Khmernote Media
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ នាវាដឹកអ្នកទេសចរណ៍នៅក្នុងប្រទេសថៃបានលិច បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់បាត់បង់ជីវិត និងជិត៦០នាក់ទៀតបានបាត់ខ្លួន ដោយច្រើនអ្នកនៅលើនាវានោះគឺជាអ្នកទេសចរណ៍ចិន ហើយហេតុការណ៍នេះបានកើតឡើងនៅជិតឆ្នេរសមុទ្រ Phuket។ អាជ្ញាធរនៅតំបន់ Phuket លោក Norapat Plodthong បានឲ្យដឹងជា មនុស្សចំនួន៩០នាក់ត្រូវបានជួយសង្គ្រោះ ហើយអ្នកបាត់ខ្លួនមានចំនួនសរុប៥៨នាក់។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅលើនាវានោះមានផ្ទុកមនុស្ស១០៥នាក់ ដែល៩៣នាក់ជាអ្នកទេសចរណ៍ និង១២នាក់ទៀតជាបុគ្គលិកបំរើការលើនាវា ហើយនាវានោះបានលិចតំបន់ Laem Mong ខាងកើតកោះ Hae កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ មន្ត្រីជំនាញបានអះអាងថា ក្រោយកើតមានហេតុការណ៍នេះ មានមនុស្ស១០នាក់បានស្លាប់បាត់បង់ជីវិត ហើយពេលនេះសមត្ថកិច្ចថៃកំពុងតែដុតដៃដុតជើងស្វែងករកអ្នកបាត់ខ្លួនទាំង៥៨នាក់ទៀត ចំពោះមូលហេតុនៃការលិចនាវាអាចបណ្តាលមកពីកត្តាអាកាសធាតុ ព្រោះមុនកើតហេតុមានខ្យល់បោកបក់ខ្លាំង៕ អត្ថបទ៖ ឌី

    July 6, 2018
  • កីឡា

    បន្ទាប់ពីខកខានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីអស់រយៈពេល 2 ថ្ងៃរួចមក រាត្រីនេះការប្រកួតវគ្គ 8 ក្រុមចុងក្រោយនឹងត្រលប់មកវិញហើយជាមួយនឹងគូរបើកឆាកគឺ បារាំង ត្រូវប៉ះជាមួយនឹង អ៊ុយរូហ្គាយ នៅវេលាម៉ោង 9 យប់។ រំលឹកមកអតីតកាលវិញ ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និង បារាំង ធ្លាប់មានប្រវតិ្តជួបគ្នា 5 ដងប៉ុន្ដែប្រវតិ្តធ្លាប់ជួបគ្នា 5 ដងនោះគឺ បារាំង មិនដែលយកឈ្នះ អ៊ុយរូហ្គាយ ទេគិតតាំងពីឆ្នាំ 2002 មក។ ជួបគ្នាលើកចុងក្រោយថ្ងៃទី 06/06/2013

    July 6, 2018
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងកាត់ទោសប្រហារជីវិតសមាជិកក្រុមសាសានាជ្រុលនិយម Aum Shinrikyo ចំនួន ៧នាក់ ដែលក្រុមនេះបានធ្វើការវាយប្រហារឧស្ម័នគីមីនៅក្នុងផ្លូវរថយន្តភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុងតូក្យូកាលពីឆ្នាំ ១៩៩៥។ ក្រុម Aum Shinrikyo មានមេដឹកនាំដែលមានឈ្មោះថា Shoko Asahara ហើយមេដឹកនាំរូបនេះត្រូវបានគេចាប់ដាក់គុកអស់រយៈពេល ២២ ឆ្នាំមកហើយ តែពេលនេះតុលារជប៉ុ​នបានសម្រេចកាត់ទោសប្រហារជីវិតមេដឹកនាំរូបនេះ នឹងសមាជិកសំខាន់ៗផ្សេងទៀតសរុបចំនួន ៧ នាក់ នៅក្នុងសប្តាហ៍នេះតែម្តង។ ដោយឡែកសមាជិកផ្សេងទៀតនៃក្រុមនេះ ត្រូវបានគេផ្តន្ទាទោសឲ្យជាប់គុករហូតដល់ថ្ងៃស្លាប់នៅក្នុងគុកតែម្តង។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ ១៩៩៥ ក្រុមសាសានាជ្រុលនិយម Aum Shinrikyo បានធ្វើការវាយប្រហារឧស្ម័នគីមីក្នុងផ្លូវរថយន្តភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុងតូក្យូ ដែលបានបង្កឲ្យមនុស្ស ២២

