ធផលជាតិស្ករគ្លុយកូសត្រូវនៅសល់ក្នុងចរន្តឈាម។ ខណៈនោះកម្រិតជាតិស្ករក្នុងឈាមនឹងត្រូវកើនឡើងបង្កជាការឡើងទម្ងន់ និងជំងឺទឹកនោមផ្អែមប្រភទទី ២។ដើម្បីជៀសផុតពីបញ្ហានេះ អ្នកគួរព្យាយាមទទួលទានបន្លែស្លឹកបៃតង ផ្លែឈើតាមរដូវ និងបន្លែតាមរដូវ។ ដើម្បីបង្កើនកម្រិតអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ចូរទទួលទានត្រីមានខ្លាញ់ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ។ ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៤ លីត្ររាល់ថ្ងៃ។ ចាប់ផ្ដើមធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៤ ម៉ោងក្នុងមួយសប្តាហ៍។ ជៀសវាងការទទួលទានជាតិអាល់កុល អាហារសម្រន់ពេលយប់ជ្រៅ ភេសជ្ជៈដែលមានផ្ទុកជាតិផ្អែមកែច្នៃ។ ៣. អ័រម៉ូនស្ត្រេស Cortisol ៖ ជាអ័រម៉ូនបញ្ចេញដោយក្រពេញ adrenal នៅពេលអ្នកធុញថប់ តប់ប្រមល់ ស្ត្រេស ធ្លាក់ទឹកចិត្ត អន្ទះសារ ខឹង ឬរងរបួសរាងកាយ។ មុខងារចម្បងរបស់វា គឺកាត់បន្ថយកម្រិតនៃភាពស្ត្រេសតានតឹងដោយបង្កើនកម្រិតជាតិស្ករក្នុងឈាម ទប់ប្រព័ន្ធភាពស៊ាំ ហើយជួយដល់ការដុតបំប្លែងសារជាតិខ្លាញ់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតក្នុងរាងកាយ។ ការរស់នៅពោពេញដោយភាពតានតឹងញឹកញយបណ្ដាលឲ្យរាងកាយបញ្ចេញនូវអ័រម៉ូន cortisol ច្រើនលើសប៉ះពាល់ដល់សុខភាពទូទៅ ដោយការរក្សាទុកនូវជាតិខ្លាញ់ និងជម្រុញការការលូតឡាស់កោសិកាខ្លាញ់។ ដើម្បីជៀសវាងបញ្ហានេះ ចូរគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ ម៉ោងរៀងរាល់យប់។ ជៀសវាងអាហារកែច្នៃ អាហារបំពងខ្លាញ់ជាប់ខ្លាញ់ច្រើន និងជាតិអាល់កុល។ ហាត់យូហ្កា ឬធ្វើសមាធិសម្រួលអារម្មណ៍យ៉ាងហោចណាស់ ១ ម៉ោងរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង។ ការចំណាយពេលខ្លះជាមួយគ្រួសារ និងមិត្តភក្តិធ្វើរឿងសប្បាយៗក៏ជាដំណោះស្រាយដ៏ប្រសើរផងដែរ។ ៤. អ័រម៉ូនតេស្តូស្តេរ៉ូន ៖ ត្រូវបានគេចាត់ទុកថាជា អ័រម៉ូនបុរស ប៉ុន្តែក៏មាននៅក្នុងរាងកាយរបស់មនុស្សស្រីផងដែរ។ វាជួយដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសុខភាពឆ្អឹង និងសាច់ដុំ ហើយបង្កើនចំណង់ផ្លូវភេទ។ ចំពោះស្ត្រី អាយុ និងកម្រិតនៃភាពតានតឹងខ្ពស់អាចបណ្ដាលអោយមានការថយចុះនៃកម្រិតអ័រម៉ូននេះ ហើយវានឹងបង្កជាបញ្ហាមួយចំនួនដូចជា ការបាត់បង់ដង់ស៊ីតេ ឬម៉ាសឆ្អឹង ការបាត់បង់ម៉ាសសាច់ដុំ និងជំងឺធាត់។ ដើម្បីជៀសវាងបញ្ហានេះ ចូរព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ឬជាតិអាល់កុល។ ប្រើប្រាស់ថ្នាំគ្រាប់ប្រូតេអ៊ីន ហើយកុំភ្លេចទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃដូចជា គ្រាប់ធញ្ញជាតិសុទ្ធមិនកែច្នៃ គ្រាប់ល្ពៅ ជាដើម។ ៥. អ័រម៉ូន Progesterone ៖ កម្រិតនៃអ័រម៉ូន Progesterone និង អ័រម៉ូនអេស្ត្រូជែន (Estrogen) នៅក្នុងរាងកាយគួរតែមានតុល្យភាព ដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ កម្រិតនៃអ័រម៉ូន Progesterone អាចធ្លាក់ចុះដោយសារតែហេតុផលជាច្រើនដូចជា ស្ត្រេស ការប្រើថ្នាំពន្យារកំណើតជាដើម និងការឈានចូលដល់វ័យអស់រដូវជាដើម។ បញ្ហានេះបណ្ដាលឲ្យកើនទម្ងន់ និងកើតជំងឺធ្លាក់ទឹកចិត្ត។ ដើម្បីជៀសវាង ចូរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំ។ ព្យាយាមកាត់បន្ថយអារម្មណ៍តានតឹង។ ៦. អ័រម៉ូនអេស្ត្រូជែន (Estrogen) ៖ ជាអ័រម៉ូនស្ត្រី។ ករណីអតុល្យភាពនៃកម្រិតអ័រម៉ូនអេស្ត្រូជែននៅក្នុងរាងកាយអាចបណ្ដាលឲ្យកើនទម្ងន់។ កម្រិតខ្ពស់នៃអ័រម៉ូនអេស្ត្រូជែននៅក្នុងរាងកាយអាចបណ្ដាលមកពីការផលិតផលអ័រម៉ូនលើស ឬរបបអាហារដែលជួយបង្កើនកម្រិតនៃអរម៉ូនអ៊ឹស្ត្រូជែន។ នៅពេលកម្រិតនៃអ័រម៉ូននេះឡើងខ្ពស់ កោសិកាដែលផលិតអាំងស៊ុយលីនទទួលរងភាពតានតឹងធ្វើឲ្យអ្នកធន់នឹងអាំងស៊ុយលីន ខណៈនោះកម្រិតនៃជាតិស្ករក្នុងឈាមនឹងកើនខ្ពស់បណ្ដាលឲ្យឡើងទម្ងន់។ ស្ត្រីអស់រដូវមានកំរិតអ័រម៉ូនអឺស្ត្រូជែនទាប ហើយដើម្បីបំពេញការផ្គត់ផ្គង់អ័រម៉ូនអេស្ត្រូជែនរាងកាយចាប់ផ្តើមស្វែងរកប្រភពដទៃទៀតដែលផលិតអ័រម៉ូនអឺស្ត្រូជែន។ ប្រភពមួយក្នុងចំណោមនោះ គឺកោសិកាខ្លាញ់។ នៅពេលកម្រិតអ័រម៉ូនអេស្ត្រូជែនថយចុះ រាងកាយនឹងចាប់ផ្តើមបម្លែងប្រភពថាមពលទាំងអស់ទៅជាខ្លាញ់ដើម្បីបំពេញកម្រិតជាតិគ្លុយកូសជាហេតុនាំឲ្យកើនទម្ងន់។ ដើម្បីជៀសវាងបញ្ហានេះ ចូរព្យាយាមទទួលទានគ្រាប់ធញ្ញជាតិសុទ្ធមិនកែច្នៃ បន្លែផ្លែឈើស្រស់ៗ។ ជៀសវាងជាតិអាល់កុល ឬគ្រឿងស្រវឹង។ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងជៀសវាងការទទួលទានសាច់ប្រភេទកែច្នៃ។ ៧. អ័រម៉ូន Leptin ៖ ជាអ័រម៉ូនចាត់ចែងធ្វើឲ្យមានតុល្យភាពថាមពលនៅក្នុងរាងកាយដោយកាត់បន្ថយការឃ្លាន។ ប៉ុន្តែនៅពេលយើងទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករនោះការបញ្ចេញសារធាតុ Fructose ត្រូវបានបំលែងទៅជាជាតិខ្លាញ់ដែលត្រូវបានរក្សាទុកនៅក្នុងថ្លើម ក្បាលពោះ និងផ្នែកផ្សេងៗនៃរាងកាយ។ កោសិកាខ្លាញ់ទាំងនេះលាក់ leptin។ Leptin ត្រូវលាក់ទុកច្រើនប៉ុណ្ណា រាងកាយនឹងកាន់តែមិនស្គាល់អំពីវាប៉ុននោះ។ បញ្ហានេះនឹងបណ្ដាលឲ្យអ្នកទទួលទានមិនឈប់។ ដើម្បីជៀសវាង ចូរកាត់បន្ថយ ឬឈប់ទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ។ ទទួលទានផ្លែឈើមិនលើសពី ៣ ផ្លែក្នុងមួយថ្ងៃ។ ព្យាយាមទទួលទានបន្លែមានស្លឹកបៃតងដិត។ ជៀសវាងអាហារកែច្នៃ ហើយគេងឲ្យបានពី ៧ ទៅ ៨ ម៉ោង រៀងរាល់យប់។ ហើយកុំភ្លេចទទួលទានទឹកឲ្យបានគ្រប់គ្រាន់! ៨. អ័រម៉ូន Ghrelin ៖ បញ្ចេញដោយក្រពះ ghrelin ត្រូវបានគេស្គាល់ថាជាអ័រម៉ូនឃ្លាន។ ហ្គ្រេលីន (Ghrelin) រំញោចចំណង់អាហារ និងបង្កើនការបញ្ចេញជាតិខ្លាញ់។ កម្រិតហ្គ្រេលីន គឺនឹងឡើងខ្ពស់នៅពេលអ្នកមានរបបអាហារតឹងតែង ឬខណៈពេលតមអាហារ។ ដើម្បីជៀសវាងបញ្ហានេះ ចូរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ទទួលទានទឹកធម្មតា ១កែវកន្លះ មុនពេលបាយ ២០ នាទី។ ទទួលទានបន្លែផ្លែឈើស្រស់ៗ និងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន។ ៩. អ័រម៉ូនមេឡាតូនីន (Melatonin) ៖ ជាអ័រម៉ូនគ្រប់គ្រងការគេង និងភ្ញាក់ដឹងខ្លួន។ ខណៈពេលគេងលក់រាងកាយបញ្ចេញនូវអ័រម៉ូនលូតលាស់ដែលជួយរាងកាយឲ្យជាសះស្បើយ កែប្រែសមាសភាពរាងកាយ និងបង្កើតសាច់ដុំគ្មានខ្លាញ់។ ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬត្រឹមត្រូវទេនោះ ដំណើរការនៃការព្យាបាលរបស់រាងកាយនឹងត្រូវទទួលការរំខានបណ្ដាលឲ្យកើតមានភាពតានតឹងក្នុងអារម្មណ៍ ហើយនៅទីបំផុតនាំអោយកើនទម្ងន់។ ដើម្បីជៀសផុតពីបញ្ហានេះ អ្នកមិនគួរទទួលទានអាហារផ្សេងៗខណៈពេលយប់ជ្រៅ ឬនៅមុនពេលចូលគេងឡើយ។ គេងឲ្យបានគ្រប់គ្រាន់ និងគេងក្នុងកន្លែងដែលគ្មានពន្លឺ ហើយត្រជាក់។ បិទឧបករណ៍គ្រឿងអេឡិចត្រូនិកឲ្យអស់មុនគេង៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 26, 2018 - អន្តរជាតិ
ជប៉ុន៖ កាលពីថ្ងៃចន្ទកន្លងនេះ ក្រុមហ៊ុន West Japen Railway Co. បានធ្វើការបង្ហាញជាសាធារណៈ នូវរថភ្លើងល្បឿនលឿនថ្មីសហការជាមួយនឹងតួអង្គតុក្តតាដ៏ល្បីឈ្មោះទូទាំងពិភពលោកគឺ Hello Kitty ដែលការដាក់បង្ហាញនេះបានធ្វើឡើងនៅខេត្ត Fukuoka។ ទាំងតួរថភ្លើងខាងក្រៅ និងផ្នែកខាងក្នុង សុទ្ធតែត្រូវបានរចនាឡើងជាមួយនឹងរូបតុក្តតា Hello Kitty ហើយនៅក្នុងរថភ្លើងថែមទាំងមានកន្លែងសម្រាប់ឲ្យអ្នកធ្វើដំណើរថតរូបលេងថែមទៀតផង។ រថភ្លើង Hello Kitty នេះនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ឌី ប្រភព៖ CGTN
