Khmernote Media
  • កីឡា

    WWE បានប្រគល់ពានរង្វាន់កិត្តិយសដល់ក្រុម Real Madrid សម្រាប់សមិទ្ធផលរបស់ក្រុមនេះអស់រយៈពេលជាច្រើនឆ្នាំ។ វិរៈបុរស WWE លោក Paul ‘Triple H’ Michael Levesque ដែលធ្លាប់បានប្រគល់ពានរង្វាន់ដល់ក្រុមនិងអត្តពលិកល្បីៗដូចជា ក្លឹប Chelsea ក្លឹប Manchester City កីឡាករនី Serena Williams និងកីឡាករនី Boca បាននិយាយថា: «ក្រោយពីឈ្នះពាន Champions League បីដងវាជាពេលវេលាសម្រាប់ក្រុម Real Madrid អបអរដូចជាជើងឯក WWE Champion

    August 1, 2018
  • បច្ចេកវិទ្យា

    តាមរយៈ iOS 12 beta 5 ដែលទើបនឹងទទួលបានការអភិវឌ្ឍកាលពីពេលថ្មីៗនេះ អាចឲ្យយើងសន្មត់បានថា ក្រុមហ៊ុន Apple កំពុងមានគម្រោងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវការដាក់ស៊ីមបានពីរសម្រាប់ម៉ូដែលកំពូលប្រចាំឆ្នាំ iPhone X Plus។ ទាក់ទងទៅនឹងពត៌មាននេះគឺធ្លាប់ត្រូវបានលើកឡើងម្ដងរួចមកហើយដោយលោក Ming-Chi Kuo តាំងពីខែវិច្ឆកា ឆ្នាំ2017 មកម្លេះ។ ជាមួយ dual-SIM ដែលនឹងត្រូវបានបំពាក់លើ iPhone កំពូលឆ្នាំ2018 នឹងអាចដំណើរការបានទាំងពីរតែម្ដង ពោលគឺមិនតម្រូវឲ្យអ្នកដោះចុះ ដោះឡើងឡើយ។ ជាការពិតណាស់ ស៊ីមពីរគឺពិតជាសំខាន់ ហើយប្រទេសជាច្រើនលើពិភពលោកដូចជា នីហ្សេរីយ៉ា ប្រេស៊ីល និងអេហ្ស៊ីប គឺមានតម្រូវការស្មាតហ្វូនស៊ីមពីរខ្លាំង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple

    August 1, 2018
  • អន្តរជាតិ

    អាមេរិក៖ បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិប​តីអាមេរិក Donald Trump គ្រោងនឹងដំឡើងពន្ធលើទំនិញរបស់ចិន ដែលនាំមកលក់នៅអាមេរិកពី ១០% ឡើងទៅ ២៥% ហើយទំហំនៃទំនិញរបស់ចិននោះបើគិតជាទឹកប្រាក់គឺមានចំនួន ២០០ ពាន់លានដុល្លារ។ កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិកបានអនុវត្តការគណនាអត្រាពន្ធខាងលើទំនិញរបស់ចិន ដែលមានទំហំទឹកប្រាក់ ៣៤ ពាន់លានដុល្លាររួចម្តងមកហើយ ហើយនៅក្នុងសប្តាហ៍នេះការគិតថ្លៃពន្ធដដែលនេះលើទំនិញ ដែលមានទំហំទឹកប្រាក់ ១៦ ពាន់លានដុល្លារនឹងត្រូវគេធ្វើបន្ថែមទៀត។ ប្រភេទទំនិញដែលចិននាំចូលទៅអាមេរិកនោះរួមមាន ផ្លែឈើ បន្លែ កាបូបដៃ ទូរទឹកកក អាវភ្លៀវ ស្រោមដៃសម្រាប់លេងបាល់ (baseball) និងទំនិញផ្សេងៗជាច្រើនទៀត។ សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា

    August 1, 2018
  • បច្ចេកវិទ្យា

    សត្វសុនកមួយក្បាលដែលមានឈ្មោះថា Bonnie បាននឹងកំពុងក្លាយជាតារាដ៏ល្បីល្បាញមួយរូបលើបណ្ដាញអ៊ីនថឺណេតក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានលួចពាំកាមេរ៉ា Go Pro ដែលកំពុងថតហើយរត់បណ្ដាលឲ្យជាប់សកម្មភាពទាំងស្រុង។ ដោយឡែក កាលពីពេលថ្មីៗនេះវីដេអូនៃសកម្មភាពរត់របស់សត្វឆ្កែនោះត្រូវបានចែករំលែកជាសាធារណៈហើយ ឯមនុស្សជាច្រើនពិតជាមានការចាប់អារម្មណ៍ និងហួសចិត្តជាខ្លាំង។ ត្រឡប់ទៅកាន់ឆ្នាំ2016 វិញ Bonnie បានពាំទម្រកាមេរ៉ាដែលមាន Go Pro ម៉ូដែល Hero3 នៅលើនោះ។ ម្ចាស់របស់សត្វឆ្កែកំហូចនោះមានឈ្មោះថា Carmen Michelle ហើយស្របពេលជាមួយគ្នានោះ កាមេរ៉ាដែលកំពុង Record ស្រាប់ ក៏បានចាប់យកសកម្មភាពទាំងស្រុងបន្ទាប់ពីវាព្យាយាមរត់គេចពីស្វាមីរបស់ Michelle។ តាមរយៈវីដេអូគឺដូចជាកំប្លែកម៉្យាង និងប្រៀបដូចទៅនឹងឈុតឆាកដេញគ្នាក្នុងខ្សែភាពយន្ដអញ្ចឹង។ គួរបញ្ជាក់ផងដែរថា វីដេអូនេះទទួលបានភាពល្បីល្បាញសារជាថ្មីម្ដងទៀត បន្ទាប់ពី

    August 1, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានយកឈ្នះក្រុមហ៊ុន Apple លើការលក់ស្មាតហ្វូនបានច្រើនបំផុតប្រចាំត្រីមាសទី2 ឆ្នាំ2018។ ដោយឡែក ចំនួនស្មាតហ្វូនសរុបដែលក្រុមហ៊ុននេះបានលក់ចេញគឺប្រមាណជាខ្ទង់ 54លានគ្រឿង ដែលនេះគឺជាការកើនឡើងរហូតដល់ 41ភាគរយឯណោះ បើធៀបទៅនឹងឆ្នាំមុន។   ទាក់ទងទៅនឹងកូនសោរមាសដែលធ្វើឲ្យក្រុមហ៊ុន Huawei ទទួលបានជោគជ័យខ្លាំងបែបនេះ ក៏ដោយសារការចេញលក់នូវកំពូលស្មាតហ្វូន P20 និងការចូលរួមចំណែករបស់ស្មាតហ្វូនត្រកូល Honor ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung នៅតែឈរនៅលំដាប់លេខ1 សម្រាប់ត្រីមាសទី2 នេះ ប៉ុន្ដែការលក់ហាក់ដូចជាធ្លាក់ចុះ 8ភាគរយវិញ ពោលគឺស្មាតហ្វូនត្រឹម 73លានគ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ចេញ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple

    August 1, 2018
  • អន្តរជាតិ

    បុរសជាចារកម្មម្នាក់ត្រូវបានតុលាការវៀតណាមចាប់ខ្លួន និងសម្រេចផ្ដន្ទាទោសឲ្យជាប់គុករយៈពេ ៩ឆ្នាំ ដោយចោទប្រកាន់ថា បានទម្លាយការសម្ងាត់របស់រដ្ឋ។ ចារកម្មរូបមានឈ្មោះថា Phan Van Anh Vu ត្រូវបានគេចាប់ខ្លួនតាំងពីខែមករា មកម្លេះនៅក្នុងប្រទេសសិង្ហបុរី។ ក្នុងពេលចាប់ខ្លួននោះគេបានរកឃើញថា គាត់បានកាន់កាប់លិខិតឆ្លងដែនចំនួន២ ដែលក្នុងនោះមួយក្លែងក្លាយនិងមួយទៀតជារបស់ពិត។ បើតាមមេធាវីរបស់ចារក​​ម្មខាងលើបានឲ្យដឹងថា គាត់មានបំណង់ទៅប្រទេសអាឡឺម៉ង់ ដើម្បីប្រាប់ព័ត៌មានលំអិតអំពីអតីតអគ្គនាយកក្រុមហ៊ុនប្រេង ជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសអាឡឺម៉ង់ និងបាននាំខ្លួនមកកាន់ប្រទេសវៀតណាម ពាក់ព័ន្ធនឹងបញ្ហាពុករលួយ។ យ៉ាងណាក្តី តុលាការវៀតណាមមិនបានបង្ហាញជាសាធារណៈ និងលំអិតថា រឿងសម្ងាត់របស់រដ្ឋ ដែលចារកម្មរូបនេះបានទម្លាយនោះជារឿងអ្វីឲ្យប្រាកដនោះទេ។ សូមបញ្ជាក់ថា រៀតណាមជាប្រទេស ដែលអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះបុគ្គលណា ដែលទម្លាយកិច្ចការងារសម្ងាត់របស់រដ្ឋ ហើយអ្នកដែលបានប្រព្រឹត្តខុសច្បាប់ប្រភេទនេះត្រូវទទួលទោសធ្ងន់ធ្ងរទៀតផង៕ អត្ថបទ៖ ភក្តី

