- Khmernote Media
- កីឡា
ការប្រគុំតន្ត្រីនៅមុខមហោស្រពកោះពេជ្រ នារាត្រីថ្ងៃទី០១ ខែមេសា នេះ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន។ វត្តមានរបស់កញ្ញា សុខ ពិសី ធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង ជាមួយនឹងបទចម្រៀងថ្មីរបស់កញ្ញា ជាពិសេសបទ “អោបអាប៉មចូលរាំ” ជាមួយនឹងក្បាច់រាំថ្មីប្លែកធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោគ្រប់គ្នា៕
April 1, 2018 - កីឡា
កាលពីព្រឹកថ្ងៃទី០១ ខែមេសា នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចែកសំបុត្ររថយន្តក្រុង ដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរទៅលេខស្រុកកំណើតនាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ នារាត្រីថ្ងៃដ៏ដែល ក្រុមហ៊ុនស្រាបៀរ GANZBERG ថែមទាំងរៀបចំការប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយនៅកោះពេជ្រថែមទៀតផង ហើយគ្រាន់តែការប្រគុំតន្ត្រីចាប់ផ្តើមភ្លាម តារាកំប្លែង និងតារាចម្រៀងអ្នកនាង កាតុ ឡើងបកស្រាយចម្រៀងបទ “ផ្សារកាប់គោ” ផ្អើលឆាកតន្ត្រីតែម្តង៕
April 1, 2018 - កីឡា
ការប្រគុំតន្ត្រី GANZBERG Uber Bus Concert នារាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅមុខមហោស្រពកោះពេជ្រ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។ គ្រាន់តែលោក ខាន់ ជេមន៍ បង្ហាញខ្លួននៅលើឆាកតន្ត្រី ហើយបង្ហើរសំនៀងជាមួយនឹងចម្រៀងថ្មីរបស់លោកភ្លាម ធ្វើឲ្យអ្នកទស្សនាទប់ខ្លួនមិនជាប់ ស្រែកច្រៀងផង រាំផង យ៉ាងសប្បាយរីករាយ៕
April 1, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 រវាងក្រុម យុវជនកំពង់ផែ និងក្រុម Sisophon FC បានបញ្ចប់ទៅដោយក្រុម Sisophon FC យកឈ្នះក្រុម យុវជនកំពង់ផែ ដោយលទ្ធផល 3-2។ នៅក្នុងការប្រកួតសប្ដាហ៍នេះរវាងក្រុម Sisophon FC និងក្រុម យុវជនកំពង់ផែ នៅក្នុងតង់ទី 1 សង្កេតឃើញថាក្រុម Sisophon FC បានប្រើយុទ្ធសាស្រ្ដដាក់សម្ពាធលើក្រុម យុវជនកំពង់ផែ ធ្វើអោយក្រុម យុវជនកំពង់ផែ បានព្យាយាមលេងទប់ច្រើនជាងប្រយុទ្ធ។
April 1, 2018 - កីឡា
នាល្ងាចថ្ងៃទី០១ ខែមេសា នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យនៅកោះពេជ្រ ដើម្បីអបអរសាទការចែកសំបុត្ររថយន្តក្រុង ដោយឥតគិតថ្លៃនាព្រឹកមិញនេះ។ មិនខុសពីការប្រគុំតន្ត្រីមុនៗឡើយ វត្តមានរបស់លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស តែងតែធ្វើឲ្យកក្រើកតន្ត្រីតែម្តង ជាពិសេសរាត្រីនេះកាន់តែប្លែកជាមួយនឹងការបង្ហាញរបាំបុរាណខ្មែរថែមទៀតផង ដើម្បីលើកតំកើនរបាំបុរាណខ្មែរ៕
April 1, 2018 - សង្គម
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង៤៥នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ រថភ្លើងដំបូងបង្អស់បានបើកចូលទៅកាន់ស្ថានីយ៍ទើបសាងសង់ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។ ក្រសួងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ផ្លូវដែកចម្ងាយខ្លីនេះមានប្រវែងប្រមាណ១,៦០០ម ឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីតភ្ជាប់ពីផ្លូវដែករ៉ារទេះភ្លើងឆ្ពោះទៅកាន់ស្ថានីយ៍ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការសាងសង់ផ្លូវរថភ្លើងចម្ងាយខ្លីបើកចូលស្ថានីយ៍ទើបសាងសង់ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ នឹងជួយសម្រួលដល់ អ្នកដំណើរទៅព្រលានយន្តហោះ ដោយមិនចាំបាច់ព្រួយបារម្ភរឿងកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ៕ អត្ថបទ៖ សេម
April 1, 2018 - កីឡា
