ខ្មែរណូត

ស្វែងរក

  • សង្គម

    ដឹងកាលបរិច្ឆេទបើកការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅហើយ

    BY Khmernote Media June 28, 2018
    ដឹងកាលបរិច្ឆេទបើកការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅហើយ

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ពានអាកាស និងផ្លូវក្រោមដីត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

    សាលារាជធានីក៏បានណែនាំផ្លូវពង្វាងដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវឆ្លងកាត់ចំណុចខាងលើផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ តាមផ្លូវខាងក្រោម៖

    ១- ចំពោះរថយន្តធ្វើចរាចរណ៍មកពីទិសខាងលិចតាមបណ្តោយផ្លូវជាតិលេខ៤ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្តាំងទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។

    ២- ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ស្តាំងទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្តាំតាមផ្លូវ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។

    ៣- ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូទួលពង្របត់ឆ្វេងត្រង់ចំណុចស្តុប។

    ៤- ចំពោះចរាចរពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ អនុញ្ញាតអោយចរាចរធម្មតា៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay