Khmernote Media
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃបានចេញសេចក្តីប្រឆាំងតវ៉ាជាផ្លូវការមួយ ចំពោះអាជីវករចិន ដែលបានប្រើឈ្មោះពូជធូរ៉េនដ៏ល្បីរបស់ខ្លួន “Monthong (ម៉ាន់ថង)” ដើម្បីលក់នៅក្នុងទីផ្សារចិន។ Monthong គឺជាប្រភេទផ្លែធូរ៉េនដ៏ល្បីឈ្មោះ ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ។ បើយោងតាមលោក Thosapone Dansuputra ដែលជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃ បានឲ្យដឹងថា មានអាជីវករចិនជាច្រើនបានទៅចុះបញ្ជីក្នុងក្រសួងពាណិជកម្មចិន ដោយបានប្រើឈ្មោះពូជធូរ៉េនដ៏ល្បីនេះ ដែលក្នុងនោះពួកគេបានសរសេរទាំងជាភាសាចិន និងអង់គ្លេសទៀតផង ដើម្បីផ្សព្វផ្សាយ និងដាក់លក់ក្នុងទីផ្សារចិន។ រហូតមកទល់នឹងពេលនេះ លិខិតប្រឆាំងតវ៉ាខាងលើនេះ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃបញ្ចូនទៅដល់រដ្ឋាភិបាលចិនហើយ តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ។​ សូមបញ្ជាក់ថា ពាក្យថា “Monthong” ក្នុងភាសាថៃមានន័យថា “ខ្នើយពណ៌លឿង” ហើយធូរ៉េន Monthong ជាប្រភេទផ្លែធូរ៉េនដ៏មានឈ្មោះល្បី និងមានតម្លៃខ្ពស់បំផុតក្នុងប្រទេសថៃ៕ អត្ថបទ៖

    March 31, 2018
  • កីឡា

    នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យដែលរៀបចំឡើងក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 នឹងត្រលប់មកវិញហើយជាមួយនឹងក្រុមខ្លាំងៗត្រូវប៉ះគ្នានៅក្នុងថ្ងៃស្អែកនេះ។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 11 នារាត្រីថ្ងៃអាទិត្យ ទី1 ខែមេសា ស្អែកនេះនឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ទៀតហើយ ដោយសារតែនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 រាត្រីស្អែកនេះសុទ្ធតែគូរជក់ចិត្តល្អមើលដែលគួរអោយរំលងបាន។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖ ក្រុម យុវជនកំពង់ផែ នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Sisophon

    March 31, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Yannick Carrasco ប្រាប់ពីមូលហេតុដែលរូបគេចាកចេញពីក្លឹប Atletico Madrid ទៅកាន់លីគកំពូលចិនដោយសារតែរូបគេមិនសប្បាយចិត្តជាមួយលោក Diego Simone ដែលមិនសូវដាក់រូបគេអោយចូលប្រកួត។ នៅក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធ Yannick Carrasco បានជាប់ឈ្មោះជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Diego Simone តែ 8 ដងតែប៉ុណ្ណោះដែលធ្វើអោយកៅអីទៅលេងពានរង្វាន់ FIFA World Cup 2018 របស់គេអាចនឹងត្រូវបាត់បង់។ ការទៅលេងនៅក្នុងក្លឹប Dalian Yifang របស់លីគកំពូលចិនរបស់ខ្សែប្រយុទ្ធ Yannick Carrasco នេះគឺដើម្បីស្វែករកកៅអីឡើងទៅលេងការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងប្រទេសរុស្សី។

    March 31, 2018
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri បានផ្ទុះសំណើចក្រោយពេលមានពត៌មានជាច្រើនបានចុះផ្សាយថា៖ ខ្សែប្រយុទ្ធ Paulo Dybala នឹងផ្ទេរទៅកាន់ក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយ។ ការរាយការណ៍របស់កាសែតប្រទេសអេស្ប៉ាញមួយចំនួនបានអោយដឹងថា៖ ក្លឹប Atletico Madrid កំពុងមានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ហើយអាចនឹងផ្ទេរទៅកាន់ទឹកដី Wanda Metropolitano នៅពេលបញ្ចប់រដូវកាលនេះ ដែលទំនងជាទៅជំនួសដំណែងខ្សែប្រយុទ្ធ Antoine Griezmann ដែលអាចនឹងចាកចេញទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយនេះ។ ការអះអាងរបស់សារពត៌មានអេស្ប៉ាញនេះកើតឡើងក្រោយពេលគេប្រទះឃើញកីឡាករ Paulo Dybala មកកាន់ទីក្រុង Madrid ក្នុងកំឡុងពេលសម្រាកដើម្បីប្រកួតមិត្តភាពអន្ដរជាតិ។ ខ្សែប្រយុទ្ធ Paulo

