Khmernote Media
  • PR

    រាជធានីភ្នំពេញ ឆ្នាំ ២០១៨៖ ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់មកពីកាណាដាអាចជួយប្រជាជនកម្ពុជា ដើម្បីពង្រីក ជម្រើសធ្វើដំណើរនៅជុំវិញពិភពលោក តាមរយ:ការចាប់យកសញ្ជាតិ ឫលិខិតឆ្លងដែនទីពីរ ដែលផ្តល់ឲ្យជាមួយ នូវការធ្វើចល័តភាព និងការធ្វើដំណើរដែលមានភាពងាយស្រួលជាងមុន ដែលបានមកពីការធ្វើអន្តោប្រវេសន៍ តាមយ:កម្មវិធីវិនិយោគ។ “ការទទួលបានសញ្ជាតិជាលក្ខណ:ពិភពលោក បង្ហាញឲ្យឃើញពីសេរីភាពនៃការធ្វើដំណើរ។ វាអាចអនុញ្ញាតឲ្យ លោកអ្នកទៅកន្លែងដែលចង់ទៅនៅពេលណាក៏បាន”។ នេះជាសម្តីរបស់ លោក Bastien Trelcat ដែលជា Managing Partner របស់ Harvey Law Group ដែលជាក្រុមហ៊ុនប្រឹក្សាផ្លូវច្បាប់ខាងផ្នែកអន្តោប្រវេសន៍ និងពាណិជ្ជកម្មដែលមានទីតាំងនៅកម្ពុជា។ Harvey Law Group (HLG)

    April 2, 2018
  • អន្តរជាតិ

    ចង់រក្សាទំនាក់ទំនងមួយឲ្យបានគង់វង្សល្អវាមិនមែនជារឿងងាយស្រួលនោះទេ ដោយត្រូវការការយកចិត្តទុកដាក់,ការថែរក្សា,ការអធ្យាស្រ័យគ្នា ជាពិសេសការយល់ចិត្តគ្នា។ តែបុរសតែងតែចូលចិត្តធ្វើនូវអ្វីដែលនារីហ៊ាម ដោយពួកគេមិនដឹងទេថារឿងតិចតួចទាំងនេះអាចធ្វើឲ្យចំណងស្នេហ៍ឈានដល់ការបែកបាក់បានយ៉ាងងាយដោយសារតែការអស់អារម្មណ៍ និងការអន់ចិត្តចំពោះគ្នា។ ខាងក្រោមនេះគឺជាបំរាមដែលនារីៗហាមចំពោះមិត្តប្រុសរបស់ខ្លួន ប៉ុន្ដែពួកគេនៅតែបន្ដល្មើសដដែល៖ ១. ការសំលឹងស្រីផ្សេង៖ នៅពេលដែលអ្នកសំលេងស្រីផ្សេងពេលនៅជិតសង្សាររបស់អ្នក អាចធ្វើឲ្យមិត្តស្រីរបស់អ្នកគិតថាមកពីខ្លួនមិនស្អាតមិនល្អដូចគេទើបបាន ជាសង្សារខ្លួនសំលឹងគេមិនដាក់ភ្នែក ហើយពេលគិតយូរទៅអាចបង្កឲ្យមានការ អន់ចិត្តចំពោះគ្នា។ ដូចនេះអ្នកមិនគួរធ្វើបែបនេះពេលនៅជិតមិត្តស្រីរបស់ខ្លួនទេ។ ២. ការលេង Chat រឺ​Callទៅមនុស្សស្រីផ្សេង៖ នារីគ្រប់រូបអ្នកណាក៏មិនចូលចិត្តឲ្យសង្សារខ្លួនទៅលេងសារជាមួយនឹងនារីដទៃដែរ ទោះបីជាដឹងថាពេលខ្លះChat មានការក៏ដោយតែចិត្តប្រចណ្ឌនៅតែកើតមានដដែល។ ៣. ការកុហក៖ បុរសទោះបីជាមានរឿងអ្វីក៏ដោយចូរកុំកុហករូបនាងឲ្យសោះ ព្រោះបើសិនជារូបនាងបានដឹង រឺក៏លឺពីសម្ដីអ្នកផ្សេងនោះគឺនាងប្រាកដជាអន់ចិត្តជាខ្លាំង។ ប៉ុន្ដែពេលខ្លះបុរសតែងតែនិយាយថា”បើមិនកុហកទេរូបនាងនឹងខឹង ហើយនឹងមិនស្បាយចិត្តនាំឲ្យមានបញ្ហា” តែអ្នកទាំងអស់គ្នាមិនដឹងទេថាទោះបី ជារូបនាងខឹង ក៏ខឹងតែមួយភ្លេតដែរតែបើសិនជាអ្នកកុហក ហើយរូបនាងដឹង

