Khmernote Media
  • អន្តរជាតិ

    បើយោងតាមលោក Veerathai Santiprabhob ទេសាភិបាលធនាគារថៃបានប្រកាសកាលពីថ្ងៃម្សិលមិញថា ធនាគារថៃគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់គំរូថ្មីនៅក្នុងថ្ងៃទី ២៨ ខែកក្កដា​ ខាងមុខនេះ ដែលការបរិច្ឆេទនេះគឺចំថ្ងៃចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ព្រះមហាក្សត្រថៃតែម្តង។ ក្រដាសប្រាក់គំរូថ្មីនេះគឺជាប្រភេទក្រដាសប្រាក់ ៥០០ បាត និង ១០០០ បាត ហើយនៅរូបខាងមុខនៃក្រដាសប្រាក់គំរូថ្មីនេះគឺមានរូបព្រះមហាក្សត្រ Maha Vajiralongkorn ស្ថិតក្នុងឯកសណ្ឋានកងទ័ពអាកាសថៃ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រដាសប្រាក់គំរូថ្មីនេះ នឹងត្រូវបានគេព្រីនដោយប្រើបច្ចេកវិទ្យា 3D ដែលធ្វើឲ្យរូបភាពនៅលើក្រដាសប្រាក់នេះល្អប្រសើរជាងប្រដាសប្រាក់ជំនាន់មុនៗ។ លោកអ្នកអាចទស្សនាក្រដាសប្រាក់ថៃគំរូថ្មី ដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost

    July 4, 2018
  • កីឡា

    ខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ក្រុមជម្រើសជាតិកូឡុំប៊ីបានត្រឹមអង្គុយស្រក់ទឹកភ្នែកសោកស្ដាយបន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិកូឡុំប៊ីនិងអង់គ្លេសបានបញ្ចប់ ដោយអង់គ្លេសត្រូវបន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយនិងកូឡុំប៊ីត្រូវធ្លាក់នៅក្នុងវគ្គ 16 ក្រុមចុងក្រោយដោយបាល់ Penalty កាត់សេចក្ដី។ នៅក្នុងជំនួបរវាងក្រុមជម្រើសជាតិកូឡុំប៊ីនិងអង់គ្លេសក្នុងវគ្គ 16 ក្រុមកាលពីម្សិលមិញ ខ្សែបម្រើប្រយុទ្ធ James Rodriguez មិនមានឈ្មោះចូលរួមប្រកួតទេសូម្បីតែឈ្មោះកីឡាករបម្រុង ដោយសារតែកីឡាករវ័យ 26 ឆ្នាំរូបនេះមានរបួសក្នុងកំឡុងពេលជំនួបជាមួយនឹងសេណេហ្គាល់នៅប្រកួតចុងក្រោយក្នុងពូល H។ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតកាលពីម្សិលមិញ ខ្សែបម្រើប្រយុទ្ធ James Rodriguez ដើរមកអង្គុយសម្រក់ទឹកភ្នែកនៅកន្លែងអង្គុយរបស់កីឡាករកូឡុំប៊ីហើយបានត្រឹមតែសោកស្ដាយក្រោយពេលក្រុមជម្រើសជាតិរបស់ខ្លួនត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិកូឡុំប៊ីបានប្រកួតចាញ់ក្រុមជម្រើសជាតិអង់គ្លេសដោយបាល់ Penalty

    July 4, 2018
  • PR

    បន្ទាប់ពីទទួលបានភាពជោគជ័យដ៏សម្បើម លើការរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ» នៅរាជធានីភ្នំពេញ កាលពីចុងខែមិថុនា សមាគមឆ្មបកម្ពុជា ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Sanofi ត្រៀមបន្តរៀបចំកម្មវិធីដ៏មានតម្លៃនេះ ជូនប្រជាពលរដ្ឋជាពិសេស បងប្អូនស្ត្រី នៅខេត្តបាត់ដំបងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងសណ្ឋាគារ ខេមរា បាត់ដំបង ១ ។   ការចូលរួមកម្មវិធីសិក្ខាសាលាដ៏សំខាន់នេះ នឹងផ្ដល់ឲ្យអ្នកនូវចំណេះដឹង ការពិនិត្យសុខភាព និងប្រឹក្សាយោបល់ពី អាហារូបត្ថម្ភអំឡុងពេលពពោះ និងអាហារូបត្ថម្ភសម្រាប់កុមារ រួមទាំងចែករំលែកចំណេះដឹង អំពីសារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងការលូតលាស់របស់កុមារ។ តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ ការផ្ដល់នូវអាហារូបត្ថម្ភបានត្រឹមត្រូវ

    July 4, 2018
  • អន្តរជាតិ

    ចិន៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់ឈ្មោះ Liu នៅក្នុងទីក្រុង Chongqing ប្រទេសចិន បានបាត់សត្វចិញ្ចឹមជាសត្វទន្សាយរបស់ខ្លួន ហើយរាយការណ៍ទៅប៉ូលិស ដើម្បីឲ្យមកជួយរក។ ក្រោយពេលប៉ូលិសមកដល់ ក៏បាននាំគ្នារកសព្វកន្លែង ក្រោយមកបានចូលនៅក្នុងផ្ទះស្ត្រីម្នាក់ឈ្មោះ Wu ដែលជាអ្នកជិតខាង ក៏បានប្រទះឃើញស្ត្រីរូបនោះកំពុងតែរៀបចំចំអិនសត្វទន្សាយនោះ។ គួរឲ្យសោកស្តាយទន្សាយនោះត្រូវបានស្ត្រីឈ្មោះ Wu សម្លាប់ទៅហើយ ថែមទាំងបោចរោម និងធ្វើឡើងស្អាតត្រៀមដាក់ចូលឆ្នាំងចំអិនទៀតផង។ ស្ត្រីឈ្មោះ Wu នោះបានឲ្យដឹងថា គាត់ស្មានតែទន្សាយនោះសមាជិកគ្រួសារគាត់ទិញមកធ្វើម្ហូប ទើបយកមកចំអិនតែម្តង។ ចុងក្រោយស្ត្រីឈ្មោះ Wu សុខចិត្តសងប្រាក់ដល់លោក Liu ចំនួន១៨០០យ័ន (ប្រហែល២៧០ដុល្លារ) ដើម្បីជាថ្លៃប៉ះប៉ូវ ដែលបានសម្លាប់ទន្សាយនោះ៕

    July 4, 2018
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ៩០ % នៃកាកសំណល់ថង់ប្លាស្ទិចនៅក្នុងពិភពលោក មានប្រភពចេញមកពីទន្លេនៅក្នុងតំបន់ អាហ្វ្រិក និងអាស៊ីចំនួន ១០ ប៉ុណ្ណោះ។ ការសិក្សាដែលបានធ្វើឡើងដោយស្ថាប័ន  Germany’s Helmholtz Centre for Environmental Research ក៏បានបង្ហាញដែលថា កាកសំណល់ថង់ប្លាស្ទិចដែលបានហូរចូលទៅក្នុងសមុទ្រមានទម្ងន់ប្រមាណជា ៥ ពាន់លានតោន ហើយប្រភពនៃកាកសំណល់នេះគឺចេញពីទន្លេ Yangtze និងទន្លេ Ganges ។ ការសិក្សានេះក៏បានបញ្ជាក់ដែរថា ដើម្បីលុបបំបាត់កាកសំណល់ថង់ប្លាស្ទិច គេត្រូវធ្វើការហាមហាត់មិនឲ្យមានការប្រើប្រាស់ថង់ប្លាស្ទិច នៅតាមបណ្តាទីផ្សារគ្រប់ប្រភេទ។ ខាងក្រោមនេះទន្លេទាំង ១០ ដែលជាប្រភពនៃកាក់សំណល់ថង់ប្លាស្ទិច ៩០ % នៃកាកសំណល់ថង់បា្លស្ទិចសរុបទាំងអស់ក្នុងពិភពលោក៖ ១.ទន្លេ

    July 4, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មាន​មនុស្ស៤នាក់បានស្លាប់នៅក្នុងហេតុការណ៍លិចនាវាមួយគ្រឿង ដែលបានកើតឡើងនៅក្នុងឆ្នេរសមុទ្រមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។ នាវាដែលបានជួបគ្រោះថ្នាក់នេះគឺជានាវារបស់ក្រុមហ៊ុន The KM Lestari ដែលបានផ្ទុកអ្នកដំណើរសរុបចំនួន ១៣៩ នាក់ មានទិសដៅចេញពីកោះ Sulawesi ឆ្ពោះទៅកាន់កោះ Selayar  ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ ជាអកុសលខណៈ ដែលនាវាមួយនេះធ្វើដំណើរបានពាក់កណ្តាកផ្លូវ វាបានជួបជាមួយនឹងរលកដ៏ធំមួយកម្ពស់ប្រមាណជា ៤​ ម៉ែត្រ ហើយដោយនាវានោះផ្ទុកចំនួនមនុស្ស និងរថយន្តលើសទម្ងន់ ផងនោះ វាក៏បានលិចតែម្តង។ ភ្លាមៗនោះក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានធ្វើអន្តរាគមន៍ភ្លាមដែរ តែការជួយសង្គ្រោះនោះមិនទទួលបានជោគជ័យ ១០០ % នោះទេ ដោយមានអ្នកដំណើរចំនួន ៤ នាក់ បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី

