- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កាលពីម្សិលមិញនេះ រថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ បានសាកល្បងដោយជោគជ័យ ហើយគ្រោងនឹងដាក់អោយដំណើរការជាបណ្ដោះអាសន្ន នៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកាន់តែពិសេសនោះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងនោះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ថែមទៀតផង។ ក្រសួងបានបញ្ជាក់ទៀតថា ការធ្វើដំណើរតាមផ្លូវដែកនេះ អនុញ្ញាតអោយផ្ទុកមនុស្ស១០០នាក់ ទាំង ឈរ និងអង្គុយ ហើយផ្តល់សេវា មួយថ្ងៃ ០៣ជុំ ស្មើនឹង០៦ ជើងទៅមក៕ អត្ថបទ៖ សេម
April 3, 2018 - PR
MC ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាសម្រុកស្ថាបនាសំណង់ហេដ្ឋារចនា សម្ព័ន្ធនានាដែលបំរើឲ្យព្រឹត្តិការណ៍អង្គរសង្កា្រន្តឆ្នាំ២០១៨នេះឲ្យហើយនៅមុខថ្ងៃទី១០ ខែ មេសាខាងមុខ ដើម្បីធានាឲ្យកម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូននិងមានភាពសប្បាយរីក រាយជាលក្ខណៈមហាគ្រួសារខ្មែរទំាងមូល។ ក្នុងកម្មវិធីប្រកាសជ័យលាភីការរចនាអាវយឹត និងប័ណ្ណជូនពរសម្រាប់ព្រឹត្តិការណ៍អង្គរ សង្ក្រាន្តឆ្នាំ២០១៨ ដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសានេះ លោកសុខ សប្បាយណា ប្រធានលេខាធិការដ្ឋានប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃសភាពសហព័ន្ធយុវជនកម្ពុជាបាន ឲ្យដឹងថា សំណង់ស្ថាបត្យកម្មនានាដែលបំរើឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តមកដល់ពេលនេះ សម្រេចបានជាង៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនថ្ងៃទី១០ខែមេសា ហើយឈានទៅបើកកម្មវិធីជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ខាងមុខ។ លោកបានអៈអាងថា សម្រាប់ខ្លោងទ្វារអង្គរសង្ក្រាន្តបានតម្លើងក្បូរក្បាច់រួចរាល់ រួមទំាង សំណង់ផ្ទះបុរាណ ភូមិប្រជាជន ការតុបតែលម្អសួនច្បារនិងសំណង់ផ្សេងៗទៀតនៅជុំ វិញបរិវេណកន្លែងប្រារព្វពិធី។ លោកបានបន្ថែមថា សម្រាប់ក្រុមយុវជនវិញក៏បានត្រៀមខ្លួនរួចជា ស្រេចដែលទៅតាមមុខងាររៀងៗខ្លួន ក្នុងសកម្មភាពបំរើការងារក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យបានប្រព្រឹត្តទៅដោយរលូន ហើយកាន់តែធ្វើឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តមានភាពសប្បាយរីករាយទំាងសោភណ័ភាព
April 2, 2018 - PR
ព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួម អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ«សាទរមរតដូនតា» នឹងមានការសម្តែងនិងបង្ហាញ អំពីល្បែងប្រជាប្រិយ៍ របាំប្រពៃណី ជីវភាពរស់នៅ របស់ប្រជាជនខ្មែរ និងសិល្បៈទស្សនីយ៍ភាពផ្សេងៗ ដោយយុវជន យុវនារី សិល្បៈករ សិល្បៈការិនី រួមនឹងលើកនូវកេរដំណែលអរិយធម៌ និងស្នាដៃនានា របស់បុព្វបុរសខ្មែរ ដែលបន្សល់ទុកជាយូលុងមកហើយ មករំលេញជាផ្ទាំងទស្សនីយភាពនៅលើទឹកដីនៃអាណាចក្រវប្បធម៌ ក្នុងខេត្តសៀមរាប។ លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ប្រតិបត្តិ នៃព្រឹត្តិការណ៍ អង្គរសង្រ្កានបានថ្លែងឱ្យដឹងនៅក្នុង ពិធីប្រកាសលទ្ធផល ប្រកួតប្រជែង ការរចនា អាវយឺត
April 2, 2018 - អន្តរជាតិ
គ្រាន់តែព្យាយាមអនុត្តន៍តាមការណែនាំមួយចំនួនខាងក្រោមស្នាមសម្លាកគ្រប់ប្រភេទដែលមាននៅមុខ និងផ្នែកផ្សេងៗនៃរាងកាយនឹងរលាយបាត់ដូចបំណង ៖ ៩. សាច់ប្រទាលកន្ទុយក្រពើ ៖ ល្អបំផុតសម្រាប់ស្នាមសម្លាកដែលបន្សល់ពីការបង្កើតកូនតាមរយៈការវះកាត់ និងការវះកាត់សរីរាង្គផ្សេងៗទៀត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សាច់ប្រទាលកន្ទុយក្រពើទៅលើស្នាមសម្លាកដោយផ្ទាល់តែម្ដង រួចធ្វើការម៉ាស្សាក្នុងចលនាបែបរង្វង់យឺតៗ។ ទុកចោលសម្រាប់រយៈពេល ៣០នាទី សិនសឹមលាងសម្អាតចេញ។ អនុវត្តន៍ឲ្យបានទៀងទាត់ ២ ដងក្នុងមួយថ្ងៃ។ ៨. ស៊ីលីកូន ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមសម្លាកក្រាស់ រឹង ផុសលើស្បែក (keloids) និងស្នាមផ្លែ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែសាកល្បងប្រើប្រាស់បង់សម្រាប់បិតដំបៅពិេសដែលធ្វើឡើងពីស៊ីលីកូន ឬជែលដែលប្រើសម្រាប់បំបាត់ស្នាមសម្លាក។ ចំពោះបន្ទះស៊ីលីកូន អ្នកគួរប្រើនៅកំឡុងពេល ២ សប្តាហ៍ បន្ទាប់ពីរបួសជាសះស្បើយសម្រាប់រយៈពេលពី ១២ ទៅ ២៤ ម៉ោងក្នុងមួយថ្ងៃ ហើយយ៉ាងហោចណាស់ព្យាយាមអនុត្តន៍ឲ្យបានទៀងទាត់ ២ សប្តាហ៍។ ចំពោះជែលស៊ីលីកូនគួរលាបឲ្យបាន ២ដងក្នុងមួយថ្ងៃ និងបន្តអនុវត្តន៍រហូតដល់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ៧. ប្រេងចន្ទន៍ក្រស្នា ឬប្រេងឡាវ៉េនដឺ ៖ ល្អបំផុតសម្រាប់បំបាត់ ឬព្យាបាលស្នាមសម្លាកគ្រប់ប្រភេទ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបម៉ាស្សាប្រេងប្រភេទណាមួយក្នុងចំណោមនេះទៅលើស្នាមសម្លាកជារៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។ ៦. ការម៉ាស្សា ៖ ល្អបំផុតបំបាត់ ឬព្យាបាលស្នាមសម្លាកដែលបន្សល់ពីការបង្កើតកូនតាមរយៈការវះកាត់ និងការវះកាត់វេជ្ជសាស្ត្រដទៃទៀត រួមទាំងស្លាមសម្លាកក្រាស់ រឹង ផុសលើស្បែក (keloids)។ អ្វីដែលអ្នកត្រូវធ្វើ គឺម៉ាស្សាថ្នមៗទៅលើតំបន់ដែលទទួលរងផលប៉ះពាល់ទាំងនោះជាមួយនឹងឡេ សម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី ឲ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ ៥. ឡេការពារកម្ដៅថ្ងៃ ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមសម្លាកគ្រប់ប្រភេទ និងជាពិសេសស្នាមមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមយ៉ាងណាកុំឲ្យស្នាមសម្លាកត្រូវ ឬស្ថិតក្រោមពន្លឺព្រះអាទិត្យ។ មុនចេញទៅក្រៅត្រូវលាបឡេការពារកម្ដៅព្រះអាទិត្យប្រភេទណាមួយដែលមានកម្រិត SPF ១៥ ឬខ្ពស់ជាងនេះ។ ៤. ខ្ទឹមបារាំង ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមសម្លាកប្រភេទ hypertrophic ដែលបន្សល់ពីការវះកាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាប ឬដាក់សាច់ខ្ទឹមទៅលើស្នាមសម្លាកឲ្យបាន ៣ ដងក្នុងមួយថ្ងៃ កំឡុងពេលនៃការវះកាត់ដំណាក់កាលដំបូង។ ៣. ទឹកខ្មេះផ្លែប៉ោម និងទឹកឃ្មុំ ៖ ល្អបំផុតសម្រាប់កាត់បន្ថយស្នាមមុនគ្រប់ប្រភេទ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោម ជាមួយនឹងទឹកឃ្មុំឆៅ ក្នុងបរិមាណស្មើគ្នា ហើយលាបទៅលើស្នាម។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាង សម្អាតចេញ។ ២. ប្រេងអូលីវ និងប្រេងដូង ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាស្នាមជាមួយនឹងប្រេងអូលីវ ឬដូង សម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី ឲ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ រហូតដល់ទទួលបានលទ្ធផលដូចប្រាថ្នា។ ១. វីតាមីន C ៖ ល្អបំផុតសម្រាប់ស្នាមមុន និងស្នាមឆ្នូតដែលបន្សល់ពីការវះកាត់វេជ្ជសាស្ត្រ។ វេជ្ជបណ្ឌិតជាច្រើនណែនាំឲ្យធ្វើការអនុវត្តន៍ទាំង ២ របៀបដោយទទួលទាន និងលាបគ្រីមលើស្នាម៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 2, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តកំណត់គោលដៅសំខាន់ក្នុងការទិញខ្សែការពារ Alex Sandro របស់ក្លឹបសេះបង្កង់ Juventus និងខ្សែការពារ Samuel Umtiti របស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ យោងតាមសារពត៌មាន The Time បានចុះផ្សាយអោយដឹងថា៖ លោក Jose Mourinho កំពុងរៀបចំផែនការដ៏ធំមួយក្នុងការទិញកំពូលខ្សែការពារដ៏កំពុងលេចឆ្លោនៅក្នុងរដូវកាល 2017-2018 