ដោយសារតែមានការសំណូមពរច្រើនពីសំណាក់ប្រជាពលរដ្ឋ ក្រុមហ៊ុនស្រាបៀរ GANZBERG បានសម្រេចចិត្តបន្តការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនៅរសៀលម៉ោង២បន្តទៀត ដែលនេះជាដំណឹងដ៏ពិសេសមួយ។ ឡានក្រុងមនុស្សធម៌ជិះទៅស្រុកកំណើតដោយមិនចំណាយប្រាក់ នាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បានចូលរួមកាត់បន្ថយចំណាយការធ្វើដំណើរយ៉ាងច្រើន របស់ប្រជាពលរដ្ឋ ដោយនេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើឡើង។ ឡានក្រុងមនុស្សធម៌មួយនេះនឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ខាងមុខនេះហើយ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋយើងទៅលេងស្រុកកំណើតជួបជុំបងប្អូនសាច់ញាតិ របស់ខ្លួនចំនួន២០ខេត្តក្រុងផ្សេងៗគ្នា។ សូមបញ្ជាក់ថាសំបុត្រដែលបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត រួមទាំងកម្មករ កម្មការិនី ដែលទទួលបាននៅព្រឹកនេះនឹងចេញដំណើរនៅកោះពេជ្រខាងមុខសាលមហោស្រប នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៨ ម៉ោង៧ៈ០០ ។ ហើយ សំបុត្រឡានក្រុងដែលចែកជូនដោយឥតគិតថ្លៃនេះមិនអាចទិញលក់បានទេ
April 1, 2018 - កីឡា
នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកយុទ្ធនាការចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅលើស្រុកកំណើតនាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ក្រោយពេលទទួលបានសំបុត្រឡានក្រុង ម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងព្រោះ ពួកគេមិនចាំបាច់ចំណាយថវិកាដើម្បីធ្វើដំណើរទៅលេងស្រុកទៀតឡើយ។ ការចែកសំបុត្រឡានក្រុងប្រព្រឹត្តិទៅនាវេលាម៉ោង ៨ព្រឹក អ៊ុំស្រីម្នាក់បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនាម៉ោង៧និង៣០នាទី ដើម្បីមកទីតាំងចែកសំបុត្រនៅកោះពេជ្រ។ ក្រោយពេលទទួលបានសំបុត្រឡានក្រុងរួចអ៊ុំស្រីបានញញឹម និងបាននិយាយក្នុងបទសម្ភាសន៏របស់ក្រុមការងារយើងថា៖ “កាលពីឆ្នាំមុនអ៊ុំធ្លាប់បានទទួលសំបុត្រឡាក្រុង ជិះដោយឥតគិតថ្លៃទៅស្រុកកំណើតនៅខេត្តសៀមរាបម្តងរួចមកហើយ ដោយឆ្នាំនេះគាត់ក៏នៅតែទទួលបានសំបុត្រឡានក្រុងជិះទៅស្រុកកំណើតដោយឥតគិតថ្លៃម្តងទៀត ហើយគាត់ក៏សង្ឃឹមថាក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនៅតែបន្តចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃនាឆ្នាំខាងមុខបន្តទៅទៀត”។ គួរបញ្ជាក់ផងដែរថាការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ដោយកាលពីពេលកន្លងទៅមានកម្មវិធីមនុស្សធម៌ជាច្រើនដែលក្រុមហ៊ុនបានធ្វើដូចជា ចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃ ជាដើម។ ក្នុងឪកាសនៃការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យមួយផងដែរ នារាត្រីនេះ
April 1, 2018 - សង្គម
យោងតាមសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន មុននេះបន្តិចបានឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ (FREE) នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង)។ សម្តេចតេជោ បានឲ្យដឹងទៀតថា សាលាក្រុងភ្នំពេញបានត្រៀមរថយន្តក្រុង ដែលមានផ្លាកសញ្ញា “រាជធានីភ្នំពេញ”
April 1, 2018 - កីឡា
ភ្នំពេញ៖ នៅថ្ងៃទី១ មេសានេះក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG បានចែកសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត ជូបជុំក្រុមគ្រូសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកោះពេជ្រ។ សំបុត្រដែលបានចែកជូន ឆ្លងកាត់ ៨ផ្លូវជាតិធំៗ ឆ្ពោះទៅកាន់ ២០ ខេត្ដក្រុង រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, ប៉ោយប៉ែត, ព្រះវិហារ, ស្រុកស្រអែម, ស្រុកអន្លង់វែង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ,
April 1, 2018









