Khmernote Media
  • អន្តរជាតិ

    ខាងក្រោមជារបៀប ឬគន្លឹះដ៏មានប្រយោជន៍បំផុតមួយចំនួនដែលអាចជួយបង្កើនឱកាសនៃការរស់រានមានជីវិត ខណៈពេលដែលអ្នកត្រូវធ្លាក់ចុះពីទីណាមួយដែលខ្ពស់ក្នុងស្ថានភាពអាក្រក់ខ្លាំងដោយមើលទៅគ្មាននរណាអាចជួយសង្គ្រោះអ្នកបាន ៖  ១. ក្នុងករណីអ្នកធ្លាក់ចេញពី ឬតាមបង្អួច – នៅពេលធ្លាក់ ចូរព្យាយាមតោងអ្វីក៏បានដែលអ្នកបានឃើញ។ វិធីនេះនឹងជួយបន្ថយល្បឿននៃការធ្លាក់។ អ្នកអាចកំណត់ទិសដៅ ឬបង្វែរទិសទៅរកដំបូលណាមួយដែលធ្វើឡើងពីផ្លាស្ទិក ឬកញ្ចក់ ប្រសិនបើមាន ក៏ព្រោះវាអាចនឹងជួយបញ្ឈប់ការធ្លាក់របស់អ្នកបានដែរ។ កុំព្យាយាមប្រឹង ឬបន្តឹងសាច់ដុំនៃរាងកាយ ខណៈពេលកំពុងធ្លាក់។ វាស្ដាប់ទៅដូចជាមិនសម ប៉ុន្តែភាគច្រើនមនុស្សដែលស្រវឹង និងក្មេងតូច គឺជាអ្នកដែលតែងនៅរស់រានមានជីវិត មិនរងរបួសធ្ងន់ធ្ងរ ពីការធ្លាក់។ ចំពោះទារកវិញឆ្អឹងរបស់ពួកគេ គឺស្រាលជាងមនុស្សពេញវ័យខ្លាំង ហើយឆ្អឹងក្បាលរបស់ពួកគេងាយនឹងខូចទ្រង់ទ្រាយ ជាជាងប្រេះបែក បន្ទាប់ពីពេលប៉ះទង្គិចទៅនឹងថ្ម ឬដី ក្រោយធ្លាក់ចុះ។ – អង្កញ់ជង្គង់ (ប៉ុន្តែកុំខ្លាំងពេក) ហើយទប់ជើងទាំងសងខាងផ្អឹបជាប់គ្នា។ តាមរយៈវិធីនេះជើងទាំងសងខាងរបស់អ្នកនឹងប៉ះដីក្នុងពេលដំណាលគ្នា ហើយផលប៉ះពាល់ គឺថយចុះ។ ការព្យាយាមប្រើប្រាស់ចុងម្រាមជើងដើម្បីឈប់ ឬទប់ខ្លួនពេលធ្លាក់មកដល់ដី ក៏ជួយស្រូបយកកម្លាំងនៃផលប៉ះពាល់បានដែរ។ – នៅពេលកំពុងធ្លាក់ សូមប្រើដៃគ្របក្បាលដូចក្នុងរូបភាពបានបង្ហាញ។ នៅពេលដែលជើងរបស់អ្នកប៉ះនឹងបេតុង (នៅក្នុងករណីដ៏អាក្រក់បំផុត) ឬដី (ល្អប្រសើរជាងមុនបន្តិច) អ្នកប្រហែលជាលោតបន្តិច ហើយអាចនឹងដួល។ ដូច្នេះចូរព្យាយាមដួលទៅចំហៀង ព្យាយាមយ៉ាងណាកុំឲ្យខ្លួនឯងដួលទៅក្រោយ។ ដៃដែលដាក់ជុំវិញក្បាលនឹងការពារក្បាលពីការទទួលរងផលប៉ះពាល់ខ្លាំង។ ប្រសិនបើលទ្ធផលចុះក្រោយអ្នកមិនស្លាប់ នោះអ្នកពិតជាសំណាងណាស់។ អ្វីដែលត្រូវធ្វើបន្ត គឺគេងឲ្យស្ងៀមកុំកម្រើករងចាំជំនួយ។ ២. ប្រសិនបើអ្នកធ្លាក់ពីយន្តហោះ ៖ ត្រឹមតែពី ៣ ទៅ ៦ នាទីប៉ុណ្ណោះ អ្នកនឹងធ្លាក់ពីកម្ពស់ ៣៣០០០ ហ្វីត ដល់ក្រោម ក្នុងល្បឿន ១២០ ម៉ាលក្នុងមួយម៉ោង។ ឱកាស ឬភាគរយដែលអ្នកអាចនឹងនៅរស់រានមានជីវិត គឺតិចបំផុត ប៉ុន្តែទោះជាយ៉ាងណាគន្លឹះប៉ុន្មានចំណុចខាងក្រោមអាចជួយបង្កើនភាគរយនៅរស់ឬជួយសង្គ្រោះជីវិតរបស់អ្នកបាន។ – ដំបូងបំផុត ត្រូវចងចាំទុកក្នុងចិត្តថា មនុស្សដែលអាចនៅរស់រានមានជីវិត គឺជាអ្នកដែលអង្គុយនៅផ្នែកខាងក្រោយ ឬកន្ទុយនៃយន្តហោះ។ ដូច្នេះប្រសិនបើមានអ្វីមួយមិនស្រួលកើតឡើងចំពោះយន្តហោះដែលអ្នកកំពុងជិះដូចជា វាផ្ទុះ ឬចាប់ផ្ដើមធ្លាក់នោះអ្នកនឹងឮសំឡេងរង្គោះរង្គើ ហើយមានអារម្មណ៍ថាត្រជាក់ខ្លាំងនៅពេលវាចាប់ផ្តើមធ្លាក់ចុះ។ មានអុកស៊ីសែនតិចតួចបំផុតនៅរយៈកម្ពស់ដែលខ្ពស់ ដូច្នេះអ្នកប្រហែលជាអាចនឹងសន្លប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលធ្លាក់ចុះទៅដល់ស្រទាប់ខាងក្រោមនៃបរិយាកាស អ្នកប្រហែលជាអាចដឹងខ្លួនឡើងវិញ។ ព្យាយាមតោង ឬទប់ខ្លួនឲ្យជាប់ក្នុងកៅអីអង្គុយរបស់អ្នក ឬតោងឡើងលើបំណែកកំទិចកំទីដែលបែកបាក់ ដោយវានឹងជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នក។ – តម្រង់ទិសដៅក្នុងពេលធ្លាក់ ដើម្បីត្រឡប់ក្រោយ ចូរអង្កញ់ជើង។ ដើម្បីរំកិល ឬផ្លាស់ប្ដូរទៅទិសខាងស្ដាំ ចូរបន្ទាបស្មាខាងស្ដាំ ហើយចំកោងខ្លួនទៅខាងស្ដាំ។ – ព្យាយាមធ្វើយ៉ាងណាជៀសឲ្យផុតពីការធ្លាក់ចុះចូលទៅក្នុងទឹក បើទោះបីអ្នកជំនាញខាងហែលទឹកក៏ដោយ។ នៅពេលដែលមនុស្សម្នាក់ធ្លាក់ពីកម្ពស់ខ្ពស់ខ្លាំងផលប៉ះពាល់ពីការប៉ះទង្គិចនឹងទឹក គឺដូចទៅនឹងការប៉ះទង្គិចជាមួយបេតុងដែរ។ ចូរតម្រង់ទិសដៅឆ្ពោះទៅរកទីវាលមួយ ឬកន្លែងដែលមានដើមឈើ ឬគុម្ពោតព្រៃ។ទោះជាយ៉ាងណា ឱកាសដែលអ្នកអាចនឹងត្រូវជុងជាមួយមែកឈើ ឬអ្វីមួយដែលអាចចាក់ទម្លុះរាងកាយ គឺមានខ្ពស់ ប្រសិនបើធ្លាក់ចុះចូលក្នុងព្រៃ។ ជម្រើសដ៏ល្អបំផុត