June 26, 2018 - អន្តរជាតិ
ជំងឺស្បែក ក៏ដូចជាបញ្ហាស្បែក គឺមិនមែនរឿងសប្បាយនឹងដោះស្រាយឡើយ មិនថាបញ្ហានោះត្រឹមជាប្រតិកម្មអាឡែកស៊ីកម្រិតស្រាល ឬធ្ងន់ធ្ងរដល់ថ្នាក់ជាជំងឺស្បែកដូចជា ជំងឺសើស្បែកត្រអក ឬជំងឺស្បែករបកក្រហម។ ប៉ុន្តែទោះជាយ៉ាងណា ជាមួយនឹងឱសថបែបធម្មជាតិដែលមានប្រសិទ្ធិភាពកាត់បន្ថយការឈឺចាប់ រមាស់ រោលរលាក និងព្យាបាលអាការៈផ្សេងៗទៀតមួយចំនួនខាងក្រោមនេះ បញ្ហាស្បែកផ្សេងៗនឹងត្រូវបានដោះស្រាយយ៉ាងងាយ ហើយឆាប់រហ័សថែមទៀតផង ៖ ១. ទឹកខ្មេះផ្លែប៉ោម ៖ មានប្រសិទ្ធិភាពព្យាបាលការរលាក ជួយជម្រុញដល់ការស្រកទម្ងន់ និងថែមទាំងអាចទប់ស្កាត់ជំងឺមហារីកបានទៀតផង ហើយដោយសារលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់វា ទឹកខ្មេះផ្លែប៉ោមក៏អាចព្យាបាលរោគមុន ក៏ដូចជាប្រយុទ្ធប្រឆាំងមេរោគផ្សិតដែលបណ្ដាលឲ្យកើតមានការឡើងរោលកន្ទូលរលាកលើស្បែកផងដែរ។ លក្ខណៈសម្បត្តិបន្សាបជាតិពុល និងអាល់កាឡាំងដែលមាននៅក្នុងទឹកខ្មេះផ្លែប៉ោមអាចកាត់បន្ថយក្លិនខ្យល់ដង្ហើមមិនល្អ និងព្យាបាលបញ្ហាស្បែកផ្សេងៗដូចជា ជម្ងឺសើស្បែកត្រអក និងជំងឺស្បែករបកក្រហម (psoriasis)។ លើសពីនេះទៀត ទឹកខ្មេះផ្លែប៉ោមអាចត្រូវបានប្រើជាទឹកថ្នាំមួយប្រភេទដែលអាចលាបលើស្បែកដែលរលាកដោយសារកម្ដៅព្រះអាទិត្យ ឬសត្វល្អិតខាំ។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមទឹកខ្មេះផ្លែប៉ោមពី ១៥ ទៅ ២០ មីលីលីត្រក្នុងទឹកធម្មតាមួយកែវ ហើយទទួលទានឲ្យបានជាប្រចាំ ២ ដងក្នុងមួយថ្ងៃ។ លាបវាលើស្បែករបស់អ្នកដោយប្រើបន្ទះសំឡីឲ្យបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ។ ២. ប្រទាលកន្ទុយក្រពើ ៖ មានប្រសិទ្ធិភាពកាត់បន្ថយការរលាកដោយសារកម្ដៅព្រះអាទិត្យ កាត់បន្ថយអាការៈរមាស់ រោលរលាក ព្យាបាលរបួសផ្សេងៗ និងត្រូវបានប្រើជាថ្នាំព្យាបាលប្រយុទ្ធប្រឆាំងជំងឺស្បែកមួយចំនួនដូចជា ជំងឺមុខក្រហម (rosacea) ជំងឺ dermatographia ជំងឺជាំមុខ (melasma) និងជំងឺសើស្បែកត្រអក។ ប្រទាលកន្ទុយក្រពើក៏ត្រូវបានយកមកប្រើប្រាស់ដើម្បីជួយស្បែកឲ្យរក្សាបាននូវភាពស្រស់ថ្លា និងមានសំណើមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើស្រស់កន្លះពែង ហើយប្រើប្រាស់បន្ទះសំឡីដើម្បីលាបវាផ្ទាល់លើស្បែក និងទុកចោលរហូតដល់ស្ងួត។ អនុវត្តន៍សារឡើងវិញឲ្យបាន ៣ដងក្នុងមួយថ្ងៃ។ ៣. ប្រេងដូង ៖ ជាផលិតផលបែបធម្មជាតិម្យ៉ាងដែលជួយរក្សាសំណើម ហើយសាកសមចំពោះគ្រប់ប្រភេទស្បែក។ លើសពីនេះទៅទៀត ប្រេងដូងមានសមត្ថភាពក្នុងការជ្រាបចូលជ្រៅក្នុងស្បែកជាងផលិតផលផ្សេងៗដទៃទៀត ដោយសារទម្ងន់នៃម៉ូលេគុលទាប និងវិធីដែលវាភ្ជាប់ទំនាក់ទំនងជាមួយប្រូតេអ៊ីន។ ក៏ព្រោះលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រេងដូងក៏ត្រូវបានយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺសើស្បែកត្រអក និងជំងឺស្បែករបកក្រហម (psoriasis) ផងដែរ ដោយវាអាចជួយស្បែកឲ្យរក្សាបាននូវជាតិសំណើម និងអនុញ្ញាតឲ្យស្បែកឆាប់ជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺទទួលទានប្រេងដូង ១ ស្លាបព្រាបាយឲ្យបានម្ដងក្នុងមួយថ្ងៃជាប្រចាំ។ ហើយលាបវាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ២ដងក្នុងមួយថ្ងៃ និងទុកចោលរហូតដល់ស្បែកស្រូបយកអស់។ ៤. រមៀត ៖ រមៀតត្រូវបានគេស្គាល់ទូទាំងពិភពលោកសម្រាប់លក្ខណៈសម្បត្តិព្យាបាល និងអត្ថប្រយោជន៍ចំពោះសម្រស់របស់វា។ រមៀតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ និងសមាសធាតុប្រយុទ្ធប្រឆាំងការលាកដែលជួយឲ្យស្បែកស្រស់ថ្លាមានពន្លឺ កាត់បន្ថយស្នាមមុន ក៏ដូចជាបង្ការការកើតរោគមុនថែមទៀតផង។ ចំណែកឯសកម្មភាពអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលដែលរមៀតមានផ្ទុកវិញ អាចជួយកាត់បន្ថយការរីកលូតលាស់របស់កោសិកាដុំសាច់នៃស្បែក។ រមៀតក៏មានប្រសិទ្ធិភាពគ្រប់គ្រង់លើជំងឺស្បែករបកក្រហមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមវាលើចំណីអាហារប្រចាំថ្ងៃ និងលាយម្ស៉ៅរមៀតក្នុងទឹកធម្មតាឲ្យក្លាយជាល្បាយខាប់ៗ ហើយលាបវាលើស្បែកដើម្បីកាត់បន្ថយការរលាក។ ៥. ទឹកឃ្មុំ ៖ ដោយសារតែលក្ខណៈសម្បត្តិព្យាបាលដែលរួមបញ្ចូលទាំងការជម្រុញការលូតលាស់នៃកោសិកា និងកាត់បន្ថយស្នាមសំលាកផ្សេងៗ ទឹកឃ្មុំត្រូវបានគេយកមកប្រើប្រាស់ដើម្បីព្យាបាលការឡើងរោលកន្ទួលលើស្បែក ការរលាក ដំបៅ និងរបួសផ្សេងៗ។ លើសពីនេះទៀតទៀត វាមានផ្ទុកនូវអង់ស៊ីនម្យ៉ាងដែលផលិតទឹកអុកស៊ីសែនត្រូវបានគេស្គាល់ថាជា ថ្នាំសម្លាប់មេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមវាជាមួយនឹងអាហារពេលព្រឹករបស់អ្នក និងលាបផ្ទាល់លើតំបន់ដែលទទួលរងផលប៉ះពាល់ រួចទុកចោលលើស្បែកសម្រាប់រយៈពេល ៣០ នាទីសឹមលាងសម្អាតចេញ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 26, 2018









