- Khmernote Media
- កីឡា
ក្ដីបំណងរបស់ខ្សែប្រយុទ្ធ Neymar ក្នុងការសងសឹកក្រុមជម្រើសជាតិអាឡឺម៉ង់នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រូវរលាយបាត់ បន្ទាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ធ្លាក់នៅក្នុងវគ្គចែកពូលកាលពីម្សិលមិញ។ បន្ទាប់ពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីចាប់ផ្ដើមបានមួយថ្ងៃ ខ្សែប្រយុទ្ធ Neymar បាននិយាយប្រាប់អ្នកសារពត៌មានថា៖ រូបគេចង់ជួបជាមួយនឹងក្រុមជម្រើសជាតិអាឡឺម៉ង់នៅក្នុងវគ្គណាក៏បានដែរដើម្បីសងសឹក។ ប៉ុន្ដែពេលនេះក្ដីបំណងក្នុងការចង់សងសឹករបស់ Neymar ត្រូវរលាយបាត់ ក្រោយពេលក្រុមជម្រើសជាតិអាឡឺម៉ង់ប្រកួតចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងកាលពីយប់មិញដោយលទ្ធផល 2-0។ គួរបញ្ជាក់ឡើងវិញដែរថា កាលពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2014 នៅប្រទេសប្រេស៊ីល ជាពេលដែលក្រុមជម្រើសជាតិប្រេស៊ីលចាញ់ក្រុមជម្រើសជាតិអាឡឺម៉ង់យ៉ាងអាម៉ាស់មុខដោយលទ្ធផល 7-1 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយក៏ជាថ្ងៃដែលប្រជាជនប្រេស៊ីលនិងកីឡាករប្រេស៊ីលជាច្រើនចាំមិនភ្លេច ចំពោះលទ្ធផលចាញ់យ៉ាងអាម៉ាស់មុខនេះក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។ បុត្រ
June 28, 2018 - អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រទើបតែរកឃើញតំបន់ ដែលមានសីតុណ្ហភាពត្រជាក់បំផុតនៅក្នុងពិភពលោកគឺជ្រលងភ្នំ Tiny Valleys នៅជិតកំពូលផ្ទាំងទឹកកកក្នុងទ្វិបអង់តាក់ទិច ដែលសីតុណ្ហភាពនៅក្នុងតំបន់នេះអាចធ្លាក់ចុះដល់ -១០០ អង្សាសេ នៅក្នុងរដូវរងារ។ កាលពីនៅចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ២០០៦ គេបានរកឃើញត្រឹមថា កន្លែងដែលសីតុណ្ណភាពត្រជាក់បំផុតនោះគឺតំបន់ខ្ពស់រាបភាគខាងកើតទ្វីបអង់តាក់ទិច ដែលមានសីតុណ្ណភាពត្រជាក់បំផុតត្រឹម -៩៧ អង្សាសេ តែប៉ុណ្ណោះ។ លទ្ធផលនៃការរកឃើញកន្លែងថ្មីជាមួយនឹងសីតុណ្ហភាពត្រជាក់បំផុតនេះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវមានភាពភ្ញាក់ផ្អើលជាខ្លាំងផងដែរ។ រហូតមកទល់នឹងពេលនេះ គេកំពុងតែធ្វើការសិក្សាបន្ថែមទៅលើតំបន់ដែលត្រជាក់បំផុតនេះ ដើម្បីរកវិធីងាយស្រួលដល់ក្រុមអ្នកទេចរណ៍អាចទៅទស្សនាទិដ្ឋភាពនៅទីនោះបាន។ សូមអញ្ជើញប្រិយមិត្តទៅទស្សនារូបភាពនៃតំបន់ដែលត្រជាក់បំផុតនេះ ដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 28, 2018 - PR