គឺប្រសិនបើអាចចូរតម្រង់ទិសឲ្យធ្លាក់ចូលក្នុងព្រិល គំនរស្មៅ ឬចំបើង។ ក្រោយពីធ្លាក់ចុះដល់ក្រោម ហើយអ្នកអាចនៅរស់រានមានជីវិត ដំណាក់កាលដ៏ពិបាកបំផុតនឹងចាប់ផ្ដើម។ ក្នុងករណីនេះមិនថាអ្នកកំពុងរងរបួសយ៉ាងណាក៏ដោយ ចូរព្យាយាមធ្វើដំណើរស្វែងរកមនុស្ស ឬកន្លែងដែលមានមនុស្ស ដើម្បីទទួលបានការជួយសង្គ្រោះពីពួកគេ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    March 31, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ក្នុងសម័យនេះមនុស្សបានស្វែងរករូបមន្តផ្សេងៗជាច្រើនដើម្បីរក្សារូបសម្រស់របស់ខ្លួនអោយនៅក្មេងជាងវ័យ ទោះជាបែប​នេះក៏ដោយមិនមានមនុស្សច្រើនទេដែលរក្សាសម្រស់នៅក្មេងបាននោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងល្បីនិងភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម ក្រោយពីដឹងអាយុពិតរបស់បុរសម្នាក់ដែលបានឈ្នះក្នុងការប្រកួតជ្រើសរើសម៉ូដែល។ លោក Hu Hai ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីគាត់ឈ្នះក្នុងការប្រកួត senior citizen fashion នៅក្នុងទីក្រុងសៀងហៃកាលពីឆ្នាំ​២០១៦។  អ្វីដែលធ្វើអោយគាត់កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើនទៀតនោះគឺតួលេខអាយុដែលមិនសមនឹងរូបរាងរបស់លោកនោះតែម្តង។ គាត់ត្រូវបានគេដឹងថាកើតតាំងពីឆ្នាំ១៩៥០ ដល់ទល់ពេលនេះគាត់មានអាយុ៦៧ ឈានចូល ៦៨ឆ្នាំទៅហើយ។ បុរសម្នាក់នេះត្រូវបានគេស្គាល់ថាជាតារាម៉ូដែលវ័យចំណាស់ដ៏មានភាពទាក់ទាញបំផុតក្នុងពេលបច្ចុប្បន្នរហូតមានគេដាក់ឈ្មោះអោយថា “the most fashionable grandpa of Shanghai”។ តាមប្រភពបានអោយដឹងថាគាត់ជាអតីតមន្ត្រីខាងផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ លោក Hu Hai ជាមនុស្សម្នាក់ដែលមានរាងកាយសកម្មបំផុត បើប្រៀបនឹងមនុស្សដែលមានវ័យស្របាលគាត់។ គាត់បានប្រាប់ថាគ្មានរូបមន្តសំងាត់អ្វីនោះទេ គ្រាន់តែគាត់ចូលចិត្តច្រៀងនិងហាត់

