Khmernote Media
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ប្រជាជនឥណ្ឌូនេស៊ីនៅក្នុងភូមិមួយបាននាំគ្នាទៅកាប់សម្លាប់សត្វក្រពើប្រមាណជិត៣០០ក្បាល ដើម្បីជាការសងសឹងដល់បុរសម្នាក់ ដែលត្រូវបានសត្វក្រពើទាំងនោះនាំគ្នាហែកស៊ីទាំងរស់ ខណៈបុរសនោះដើរទៅរកស្មៅឲ្យគោតែម្នាក់ឯង។ បើតាមសំដីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុបុរសជាអ្នកភូមិម្នាក់អាយុ៤៨ឆ្នាំ បានដើរទៅរកស្មៅគោរដូចធម្មតា តែគាត់មិនបានដឹងថា តំបន់ដែលគាត់ទៅរកស្មៅគោនោះ​មានសត្វក្រពើច្រើនយ៉ាងនេះទេ ហើយដោយហេតុថាគាត់មិនបានដឹងរឿងដូចនេះហើយ ទើបគាត់មិនបានប្រុងប្រយ័ត្ន និងត្រូវសត្វក្រពើនាំគ្នាហែកគាត់ស៊ីតែម្តង។ នៅពេលបុរសជនរងគ្រោះត្រូវសត្វក្រពើហែកស៊ីនោះ មានគេឃើញហេតុការណ៍នេះដែរ តែគេមិនអាចជួយសង្គ្រោះគាត់នោះទេ ដ្បិតសត្វក្រពើវាច្រើនពេក។ សូមបញ្ជាក់ថា សត្វក្រពើទាំងនោះត្រូវបានគេចិញ្ចឹមនៅក្នុងកសិដ្ឋានមួយ តែម្ចាស់កសិដ្ឋានបានសាង សង់កសិដ្ឋាននៅក្បែរផ្ទះប្រជាពលរដ្ឋពេល និងមិនបានការពារក្រពើទាំងនោះឲ្យបានត្រឹមត្រូវនោះទេ ទើបករណីអកុសលខាងលើនេះបានកើតឡើង។ ដោយខឹងនឹងម្ចាស់កសិដ្ឋានផង និងចង់សងសឹងសត្វក្រពើទាំងនោះផង ទើបអ្នកភូមិនាំគ្នាយកកាំបិត ផ្គាក់ ពូថៅ ដំបង ប៉ែល ទៅវាយ និងកាប់សម្លាប់សត្វក្រពើទាំងនោះងាប់គ្មានសល់។ មកទល់នឹងពេលនេះ ខាងប៉ូលិសកំពុងដោះស្រាយករណីនេះ

    July 17, 2018
  • PR

    កាលពីថ្ងៃអាទិត្យ ទី15 ខែកក្កដា ឆ្នាំ2018 កន្លងទៅនេះ បុរី ទេសចរណ៍ ខេត្តសៀមរាប បានប្រារព្ឋកម្មវិធី «ទិញផ្ទះមានសំណាង» ដែលកម្មវិធីនេះបានផ្តើម និងបញ្ចប់ដោយជោគជ័យ ជាមួយនឹងវត្តមាននៃការចូលរួមយ៉ាងកុះករពីសំណាក់អតិថិជនចាស់ និងថ្មី ។ កម្មវិធីនេះបានប្រារព្ឋឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត ថ្លែងអំណរគុណ និងដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នារវាងក្រុមហ៊ុន និងអតិថិជនទាំងអស់ដែលបានគាំទ្រ និងទិញផ្ទះក្នុងគម្រោងទី3 និងទី4 ដែលជាប្រភេទផ្ទះវីឡាទោល និងវីឡាភ្លោះ ។ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ក្រុមហ៊ុនបានរកឃើញនូវអតិថិជនដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំរថយន្ត Mazda 2 សេរីឆ្នាំ2018 ដែលជាម្ចាស់ផ្ទះវីឡាទោល ស្ថិតក្នុងគម្រោងទី4 និងមានចុងសន្លឹកឆ្នោតលេខ 0000180