មិនត្រឹមជាប់ឈ្មោះជាកីឡាករឆ្នើមលំដាប់ពិភពលោកទេ Neymar ក៏ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករស៊ីវិល័យមួយរូប ដែលហ៊ានចំណាយទិញផ្ទះរាប់លានដុល្លារ យន្ដហោះផ្ទាល់ខ្លួន ហើយថែមទាំងចូលចិត្តចែករំលែកសកម្មភាពប្រចាំថ្ងៃដល់អ្នកគាំទ្រជុំវិញពិភពលោក ជារៀងរាល់ថ្ងៃតាមបណ្ដាញទំនាក់ទំនងសង្គមថែមទៀតផង។ សម្រាប់ភាពលេចធ្លោ ហើយទាន់សម័យបច្ចេកវិទ្យាលើទូរស័ព្ទឆ្លាតវៃ Neymar បានជ្រើសយកទូរស័ព្ទ OPPO F7 ធ្វើជាមិត្តដ៏ជិតស្និទ្ធមួយ ក្នុងការប្រើប្រាស់ និងចែករំលែកសកម្មភាពប្រចាំថ្ងៃរបស់លោក។ សម្រាប់រដូវកាល World Cup FIFA 2018 នេះ OPPO បានចាប់ដៃគូជាមួយ Neymar នាំយកម៉ូដែល OPPO F7 ដែលសមត្ថភាពអង់អាចមួយនេះ ផ្សព្វផ្សាយជុំវិញពិភពលោក ដោយលោក Neymar ផ្ទាល់ជាអគ្គរាជទូតរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ
June 28, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុន អេនឡាយ (AntLive) ផ្តល់នូវការបណ្តុះបណ្តាល Live Broadcast ឈានមុខលំដាប់ពិភពលោក សម្រាប់អ្នកប្រើប្រាស់ដែលមានបំណងចង់ក្លាយជាតារា រឺ អ៊ីនធើណែត Idol ប្រកបដោយវិជ្ជាជីវៈ ប្រកាសផ្តល់រង្វាន់ និងកាដូច្រើនមហិមា សម្រាប់អ្នក Download ANTLIVE App (https://bit.ly/2KSkUxA)ហើយណែនាំឲ្យមិត្តភក្តិ រឺ ហ្វេន (Fans) Downloadបន្ត ទាន់កម្មវិធីពិសេស “AntLive Hero” នឹងទទួលបានរង្វាន់មានតម្លៃច្រើនមហិមា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ
June 28, 2018 - សង្គម
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ពានអាកាស និងផ្លូវក្រោមដីត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សាលារាជធានីក៏បានណែនាំផ្លូវពង្វាងដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវឆ្លងកាត់ចំណុចខាងលើផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ តាមផ្លូវខាងក្រោម៖ ១- ចំពោះរថយន្តធ្វើចរាចរណ៍មកពីទិសខាងលិចតាមបណ្តោយផ្លូវជាតិលេខ៤ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្តាំងទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។ ២- ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ស្តាំងទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្តាំតាមផ្លូវ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។ ៣- ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូទួលពង្របត់ឆ្វេងត្រង់ចំណុចស្តុប។ ៤- ចំពោះចរាចរពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ
June 28, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple និង Samsung បានសម្រេចក្នុងការបញ្ចប់សង្គ្រាមដែលបានធ្វើឡើងអស់រយៈពេលជាយូរ ទាក់ទងទៅនឹងបញ្ហាកូពីគ្នាទៅវិញទៅមក កាលពី 7ឆ្នាំមុន។ ក្នុងថ្ងៃនេះតែម្ដង ចៅក្រម Lucy Koh បាននិយាយថា ក្រុមហ៊ុនទាំងពីរបានជូនដំណឹងដល់លោកស្រីថា ពួកគេឈានដល់ដំណោះស្រាយហើយ ប៉ុន្ដែលក្ខខណ្ឌ រឺសំណងយ៉ាងណាគឺពុំត្រូវបានបង្ហាញឡើយ។ គួរបញ្ជាក់ផងដែរថា សង្គ្រាមប៉ាតង់នេះត្រូវបានកើតឡើងតាំងពីឆ្នាំ2011 មកម្លេះ។ ពេលនោះក្រុមហ៊ុន Samsung បានសម្រេចសងជាសាច់ប្រាក់ដល់ក្រុមហ៊ុន Apple រហូតដល់ទៅ 1ពាន់លានដុល្លារឯណោះ ប៉ុន្ដែបញ្ហានៅតែមិនបញ្ចប់ ហើយបន្ដឡើងដល់តុលាការកំពូល ពោលគឺក្រុមហ៊ុន Samsung ជំពាក់ក្រុមហ៊ុន Apple ដោយសារការរំលោភបំពានលើប៉ាតង់
June 28, 2018 - PR
នាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែករថយន្តប្រណិត Jaguar Land Rover បានរៀបចំសន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការនូវ ការលក់រថយន្ដប្រើប្រាស់រួចម៉ាក Jaguar Land Rover និង Range Rover ដោយមានភ្ជាប់ជាមួយនូវការធានារហូតដល់ទៅរយៈពេល២ឆ្នាំ បន្ទាប់ពីបានទទួលការពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងច្បាស់លាស់ទៅលើចំណុចទាំង១៦៥ដោយជាងជំនាញមានការទទួលស្គាល់ពីក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្ដង។ កម្មវិធីដ៏ថ្មីស្រឡាងនេះ នឹងផ្ដល់ជូនអតិថិជននូវរថយន្ដប្រើប្រាស់រួចប្រកបដោយទំនុកចិត្តខ្ពស់បំផុត ហើយអ្វីដែលពិសេសបំផុតនោះ គឺគ្រប់រថយន្ដទាំងអស់ដែលក្រុមហ៊ុនធ្វើការដាក់លក់ គឺត្រូវបានទទួលការត្រួតពិនិត្យដូចតទៅ ទី១៖លក្ខណៈបច្ចេកទេសសរុប១៦៥ចំណុចយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមជាងជំនាញច្បាស់លាស់កំរិតសញ្ញាប័ត្រខ្ពស់បំផុតដែលទទួលស្គាល់ពីរោងចក្រផ្ទាល់។ ទី២៖ ប្រវត្តិរថយន្ត ដ៏ច្បាស់លាស់ ពោលគឺមិនធ្លាប់មានការបុកប៉ះទង្គិចខ្លាំង
June 28, 2018 - អន្តរជាតិ
ជប៉ុន៖ ព្រះនាងម្ចាស់ Ayako របស់ជប៉ុន ដែលទើបនឹងមានអាយុ២៧ឆ្នាំបានក្លាយទៅជាព្រះនាងវ័យក្មេងទី២ ដែលហ៊ានប្រកាសថា ទ្រង់នឹងបោះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបការជាមួយបុរសសាមញ្ញម្នាក់។ បើយោងតាមទីភ្នាក់ងារ គ្រួសារអធិរាជជប៉ុនបានឲ្យដឹងថា បុរសដែលព្រះនាងម្ចាស់ Ayako គ្រោងរៀបការជាមួយនោះមានឈ្មោះថា Kei Moriya អាយុ៣២ឆ្នាំ និងមុខរបរជាបុគ្គលិកដឹកជញ្ជូនម្នាក់របស់ក្រុមហ៊ុន NYK Line ។ សូមបញ្ជាក់ជូនថា ព្រះនាងម្ចាស់ Ayako គឺជាបុត្រីរបស់អតីតព្រះអង្គម្ចាស់ Takamodo ដែលត្រូវជាបងប្អូនជីដូនមួយរបស់ព្រះចៅអធិរាជ Akihito ផងដែរ។ សូមរម្លឹកឡើងវិញដែរថា កាលពីខែកញ្ញា ឆ្នាំកន្លងទៅនេះ ព្រះនាងម្ចាស់ Mako ដែលជាចៅទួតពៅរបស់ព្រះចៅអធិរាជ