នេះ។ ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមកញ្ចប់លុយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរដូវកាលក្រោយដើម្បីតាមប្រមាញ់កំពូលខ្សែការពារ Alex Sandro និងខ្សែការពារ Sameul Umtiti។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះសង្ឃឹមថានឹងអាចចុះហត្ថលេខាទិញខ្សែការពារទាំងពីរនាក់នេះបាននៅក្នុងរដូវកាលក្រោយ។
April 2, 2018 - អន្តរជាតិ
នារីដែលមានស្នាមអាចម៍រុយលើមុខតែងតែរិះរកនៅគ្រប់មធ្យោបាយដើម្បីបំបាត់ស្នាមទាំងនោះចេញព្រោះពួកគេគិតថាការមានស្នាមអាចម៍រុយលើមុខធ្វើឲ្យមើល ទៅមិនស្អាត។ តែអ្នកយល់ខុសហើយនារីសម័យថ្មីពួកគេបែរជាចង់មានស្នាមទាំងនេះទៅវិញ ដោយពួកគេយល់ថាការដែលមានស្នាមអាចម៍រុយតិចៗនៅលើផ្ទៃមុខកាន់តែធ្វើឲ្យមុខមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ជាពិសេសតារាល្បីៗដោយពួកគេតែងតែយកស្ទាយទាំងនេះមកធ្វើការ Make up ពេលចូលរួមក្នុងកម្មវិធីធំម្ដងៗ។ ក្នុងការ Make up បែបនេះវាមានភាពងាយស្រួលមែនទែន គឺពេលដែលយើងធ្វើការ Make up រួចរាល់យើងគ្រាន់តែយកជក់ដែលតូចយកមកចុចលើផ្ទៃមុខរបស់យើងធ្វើជាស្នាមស្រមោលក្រោមភ្នែក លើសពីនេះជ្រើសរើសយកពណ៌ត្នោតចាស់ ឬក៏យកពណ៌ណាឲ្យស៊ីគ្នាជាមួយនឹងពណ៌សក់របស់អ្នកដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញថែមទៀត។ បើសិនជាអ្នកចង់ឲ្យមើសទៅកាន់តែដូចធម្មជាតិចូលអ្នកកុំចុចស្នាមនោះឲ្យមានពណ៌ដិតៗដូចគ្នាច្រើនពេកហើយយកម៉្សៅមកថែមពីលើបន្តិចជាការស្រេច៕ អត្ថបទ៖ Sai ប្រភព៖mthai
April 2, 2018 - PR
បន្ទាប់ពីលេចចេញ រូបរាងដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាដ៏អស្ចារ្យនៃកំពូលកាមេរ៉ារបស់ទូរស័ព្ទ Galaxy S9 ឬ S9+ ឥឡូវនេះក្រុមហ៊ុនសាមសុងក៏មានកម្មវិធីពិសេសផ្តល់ជូនដល់អ្នកគាំទ្រ ចាប់ពីថ្ងៃទី១៧ មីនា រហូតដល់ថ្ងៃទី៣១ ឧសភា ២០១៨ សម្រាប់ការបង់រំលស់ទូរស័ព្ទ Galaxy S9 ឬ S9+ ដោយគ្មានការប្រាក់ (០%) ក្នុងរយៈពេល ៦ ខែផងដែរ។ អតិថិជនក៏អាចបង់រំលស់/ជាវពណ៍ណាមួយក៏បាន និងមានការថែមជូននូវឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charger) ស្រោមទូរស័ព្ទ LED View Cover និងទឹកប្រាក់ $៥០ ក្នុងហ្គេម
April 2, 2018 - អន្តរជាតិ