    April 2, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ មុននេះបន្តិច ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០២ ខែមេសា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលតម្លៃប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៧៥០រៀល៕

    April 2, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការរំលោភបំពានលើស្រ្តីគួរតែត្រូវធ្វើការផ្តន្ទាទោសអោយធ្ងន់ធ្ងរបំផុត ដើម្បីទុកជាការព្រមានដល់ជនល្មើសទាំងអស់នោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់ត្រូវបានតុលាការចិនកាត់ទោសប្រហាជីវិត ក្រោយពីរកឃើញថា គាត់ពាក់ព័ន្ធនឹងការរំលោភសម្លាប់លើស្រ្តី១១នាក់។ ជនរងគ្រោះដែលត្រូវបានបុរសឃោរឃៅរូបនេះសម្លាប់សុទ្ធតែរកឃើញថា មានការរំលោភមុនពេលសម្លាប់ ករណីសម្លាប់ចុងក្រោយគេនេះគឺក្មេងស្រី ដែលទើបមានវ័យ៨ឆ្នាំប៉ុណ្ណោះ។ លោក Kao Cheng Ying វ័យ ៥៤ឆ្នាំត្រូវប៉ូលិសចាប់បានភ័ស្តតាងបញ្ជាក់ថាមានពាក់ព័ន្ធក្មេងស្រីទាំង១១នាក់នោះ តាមរយៈការធ្វើតេស្ត DNA។ តាមប្រភពបានអោយដឹងថាលោក Kao Cheng Ying បានចាប់ផ្តើមសកម្មភាពឃោរឃៅរបស់ខ្លួននេះតាំងពីឆ្នាំ១៩៨៨មក រហូតដល់ឆ្នាំ២០០២ គេសម្លាប់មនុស្សស្រីអស់៩នាក់ស្ថិតនៅក្នុងតំបន់ Gyeongsang និង Gansu។ ក្រោយពីបញ្ឈប់មួយរយៈគាត់ក៏បានបន្តសកម្មភាពមួយនេះទៀតនៅក្នុងតំបន់ Inner Mongolia ដែលបានសម្លាប់ក្មេងស្រីអស់ពីរនាក់បន្ថែមទៀត។