    July 4, 2018
  • អន្តរជាតិ

    ជប៉ុន៖ ទីបំផុតទៅព្រះនាងម្ចាស់ Ayako របស់ជប៉ុន បានសម្រេចធ្វើការណែនាំអនាគតព្រះស្វាមីរបស់ព្រះនាងជាសាធារណៈហើយ មុនពេលពិធីរៀបអភិសេកនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបង្ហាញខ្លួនជាសាធារណៈនេះត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានមួយ ខណៈដែលមានសមាជិកគ្រួសារជាច្រើននាក់បានចូលរួមញ៉ាំអាហារពេលល្ងាចជាមួយគ្នាដែរ។ ក្នុងទឹកមុខញញឹមព្រះនាងម្ចាស់ Ayako បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការញ៉ាំអាហារជុំគ្នា និងអនុញ្ញាតឲ្យមានក្រុមអ្នកសារព័ត៌មានចូលមកសម្ភាសន៍នេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងឲ្យអនាគតស្វាមីរបស់ព្រះនាង មានភាពស្និតស្នាលជាមួយនឹងក្រុមគ្រួសាររបស់ព្រះនាង។ សូមរម្លឹកឡើងវិញថា កាលសប្តាហ៍មុនព្រះនាងបានប្រកាសជាសាធារណៈថា ព្រះនាងនឹងលះបង់ឋានៈជាខ្សែរាជវង្សដើម្បីទៅរៀបការជាមួយនឹងបុរសសាមញ្ញម្នាក់ ដែលមានការងារជាអ្នកដឹកជញ្ជូនម្នាក់។ ព្រះនាងម្ចាស់ Ayako បានក្លាយទៅជាព្រះនាងទីពីររបស់ជប៉ុនហើយ ដែលហ៊ានលះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបអភិសេកជាមួយនឹងរាស្រ្តសាមញ្ញដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    July 4, 2018
  • កីឡា

    កីឡាករ Cristiano Ronaldo នឹងចាកចេញពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus នៅរដូវក្តៅនេះបន្ទាប់ពីបានឃើញការស្នើសុំក្នុងការផ្ទេរកីឡាកររូបនេះ។ ម្ចាស់ពាន Ballon D’or ៥សម័យកាលបានយល់ព្រមទៅកាន់ទឹកដីអ៊ីតាលីក្នុងកិច្ចព្រមព្រៀងចំនួន 100 លានអឺរ៉ូ (ផោន 88m / $ 116m) ។ ក្លិប Juventus ត្រូវបង់ប្រាក់ 30 លានអឺរ៉ូក្នុងមួយឆ្នាំទៅកាន់ Ronaldo លើកុងត្រារហូតដល់ឆ្នាំ 2022។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Goal

    July 3, 2018
  • កីឡា

    ក្រុមជម្រើសជាតិស៊ុយអែតបានកក់កៅអីវគ្គ 8 ក្រុមចុងក្រោយហើយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី ស្របពេលស្វីសបញ្ចប់ការផ្សងព្រេងរបស់ខ្លួនត្រឹមវគ្គ 16 ក្រុមចុងក្រោយ។ មុននេះបន្ដិចក្រុមជម្រើសជាតិស៊ុយអែតបានបន្ដដំណើររបស់ពួកគេឆ្ពោះទៅរកវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីស្វីសត្រូវបានស៊ុយអែតបញ្ចប់ដំណើរត្រឹមលទ្ធផល ស៊ុយអែត 1-0 ស្វីស។ នៅក្នុងការប្រកួតរវាងក្រុមទាំងពីរក្នុងតង់ទី 1 គ្មានការសុតបញ្ចូលទីគ្នាទេ ប៉ុន្ដែចូលដល់តង់ទី 2 ក្រុមជម្រើសជាតិស៊ុយអែតបានសុតបញ្ចូលទីក្រុមជម្រើសជាតិស្វីសនាំមុខ 1-0 ដោយកីឡាករ Forsberg នៅនាទីទី 65 ហើយរក្សាលទ្ធផល 1-0 នេះដល់បញ្ចប់ការប្រកួតតែម្ដង។ គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិស៊ុយអែតធ្លាប់បង្ហាញខ្លួនក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA

    July 3, 2018
  • កីឡា

    ក្រុមម្ចាស់ការពារតំណែងជើងឯកដែលគេគ្រប់គ្នាគិតថានិអាចការពារជើងឯកបានប៉ុន្តែបានធ្លាក់ក្នុងវគ្គសន្សំពិន្ទុនៃពូល F។ យោងតាមក្រុម Sport Bild បានឱ្យដឹងថា FA នឹងទុកចិតនិងទទួលស្គាល់ពីភាពជោគជ័យរបស់គាត់ហើយផ្តល់ឱកាសឱ្យលោក Joachim Low ក្នុងការកសាងក្រុមជម្រើសជាតិឡើងវិញ។ លោក Joachim Low បានចុះហត្ថលេខាលើកិច្ចសន្យាជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់រហូតដល់ឆ្នាំ 2022។ នាយកក្រុមជម្រើសជាតិអាល្លឺម៉ង់បានលើកឡើងថា៖ “បន្ទាប់ពី 14 ឆ្នាំនៃការដឹកនាំរបស់លោក Low ប្រកបដោយជោគជ័យយើងត្រូវតែកសាងឡើងវិញហើយឥឡូវនេះយើងនឹងគិតអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការលេងបន្ថែមទៀត” ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Skysports

    July 3, 2018