- Khmernote Media
- កីឡា
កាលពីម្សិលមិញនេះក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាផ្ទេរខ្សែការពារ Clement Lenglet ពីក្លឹប Sevilla ក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។ ខ្សែការពារសញ្ជាតិបារាំង Clement Lenglet បានយល់ព្រមចុះហត្ថលេខាផ្ទេរពីក្លឹប Sevilla មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងកុងត្រារយៈពេល 5 ឆ្នាំដែលកុងត្រារបស់ខ្សែការពាររូបនេះនឹងបញ្ចប់នៅក្នុងឆ្នាំ 2023 ហើយតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែការពាររូបនេះគឺមានតម្លៃដ៏ទៅ 300លានអឺរ៉ូ។ មុនពេលក្លឹបអ្នកមានបុណ្យ Barcelona ចុះហត្ថលេខាទិញខ្សែការពាររូបនេះ ក្លឹបបិសាចក្រហម Manchester United ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែការពាររូបនេះដែរ ប៉ុន្ដែការប៉ុនប៉ុងរបស់ Manchester United ត្រូវបរាជ័យបន្ទាប់ពីខ្សែការពារសញ្ជាតិបារាំងរូបនេះសម្រេចចិត្តផ្ទេរមកកាន់ Barcelona។ ខ្សែការពារ Clement Lenglet
July 13, 2018 - អន្តរជាតិ
ថៃ៖ បន្ទាប់ពីក្រុមក្មេងៗកីឡាកបាល់ទាត់ថៃទាំង១២នាក់ រួមជាមួយនឹងគ្រូបង្វឹកម្នាក់ ត្រូវបានគេជួយសង្គ្រោះចេញពីរូងភ្នំ Tham Luang ប្រទេសថៃដោយសុវត្ថិភាពរួចហើយនោះ ពេលនេះតំបន់រូងភ្នំមួយនេះកំពុងតែស្ថិតក្នុងការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាច្រើននាក់នៅជុំវិញពិភពលោក។ ដោយភាពល្បីល្បាញរបស់រូងភ្នំនេះទើបធ្វើឲ្យរដ្ឋាភិបាលថៃបានសម្រេចជាផ្លូវការថា នឹងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍តែម្តង។ បើតាមគម្រោងរបស់គេអាជ្ញាធរថៃ គេនឹងរៀបចំរូងភ្នំនេះឲ្យក្លាយទៅជាសារៈមន្ទីរ សម្រាប់បង្ហាញពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។ សារៈមន្ទីរនេះនឹងមានការសម្តែងដោយផ្ទាល់ដោយពីក្រុមអ្នកជំនាញអំពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗ និងសម្តែងនូវសកម្មភាពលំបាកផ្សេងៗ ដែលបានកើតឡើងជាក់ស្តែងនៅក្នុងរូងភ្នំនោះ។ យ៉ាងណាក្តី មកទល់នឹងពេលលោកនាយរដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន គេកំពុងសិក្សាអំពីប្រព័ន្ធសុវត្ថិភាពទាំងនៅខាងក្នុង និងនៅខាងក្រៅរូងភ្នំឲ្យបានច្បាស់លាស់សិន ដើម្បីធានាសុវត្ថិភាព ១០០ % របស់ភ្ញៀវទេសចរណ៍៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
July 13, 2018 - អន្តរជាតិ