    April 2, 2018
  • អន្តរជាតិ

    ខាងក្រោមជាគន្លឹះដ៏ងាយ និងសន្សំសំចៃបំផុតមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ជួយអ្នកក្នុងការកែប្រែស្បែកជើងចាស់ៗឲ្យទៅជាថ្មីស្អាតឡើងវិញភ្លាមៗ ៖ ១. ដោះស្រាយបញ្ហាបាតស្បែកជើងរអិលជាមួយនឹងកាវ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបកាវទានប៉ុន្មានជួរទៅលើបាតស្បែកជើងជាការស្រេច។ វិធីនេះនឹងជួយកាត់បន្ថយការរអិលបានយ៉ាងមានប្រសិទ្ធភាព។ ២. បំបាត់ក្លិនស្អុយពីស្បែកជើងដោយប្រើសាប៊ូស្ងួត និងម្ស៉ៅកូនក្មេង (ម្ស៉ៅហ៊ុយ) ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបាញ់ស្ព្រៃយ៍នៃសាប៊ូស្ងួតទៅលើប្រអប់ជើង ហើយចាក់ម្ស៉ៅចូលក្នុងស្បែកជើង។ ៣. សម្អាតស្បែកជើងកាម្ញីដោយប្រើនំប័ុងសល់ ៖ នំប័ុងសល់អាចជួយសម្អាត ក៏ដូចជាកម្ចាត់ចេញនូវរាល់ស្នាមប្រឡាក់ផ្សេងៗដែលមាននៅលើផ្ទៃនៃស្បែកជើងកាម្ញីគ្រប់ម៉ូតបានយ៉ាងល្អឥតខ្ចោះ ដោយថែមទាំងមិនបន្សល់ការខូតខាតណាមួយទៀតផង។ ៤. ស្ព្រៃយ៍បាញ់សក់ជួយទប់មិនឲ្យស្បែកជើងរបូត ឬរអិលចេញពីជើងរបស់អ្នក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបាញ់ស្ព្រៃយ៍មួយចំនួនលើបាតជើង។ ៥. ប្រើប្រាស់ទឹកអុកស៊ីសែន និងម្ស៉ៅ Baking Soda ដើម្បីធ្វើឲ្យស្បែកជើងថ្មីភ្លឺស្អាតម្ដងទៀត ៖ វិធីនេះ គឺល្អបំផុតសម្រាប់សម្អាតស្បែកជើងដែលមានពណ៌ស។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលរវាង ទឹកធម្មតា ជាមួយទឹកអុកស៊ីសែន និងម្ស៉ៅ Baking Soda ក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វទៅជាល្បាយខាប់ៗ។ បន្ទាប់មកត្រូវប្រើច្រាស ឬច្រាសដុសធ្មេញជ្រលក់ចូលល្បាយ ហើយដុសវាទៅលើផ្ទៃនៃស្បែកជើង។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោង សិនសឹមធ្វើការសម្អាតល្បាយចេញពីស្បែកជើងជាការស្រេច។ ៦. កម្ចាត់ស្នាមប្រឡាក់ដោយប្រើអាល់កុលប្រភេទ isopropyl ៖ វាល្អប្រសើរបំផុតសម្រាប់ប្រើប្រាស់ក្នុងការសម្អាតស្នាមប្រឡាក់ដែលមាននៅលើស្បែកជើងប្រភេទស្បែក។ ៧. ប្រើប្រាស់ថង់តែដើម្បីកម្ចាត់ក្លិនអាក្រក់ពីស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ថង់តែដែលទាន់ធ្លាប់ឆុង ឬប្រើរួចក្នុងស្បែកជើង។ ៨.​​ ប្រើប្រាស់ប៉ុងអាវក្នុងដើម្បីដោះស្រាយបញ្ហារអិលបាតក្នុងនៃស្បែកជើង ជាពិសេស គឺស្បែកជើងកែង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប៉ុងអាវក្នុងដែលស្ដើងដាក់ចូលក្នុងបាតស្បែកជើងជាការស្រេច។ ៩. ប្រើប្រាស់ដបស្រាក្រហមដើម្បីរក្សារូបរាងនៃស្បែកជើងកវែង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដបទៅក្នុងស្បែកជើង។ ១០. ប្រើប្រាស់ម្ស៉ៅធញ្ញជាតិដើម្បីកម្ចាត់ស្នាមប្រឡាក់ខ្លាញ់លើស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ម្ស៉ៅធញ្ញជាតិមួយចំនួនទៅលើស្នាមប្រឡាក់។ ១១. ប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បីការពារស្បែកជើង ៖ ក្រែមបន្ទន់សក់មិនត្រឹមតែជួយខាត់ស្បែកជើងប្រភេទស្បែកឲ្យរលោង និងមានសំណើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារស្បែកជើងមិនឲ្យជ្រាបទឹកផងដែរ។ ១២. សម្អាតស្បែកជើងដោយទឹកលាងថ្នាំក្រចក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ទឹកលាងថ្នាំក្រចកមួយចំនួនលើសំឡី ហើយដុសទៅលើស្បែកជើងថ្នម។ ១៣. ប្រើប្រាស់សាប៊ូដុំ ដើម្បីបង្ការក្លិនមិនល្អក្នុងស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សាប៊ូមួយដុំក្នុងស្បែកជើង។ ១៤. ប្រើប្រាស់ក្រដាសកាសែតដើម្បីខាត់ស្បែកជើង ៖ ញីច្របាច់ក្រដាសកាសែតសខ្មៅឲ្យទៅជាមានរូបរាងដូចបាល់ បន្ទាប់មកខាត់វាទៅលើស្បែកជើងពណ៌ខ្មៅរបស់អ្នក៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    April 2, 2018
  • បច្ចេកវិទ្យា

    កាលពីព្រឹកមិញនេះ លោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិច បានបង្ហោះសារមួយលើបណ្ដាញសង្គម Twitter របស់ខ្លួន ទាក់ទងទៅនឹងក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សមួយឈ្មោះ Amazon ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានបន្លំសេវាកម្ម​ប្រៃសណីយ៍របស់សហរដ្ឋអាមេរិច។ ដូចនេះ ខាងក្រុមហ៊ុនអាចតម្លើងតម្លៃដឹកជញ្ជូនបាន។ ក្នុងដើមសប្ដាហ៍នេះ គេហទំព័រ Axios បានលើកឡើងដែរថា លោកប្រធានាធិបតី Trump មានបំណងចង់ប្ដឹងក្រុមហ៊ុន Amazon ថែមទៀតផង ហើយកាលពីថ្ងៃទី29 ខែមិនា កន្លងទៅ ប្រធានាធិបតីរូបនោះក៏បានបង្ហោះសារមួយដែរ ហើយអត្ថន័យក្នុងសារនោះ គឺបញ្ជាក់ថាក្រុមហ៊ុន Amazon កំពុងកេងយកផលប្រយោជន៍ពីសេវាកម្មប្រៃណីយ៍។ ស្របពេលជាមួយគ្នានេះ គេហទំព័រ The New

