- Khmernote Media
- អន្តរជាតិ
នារីសព្វថ្ងៃនេះតែងតែមានការបារម្ភចំពោះការតុបតែងមុខរបស់ខ្លួន ដោយពួកគេមិនដឹងថាត្រូវដាក់ពណ៌អ្វី រឺលេងស្ទាយបែបណាដើម្បីទទួលបាននូវភាពស្រស់ស្អាតព្រមគ្នារវាងគូល័រភ្នែក និងពណ៌បបូរមាត់។ អ្នកអស់បារម្ភទៀតហើយ ខាងក្រោមនេះគឺជារបៀបណែនាំនៃការលាបពណ៌ក្រែមបបូរមាត់ និងគូល័រភ្នែកយ៉ាងណាដើម្បីឲ្យស៊ីគ្នាស្អាតតាមបែបធម្មជាតិដែលនារីគ្រប់រូបប្រាថ្នាចង់បាន៕ អត្ថបទ៖ សៃ ប្រភព៖ gangbeauty
July 27, 2018 - អន្តរជាតិ
រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរីនឹងបញ្ជូនកងកម្លាំងការពារស៊ីវិលសឹង្ហបុរី ហៅកាត់ថា SCDF (The Singapore Civil Defence Force) ទៅកាន់ប្រទេសឡាវ ដើម្បីជួយធ្វើអន្តគមន៍ក្នុងគ្រោះថ្នាក់បាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរីបានឲ្យដឹងថា ក្រុម SCDF នឹងនាំយកឧបករណ៍ចម្រោះទឹកស្អាត ទឹកស្អាតសម្រាប់ញ៉ាំបានស្រាប់ ថ្នាំពេទ្យ តង់ និងទូកពោងជាច្រើន ដើម្បីយកទៅជួយប្រជាជនឡាវដែលកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ជំនន់ទឹក ដែលបានកើតឡើង ក្រោយពីទំនប់វារីអគ្គិសនីបានបាក់។ ក្រៅតែពីបញ្ជូនក្រុមជួយសង្គ្រោះខាងលើ រដ្ឋាភិបាលសឹង្ហបុរីក៏បានបរិច្ចាគប្រាក់ចំនួន ១០០,០០០ ដុល្លារ តាមរយៈកាកបាតក្រហមសឹង្ហបុរី ដើម្បីជួយដល់រដ្ឋាភិបាលឡាវក្នុងការដោះស្រាយបញ្ហានានាក្នុងគ្រោះថ្នាក់នេះផងដែរ។ សូមបញ្ជាក់ថា របាយការណ៍ចុងក្រោយបានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់ ២៦ នាក់ និងបាត់ខ្លួន ១៣១
July 27, 2018 - អន្តរជាតិ
នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសនូវែលសេឡង់បានចោទប្រកាន់ថា ប្រទេសអូស្ត្រាលីបានចម្លងរូងទង់ជាតិខ្លួនយកទៅប្រើប្រាស់ និងបានប្រាប់ទៅកាន់អូស្រា្តលីថា គួរតែច្នៃរូបទង់ជាតិដោយខ្លួនឯង។ ការចោទប្រកាន់ខាងលើនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសនូវែលសេឡង់ ដែលទើបនឹងឡើងកាន់តំណែងជំនួសលោកស្ត្រីនាយករដ្ឋមន្ត្រីចាស់ Jacinda Ardern ខណៈដែលលោកស្ត្រីកំពុងសម្រាលកូន។ បើយើងពិនិត្យមើលទង់ជាតិនៃប្រទេសទាំងពីរនេះ ពិតជាមានលក្ខណៈស្រដៀងគ្នាមែន គឺមានរូបស្រដៀងគ្នា ហើយខុសគ្នាតែពណ៌ ទំហំផ្កាយ និងទីទាំងផ្កាយតែបន្ដិចប៉ុណ្ណោះ។ បើក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ គេអាចដឹងថាទង់ជាតិនៃប្រទេសនូវែលសេឡង់ត្រូវបានបង្កើត និងទទួលស្គាល់នៅក្នុងឆ្នាំ ១៩០២ ខណៈដែលទង់ជាតិនៃប្រទេសអូស្រ្តាលីត្រូវបានបង្កើត និងទទួលស្គាល់នៅក្នុងឆ្នាំ ១៩៥៤។ យ៉ាងណាក្តី មកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណាពីខាងភាគីអូស្រ្តាលីនៅឡើយទេ៕ ទង់ជាតិប្រទេសនូវែលសេឡង់ ទង់ជាតិប្រទេសអូស្រ្តាលី អត្ថបទ៖ ភក្តី ប្រភព៖ CNN
July 26, 2018 - បច្ចេកវិទ្យា
