- Khmernote Media
- អន្តរជាតិ
ចិន៖ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ពេលនេះចិនបានដើរទៅមុខជំហ៊ានទៀតហើយការក្នុងការប្រើប្រាស់បច្ចេកវិទ្យាលើការដាំដុះដំណាំកសិកម្ម។ បច្ចេកវិទ្យាសម្រាប់ការដាំដុះថ្មីនេះត្រូវបានគេហៅថា Sanan Sino-Science ដែលអនុញ្ញាតឲ្យគេអាចធ្វើការដាំដុះបន្លែនៅក្នុងអគារបានយ៉ាងល្អ ដូចការដាំដុះនៅតាមកសិដ្ឋានធម្មតាអីចឹង។ ក្រុមហ៊ុនដែលបានវិនិយោគលើគម្រោងបច្ចេកវិទ្យាកសិកម្មនេះ មានផ្ទៃដីដាំដុះសរុបចំនួន ៥,០០០ ម៉ែត្រការ៉េ ក្នុងអគារមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Fujian ភាគខាងជើងប្រទេសចិន។ បើតាមតំណាងរបស់ក្រុមហ៊ុនមួយនេះបានប្រាប់ឲ្យដឹងថា បច្ចេកវិទ្យាថ្មីនឹងអនុញ្ញាតឲ្យគេធ្វើការដាំដុះបានលឿន និងប្រមូលទិន្នផលបានច្រើនក្នុងផ្ទៃដីតូច ព្រោះគេអាចដាំដំណាំនៅពីលើគ្នាបានជាច្រើនជាន់ថ្នាក់។ ចំពោះរយៈពេលនៃការប្រមូលផលវិញ គឺគេអាចប្រមូលផលបានក្នុងរយៈពេល១៨ថ្ងៃ សម្រាប់បន្លែខ្នាតតូច តែសម្រាប់បន្លែខ្នាតធំអាចប្រើពេលដល់ ៣៣ ទៅ ៣៥ ថ្ងៃ។ ចំពោះទិន្នផលសរុបវិញគេអាចប្រមូលបានចន្លោះពី ៣,០០០ តោន ទៅ ៣,៥០០ តោន
July 11, 2018 - អន្តរជាតិ
ជាទូទៅយើងតែងសង្កេតឃើញថា គេប្រើប្រាស់អំបោសរោមសត្វ ឬអ្នកខ្លះនិយមហៅថា អំបោសស្លាបមាន់ សម្រាប់បោស សម្អាតធូលីនៅលើវត្ថុផ្សេងៗ ហើយជាពិសេសគឺបោសសម្អាតគ្រឿងសង្ហារឹម។ យ៉ាងណាក្តី នៅក្នុងប្រទេសចិនឯនោះវិញ អំបោសប្រភេទនេះមិនត្រឹមតែត្រូវបានគេប្រើសម្រាប់បោសសម្អាតប៉ុណ្ណោះទេ តែឪពុកម្តាយជាច្រើនបានប្រើប្រាស់វាសម្រាប់ វាយកូនៗរហូតសកម្មភាពនេះបានក្លាយទៅជាវប្បធម៌នៅក្នុងគ្រួសារចិនភាគច្រើនផងដែរ។ អ្នកដឹងទេថា តើអំបោសរោមសត្វនេះមានប្រវត្តិយ៉ាងណា? ហេតុអ្វីបានជាគ្រួសារចិនប្រើប្រាស់វាសម្រាប់វាយ (ជាការដាក់ទណ្ឌកម្ម) កូនៗរបស់ពួកគាត់? បើយោងតាមសារព័ត៌មាន Nextshark បានធ្វើការចុះផ្សាយថា អំបោសរោមសត្វមានប្រភពដើមមកពីប្រទេសចិន ហើយវាត្រូវបានគេបង្កើតឡើងនៅជំនាន់រាជវង្សសៀរ (Xia Dynasty)។ អ្នកបង្កើតអំបោសនេះដំបូងគឺលោក Little Kang ហើយមូលហេតុដែលជំរុញឲ្យគាត់បង្កើតអំបោសនេះគឺបានកើតឡើង ក្រោយពេលដែលគាត់បានឃើញបក្សីម្យ៉ាង ដែលមានឈ្មោះថា Pheasant បានរងរបួសដើរតាមផ្លូវ ហើយខណៈនោះនៅតាមផ្លូវ ដែលបក្សីនោះបានដើរគឺមានលក្ខណៈស្អាតល្អដូចជាមានការបោសសម្អាតអីចឹង។
July 11, 2018 - កីឡា
បារាំង៖ អ្នកគាំទ្រក្រុមជម្រើសជាតិបារាំងរាប់រយនាក់បាននាំគ្នាអបអរសារទរជ័យជំនះរបស់បារាំងទៅលើក្រុមជម្រើសជាតិប៊ែលហ្ស៊ិកក្នុងវគ្គពាក់ផ្ដាច់ព្រ័ត្រជ្រុលពេេកបង្កទៅជាហឹង្សានិងការរត់ជាន់គ្នាដែលនាំឲ្យមនុស្សចំនួន 27 នាក់រងរបួស។ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថាការរត់ជាន់គ្នានេះបានកើតឡើងនៅពេលដែលអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបារាំងបាញ់កាំជ្រួចអបអរសារទរចូលហ្វូងមនុស្សមុនការអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ឧបទ្ទេវហេតុរត់ជាន់គ្នានេះកើតឡើងនៅក្នុងទីក្រុង Nice ប្រទេសបារាំង។ មនុស្ស 27 នាក់ដែលរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានោះគឺដោយសារតែអំបែងកញ្ជក់និងស្នាមជាំដែលកើតឡើងដោយសារតែរត់ដួល។ ក្នុងវីដេអូមួយដែលគេថតបាននៅក្នុងហេតុការណ៍រត់ជាន់គ្នានោះ ក៏មានហឹង្សាមួយកើតឡើងផងដែររវាងអ្នកគាំទ្រក្រុមជម្រើសជាតិបារាំងនិងប៉ូលីសផងដែរ។ ប៉ុន្ដែប៉ូលីសបាន គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិបារាំងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី ខណៈដែលបារាំងកំពុងរង់ចាំក្រូអាត ឫក៏អង់គ្លេសដែលត្រូវឡើងទៅប៉ះជាមួយនឹងពួកគេនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ បុត្រ ប្រភព៖ Channelnewsasia