    March 31, 2018
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបBayern Munich លោក Jupp Heynckes បានរំពឹងថាខ្សែប្រយុទ្ធ Robert Lewandowski នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Bayern Munich ក្នុងរយៈពេលយូរដើម្បីអោយខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងលីគកំពូល Bundesliga។ ពេលនេះខ្សែប្រយុទ្ធ Lewandowski កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្នុងការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញពេលបញ្ចប់រដូវកាលនេះ ខណៈដែលលោក Karl-Heinz Rummenigge ដែលជាប្រធានក្លឹប Bayern Munich បានទទួចថានឹងមិនលក់ខ្សែប្រយុទ្ធរូបនេះទេពេលបញ្ចប់រដូវកាលនេះ។ លោក Jupp Heynckes បានច្រានចោលការចចារសុំទិញខ្សែប្រយុទ្ធរូបនេះ ហើយនឹងរំពឹងថា Lewandowski នឹងស្នាក់នៅបន្ដជាមួយនឹងក្លឹប Bayern Munich ដើម្បីក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវតិ្តសាស្រ្ដលីគកំពូល

    March 31, 2018
  • បច្ចេកវិទ្យា

    ចំពោះរចនាបទក្បាលឆករបស់ iPhone X ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយសម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតផលស្មាតហ្វូន Android ជាច្រើនបាននឹងកំពុងព្យាយាមចម្លងតាមរចនាបទនេះ។ ដោយឡែក ក្រុមហ៊ុន Asus និង Huawei បានសម្រេចប្រកាសចេញលក់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនហើយ ដែលមានភ្ជាប់មកជាមួយនឹងក្បាលឆក ថែមទាំងតូចជាង iPhone X ទៀត។ កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ប្រទេសចិន OnePlus ក៏បាននឹងកំពុងព្យាយាមប្រើប្រាស់រចនាបទនេះដូចគ្នាដែរ ហើយក្រុមហ៊ុន LG ក៏ដូចគ្នាទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ LG បានបង្ហោះសារមួយក្នុងគេហទំព័រ Reddit ថា តើអ្នកប្រើប្រាស់ស្មាតហ្វូន Android ទាំងអស់គិតយ៉ាងណាដែរជាមួយនឹងក្បាលឆកនេះ?

    March 31, 2018
  • សង្គម

    ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ គឺនៅសល់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ គេសង្កេតឃើញនៅខេត្តសៀមរាប ដែលជាទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យ កំពុងតែមមាញឹករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ កាន់តែអស្ចារ្យ និងកាន់តែសប្បាយរីករាយជាងឆ្នាំមុនៗទៅទៀតជាមួយនឹងការរៀបចំប្លែកៗថ្មីៗ និងការលេងល្បែងកំសាន្តជាច្រើនផងដែរ។ តោះឥលូវមកមើលទិដ្ឋភាពការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងអស់គ្នាថា តើអស្ចារ្យកំរិតណា? អត្ថបទ៖ សេម