ស្លាក “ហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទនៅតាមស្ថានីយប្រេងឥន្ទនៈ” គឺជាបំរាម ដែលយើងតែងតែឃើញនៅគ្រប់ស្ថានីយ។ ហើយការតេទូរស័ព្ទ និយាយទូរស័ព្ទ ឬចុចសារនៅលើទូរស័ព្ទ ត្រូវបានគេហាមប្រាមដាច់ខាតនៅតាមស្ថានីយប្រេងឥន្ទនៈនីមួយ។ យោងតាមរយៈវីដេអូខាងក្រោមនេះ ឪពុកម្តាយបានឲ្យកូនៗរបស់ខ្លួនចុចទូរស័ព្ទលេងនៅក្នុងឡាន នៅឯស្ថានីយចាក់ហ្គាស។ ដោយសារតែវិទ្យុសកម្មរបស់ទូរស័ព្ទ បានធ្វើឲ្យកើតមានការផ្ទុះ បណ្តាលឲ្យបុរសជាឪពុកប៉ើងសន្លប់ស្តូកស្តឹងតែម្តង ចំណែកឯស្ត្រីជាប្រពន្ធ និងកូន គេមិនបានដឹងច្បាស់ពីស្ថានភាពរបស់ពួកគេឡើយ។ វិទ្យុសកម្មភាពនៅក្នុងទូរស័ព្ទអាចបង្កឲ្យកើតមានជាអណ្តាតភ្លើង ហើយបង្កឲ្យមានការឆាបឆេះនៅតាមកន្លែង ដែលងាយបង្កគ្រោះថ្នាក់ដូចជាស្ថានីយប្រេងឥន្ទនៈជាដើម ហើយមនុស្សភាគច្រើនតែងតែព្រងើយកន្តើយមិនខ្វល់ពីការហាមប្រាមនៃការប្រើប្រាស់ទូរស័ព្ទ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ឡើយ។ សង្ឃឹមថា បងប្អូនបានទស្សនាវីដេអូនេះហើយ និងចងចាំទុកជាមេរៀន៖ អត្ថបទ៖ ឌី ប្រភព៖ feedytv
July 13, 2018 - អន្តរជាតិ
ក្រុមអ្នកវេជ្ជសាស្ត្រជំនាញបានព្រមានពីជំងឺថ្មីមួយទៀត ដែលអាចឆ្លងតាមការរួមភេទប្រភេទ ហើយវាអាចរាតត្បាតជុំវិញពិភពលោក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើនរណាម្នាក់បានកើតជំងឺនេះ។ មេរោគជំងឺនេះ ត្រូវបានក្រុមអ្នកវេជ្ជសាស្រ្តហៅថា Mycoplasma genitalium (MG) ដែលជាបាក់តេរីម្យ៉ាងឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានតាមរយៈការរួមភេទដោយមិនបានការពារត្រឹមត្រូវ។ ជាទូទៅជំងឺប្រភេទថ្មីនេះ មិនបានបង្ហាញរោគសញ្ញាអ្វីជាក់លាក់នោះទេ នៅពេលដែលអ្នកណាម្នាក់ទើបនឹងបានឆ្លងនូវមេរោគនេះ។ យ៉ាងណាក្តី នៅពេលវាវិវឌ្ឍន៍ទៅដល់ដំណាក់កាលធ្ងន់ធ្ងរ វានឹងបង្កឲ្យមានបញ្ហាមួយចំនួនដូចជា៖ + សម្រាប់មនុស្សប្រុស៖ ឈឺចាប់ពេលបត់ជើងតូច ឈឺចាប់លើប្រដាប់ភេទ និងមានទឹកហូរចេញពីលឹង្គយ៉ាងច្រើន។ + សម្រាប់មនុស្សស្រី៖ រលាកសរីរាង្គបន្តពូជ (ស្បូន និងកស្បូន) រលាកអាងត្រគៀក ហូរឈាមតាមប្រដាប់ភេទ និងក្តៅខ្លួនខ្លាំងជាដើម។ ដើម្បីការពារខ្លួនពីជំងឺខាងលើនេះ សម្រាប់អ្នកមានដៃគូរួមភេទច្រើនត្រូវការពារខ្លួនឲ្យបានត្រឹមត្រូវក្នុងពេលរួមភេទម្តងៗ ហើយក្នុងករណីដែលលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា៕ អត្ថបទ៖
July 13, 2018 - អន្តរជាតិ
របស់ប្រើប្រាស់របស់យើងសព្វថ្ងៃតែងតែមានមុខងារ និងតួនាទីជាច្រើន ដែលយើងនឹកស្មានមិនដល់។ ក្នុងនោះមានរបស់ខ្លះដែលយើងតែងសង្កេតឃើញរាល់ថ្ងៃ ហើយវាពិតជាមានប្រយោជន៍ដែលគ្រប់គ្នាស្មានមិនដល់។ ទាំងនេះជាមុខងារខ្លីៗ ដែលយើងគួរតែយល់ដឹង៖ ១.ទំពក់នៅក្រោយអាវសឺមិ៖ ទំពក់នៅក្រោយអាវសឺមិនេះគឺមានតួនាទី ៣ យ៉ាង ទី១ សម្រាប់ថ្ពក់អាវ ទី២ សម្រាប់ចង់ថ្ពក់ជាមួយក.