    March 31, 2018
  • PR

    ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រកាសថានៅយប់ថ្ងៃទី ១ ខែមេសានេះ នឹងធ្វើការចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យវគ្គទី៣ ក្នុងឆ្នាំ២០១៨ ដោយជ្រើសរើសយកគូស្វាមីភរិយាថ្មីចំនួន១០៥គូទៀត ដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ខ្លួន។ ការចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យនេះ នឹងធ្វើឡើងនៅក្នុងកម្មវិធីប្រគុំតន្ត្រី GANZBERG UBER BUS 2018 ដើម្បីអបអរសាទរ ការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃផង ក៏ដូចជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ ហើយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តស្វែងរកគូស្វាមីភរិយាថ្មីដែលជាវយកស្រាបៀរ GANZBERG ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស៕

    March 31, 2018
  • បច្ចេកវិទ្យា

    ភាគច្រើននៃអ្នកស្រលាញ់សត្វសុនក (ឆ្កែ) មិនសូវចាប់អារម្មណ៍ស្វែងយល់ពីការគិត និងការយល់ឃើញរបស់សត្វចឹញ្ចឹមខ្លួនឡើយ ពោលគឺចឹញ្ចឹម មើលថែគ្រាន់ព្រោះតែចិត្តស្រលាញ់។ ដោយឡែក យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Autonomous ប្រទេស Mexico បានលើកឡើងថា សុនកគឺជាសត្វចឹញ្ចឹមមួយលើពិភពលោកដែលយល់ពីអារម្មណ៍របស់មនុស្សជាងគេ ហើយស្រលាញ់ម្ចាស់ខ្លួនជាជាងជីវិតទៅទៀត។ តាមរយៈការសិក្សារស្រាវជ្រាវនេះ អ្នកវិទ្យសាស្ត្របានរកឃើញពីវិធីក្នុងការស្វែងយល់ពីអារម្មណ៍ដែលសត្វសុនកកំពុងគិត ដោយការស្កេនខួរក្បាល។ ការប្រើប្រាស់បច្ចេកវិទ្យាស្រូបយកម៉ាញ៉េទិចម៉ាញ៉េទិក (fMRI) អ្នកស្រាវជ្រាវបានធ្វើការស្កេនខួរក្បាលនៃក្រវាត់ព្រំដែនបួន ហើយមិនឲ្យសត្វសុនកនោះមានចលនាឡើយ។ ជាលទ្ធផល ក្នុងខួរក្បាលរបស់សុនកគឺមានផ្ទុកដោយអារម្មណ៍សប្បាយ កើតទុក ខឹង និងការបង្ហាញផ្ទៃមុខដ៏គួរឲ្យភ័យខ្លាច ដូចគ្នាទៅនឹងមនុស្សដែរ។ ក្រោយមកទៀត អ្នកស្រាវជ្រាវបានប្រើប្រាស់ម៉ាស៊ីនទំនើបមួយដែលអនុញ្ញាតឲ្យពួកគេអាចសង្កេតមើលរាល់មុខមាត់មនុស្សដែលសុនកធ្លាប់ឃើញ។ ភាគច្រើននៃថតខួរក្បាល គឺបានបង្ហាញពីភាពរីករាយ និងសកម្មភាពនានាដែលពួកគេធ្លាប់ឆ្លងកាត់ពីមុនមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការសិក្សារស្រាវជ្រាវនេះបានឆ្លុះបញ្ជាំងឲ្យឃើញនូវការពិសោធន៍ ដែលធ្លាប់ត្រូវបានធ្វើឡើងកាលពីដើមឆ្នាំម្ដងរួចមកហើយ។ ប៉ុន្ដែ អ្នកស្រាវជ្រាវជនជាតិជប៉ុនគឺប្រើប្រាស់បច្ចេកវិទ្យា

    March 31, 2018
  • កីឡា

    តាមការគ្រោងទុករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺនៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះគឺក្រុមហ៊ុននឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងបំពេញការងារនៅភ្នំពេញដើម្បីជូនពួកគាត់ទៅលេងស្រុកកំណើតនាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ សំបុត្រឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចែកនៅកោះពេជ្រនៅព្រឹកស្អែកនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់អស់សំបុត្រ ហើយឡានក្រុងនឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹកតទៅ។ លើសពីការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះទៀតនោះគឺ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG UBER BUS 2018 នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៨យប់ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗផងដែរ។ គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត

    March 31, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ គ្មានឪពុកម្តាយណាម្នាក់ចង់ធ្វើបាបកូនរបស់ខ្លួននោះទេ តែពេលខ្លះគាត់អាចនឹងមិនមានជម្រើសអ្វីល្អជាងនេះយក​មក​ដោះ​ស្រាយនោះទេ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវគួរអោយអាណិតរបស់បុរសម្នាក់ ដែលត្រូវបានឪពុកម្តាយបង្កើតចាក់​ច្រវាក់ឃុំទុកនៅក្នុងបន្ទប់ដ៏កខ្វក់មួយអស់រយៈពេលជាង១០ឆ្នាំ។ Zhiqiang ត្រូវបានឪពុកម្តាយឃុំទុកចាប់តាំងពីគាត់ចាប់ផ្តើមមានជម្ងឺផ្លូវចិត្ត។  ពេលនៅក្មេងគាត់គឺជាក្មេងក៏ឆ្លាតម្នាក់ គាត់ត្រូវឪពុកម្តាយបញ្ជូនទៅរៀននៅសាលា នៅទីនោះគាត់តែងត្រូវបានគេធ្វើបាប និងសំឡុតគំរាមកំហែងជារឿយ។ ដោយសារតែរងការធ្វើបាបនិងគំរាមអត់ឈប់ឈរ វាធ្វើអោយមានការប៉ះទង្គិចដល់ផ្លូវចិត្តរបស់គាត់ជាខ្លាំង។ គាត់បានបង្ហាញអាការៈមនុស្សដែលរងនូវជម្ងឺផ្លូវចិត្ត ដែលបានបញ្ជាក់ថាអាចនឹងបង្ករគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង។ដោយខ្វះលទ្ធភាពយកកូនទៅព្យាបាល ឪពុកម្តាយរបស់គាត់បានធ្វើការសម្រេចចិត្តយ៉ាងពិបាកមួយ ដោយចាប់គាត់ឃុំក្នុងបន្ទប់មួយខ្លាចគាត់អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕  អត្ថបទ ៖ Mali ប្រភព ៖ nextshark