    July 6, 2018
  • PR

    នៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨,ក្រុមហ៊ុនសាមសុងបានធ្វើការប្រគល់ថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា ពីកម្មវិធី“Slow-mo Challenge’’ របស់Galaxy S9|S9+ដើម្បីចូលរួចចំណែកជួយដល់កុមារកម្ពុជាដែលទទួលការព្យាបាលពីមន្ទីពេទ្យនេះ។ ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីផ្តល់ឱកាសដល់អតិថិជនសាមសុងទាំងអស់ក្នុងការចូលរួចចំណែកផ្តល់វិភាគទានជូនដល់សង្គមនិងបង្ហាញពីសម្ថតភាពដ៏អស្ចារ្យរបស់កំពូលទូរស័ព្ទស្មាតហ្វូនគឺ Samsung Galaxy S9|S9+ ។លើសពីនេះទៅទៀតអតិថិជនដែលស្រឡាញ់ពេញចិត្តនឹងផលិតផលសាមសុង មិនត្រឹមតែបានរីករាយជាមួយនឹងមុខងាររបស់ទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បង្កើតបាននូវអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ហើយជាមួយគ្នានោះដែរ ពួកគាត់ក៏បានចូលរួមជួយដល់កុមារៗនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ កម្មវិធីនេះត្រូវបានប្រកាសឲ្យចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះហើយទទូលបានការចូលរួមចំនួន 110 វីដេអូ ហើយវីដេអូនីមួយៗក្រុមហ៊ុនបរិច្ចាកទឹកប្រាក់ចំនួន១០,០០០រៀលទៅមន្ទីរពេទ្យគន្ធបុប្ផា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបរិច្ចាក ទឹកប្រាក់ចំនួន 4,000,000រៀលបន្ថែមទៀតពីលើការបង្កើតវីដេអូនេះផងដែរ។នេះបើតាមប្រសាសន៏របស់លោក Seungho Choiអគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។ ដោយឡែកអ្នកដែលបានចូលរួមក្នុងការបង្កើតវីដេអូនេះក៏មានឱកាសឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB)

    July 6, 2018
  • អន្តរជាតិ

    អូស្ត្រាលី៖ អាកាសធាតុឡើងក្តៅខ្លាំងកំពុងបង្កបញ្ហាជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងរដ្ឋឃ្វីនលែនភាគខាងជើងប្រទេសអូស្រ្តាលី ហើយវាមិនមែនជាលើកទីមួយទេ ដែលតំបន់ខាងលើនេះជួបប្រទះនឹងបញ្ហាដូចនេះ ពោលគឺកន្លងមកបញ្ហាកើនឡើងកម្តៅនេះ​ធ្លាប់កើតរួចជាច្រើនដងមកហើយ។ បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលប្រជាពលរដ្ឋឃ្វីនលែនខាងជើងកំពុងជួបប្រទះនៅពេលនេះ គឺផ្លូវថ្នល់ក្រាលកៅស៊ូ Malanda Millaa Millaa ដែលនៅជិតតំបន់ Tarzali ត្រូវបានបិទ ដោយសារតែកៅស៊ូក្រាលថ្នល់នោះបានរលាយចេញជាតិកៅស៊ូ ធ្វើឲ្យស្វិតជាប់ពេញកង់រថយន្តប្រមាណ៦០គ្រឿងបាន និងមិនអាចធ្វើដំណើរបាន។ ប្រជាពលរដ្ឋភាគច្រើនត្រូវសម្ងំនៅក្នុងផ្ទះ មិនចង់ចេញក្រៅ ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ហើយប្រជាពលរដ្ឋចាស់ៗមួយចំនួនក៏ត្រូវមានជំងឺផងដែរ។ មកទល់នឹងពេលនេះអភិបាលរដ្ឋឃ្វីនលែន បានកំណត់បញ្ហានេះជាបញ្ហាអទិភាពសម្រាប់ក្រុមការងារជួយសង្គ្រោះឲ្យត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីជួយប្រជាពលរដ្ឋឲ្យបានទាន់ពេល ក្នុងករណីគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ abc  

    July 6, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple មានគម្រោងប្រកាសចេញលក់ iPhone របស់ខ្លួនដល់ទៅ 3ម៉ូដែលឯណោះសម្រាប់ឆ្នាំ2018 នេះ ហើយម៉ូដែលទាំង3 ត្រូវបានគេជឿថានឹងក្បាលឆកទាំងអស់ ជាមួយនឹងចលនាបញ្ជាដូចគ្នាទៅនឹង iPhone X នាពេលបច្ចុប្បន្នដែរ។ ទាក់ទងទៅនឹងកាលបរិច្ឆេតចេញលក់អាចនឹងត្រូវបានធ្វើឡើងនាខែកញ្ញា ខាងមុខនេះ ជាមួយនឹងជម្រើស iPhone 3ម៉ូដែលគឺ iPhone 9, iPhone X (2018) និង iPhone 9 Plus។ លោកអ្នកប្រាកដជាចង់ដឹងហើយពីតម្លៃរបស់ iPhone ទាំង3 ហើយខាងក្រោមនេះ គឺជាការប៉ាន់ស្មានតម្លៃដែលយើងទើបតែទទួលបានក្នុងពេលថ្មីៗនេះ។ – iPhone