អាវឲ្យនៅនឹងល្អ និងទី៣ គឺសម្រាប់បញ្ជាក់ទៅនារីៗថា បុរសម្នាក់នេះនៅលីវ ហើយប្រសិនបើទំពក់មួយនេះត្រូវបានកាត់ចេញនោះបានន័យថា បុរសម្នាក់នោះមានគូរួចហើយ។២. ដុំជាប់នឹងឆ្នាំងសាកភ្លើង៖ ជាការពិតណាស់ គ្រប់ខ្សែសាកភ្លើងកុំព្យូរទ័រយួរដៃទាំងអស់ យើងតែងសង្កេតឃើញដុំខ្មៅមួយជាប់ជានិច្ច។ តាមការពិត ដុំពណ៌ខ្មៅមួយនេះត្រូវបានហៅថា ferrite bead ដែលជាវត្ថុបង្កសម្លេងឆ្លង និងជាការដាស់តឿន គ្រប់ពេលដែលមានទូរស័ព្ទមកជិត ឬទាក់ទងនឹងកុំព្យូរទ័រយួរដៃរបស់អ្នក វាតែងបង្កើតជាសម្លេងកុងប្លែកៗ។ ៣.រន្ធតូចជាប់បង្អួចយន្តហោះ៖ រន្ធតូចមួយនេះគឺបង្កើតឡើងសម្រាប់គោលបំនង២ ទី១ គឺសម្រាប់ទ្រទ្រង់នឹងសម្ពាធខ្យល់រវាងខាងក្នុង
July 13, 2018 - អន្តរជាតិ
ប្រទេសអូស្រ្តាលីបានបោះជំហ៊ានទៅមុខមួយកម្រិតទាក់ទងនឹងឥទ្ធិពលលិខិតឆ្លងដែនរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ នេះ ដោយបានឡើងទៅ ចំណាត់ថ្នាក់លេខ ៤ ជាប្រទេស ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៤ នេះ អ្នកកាន់លិខិតឆ្លងដែនអូស្រ្តាលីទាំងអស់អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៨៣ នៅលើពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ និងមានតែប្រទេសចំនួនតែ ៤២ ប៉ុណ្ណោះ ដែលទាមទាទិដ្ឋាការពីអ្នកកាន់លិខិតឆ្លងដែនអូស្រ្តាលីនោះ។ ខាងក្រោមនេះជា ចំណាត់ថ្នាក់ទាំង ១០ នៃប្រទេសមួយចំនួនដែលមានលិខិតឆ្លងដែនមានមានឥទ្ធិពលនៅលើពិភពលោក៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
July 13, 2018 - អន្តរជាតិ
ចិន៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ត្រូវបានមន្ត្រីគយប្រចាំច្រកព្រំដែនចូលទៅកាន់ចិនដីគោកចាប់ខ្លួន បន្ទាប់ពីគេបានរកឃើញថា ក្មេងប្រុសរូបនេះបានព្យាយាមរត់ពន្ធទូរស័ព្ទដៃ iPhone X ចំនួន៤០គ្រឿងខុសច្បាប់ពីក្រុងម៉ាកាវចូលទៅកាន់ចិនដីគោក។ បើតាមមន្ត្រីគយ ដែលបានបង្ក្រាបករណីនេះបានឲ្យដឹងថា ក្មេងតូចរូបនេះមានឈ្មោះថា លី ហើយរូបគេបានលាក់ទូរស័ព្ទចំនួន ១៤ គ្រឿងនៅលើដងខ្លួន និង២៦គ្រឿងផ្សេងទៀតនៅក្នុងកាតាបស្ពាយរបស់គ ហើយបើគិតជាទឹកប្រាក់ទូរស័ព្ទទាំងអស់នោះមានតម្លៃប្រមាណជា ៥៦,៨០០ដុល្លារ។ បើតាមចម្លើយសារភាពរបស់ក្មេងប្រុសរូបនេះបានឲ្យដឹងថា ការពិតគម្រោងរត់ពន្ធទូរស័ព្ទនេះគឺជាគំនិតរបស់ម្តាយគេ ដោយម្តាយគេបានរៀបចំទូរស័ព្ទនោះលើខ្លួនរបស់គេ និងដាក់ក្នុងការតាបស្ពាយរបស់គេ ហើយពេលនេះម្តាយរបស់គេបានទៅដល់ចិនដីគោកបាត់ទៅហើយ។ នៅមុខប៉ូលិស កុមារតូចមិនព្រមប្រាប់ទេថា ម្តាយរបស់គេលាក់ខ្លួននៅកន្លែងណានោះទេ ព្រោះគេខ្លាចប៉ូលិសទៅចាប់ម្តាយរបស់គេដាក់គុក។ យ៉ាងណាក៏ដោយ បន្តិចក្រោយមកខាងមន្ត្រីប៉ូលិសបានបើកការស៊ើបអង្កេត និងអាចឈានទៅរកឃើញកន្លែងដែលម្តាយរបស់លាក់ខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