ជាធម្មតាអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ប្រាកដជាធ្លាប់ធ្វើធ្លាក់ទូរស័ព្ទដៃរបស់ខ្លួន ហើយអាចនឹងឈានដល់ការបែកកញ្ចក់អេក្រង់ថែមទៀតផង។ ដោយសារតែមើលឃើញបញ្ហានេះ ក្រុមហ៊ុន Samsung បានធ្វើការផលិតកញ្ចក់អេក្រង់ថ្មីមួយ ដែលមិនចេះបាក់បែកឡើយ។ កញ្ចក់អេក្រង់ថ្មីរបស់ក្រុមហ៊ុន Samsung គឺជាប្រភេទបន្ទះអេក្រង់ OLED ដែលអាចពុតកាច់បាន ដោយមិនខ្លាចបែកឡើយ។ ប្រភេទកញ្ចក់អេក្រង់ថ្មីនេះ មិនមែនក្រាលដោយកញ្ចក់ឡើយ គឺក្រាលដោយផ្លាស្ទិច ដែលអាចពុត ឬកាច់បាន ហើយកញ្ចក់អេក្រង់នេះមានទំងន់ស្រាល និងធន់ ស្រដៀងគ្នាទៅនឹងកញ្ចក់ដែរ នេះបើតាមការអះអាងរបស់លោក Hojung Kim អ្នកគ្រប់គ្រងទូទៅនៃក្រុមទំនាក់ទំនងក្រុមហ៊ុន Samsung ។ កញ្ចក់អេក្រង់ថ្មីនេះឆ្លងកាត់ការធ្វើតេស្តសាកល្បងទំលាក់ពីកំពស់ 1.2 ម៉ែត្រ និងកំពស់ 1.8 ម៉ែត្រ ដោយមិនមានខូចខាតអ្វីឡើយ
July 26, 2018 - កីឡា
Zlatan Ibrahimovic បាននិយាយពីការសោកស្តាយចំពោះការមិនបានចូលរួមជាមួយក្រុម Manchester United កាលពីមុននៅក្នុងអាជីពរបស់គាត់ដោយបញ្ជាក់ថាអ្នកគាំទ្រនឹងបានឃើញ “តោផ្សេងទៀត” កំឡុងពេលរបស់គាត់នៅក្លឹប Manutd។ “ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះក្រុមអ្នកគាំទ្រប្រសិនបើពួកគេឃើញលេងកាលពីខ្ញុំវ័យក្មេងពួកគេនឹងបានឃើញសត្វតោខុសគ្នា។ សម្រាប់ក្របខ័ណ្ឌ Premier League វិញវានឹងមានគ្រោះថ្នាក់ដូចជាខ្ញុំនឹងស៊ីពួកគេជាអាហារពេលព្រឹកប៉ុន្តែខ្ញុំបានយកពួកគេធ្វើជាអាហារថ្ងៃត្រង់ជំនួសវិញ”។ Ibrahimovic ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងប្រវត្ដិសាស្ដ្រស៊ុយអ៊ែតបានចំណាយពេលវេលាដ៏ល្អបំផុតចំនួនពីររដូវកាលនៅទឹកដី Old Trafford បន្ទាប់ពីការមកដល់របស់គាត់នៅឆ្នាំ 2016 ពីក្លិប Paris Saint Germain ហើយបានជួយឱ្យបិសាចក្រហមឈ្នះពានរង្វាន់ EFL Cup ក្នុងឆ្នាំដំបូងរបស់គាត់ផងដែរ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Goal
July 26, 2018 - អន្តរជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា គិតមកដល់ម៉ោង ១ រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២.០៦ ម៉ែត្រហើយ លើសកម្រិតប្រកាសអាសន្ន (កម្រិតប្រកាសអាសន្ន ១១.៥០ម៉ែត្រ)។ ពេលនេះបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់
July 26, 2018 - អន្តរជាតិ
កូរ៉េខាងត្បូងដែលជាដៃគូសាងសង់ទំនប់វារីអគ្គីសនី Xe-Namnoy ក្នុងប្រទេសឡាវ ដែលបាក់ និងបង្កឲ្យមានប្រជាជនឡាវជា ច្រើននាក់ស្លាប់ និងបាត់ខ្លួននោះបានឲ្យដឹងថា តាមការពិតគេបានពិនិត្យឃើញទំនប់មួយនេះរងនូវការខូចខាតផ្នែកខាងលើ រយៈពេល២៤ម៉ោងមុនពេលវាបាក់ទាំងស្រុង តែគេមិនអាចជួលជុលវាបានទាន់ពេលវេលា ព្រោះតែមានភ្លៀងធ្លាក់ខ្លាំងពេក។ ទំនប់វារីអគ្គីសនី មួយនេះត្រូវបានសាងសងឡើងដោយក្រុមហ៊ុន SK Engineering & Construction របស់កូរ៉េខាងត្បូងក្នុងតម្លៃ ១.២ ពាន់លានដុល្លារ និងបានបញ្ចប់ការសាងសង់កាលពីដើមឆ្នាំ ២០១៨ នេះ។ បើតាមភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅម៉ោង ៩ យប់ មុនពេលកើតហេតុមួយថ្ងៃ គេបានពិនិត្យឃើញថា ផ្នែកខាងលើរបស់ទំបន់នេះរងនូវការខូចខាត ហើយផ្នែកខ្លះក៏បានហូរដាច់តាមកម្លាំងទឹកដែរ។ បន្ទាប់ពីបានឃើញស្ថានភាពនេះ ភាគីខាងកូរ៉េខាងត្បូងក៏បានជូនដំណឹងទៅភាគីឡាវ និងបានស្នើសុំក្រុមជំនាញឲ្យមកជួសជុល