July 11, 2018 - កីឡា
រាត្រីដ៏អស្ចារ្យកាលពីយប់មិញនេះ បារាំងបានបន្ដបេសកម្មរបស់ខ្លួនឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សី បន្ទាប់ពីបារាំងបំបាក់ក្រុមបិសាចក្រហមប៊ែលហ្ស៊ិកដោយលទ្ធផល 1-0។ ក្រោមការដឹកនាំរបស់លោក Didier Deschamps នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ក្រុមមាន់គកបារាំងមិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងណាឡើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីគិតតាំងពីវគ្គចែកពូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ការឈ្នះរបស់បារាំងទៅលើប៊ែលហ្ស៊ិកដោយលទ្ធផល 1-0 នេះបានធ្វើឲ្យបារាំងបន្ដក្ដីស្រមៃរបស់ខ្លួនឆ្ពោះទៅរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកទី 2 បន្ទាប់ពីបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកដំបូងនៅក្នុងឆ្នាំ
July 11, 2018 - អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏សាហាវរបស់ជប៉ុនបានកើនឡើងដល់១៧៩នាក់ហើយ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃពុធនេះ។ ប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះនោតែបន្ត បន្ទាប់ពីទឹកជំនន់ និងការបាក់ដី ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ហើយមនុស្សជាច្រើននៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្ដាលឲ្យមានទឹកជំនន់ និងការបាក់ដីនៅភាគខាងលិចនៃប្រទេសជប៉ុនកាលពីសប្ដាហ៍មុន ហើយបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យអស់មិនចេះតិច។ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សចំនួន៦៧នាក់កំពុងបាត់ខ្លួននៅឡើយ។ នៅក្នុងទីក្រុង Kurashiki ទឹកជំនន់បានហ៊ុមព័ទ្ធស្រុកឃុំនៅទីនោះទាំងមូលតែម្តង ធ្វើឲ្យប្រជាពលរដ្ឋត្រូវបង្ខំចិត្តឡើងទៅលើដំបូលផ្ទះ ដើម្បីរងចាំក្រុមសង្គ្រោះមកជួយ។ ចំណែកឯក្រុមជួយសង្គ្រោះវិញ បានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីរកមើលអ្នកនៅមានជីវិត ឬមានជនណារងរបួស ដោយសារតែគ្រោះធម្មជាតិនេះ៕ អត្ថបទ៖ ឌី ប្រភព៖ channelnewsasia
July 11, 2018 - អន្តរជាតិ
ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook កំពុងទទួលរងនូវការិះគន់ជាខ្លាំង ចំពោះបច្ចេកវិទ្យាស្កេនមុខរបស់អ្នកប្រើប្រាស់ ដ៏ចម្រូងចម្រាស់របស់ខ្លួន។ តំណាងក្រុមហ៊ុន Facebook បានធ្វើការអះអាងថា បច្ចេកវិទ្យាស្កេនមុខរបស់អ្នកប្រើប្រាស់នេះ គឺអាចការពារសុវត្ថិភាពគណនីរបស់អ្នកប្រើប្រាស់យ៉ាងល្អ ព្រោះថាមានតែម្ចាស់គណនីពិតប្រាកដទេទើបអាចចូលទៅប្រើប្រាស់គណនីរបស់ខ្លួនបាន ពោលគឺគ្មានអ្នកណាអាចលួចចូលទៅប្រើប្រាស់គណនីនោះបានទេ។ សូមបញ្ជាក់ថា បច្ចេកវិទ្យាស្កេនមុខរបស់អ្នកប្រើប្រាស់នេះ គឺមានន័យថាអ្នកប្រើប្រាស់ទាំងអស់បានផ្តល់ទន្និន័យផ្ទាល់ខ្លួនជាក់លាក់ ១០០% របស់ខ្លួនឲ្យទៅក្រុមហ៊ុន Facebook។ កត្តានេះហើយ ទើបក្រុមអ្នកការពារសិទ្ធឯកជនភាពរបស់បុគ្គលបានលើកឡើងថា បច្ចេកវិទ្យាបច្ចេកវិទ្យាស្កេនមុខអ្នកប្រើប្រាស់នេះ បានបំពានលើលិទ្ធឯកជនភាពរបស់អ្នកប្រើប្រាស់ជាខ្លាំង បំពានត្រង់ថាអ្នកប្រើប្រាស់ទាំងអស់បានយកទន្និន័យជាក់លាក់របស់ខ្លួនទៅផ្ញើរនៅក្រុមហ៊ុន Facebook ហើយក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះអាចយកទន្និន័យរបស់អ្នកប្រើប្រាស់ទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗបានយ៉ាងងាយស្រួល ប្រសិនបើពួកគេចង់នោះ។ មកទល់នឹងពេលនេះរឿងរ៉ាវចម្រូងសម្រាសមួយនេះ នៅតែជាប្រធានបទក្តៅសម្រាប់ការជជែកដេញដោរគ្នានៅឡើយទេ ហើយដំណោះស្រាយដ៏សមស្របមួយក៏នៅមិនទាន់គេរកឃើញដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