    March 31, 2018
  • អន្តរជាតិ

    អ្នកពាក់វ៉ែនតាគ្រប់គ្នាប្រាកដជាបានដឹងអំពីការពិតមួយ គឺមិនថាអ្នកមានការប្រុងប្រយ័ត្នយ៉ាងម៉េចនោះទេ កញ្ចក់វ៉ែនតានៅតែមានឆ្កូតទាល់តែបាន។ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពផ្លាស់ប្ដួរកញ្ចក់រហូតឡើយ។ ទោះជាមានលទ្ធភាពក៏ដោយ ក៏អ្នកមិនគួរខ្ជះខ្ជាយទិញវ៉ែនតាថ្មី ឬផ្លាស់ប្ដូរកញ្ចក់ចេញភ្លាមៗតែម្ដងដែរ។ អ្នកគួរសាកល្បងព្យាយាមជួសជុលកែច្នៃដោយខ្លួនឯងសិន។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដែលនឹងជួយអ្នកដោះស្រាយបញ្ហាស្នាមឆ្កូតបានយ៉ាងល្អប្រសើរ ៖ ១. ប្រើប្រាស់ថ្នាំដុសធ្មេញ ៖ ជ្រើសរើសប្រើនូវថ្នាំដុសធ្មេញប្រភេទធម្មតាដែលគ្មានជែល មិនសម្រាប់ធ្វើឲ្យធ្មេញស ឬមានផ្ទុកជាតិអង្កាម។ ហើយអ្វីត្រូវធ្វើ គឺគ្រាន់តែច្របាច់ថ្នាំដុសធ្មេញដាក់លើសំឡី ហើយជូតទៅលើស្នាមឆ្កូតទាំងឡាយដែលមាននៅលើកញ្ចក់វែ៉នតាសម្រាប់រយៈពេល ១០ វិនាទី។ បន្ទាប់មកសឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ អ្នកអាចអនុវត្តន៍សារឡើងវិញម្ដងទៀត ប្រសិនបើចាំបាច់។ ២. ទឹកសម្រាប់បាញ់សម្អាតកញ្ចក់ និងសាប៊ូលាងចាន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយវាបញ្ចូលគ្នាចំនួនពី ២ ទៅ ៣ ដំណក់។ បន្ទាប់មកប្រើប្រាស់សំឡី ឬក្រណាត់ស្អាតជ្រលក់ចូល ហើយជូតទៅលើកញ្ចក់វ៉ែនតាជាការស្រេច។ វិធីនេះនឹងជួយកម្ចាត់ស្នាមប្រឡាក់ និងភាពកខ្វក់ ឬធូលី។ ៣. ប្រើប្រាស់ផលិតផលសម្រាប់ខាត់វត្ថុដែលធ្វើពីស្ពាន់ ឬប្រាក់ ៖ របៀបអនុវត្តន៍ គឺដូចនឹងការប្រើប្រាស់ថ្នាំដុសធ្មេញដែរ។ ប៉ុន្តែត្រូវប្រាកដថាជ្រើសរើសប្រើនូវផលិតផលដែលគ្មានផ្ទុកសារជាតិ acetone។ ៤. សាប៊ូកូនក្មេង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចុចសាប៊ូចំនួនសមល្មមលើក្រណាត់ទន់រលោងមួយ រួចជូតវាលើស្នាមឆ្កូត។ ៥. ប្រើប្រាស់ផលិតផលកម្ចាត់ស្នាមឆ្កូតប្រភេទណាមួយ។ ៦. ក្រមួនសម្រាប់ខាត់រថយន្ត ៖ ដាក់ក្រមួនចំនួនសមល្មមលើក្រណាត់ទន់មួយ ហើយជូត ឬខាត់វាលើកញ្ចក់នៃវ៉ែនតារហូតដល់ស្អាតបាត់ស្នាមឆ្កូត សឹមលាងសម្អាតចេញ។ ៧. ទឹកធម្មតា និងម្ស៉ៅ Baking Soda ៖ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែលាយទឹកធម្មតាចំនួន ១ ស្លាបព្រាកាហ្វេ និងម្ស៉ៅ Baking Soda ចំនួន ១ ស្លាបព្រាបាយ ចូលគ្នាដើម្បីបង្កើតជាល្បាយខាប់ៗ។ ប្រើប្រាស់ក្រណាត់រលោងទន់ស្អាតមួយជ្រលក់ចូល ហើយជូតពេញកញ្ចក់វ៉ែនតា រួចសឹមលាងសម្អាតចេញ។ ៨. ទឹកធម្មតា និងសាប៊ូ ៖ គ្រាន់តែសាប៊ូធម្មតា និងទឹកក៏មានប្រសិទ្ធភាពកម្ចាត់ស្នាមឆ្កូតចេញពីកញ្ចក់វ៉ែនតារបស់អ្នកបានដែរ។ ប៉ុន្តែត្រូវប្រើប្រាស់ក្រណាត់ជូតកញ្ចក់វ៉ែនតា ឬក្រណាត់ microfiber ដើម្បីជូតសម្អាត។ ៩. ប្រើប្រាស់អាល់កុល ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ក្រណាត់ទន់រលោងមួយជ្រលក់អាល់កុល ហើយជូតទៅលើកញ្ចក់វ៉ែនតា។ ១០. ទឹកខ្មេះពណ៌ស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះ និងម្ស៉ៅ Baking soda ក្នុងចំនួនសមល្មម ហើយរងចាំរហូតដល់ល្បាយឈប់ពុះសិន សឹមប្រើប្រាស់ជូតសម្អាតទៅលើស្នាមឆ្កូត៕ អត្ថបទ ៖ Bee ប្រភព ៖ Healthandhealthyliving