    July 17, 2018
  • អន្តរជាតិ

    ខេត្តព្រះសីហនុ- នៅវេលាម៉ោង៥ និង៣០ព្រឹកថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត១០៦,១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិតមួយម៉ែត្រ។ មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបានបិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ៕

    July 17, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ បុរសម្នាក់កំពុងរងនូវការរិះគន់ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌា បន្ទាប់ពីគាត់បានទៅថតរូប Selfie ជាមួយនឹងជនរងគ្រោះថ្នាក់ចរារចណ៍ជាច្រើននាក់ ដែលកំពុងតែដេកស្លាប់នៅលើដងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្នុងក្រុង Barmer ប្រទេសឥណ្ឌា ដែលបានបង្កឡើងដោយរថយន្តក្រុងដឹកក្មេងសិស្សសាលាមួយ ទៅបុកជាមួយនឹងអ្នកដំណើរបីនាក់ជិះលើម៉ូតូមួយរួមគ្នា។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះជិះម៉ូតូទាំង៣នាក់បានដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម័ជាទីបំផុត។ អ្វីដែលធ្វើឲ្យមហាជនហួចចិត្ត និងផ្ទុះការរិះគន់នោះ គឺមានបុរសម្នាក់ទៅថតរូបភាព Selfie ជាមួយនឹងជនរងគ្រោះទាំង៣នាក់នោះ ហើយយកទៅបង្ហោះក្នុងបណ្តាញសង្គម ធ្វើជារឿងលេងសើចទៅវិញ។ ក្រោយផ្ទុះការិះគន់លើបុរសខាងលើ ពេលនេះអាជ្ញាធរឥណ្ឌាកំពុងស្វែងរកអត្តសញ្ញាណ និងកន្លែងស្នាក់នៅពិតប្រាកដរបស់បុរសម្នាក់នេះហើយ ដើម្បីហៅគាត់មកធ្វើការអប់រំ៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror

    July 16, 2018
  • បច្ចេកវិទ្យា

    មួយរយៈចុងក្រោយនេះ គេសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីឈ្មោះរបស់ចិន គឺក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូនថ្មីៗជាច្រើន ដោយថែមទាំងមានសហការជាមួយក្រុមហ៊ុនផលិតរថយន្តថែមទៀតផង ដើម្បីរចនាស្មាតហ្វូនឡើងជាក់ស្តែងដូចជា Huawei Mate 10 Porsche Edition ជាដើម។ ហើយនាពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយថា ក្រុមហ៊ុន Huawei កំពុងតែសម្ងំផលិតស្មាតហ្វូនថ្មី ដោយសហការជាមួយក្រុមហ៊ុន Rolls Royce ថែមទៀតផង ហើយស្មាតហ្វូនោះមានឈ្មោះថា Honor Note 10 Rolls Royce Edition ដោយការផលិតមានចំនួនកំណត់។ តាមរយៈព័ត៌មានលេចធ្លាយនោះ បង្ហាញឲ្យឃើញថា ស្មាតហ្វូនថ្មីរបស់ Huawei

    July 16, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាបបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលនឹងបង្កឲ្យទឹកទន្លេមេគង្គនៅប្រទេសកម្ពុជាហក់ឡើងនៅកំឡុង ២-៣ថ្ងៃខាងមុខនេះ ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ។ ក្រសួងឲ្យបានណែនាំឲ្យបងប្អូនរស់នៅខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ឲ្យរួសរាន់ប្រមូលកសិផលរបស់ខ្លួនឲ្យបានទាន់ពេលវេលាផងដែរ៕ អត្ថបទ៖ សេម

    July 16, 2018
  • កីឡា

    ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេ ដែលរកបាននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup សរុបចំនួន 265,000 ផោន (ប្រហែល 350,000 ដុល្លារ) ទៅកាន់អង្គការកុមារកំព្រាមួយ ដើម្បីជួយទ្រទ្រង់ទៅដល់ក្មេងៗកំព្រាទាំងនោះ។ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយប្រាប់ទៅកាន់អ្នកសារពត៌មានថា៖ ប្រាក់ដែលគេរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំនេះ រូបគេនឹងបរិច្ចាគទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ព្រោះរូបគេលេងបាល់ គឺមិនមែនដើម្បីលុយឡើយ។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះក្នុងមួយប្រកួតខ្សែប្រយុទ្ធ Kylian Mbappe