    April 2, 2018
  • កីឡា

    យោងតាមសារពត៌មាន Don Balon បានចុះផ្សាយថា៖ ខ្សែប្រយុទ្ធកំពុងលេចធ្លោរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Mohamed Salah បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថាបើចង់បានរូបគេទៅកាន់ទឹកដី Santiago Bernabeu នៅក្នុងរដូវកាលក្រោយ ត្រូវសន្យាធ្វើរឿងពីរយ៉ាងទើបរូបគេព្រមចាកចេញទៅកាន់ក្លឹបអធិរាជសរ Real Madrid។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបវ័យ 25 ឆ្នាំរូបនេះបានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថា៖ ប្រសិនបើចង់បានរូបគេមែននោះ Real Madrid ត្រូវសន្យាជាមួយនឹងលក្ខខ័ណ្ឌពីរយ៉ាង៖ 1. ក្លឹបអធិរាជសរ Real Madrid ត្រូវធានាថាខ្សែប្រយុទ្ធ

    April 2, 2018
  • កីឡា

    នៅក្នុងការប្រកួតដ៏ជក់ចិត្តក្នុងព្រឹតិ្តការណ៍ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញ 2 ក្រុមទៀតហើយដែលបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Sisophon FC​ និងក្រុម យុវជននាថអាស៊ី។ នៅក្នុងការប្រកួតរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាជក់ចិត្តនិងល្អមើលមែនទែន ដោយក្រុមទាំងអស់បានបើកការសម្រុកទៅវិញទៅមករួមជាមួយនឹងការវាយបកលឿនៗសុតបញ្ចូលទីគ្នាជាច្រើនគ្រាប់ធ្វើអោយការប្រកួតកាលពីរាត្រីម្សិលមិញនេះពិតជាល្អមើល។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 11 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Sisophon FC និងក្រុម យុវជននាថអាស៊ី។

    April 2, 2018
  • អន្តរជាតិ

    ចិន៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ដែលគ្រោះថ្នាក់នេះបានបង្កឡើង ដោយបុរសជាអ្នកបើករថយន្តក្នុងសភាពស្រវឹងស្រាម្នាក់បើកទៅបុកស្ត្រីម្នាក់ និងកូនក្មេងម្នាក់កំពុងតែជិះម៉ូតូលើដងផ្លូវក្នុងពេលយប់។ ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តមានឈ្មោះថា Zhang បានបើករត់គេខ្លួនបាត់ ដោយបន្សល់ទុកឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់រងរបួសធ្ងន់ ដែលត្រូវបញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ នៅព្រឹកថ្ងៃបន្ទាប់ខាងប៉ូលិសបានបើកការស៊ើបអង្គេត និងអាចតាមចាប់ខ្លួនបុរសជាអ្នកបង្កហេតុឲ្យមកទទួលទោស ហើយអ្វីដែលជារឿងសោកស្តាយបំផុតក្នុងជីវិតរបស់បុរសជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នោះគឺថា ជនរងគ្រោះដែលគាត់បានបុកស្លាប់នោះជាកូនប្រុសបង្កើតរបស់គាត់ ហើយស្រ្តីរងគ្រោះជាប្រពន្ធរបស់គាត់ដូចគ្នាដែរ។ ក្នុងថ្ងៃកើតហេតុនោះ ប្រពន្ធនិងកូនរបស់គាត់បានទៅញ៉ាំបាយល្ងាចនៅផ្ទះបងប្អួន លុះពេលត្រលប់មកវិញទើបជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 2, 2018
  • PR

    (ភ្នំពេញ)៖ ទ្រូម៉ាន់នី ជាក្រុមហ៊ុនផ្តល់សេវាកផ្ទេរប្រាក់ដ៏ល្បីនៅកម្ពុជា បានប្រារព្ធកម្មវិធី បើកសម្ពោធ «TrueMoney App» និងអបអរសាទរ ខួបពីរឆ្នាំរបស់ខ្លួន និងផ្ដល់ជូននូវកម្មវិធីពិសេស ដល់អតិថិជន គឺការបញ្ចុះតម្លៃរហូតដល់ទៅ៥០% សម្រាប់ការដាក់លុយទូរស័ព្ទគ្រប់ប្រព័ន្ធ ចាប់ពីថ្ងៃទី១​ ដល់ទី៣ ខែមេសានេះ ដែលក្នុងមួយគណនី អាចទទួលបានការបញ្ចុះតម្លៃពីរដង។ លោក គង់ មាន អគ្គនាយកក្រុមហ៊ុន បានថ្លែងថា «ស្របជាមួយនឹងតម្រូវការ និងវិវឌ្ឍន៍របស់បច្ចេកវិទ្យា ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើត និងដាក់ឲ្យប្រើប្រាស់នូវ TrueMoney App នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨

    April 2, 2018