July 11, 2018 - កីឡា
នៅយប់ទាបភ្លឺថ្ងៃទី 12 នេះក្រុមខ្លាំងដែលមកពីទ្វីបអឺរ៉ុបទាំងពីរគឺក្រុមជម្រើសជាតិអង់គ្លេសនិងក្រូអាតត្រូវបន្ដភារៈកិច្ចរបស់ខ្លួនលើសមរភូមិវាលស្មៅបៃតងដើម្បីស្វែងរកក្រុមជម្រើសជាតិដែលត្រូវបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ នៅក្នុងរាត្រីថ្ងៃទី 11 ឈានចូល 12 ទាបភ្លឺវេលាម៉ោង 1:00 រំលងអាធ្រាត្រក្រុមជម្រើសជាតិអង់គ្លេសនឹងរង់ចាំទទួលស្វារគមន៍ក្រុមជម្រើសជាតិក្រូអាតនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនេះនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Luzhniki ដែលអាចផ្ទុុកអ្នកចូលរួមទស្សនាដល់ទៅ 81,000 នាក់។ ប្រវតិ្តជូរចត់របស់ក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបទាំងពីរនេះធ្លាប់ប៉ះគ្នាចំនួន 7 ដងគឺអង់គ្លេសឈ្នះ 3 ស្មើ 2 និងចាញ់ 2។ ជំនួបប៉ះគ្នា 5 ដងចុងក្រោយគឺអង់គ្លេសឈ្នះ 3
July 11, 2018 - អន្តរជាតិ
ទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook គឺលោក Mark Zuckerberg បានឡើងខ្ពស់ផុតទ្រព្យសម្បត្តិរបស់លោកមហាសេដ្ឋី Warren Buffett និងបានជំរុញឲ្យលោក Mark Zuckerberg ក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោកវិញម្តង បើគិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន។ លោក Mark Zuckerberg បច្ចុប្បន្នមានទ្រព្យសម្បតិ្តចំនួន ៨១,៦ ពាន់លានដុល្លារ បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងចំនួន ៨,៨ ពាន់លានបន្ថែមទៀតនៅសប្តាហ៍នេះ។ ហើយបើគិតមកទល់នឹងពេលកំពូលមហាសេដ្ឋីទាំង៣របស់ពិភពលោកគឺមានលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon, លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និងលោក
July 11, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ១០៥K ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ៦៨K និងនៅលើផ្លូវ១១០ ចាប់ពីផ្លូវលេខ ១០៥ ដល់ផ្លូវ ១១៣K ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅយប់នេះ ដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី៕ អត្ថបទ៖ សេម
July 11, 2018 - កីឡា
មុននេះបន្ដិចក្លឹបអធិរាជសរ Real Madrid បានប្រកាសពីការចាកចេញពីរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទៅកាន់ក្លឹបសេះបង្កង់ Juventus ជាផ្លូវការ បន្ទាប់ពីក្លឹបទាំង 2 បានព្រមព្រៀងគ្នាលើតម្លៃផ្ទេររបស់កំពូលខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ 105លានអឺរ៉ូ។ នៅព្រឹកថ្ងៃអង្គារនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានយល់ព្រមចុះហត្ថលេខាចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus ជាមួយនឹងកុងត្រារយៈពេល 4 ឆ្នាំដែលក្នុងមួយឆ្នាំខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះទទួលបាន 30លានអឺរ៉ូ ពីក្លឹបសេះបង្កង់ Juventus លើប្រាក់ឈ្នួលពលកម្ម។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលអស់រយៈពេល 9 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដោយបង្ហាញខ្លួនឲ្យក្លឹបអធិរាជសរ
July 11, 2018