    August 1, 2018
  • សង្គម

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយ ដែលមានលក្ខណៈកាន់តែងាយស្រួលសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញអោយឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលា និងមិនមានការកកស្ទះចរាចរណ៍ផងដែរ។ ទន្ទឹមនឹងនោះផងដែរ ដើម្បីជៀសវាងហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ មុនពេលជិះនាវាដឹកអ្នកដំណើរសាធារណៈ បងប្អូនប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវតែដឹងពីគន្លឹះសុវត្ថិភាពមួយចំនួនទាំងនេះ។ ចង់ដឹងថា តើគន្លឹះសុវត្ថិភាពទាំងនោះមានអ្វីខ្លះ តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ https://www.facebook.com/mpwt.gov.kh/videos/930597473791260/ អត្ថបទ៖ សេម វីដេអូ៖ ក្រសួងសាធារណការ និងដឹកជញ្ចូន

    August 1, 2018
  • PR

    vivo V9 ជាស្មាតហ្វូនជំនាន់ចុងក្រោយ នៅក្នុងត្រកូល V ដែលក្រុមហ៊ុន vivo បានប្រកាសចេញ កាលពីខែមីនា ឆ្នាំ 2018 កន្លងទៅ ដោយវាលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ បច្ចុប្បន្ន ស្មាតហ្វូននេះ ក៏បានកំពុងចរាចរណ៍លក់ នៅក្នុងទីផ្សារ ប្រទេសកម្ពុជាយើង ផងដែរ ជាមួយនឹងតម្លៃ អាចអោយអ្នកពិចារណា លើវាបាន។ ចំពោះលក្ខណៈសម្បត្តិ ស្មាតហ្វូននេះ បានបំពាក់អេក្រង់ធំ ទំហំ 6.22 អ៊ីញ ដែលលាតសន្ធឹង 90 ភាគរយ នៃផ្ទៃខាងមុខ

    August 1, 2018
  • កីឡា

    ខ្សែបម្រើស្លាប Willian បានបញ្ជាក់ប្រាប់សារព័ត៌មានប្រេស៊ីលថាគាត់នឹងស្នាក់នៅក្លឹបតោខៀវ Chelsea នៅក្នុងរដូវកាលក្រោយដើម្បីបញ្ចប់រឿងចចាមអារាមទាំងឡាយដែលថារូបគេនឹងចាកចេញពីក្លឹបតោខៀវ Chelsea។ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរាយការណ៍ថាក្លាយជាគោលដៅដ៏សំខាន់របស់ក្លឹបអ្នកមានបុណ្យ Barcelona ហើយប៉ុន្មានថ្ងៃមុននេះរូបថតបែកធ្លាយរបស់ Willian ពាក់អាវក្លឹបបិសាចក្រហម Manchester United ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមនានាបង្កជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន។ Willian បាននិយាយប្រាប់សារពត៌មានប្រេស៊ីល Esporte Espianly ថា៖ រូបគេពិតជាសប្បាយចិត្តនៅក្នុង Stamford Bridge។ ខណៈដែលឆ្លើយនឹងសំណួរទាក់ទងនឹងអនាគតរបស់គាត់ Willian បានបញ្ជាក់ថាគាត់នឹងមិនចូលនិវិត្តន៍ពីក្រុមជម្រើសជាតិប្រេស៊ីលទេ ហើយបន្ទាប់គាត់នឹងត្រលប់មកធ្វើការនៅក្នុងក្លឹបរបស់គាត់វិញ។ បុត្រ ប្រភព៖ 90min

    July 31, 2018
  • បច្ចេកវិទ្យា

    ក្រោយពីស្មាតហ្វូន Find X របស់ក្រុមហ៊ុន Oppo បង្ហាញខ្លួន គេនាំគ្នាកោតសរសើរមិនដាច់ពីមាត់ពីរូបរាងដ៏ប្លែកអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខ និងមិនមានក្បាលឆកដូចស្មាតហ្វូនដទៃ។ ហើយកាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយទៀតទាក់ទងនឹងស្មាតហ្វូនមួយទៀតរបស់ Oppo គឺ R17 ដែលអេក្រង់មានក្បាលឆកតូចបំផុតស្ទើរតែលាតពេញផ្ទៃអេក្រង់ខាងមុខតែម្តង។ បើមើលឲ្យជិតទៅ ក្បាលឆកដ៏តូចរបស់ Oppo R17 នោះសម្រាប់ដាក់កាមេរ៉ាខាងមុខ និងរន្ធស្តាប់សំលេងពេលនិយាយទូរស័ព្ទប៉ុណ្ណោះ ចំណែកឯ sensor ផ្សេងៗទៀត គឹមិនដឹងថា នឹងបង្កប់នៅកន្លែងណាឡើយ។ គេនៅមិនទាន់ដឹងច្បាស់ពីកំលាំងម៉ាស៊ីន និងកំលាំងកាមេរ៉ារបស់ Oppo R17 នេះនៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋានត្រកូល R របស់ក្រុមហ៊ុន Oppo

    July 31, 2018