July 12, 2018 - កីឡា
ក្លិប Real Madrid គឺជាក្លិបដែលមានចំនួនអ្នក Follow ច្រើនជាងគេក្នុងចំណោមក្លិបបាល់ទាត់នៅលើបណ្តាញសង្គម Instagram។ ប៉ុន្តែព័ត៌មានដែលធ្វើឲពិភពលោកភ្ញាក់ផ្អើលគឺជាការចាកចេញរបស់ Ronaldo ទៅកាន់ Juventus បានធ្វើឲចំនួនអ្នក Follow របស់ក្លិប Real Madrid ធ្លាក់ចុះយ៉ាងខ្លាំងពី ១០២លានមកត្រឹម ៦០.៦លាន ក្នុងរយៈពេលពីរថ្ងៃ។ គួរបញ្ជាក់ថា Cristiano Ronaldo បានផ្ទេរមកកាន់ក្លិប Juventus ក្នុងតំលៃ ១០៥លានអ៊ឺរ៉ូនិងទទួលបានប្រាក់ពលកម្មក្នុងមួយឆ្នាំ ៣០លាន។ អត្ថបទ៖ ប៊ុនហួរ
July 12, 2018 - កីឡា
ក្រុមជម្រើសជាតិក្រូអាតត្រូវបានគេចាត់ទុកគឺជាក្រុមខ្លាំងមួយប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទោះបីជាក្រុមជម្រើសជាតិមួយនេះមានបទពិសោធន៍តិចតូចនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ក៏ដោយ។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភភលោក FIFA World Cup នៅរុស្សីឆ្នាំ 2018 ក្រុមជម្រើសជាតិក្រូអាតបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះអង់គ្លេសកាលពីយប់មិញដោយលទ្ធផល 2-1។ ប្រវតិ្តរបស់ក្រូអាតឡើងមកលេងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នេះបានតែចំនួន 5 ដងតែប៉ុណ្ណោះគិតទាំងឆ្នាំនេះ។ វត្តមានដំបូងដែលក្រូអាតបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup គឺនៅក្នុងឆ្នាំ 1998 ជាពេលដែលក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក
July 12, 2018 - អន្តរជាតិ
បើយោងតាមធនាគារពិភពលោកបានបង្ហាញថា គិតមកទល់នឹងពេលនេះប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសបារាំងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៦ នៅលើពិភពលោកហើយ។ ពេលនេះផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាបានកើនដល់ ២.៥៩៧ លានលានដុល្លារ ខណៈដែលផលិតផលក្នុងស្រុកសរុបរបស់បារាំងមានត្រឹមតែ ២.៥៨២ លានលានដុល្លារ។ យ៉ាងណាក្តី ដោយសារតែឥណ្ឌាមានប្រជាជនច្រើនគឺ ១.៣ ពាន់លាននាក់នោះ វាបានធ្វើឲ្យ GDP ឬប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនឥណ្ឌាម្នាក់ៗនៅតិចជាង GDP របស់ប្រជាជនបារាំងរហូតដល់ទៅ ២០ ដងឯណោះ។ បើតាមតួលេខដែលបង្ហាញដោយធនាគារពិភពលោកដដែលនេះបានបង្ហាញថា GDP របស់ប្រជាជនឥណ្ឌាម្នាក់ៗមានត្រឹមតែ ១,៩៤០ ដុល្លារប៉ុណ្ណោះ ខណៈដែល GDP របស់ប្រជាជនបារាំងមានដល់ទៅ ៣៩,៧២០ ដុល្លារ។ ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ប្រទេសមហាអំណាចទាំង ១០ នៅលើពិភពលោក៖
July 12, 2018