June 28, 2018 - កីឡា
ការប្រកួតក្នុងពូល F បានបញ្ចប់ហើយនៅមុននេះបន្តិច ដោយការប្រកួតបានបញ្ចប់ទៅដោយ ស៊ុយអែត ឈ្នះ មុិកស៊ីកូ ក្នុងលទ្ធផល ៣ ទល់នឹង ០ ហើយ កូរ៉េខាងត្បូង ឈ្នះ ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ២ ទល់ នឹង ០។ ការប្រកួត ទាំង២ ពិតជាតានតឹងមែនទែន ព្រោះក្រុមជម្រើសជាតិនីមួយៗ សុទ្ធតែត្រូវការឈ្នះដើម្បីឡើងទៅវគ្គបន្ត ដោយយើងឃើញ អាល្លឺម៉ង់ ព្យាយាម សុតទៅលើក្រុម ជម្រើសជាតិ កូរ៉េខាងត្បូង រហូតដល់ទៅ ២៨ ជើង
June 27, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបញ្ហាញឲ្យដឹងពីវិធីសម្គាល់បាននូវអាការៈក្មេងដែលកំពុងស្លាក់ ព្រមទាំងគន្លឺះមួយចំនួនដើម្បីសង្គ្រោះពួកគេ ៖ វិធីដើម្បីសម្គាល់បានថាតើក្មេងកំពុងស្លាក់ ឬយ៉ាងណា ៖ សញ្ញានៃការស្លាក់ គឺមានច្រើនផ្សេងៗពីគ្នា។ ប្រសិនបើក្មេងម្នាក់កំពុងដកដង្ហើម ប៉ុន្តែក៏ក្អកក្នុងពេលជាមួយគ្នាដែរផងនោះ វាអាចមានន័យថា ផ្នែកខ្លះនៃផ្លូវដង្ហើមរបស់គេត្រូវបានរាំងស្ទះដោយអ្វីមួយ ដែលជាហេតុធ្វើឲ្យក្មេងបន្តការក្អកឥតឈប់ដើម្បីកម្ចាត់វត្ថុដែលជាប់គាំងចេញ។ ការក្អួតក៏អាចកើតមានដែរ ដោយសារចលនារេផ្លិចរបស់របស់រាងកាយដែលបណ្ដាលមកពីវត្ថុមិនស្គាល់ណាមួយជាប់នៅក្នុងបំពង់ក។ ប្រតិកម្មធម្មជាតិនៃរាងកាយទាំងនេះនឹងជួយសម្អាតបំពង់ករបស់កុមារដោយបង្ខំគ្មានការបង្អាក់ ឬបច្ចេកទេសពិសេសអ្វីឡើយ។ ដំណាក់កាលដ៏លំបាកមួយទៀត គឺការដង្ហក់។ ប្រសិនបើក្មេងស្រាប់តែឈប់ក្អក ស្រែក ឬបញ្ចេញសម្លេងអ្វីភ្លាមៗនោះមានន័យថា អ្វីមួយកំពុងបាំងបិទផ្លូវដង្ហើមរបស់គេហើយ។ សម្លេងខ្សាវៗ ឬការបើកមាត់ប៉ុន្តែគ្មានសម្លេងក៏អាចចង្អុលបង្ហាញពីការស្លាក់ផងដែរ។ ការផ្លាស់ប្ដូរពណ៌នៃស្បែកភ្លាមៗទៅជាខៀវ ឬក្រហមស្រាល មិនអាចដកដង្ហើមចូល នោងហៀរទឹកមាត់ឥតឈប់ គឺជាអាការៈដ៏ច្បាស់របស់មនុស្សម្នាក់ដែលកំពុងថប់ដង្ហើម ឬពិបាកដកដង្ហើម។ ក្នុងករណីមួយចំនួន ការសន្លប់បាត់ស្មារតីអាចកើតមានឡើង។ ដើម្បីជួយក្មេង អ្នកត្រូវស្ងប់អារម្មណ៍ជាមុនសិន ហើយប្រញាប់ខលហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម។ ចាប់ផ្ដើមអនុវត្តន៍វិធីសង្គ្រោះបឋមមួយចំនួននៅមុនពេលគ្រូពេទ្យមកដល់។ កុំព្យាយាមលូកយកវត្ថុដែលជាប់ ដោយខ្លួនឯងជាមួយនឹងដៃផ្ទាល់ឲ្យសោះ ក៏ព្រោះវិធីនេះមានតែធ្វើឲ្យវត្ថុធ្លាក់ចូលកាន់តែជ្រៅទៅក្នុងបំពង់ដង្ហើមប៉ុណ្ណោះ។ យកវត្ថុចេញមាត់លុះត្រាណាតែអ្នកអាចឃើញវា។ ១. ក្មេងមានវ័យក្រោម ១ ឆ្នាំ ៖ ភាគច្រើនទារកស្លាក់ជាមួយនឹងអាហារ ឬនៅពេលពួកគេក្អួតអាហារមកវិញ។ ហានិភ័យដែលក្មេងនឹងស្លាក់ ហើយចាប់ផ្ដើមថប់ដង្ហើមកើតមាននៅពេលពួកគេឃ្លានខ្លាំង ឬការដាក់ពួកគេស្ថិតក្នុងឥរិយាបទមិនត្រឹមត្រូវ ឬស្ត្រីជាម្ដាយចេញទឹកដោះច្រើនពេកដែលក្មេងលេបមិនទាន់។ បញ្ហានៃការស្លាក់ក៏អាចកើតឡើងផងដែរនៅពេលដែលសម្រាប់ក្មេងកិនមិនបានម៉ត់ល្អ។ មានវិធីសាស្ត្រមួយចំនួនដែលនឹងជួយរក្សាជីវិតកូនរបស់អ្នកនៅក្នុងស្ថានភាពបែបនេះ។ – ដាក់ក្មេងផ្កាប់ពោះលើដៃរបស់អ្នក ហើយផ្អៀងក្បាលរបស់ទារកពីលើចុះក្រោម។ ប្រើដៃរបស់អ្នកទះត្រង់ចន្លោះឆ្អឹងស្លាបប្រចៀវចំនួន ៥ ដង។ ធ្វើវាឲ្យដូចអ្នកកំពុងព្យាយាមរំកិលវត្ថុដែលស្ទះជាប់ទៅកាន់មាត់។ – ដាក់ក្មេងផ្ងារវិញ ដូច្នេះក្បាល គឺស្ថិតនៅក្រោមរាងកាយទាំងមូល។ ប្រើម្រាមដៃកណ្ដាល និងម្រាមដៃចង្អុល ចុចសង្កត់ផ្នែកខាងក្រោមនៃប្រអប់ឆ្អឹងជំនីចំនួន ៥ដង។ ២. ក្មេងមានវ័យច្រើនជាង ១ ឆ្នាំ – ប្រើដៃរបស់អ្នកដើម្បីទប់ក្មេងឲ្យទ្រេតទៅមុខ បន្ទាប់មកចាប់ផ្ដើមប្រើកែងនៃបាតដៃវាយ ឬទះខ្លាំងៗត្រង់ចន្លោះឆ្អឹងស្លាបប្រចៀវរបស់ក្មេងចំនួន ៥ ដង។ – បង្វែរក្មេងទៅមុខ ដើម្បីឲ្យគេបែរខ្នងមកកាន់អ្នក ត្រូវលត់ជង្គង់ចុះប្រសិនបើក្មេងតូច។ ប្រើដៃទាំងសងខាងរបស់អ្នកចាប់ចង្កេះរបស់ក្មេងឲ្យជាប់។ ក្ដាប់ដៃម្ខាង ហើយដាក់ដៃម្ខាងទៀតពីលើ។ សង្កត់ចុះចំនួន ៥ ដង លើផ្នែកដែលស្ថិតនៅចន្លោះឆ្អឹងជំនី និងផ្សិត។ អនុវត្តន៍សារឡើងវិញរហូតទាល់តែវត្ថុដែលស្លាក់នោះធ្លាក់ចេញមកក្រៅ។ ប្រសិនបើក្មេងកំពុងគេង ហើយអ្នកគ្មានឱកាសលើកពួកគេឡើង អ្នកគួរតែធ្វើសកម្មភាពសង្គ្រោះផ្សេងពីខាងលើ។ បង្វែរក្មេងឲ្យគេងផ្ងារ ហើយអ្នកត្រូវលត់ជង្គង់ទល់នឹងក្បាលរបស់ក្មេង ហើយខ្ពស់ជាងត្រគាករបស់ពួកគេ។ ដាក់ដៃរបស់អ្នកត្រួតលើគ្នា ហើយប្រើកែងនៃបាតដៃសង្កត់ក្រោយទ្រូងរបស់ក្មេងក្នុងចលនារុញយឺតៗទៅកាន់ក្បាល។ អនុត្តន៍សារឡើងវិញរហូតដល់វត្ថុដែលស្លាក់ជាប់ចេញផុតពីបំពង់ក។ ប្រសិនបើដង្ហើមរបស់ក្មេងនៅតែមិនប្រក្រតី ឬពួកគេសន្លប់បាត់ស្មារតីបន្ទាប់ពីការយកវត្ថុដែលស្លាក់ចេញរួចនោះ អ្នកត្រូវតែធ្វើការបញ្ចូលដង្ហើម និងធ្វើចលនាបេះដូងឲ្យពួកគេភ្លាម។ ត្រូវចាំថាបច្ចេកទេសទាំងនេះមានភាពខុសគ្នាចំពោះទារក និងកុមារដែលធំហើយ៕ អត្ថបទ ៖ ប៊ី ប្រភព ៖ Brightside
June 27, 2018