    March 31, 2018
  • សង្គម

    នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញម្ចាស់យានយន្តនៅតាមដងផ្លូវភាគច្រើននិយមចូលចិត្តផ្លោះអក្សរឡើងទៅអក្សរខ្ពស់ ពេលដែលពួកគាត់ធ្វើស្លាកលេខ ហើយបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ការផ្លោះអក្សរនៅលើស្លាកលេខនេះតម្លៃទាបបំផុតមួយអក្សរ ៤០០,០០០រៀល និងអាចខ្ពស់បំផុតដល់ជាង ១,០០០,០០០រៀលក្នុងមួយអក្សរ អាស្រ័យទៅតាមលេខស្អាត ឬលេខធម្មតា។ ហេតុអ្វីបានជាគេនិយមផ្លោះអក្សរ? ខាងក្រោមនេះគឺជាកិច្ចសំភាសន៍ក្រុមការងារខ្មែរណូតជាមួយនឹងម្ចាស់យានយន្ត ដែលបានធ្វើស្លាកលេខផ្លោះអក្សរ ដើម្បីដឹងថា ហេតុអ្វីបានជាពួកគាត់ធ្វើការផ្លោះអក្សរ? លោក សុវណ្ណ ជាបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនឯកជនមួយបានឲ្យដឹងថា បច្ចុប្បន្នលោកជិះរថយន្តម៉ាក Prius ពាក់ស្លាកលេខ 2AP ហើយជំនាន់លោកធ្វើស្លាកលេខ អក្សរនៅត្រឹម 2AM ប៉ុណ្ណោះ។ មូលហេតុដែលលោកសម្រេចចិត្តផ្លោះអក្សរ ដោយសារតែកាលនោះលោកស្រលាញ់លេខឡាន ដូចអ្នកផ្ទះរបស់គាត់ ហើយចង់បានលេខដូចគ្នា ប៉ុន្តែលេខនោះត្រូវបានគេទិញបាត់ ដូច្នេះទើបលោកសម្រេចចិត្តផ្លោះ២អក្សរទើបបានលេខ ដែលលោកចង់បាន។ ចំណែកឯលោក

