សង្គម
២-៣ថ្ងៃទៀតទឹកទន្លេមេគង្គនឹងហក់ឡើង បងប្អូនរស់នៅអមទន្លេសូមប្រយ័ត្ន
BY Khmernote Media
July 16, 2018
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាបបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលនឹងបង្កឲ្យទឹកទន្លេមេគង្គនៅប្រទេសកម្ពុជាហក់ឡើងនៅកំឡុង ២-៣ថ្ងៃខាងមុខនេះ ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ។
ក្រសួងឲ្យបានណែនាំឲ្យបងប្អូនរស់នៅខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ឲ្យរួសរាន់ប្រមូលកសិផលរបស់ខ្លួនឲ្យបានទាន់ពេលវេលាផងដែរ៕

អត្ថបទ៖ សេម