    July 16, 2018
  • បច្ចេកវិទ្យា

    ចិន៖ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ចិនបានប្រើប្រាស់កម្មវិធីទំនើបៗជាច្រើនក្នុងកម្មវិធីសិក្សា​ តួយ៉ាងសាលារៀន មួយនៅក្នុងប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខសិស្ស ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពរបស់សិស្សនៅ ក្នុងថ្នាក់រៀន។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានប្រើប្រាស់នៅក្នុងវិទ្យាល័យ Hangzhou ក្នុង​ទីក្រុង Hangzhou ប្រទេសចិន។ បច្ចេកវិទ្យានេះ នឹងអនុញ្ញាតឲ្យគេអាចស្កេនមុខរបស់សិស្សរៀងរាល់៣០វិនាទីម្តង ហើយការស្កេនមុខនេះ គេនឹងអាចដឹងពីអារម្មណ៍របស់សិស្សក្នុងថ្នាក់រៀនថា តើពួកគេ សប្បាយ, ខឹង, កើតទុក ច្រលំ ឬក៏ភ័យខ្លាច និងអាចកំណត់ថា ​ពួកគេយល់ពីអ្វីដែលគ្រូកំពុងពន្យល់ឬអត់ជាដើម។ ក្រៅតែពីមើលដឹងពីអារម្មណ៍របស់សិស្ស បច្ចេកវិទ្យាក៏អនុញ្ញាតឲ្យគេបានត្រួតពិនិត្យពីសកម្មភាពផ្សេងៗរបស់សិស្សផងដែរ ដូចការសរសេរ ការអាន ការលើកដៃឆ្លើយសំនួរ និងការដេកលើតុជាដើម។ បើទោះជាបច្ចេកវិទ្យាថ្មីនេះ បានផ្តល់ភាពងាយស្រួលដល់សាលារៀន និងគ្រូប្រចាំថ្នាក់ក៏ពិតមែន តែបចេ្ចកវិទ្យានេះក៏ទទួលរងនូវការរិះគន់ដែរ

    July 16, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Kylian Mbappé ដែលជាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់បារាំងត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បានជ្រើសរើសយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះក្លាយជាកំពូលខ្សែប្រយុទ្ធវ័យក្មេងដែលល្អជាងគេប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ។ ខ្សែប្រយុទ្ធ Kylian Mbappé គឺជាស្នូលដ៏សំខាន់ដ៏បារាំងដែលជួយឲ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ខ្សែប្រយុទ្ធ Kylian Mbappé បានសុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិបារាំងបានចំនួន 4 គ្រាប់។ ប្រវតិ្តរបស់ខ្សែប្រយុទ្ធ Kylian Mbappé បានធំធាត់ឡើងនៅក្នុងគ្រួសារដែលមានឪពុកជាកីឡាករនិងជាគ្រូងបង្វឹកបាល់ទាត់។ ខ្សែប្រយុទ្ធ Kylian Mbappé បានរស់នៅជាមួយនឹងបាល់ទាត់តាំងតែពីរូបគេនៅពីកុមារភាពមកម្លេះ។ Mbappé ចូលចិត្តលេងនិងហ្វឹកហាត់បាល់ទាត់តាំងពីរូបគេនៅក្មេង។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានដើមកំណើតមកពីប្រទេសកាមេរ៉ូន។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះកាលពីកុមារត្រូវបានគេជឿជាក់ថារូបគេមានទេពកោសល្យខ្ពសជាមួយនឹងបាល់ទាត់ជាជាងក្មេងៗដទៃ។ ក្នុងអាយុ

    July 16, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៧៥០រៀល។ តម្លៃនេះនៅថេរដដែលបើធៀបនឹងតារាងតម្លៃការពី១៥ថ្ងៃមុន៕ អត្ថបទ៖ សេម

    July 16, 2018