    March 31, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការទិញទំនិញតាមអនឡាញជាមធ្យោបាយមួយ ដែលអតិថិជននិយមចូលចិត្តប្រើក្នុងពេលបច្ចុប្បន្ន ការទិញបែបនេះអាចមានតម្លៃទាបជាងទីផ្សារ តែក៏មានហានិភ័យខ្ពស់ដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីហួសចិត្តមួយ ដែលបុរសជនជាតិចិនម្នាក់ទទួលបានដំឡូងបារាំងជំនួសអោយឧបករណ៍កោរពុកមាត់ ដែលគាត់បានកុំម្ម៉ង់ទិញ។ តាមប្រភពបានអោយដឹងថាលោក Liu រស់​នៅក្នុងខេត្ត Shaanxi បានធ្វើការកុំម្ម៉ង់ទិញឧបករណ៍កោរពុកមាត់តាមផ្សារអនឡាញក្នុងស្រុកមួយ។ អ្វីដែលធ្វើអោយហួសចិត្តនោះគាត់មិនទទួលបានឧបករណ៍កោរពុកមាត់ ដែលខ្លួនបានកុំម្ម៉ង់ទិញទេ បែរជាឃើញតែដំឡូងបារាំងមួយផ្លែក្នុងប្រអប់ ដែលផ្ញើរមកអោយនោះទៅ​វិញ។ តាមសម្តីរបស់លោក Liu គាត់ឃើញផ្សារអនឡាញមួយគាត់មានការបញ្ចុះតម្លៃពិសេស គាត់សម្រេចទិញឧបករណ៍កោរពុកមាត់មួយពីកន្លែងនោះ។ គាត់បានចែករំលែក link ឧបករណ៍ ដែលខ្លួនបានទិញនៅលើបណ្តាញសង្គម ដើម្បីទទួលបានការបញ្ចុះតម្លៃ ក្រោមការជួយរបស់មិត្តភក្តិ៥០០នាក់គាត់ទទួលបានការបញ្ចុះដល់ទៅ១០០%។ នោះដល់ថ្ងៃកំណត់ទំនិញក៏បានផ្ញើរមកដល់ផ្ទះ តែដល់ពេល​បើកឃើញហួសចិត្តអស់អីនិយាយតែម្តង។ លោក Liu ព្យាយាមទាក់ទងទៅសាកសួរអ្នកលក់ដែល​គាត់បានធ្វើការកុំម្ម៉ង់ទិញទំនិញនេះដែរ តែគេមិនបានផ្តល់នូវការបកស្រាយច្បាស់លាស់ណា​មួយ​មកអោយលោកនេះទេ៕

    March 31, 2018
  • បច្ចេកវិទ្យា

    សម្រាប់ស្មាតហ្វូនដែលមនុស្សលើពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺភាគច្រើនត្រូវបានផលិតឡើងពីលោហៈ និងកញ្ចក់ដែលមើលទៅស្រស់ស្អាត ស្ដើង និងមានគុណភាពខ្ពស់ផងដែរ។ ដោយឡែក ក្នុងវិស័យស្មាតហ្វូននេះ ក្រុមហ៊ុនជាច្រើនតែងព្យាយាមស្វែងរកវិធីថ្មីក្នុងការផលិត ព្រោះយើងសង្កេតឃើញថាសារធាតុលោកហៈ ប្លាស្ទិច អាលុយមីញ៉ូម និងអ្វីៗជាច្រើនផ្សេងទៀតកំពុងមានការកើនឡើងមែនទែន។ ស្របពេលជាមួយនឹងការប្រើប្រាស់លោហៈធាតុដើម្បីស្រោបការពារស្មាតហ្វូន អាចនិយាយបានថាជាវិធីដ៏ល្អបំផុតមួយ ពោលគឺធន់ប្រើប្រាស់បានយូរ។ ដូចគ្នាទៅនឹងម៉ូដែលស្មាតហ្វូន HTC M8 និង M9 ដែរ គឺប្រើប្រាស់លោហៈធាតុនាផ្នែកខាងក្រោយ ហើយពុំមានបច្ចេកវិទ្យាសាកថ្មឥតខ្សែភ្ជាប់មកជាមួយទេ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ប្រសិនបើស្មាតហ្វូននាថ្ងៃអនាគតត្រូវបានស្រោបដោយឈើវិញ? កាលពីឆ្នាំ2014 យើងធ្លាប់សង្កេតឃើញមានក្រុមហ៊ុនមួយបានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Motorola លើការបំពាក់ឈើនាផ្នែកខាងក្រោយឲ្យស្មាតហ្វូនត្រកូល Moto X។ ហើយវាពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ឈើដើម្បីស្រោបការពារស្មាតហ្វូន

    March 31, 2018