July 26, 2018 - កីឡាខ្សែបម្រើ Shaqiri ជឿជាក់ថា Liverpool អាចនឹងឈ្នះពានរង្វាន់ UEFA Champion League នៅក្នុងរដូវកាលថ្មីនេះ
ខ្សែបម្រើស្លាបចំណូលថ្មីរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri ជឿជាក់ថា Liverpool មានលទ្ធភាពខ្ពស់ក្នុងការឈានទៅរកការឈ្នះពានរង្វាន់ UEFA Champion League នៅក្នុងរដូវកាលថ្មីនេះ។ ក្ដីស្រមៃក្នុងការឈ្នះពានរង្វាន់ UEFA Champion របស់ក្លឹបហង្សក្រហម Liverpool ត្រូវរលាយបាត់កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីក្លឹបហង្សក្រហម Liverpool ត្រូវទទួលរងបរាជ័យក្រោមថ្វីជើង Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champion League។ ខ្សែបម្រើ Xherdan Shaqiri គឺជាកីឡាករចំណូលថ្មីរបស់ក្លឹបហង្សក្រហម Liverpool ហើយរូបគេទើបតែផ្ទេរពីក្លឹប Stoke
July 26, 2018 - កីឡា
កាលពីដើមសប្ដាហ៍នេះខ្សែបម្រើ Mesut Ozil បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះទទួលរងការរិះគន់និងរើសអើសពូជសាសន៍ពីសំណាក់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់។ ខ្សែបម្រើ Mesut Ozil ត្រូវបានប្រជាជនអាឡឺម៉ង់រិះគន់និងជេរស្ដីបន្ទោសរូបគេខ្លាំងនៅពេលដែល Ozil ថតរូបជាមួយនឹងប្រធានាធីបតីរបស់ទួរគីលោក Recep Tayyip Erdogan កាលពីខែឧសភាកន្លងទៅ។ បន្ទាប់ពីការប្រកួតចូលនិវិត្តន៍របស់កីឡាករ Mesut Ozil លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal បាននិយាយថា៖ យើងនឹងជួយគាត់ឲ្យមានអារម្មណ៍ល្អហើយនិងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ជាមួយយើង។ Ozil តែងតែទទួលបានការគោរពពីពួកយើងនៅទីនេះ។ ហើយពួកយើងនឹងជួយឲ្យ Ozil គិតថា Arsenal គឺជាផ្ទះរបស់គាត់៕ បុត្រ ប្រភព៖
July 26, 2018 - អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់បានកាត់ប្រដាប់ភេទមិត្តភក្តិខ្លួន និងបានបោះវាឲ្យឆ្កែស៊ី បន្ទាប់ពីគាត់ខឹងនឹងមិត្តភក្តិរូបនោះព្យាយាមចាប់ រំលោភប្រពន្ធរបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Ratchaburi ភាគខាងលិចក្រុងបាំងកក ប្រទេសថៃ។ បុរសជាជនរងគ្រោះមានឈ្មោះថា Suwit Tipjantha អាយុ៣៩ឆ្នាំ ចំណែកឯបុរសជាអ្នកបង្កហេតុមានឈ្មោះថា Permsak Petprasert អាយុ៥០ឆ្នាំ ហើយប្រពន្ធរបស់គាត់មានអាយុ៥២ឆ្នាំ។ មុនពេលកើតហេតុ បុរសជាជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាទៅផឹកស្រានៅផ្ទះរបស់បុរសជាអ្នកបង្កហេតុ។ ក្រោយពីបុរសទាំងបីនាក់ផឹកស្រាមួយសន្ទុះមក ស្រាក៏បានអស់ ហើយខណៈនោះបុរសជាអ្នកបង្កហេតុ និងមិត្តភក្តិម្នាក់ទៀតបានទៅទិញស្រាថែម ដោយទុកឲ្យបុរសជាជនរងគ្រោះនៅចាំផ្ទះ។ ដោយឃើញឱកាសល្អ និងស្រវឹងផងនោះ បុរសជាជនរងគ្រោះបានព្យាយាមចាប់រំលោភប្រពន្ធរបស់មិត្តភក្តិខ្លួន តែចៃដន្យអីអ្នក ដែលទៅទិញស្រាក៏ត្រលប់មកវិញទាន់ពេល ហើយក៏យកកាំបិតកាត់ប្រដាប់ភេទបុរសជនរងគ្រោះចោលតែម្តង។ ពេលនេះបុរស
July 26, 2018