    July 6, 2018
  • បច្ចេកវិទ្យា

    មិនមែនតែ Nikon ទេ ឥឡូវនេះយើងទទួលបានពត៌មានថ្មីថា ក្រុមហ៊ុន Canon កំពុងរៀបគម្រោងណែនាំទាក់ទងទៅនឹងកាមេរ៉ា Mirrorless ស៊េរីថ្មីពីរម៉ូដែល ដែលមានភ្ជាប់មកជាមួយនឹង Sensor Full Frame ដូចគ្នាទៅនឹងត្រកូល ESO ស៊េរីខ្ពស់ៗដែរ។ យោងតាមគេហទំព័រ Canon Rumors បានលើកឡើងថា ក្រុមហ៊ុន Canon នឹងធ្វើការដាក់លក់នូវកាមេរ៉ាប្រភេទ Mirrorless តែមាន Sensor Full Frame ឲ្យបានមុនពាក់កណ្ដាលឆ្នាំ2019។ មិនខុសអីក្រុមហ៊ុន Nikon ទេ ពោលគឺកាមេរ៉ាថ្មីនេះនឹងមានទំហំ Megapixel

    July 6, 2018
  • អន្តរជាតិ

    អ្នកមុជទឹកសញ្ជាតិអង់គ្លេសលោក Robert Harper ដែលជាអ្នកមុជទឹកដំបូងគេអាចរកឃើញកន្លែងជាប់ខ្លួនកុមារថៃទាំង ១២ នាក់ និងគ្រូបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នំនោះ ទទួលបានលិខិតថ្លែងអំណរគុណជាផ្លូវការមួយពីអាជ្ញាធរថៃ។ ខិលិតថ្លែងអំណរគុណដែលមានចុះហត្ថលេខាដោយលោក Weerasak Kowsurat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃនេះ បានធ្វើការកោតសរសើរផ្តោតសំខាន់ទៅលើការប្រើប្រាស់វិជ្ជាជីវៈរបស់លោក Robert Harper ក្នុងការជួយសេវាសាធារណៈមកកាន់ប្រជាជនថៃ។ លោករដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមទៀតថា ការស្ម័គ្រចិត្តជួយរបស់លោក Robert Harper នេះ គឺបានបង្ហាញនូវសេចក្តីថ្លៃថ្លូ និងកិត្តិយសរបស់រូបគាត់ផ្ទាល់យ៉ាងខ្លាំងតែម្តង។ ក្រៅតែពីរដ្ឋាភិបាលថៃ ក៏មានដែរក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃទូទៅ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណជាខ្លាំង ចំពោះការស្ម័គ្រចិត្តជួយរបស់អ្នកមុជទឹកអង់គ្លេសរូបនេះមកកាន់ប្រជាជនថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    July 6, 2018
  • PR

    ហាងនំដូហ្វណាត់និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ទូទាំងពិភពលោក នឹងប្រារពកម្មវិធីមួយដ៏អស្ចារ្យដែលហៅថា “ទិវាសូកូឡាពិភពលោក” World Chocolate Day។ ទិវានេះ នឹងប្រារព្ធលើទ្វីបទាំង៦លើពិភពលោកនាំមកនូវនំដូហ្វណាត់សូកូឡាថ្មី ដែលមានរសជាតិដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក សម្រាប់តែការលក់មួយថ្ងៃប៉ុណ្ណោះ ក្នុងថ្ងៃដូចគ្នា គឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។ ការបង្កើតឡើងនូវគំនិតដ៏មហិមានៃការផ្សំរវាងនំដូហ្វណាត់រសជាតិដើម និងស្ករសូកូឡា បានបង្កើតជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយទៀត សម្រាប់អតិថិជនដែលចូលចិត្តនំដូហ្វណាត់ និងស្ករសូកូឡា។ អតិថិជននៅប្រទេសកម្ពុជា ក៏ដូចជាអតិថិជនស្ថិតនៅលើផែនដីទាំងមូល អាចរាប់ថយក្រោយនូវទិវាសូកូឡាពិភពលោក ដែលនឹងមកដល់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងចុងសប្ដាហ៍នេះ។ លោក ងន សាំង

    July 6, 2018
  • សង្គម

    កាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសឲ្យបេក្ខជន ​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ អាច​ទៅ​ទទួល​យក​សញ្ញាបត្រ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗនេះនៅតាម​​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​សាមីរៀងៗខ្លួន ដែលការទទួកយកសញ្ញាបត្រនេះ មិនមានការយកកំរៃអ្វីនោះទេ៕ អត្ថបទ៖ សេម

    July 6, 2018