    March 31, 2018
  • បច្ចេកវិទ្យា

    សម្រាប់ Galaxy S9 ត្រូវបានចេញលក់ជាសារធារណៈប្រមាណជាជិត 1ខែហើយគិតមកដល់ឥឡូវ ប៉ុន្ដែយើងសង្កេតឃើញថា ក្រុមហ៊ុន Samsung ហាក់ដូចជាមិនទាន់អស់ចិត្តសោះ ព្រោះលេចលឺដំណឹងថាស្មាតហ្វូននេះទទួលបានការលក់ចេញទាបជាងការរំពឹងទុក។ តាមរយៈមូលហេតុនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុន Samsung សម្រេចចិត្តក្នុងការចេញលក់ម៉ូដែលបន្ទាប់នៃត្រកូល Note ឲ្យបានលឿនបន្ដិច ពោលគឺជាធម្មតាមិនលឿនថ្នាក់នឹងពេកទេ តែលើកនេះក្រុមហ៊ុនអាចនឹងប្រកាសចេញលក់នាកំឡុងខែកក្កដា រឺសីហា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបភាពគម្រូរបស់ Galaxy Note 9 ត្រូវបានបង្ហាញនៅលើ Geekbench ហើយ។ ប៉ុន្ដែ ពុំមានពត៌មានអ្វីបន្ថែមឡើយ គ្រាន់តែដឹងថា ម៉ូដែលកំពូលនេះនឹងមានទំហំ RAM 6GB និងដំណើរការលើប្រព័ន្ធ

    March 31, 2018
  • អន្តរជាតិ

    ចិន៖ គូស្នេហ៍មួយគូបានបញ្ចប់ជំលោះស្នេហ៍របស់ពួកគេ ដោយការដុតសម្លាប់ខ្លួននៅក្នុងរថយន្តទំនើបមួយ ដែលហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមចិន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Anhui  ខេត្ត Wuhu ប្រទេសចិន ហើយរថយន្តដែលត្រូវបានភ្លើងឆេះនោះជាប្រភេទរថយន្ត SUV បើកបរដោយស្រ្តីម្នាក់។ អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា មុនដំបូងរថយន្តខាងលើបានបើកក្នុងល្បឿនយ៉ាងលឿន ហើយរថយន្ត នោះបានឈប់នៅកន្លែងកើតហេតុមួយសន្ទុះធំ ទើបគេឃើញស្ត្រីជាអ្នកបើកបរព្យាយាមបើកទ្វារថយន្តចេញមកក្រៅ។ យ៉ាងណាក្តី ភ្លាមនេះស្រាប់តែបុរសដែរនៅអង្គុយក្បែរនោះទាញនាងចូលទៅក្នុងរថយន្តវិញ ហើយបន្តិចក្រោយមកស្រាប់តែមានភ្លើងចេះរថយន្តតែម្តង។ ក្រោយកើតហេតុ ទើបប៉ូលិសបើកការស៊ើបអង្គេត និងបានរកឃើញថា ការពិតជនរងគ្រោះទាំងពីរក្នុងរថយន្តនោះជាសង្សានឹងគ្នា ហើយពួកគេមានជម្លោះជាមួយគ្នា ដែលមូលហេតុបង្កឲ្យមានជម្លោះនោះគឺបញ្ហាភ្លើងប្រចណ្ឌក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ ពេលនេះប៉ូលិសកំពុងតែទាក់ទង ទៅខាងគ្រួសារបស់ជនរងគ្រោះ ដើម្បីឲ្យមកយកសាកសពទៅរៀបចំពិធីបុណ្យ៕ អត្ថបទ៖ ភក្តី ប្រភព៖ medium

    March 31, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ សម្រាប់មុខងារ Alway-On Display របស់ក្រុមហ៊ុន Samsung គឺអនុញ្ញាតឲ្យអ្នកអាចដាក់រូបភាពនៅលើវាបាន ពោលគឺរូបភាពនោះនឹងត្រូវបានបង្ហាញរហូតស្របពេលជាមួយនឹងកាលបរិច្ឆេត និង Notification ផ្សេងៗផងដែរ។ ដោយឡែក រហូតមកដល់ពេលបច្ចុប្បន្ន មុខងារនេះត្រូវបានអភិវឌ្ឍន៍ហើយ ដោយអ្នកអាចប្រើប្រាស់រូបភាពជា GIF ជំនួសឲ្យរូបធម្មតាវិញបាន។ ដើម្បីប្រើប្រាស់មុខងារថ្មីនេះ អ្នកត្រូវប្រាកដថា មុខងារ Always-On Display ឈរនៅជំនាន់ទី 3.2.26.4 ហើយដើម្បីកំណត់ GIF ណាមួយឲ្យផុសឡើងលើមុខងារនេះ អ្នកត្រូវចូលទៅក្នុងកម្មវិធី Gallery រួចចុចលើមីនុយ (…) បន្ទាប់មកជ្រើសយក “Set as Always on Display image”

    March 31, 2018