មនុស្សជាច្រើនគិតថា វាជារឿងសាមញ្ញ និងងាយបំផុតសម្រាប់បុរសក្នុងការជ្រើសរើសសម្លៀកបំពាក់ឲ្យសាកសម និងទាន់សម័យ។ ទោះជាយ៉ាងណា វាមិនងាយពេកឡើយ ក៏ព្រោះនៅមានចំណុចលម្អិត ក៏ដូចជាការណែនាំជាច្រើនដែលបុរសៗត្រូវដឹង ប្រសិនបើពួកគេចង់ទទួលបានភាពទាន់សម័យគួរឲ្យទាក់ទាញតាមរយៈសម្លៀកបំពាក់ ឬការស្លៀកពាក់ប្រចាំថ្ងៃ ដើម្បីកុំឲ្យនៅពេលដែលតុបតែងទៅបែរជាលើសពេក។ អ្នកធ្លាប់បានដឹងទេថា គ្រាន់តែឡេវអាវមួយនៅលើអាវធំអាចបំផ្លាញភាពសាកសមរបស់អ្នកបានស្ទើរតែទាំងស្រុង? ដូច្នេះប្រសិនបើមិនចង់ជួបប្រទះបញ្ហាផ្សេងៗនៃការជ្រើសរើស ឬលេងស្ទាយសម្លៀកបំពាក់ ចូរអានអត្ថបទខាងក្រោមដោយយកចិត្តទុកដាក់ ៖ ១. ដៃអាវគ្របបាំងលើនាឡិកាដៃ ៖ ប្រសិនបើអ្នកចូលចិត្តពាក់នាឡិកា ចូរធ្វើការមូរដៃអាវរបស់អ្នកឡើង។ ការធ្វើបែបនេះមិនត្រឹមតែផ្ដល់ឲ្យអ្នកនូវភាពងាយស្រួលក្នុងការមើលម៉ោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកមើលទៅទាក់ទាញផងដែរ។ ២. រូបភាពផ្សេងៗនៅលើអាវយឺត ៖ ជ្រើសរើសយកអាវយឺតលាតធម្មតាគ្មានរូបភាព ឬអក្សរអ្វី គឺល្អបំផុត ជាពិសេសប្រសិនបើអ្នកនឹងពាក់អាវក្រៅប្រភេទណាមួយលើវា។ ការជ្រើសរើសស្លៀកពាក់ត្រឹមអាវយឺតធម្មតាជាមួយនឹងខោខូវប៊យ គឺសាមញ្ញ ប៉ុន្តែវាគួរឲ្យទាក់ទាញបែបម្យ៉ាង និងថែមទាំងមិនចេះហួសសម័យទៀតផង។ ៣. អាវយឺតដែលមានដៃវែង ៖ អាវយឺតដែលមានដៃវែងស្ទើរតែដល់កែងដៃ គឺមើលទៅមិនសម និងគួរឲ្យទាក់ទាញសោះតែម្ដង សូម្បីតែតារាចម្រៀងរ៉េបជាអ្នកពាក់ក៏ដោយ។ ជាការពិតណាស់ សម្លៀកបំពាក់ គឺជារបស់សម្រាប់តុបតែងខ្លួនដែលជួយបង្កើនភាពទាក់ទាញស្រស់ស្អាតរបស់អ្នក ដូច្នេះអ្នកគួរតែជ្រើសរើសនូវប្រភេទណាដែលសាកសម។ ចំពោះអាវយឺត អ្នកគួរជ្រើសរើសអាវដែលមានដៃមិនវែងជាងកំភួនដៃ។ អាវយឺតដៃខ្លី គឺមានប្រយោជន៍ជួយបង្ហាញពីទំហំសមាមាត្រនៃដៃរបស់អ្នក ខណៈដែលអាវដៃវែងបានត្រឹមតែលាក់សាច់ដុំរបស់អ្នក ហើយធ្វើឲ្យដៃមើលទៅធំជាងធម្មតាប៉ុណ្ណោះ។ ៤. ពាក់ខ្សែក្រវ៉ាត់ និងខ្សែព្រយុងខោក្នុងពេលតែមួយ ៖ របស់ទាំង ២ នេះ គឺមិនត្រូវបានផលិតឡើង សម្រាប់ឲ្យប្រើប្រាស់ក្នុងពេលតែមួយឡើយ បើទោះជាវាប្រើសម្រាប់ជួយទប់ និងលើកខោរបស់អ្នកឡើងដូចគ្នាក៏ដោយ។ ការដែលប្រើប្រាស់ក្នុងពេលជាមួយគ្នានឹងធ្វើឲ្យមើលទៅមិនសម បាត់បង់ភាពគួរឲ្យទាក់ទាញ។ ៥. សម្លៀកបំពាក់មានស្នាមជ្រួញ ៖ ប្រសិនបើអ្នកចង់ឲ្យអ្នកដទៃមើលមកឃើញការរៀបចំខ្លួនរបស់អ្នក គឺមានរបៀបរៀបរយ និងសមស្អាតគួរឲ្យទាក់ទាញ ចូរកុំខ្ជិលនឹងធ្វើការអ៊ុតសម្លៀកបំពាក់ឲ្យសោះ។ សម្លៀកបំពាក់ដែលជ្រួញ គឺមើលទៅរយីរយាក ហើយអាចនឹងបំផ្លាញនូវរាល់ទំនុកចិត្តរបស់អ្នកផងដែរ។ ៦. សម្លៀកបំពាក់ខុសទំហំនៃរាងកាយ ៖ ការដែលស្លៀកសម្លៀកបំពាក់រលុងពេក ឬចង្អៀតពេក គឺមិនអាចផ្ដល់ភាពសាកសមដល់អ្នកបានឡើយ។ ៧. បិទឡេវខាងលើអាវធំ ឬអាវក្រៅ ៖ ប្រសិនជាត្រូវចូលរួមក្នុងកម្មវិធីធំៗ ឬការណាត់ជួបពិសេសណាមួយ ការបិទឡេវលើគេនៃអាវក្រៅ ឬអាវធំ គឺត្រឹមត្រូវសាកសមតែចំពោះអាវក្រៅដែលមានឡេវមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាចំពោះករណីខ្លះ អ្នកអាចបិទឡេវទាំងអស់បាន ប៉ុន្តែត្រូវចំហរតែឡេវដែលនៅក្រោមគេ ហើយកុំភ្លេចដោះឡេវចេញឲ្យអស់សិនមុននឹងអង្គុយចុះ។ ៨. មិនញាត់អាវចូលក្នុងខោ ឬទ្រនុយឲ្យបានត្រឹមត្រូវ ៖ ដើម្បីទទួលបានភាពទាក់ទាញ និងសាកសម ប្រសិនបើអ្នកមិនមែនជាក្មេងដែលមានវ័យក្រោម ១៣ ឆ្នាំទេនោះ ចូរទ្រនុយអាវសាច់ក្រណាត់នៅក្នុងខោ ហើយពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក្នុងករណីនេះ ពណ៌ ប្រភេទ ដៃវែង ឬខ្លី មិនមែនជាបញ្ហាឡើយសម្រាប់អ្នកឡើយ។ ៩. ហោប៉ៅប៉ោងៗ ៖ ប្រសិនបើត្រូវចូលរួមក្នុងកម្មវិធី ឬព្រឹត្តិការណ៍ណាមួយ ហោប៉ៅខោ ឬអាវធំរបស់អ្នកមិនត្រូវដាក់អ្វីឲ្យមើលទៅឃើញប៉ោងឡើយ ក៏ព្រោះរឿងរ៉ាវតូចតាចនេះអាចនឹងបណ្ដាលឲ្យការតុបតែងខ្លួនរបស់អ្នកប្រែជាបាត់បង់នូវភាពឆើតឆាយសាកសមគួរឲ្យទាក់ទាញបានយ៉ាងងាយ។ ១០. ស្លៀកពាក់តែសម្លៀកបំពាក់ពណ៌ខ្មៅរាល់ថ្ងៃ ៖ ដើម្បីទទួលបានភាពទាន់សម័យ ចូរព្យាយាមផ្លាស់ប្ដូរនូវពណ៌នៃសម្លៀកបំពាក់ឲ្យខុសៗពីគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវទិញនូវសម្លៀកបំពាក់ឈុតដែលធ្វើឡើងពីក្រណាត់ភ្លឺៗឡើយ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 2, 2018 - អន្តរជាតិ
ម៉ាឡេស៊ី ៖ ការបញ្ឈប់ការសិក្សាបានយ៉ាងល្អប្រសើរគឺជាក្តីប្រាថ្នាធំបំផុតរបស់សិស្សនិសិត្សគ្រប់រូប តែមិនមានគ្រប់គ្នាសុទ្ធតែអាចសម្រេចបានទេដោយសារតែកត្តាមួយចំនួន។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវដ៏កំសត់របស់ក្មេងប្រុសម្នាក់ ដែលរៀបជិតដល់ការប្រឡងបញ្ចប់ការសិក្សាហើយស្រាប់តែត្រូវរកឃើញថា មានជម្ងឺមហារីកគ្រាប់ឈាម។ កាលពីថ្ងៃអង្គារសប្តាហ៍មុនសិស្សមហាវិទ្យាល័យ Mass Communication អាយុ ២១ ឆ្នាំត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម។ ខណៈដែលការប្រឡងបញ្ចប់របស់គាត់ក៏បានខិតជិតមកដល់ទៅហើយដែរ គាត់មានការបារម្ភពីស្ថានភាំពខ្លួនឯងយ៉ាងខ្លាំង។ គេពិតជាចង់អោយខ្លួនឯងនៅរស់រហូតបានបញ្ចប់ការសិក្សាដោយរលូនណាស់ បែបនេះហើយទើបគេសម្រេចចិត្តបង្ហោះសុំជំនួយតាមរយៈបណ្តាញសង្គម។ ក្នុងបណ្តាញសង្គមលោក Jimmy បានរាយរ៉ាប់ថា “សូមមេត្តាជួយខ្ញុំផង ខ្ញុំមានអាយុ២១ឆ្នាំ ខ្ញុំកំពុងត្រៀមនឹងបញ្ចប់ការសិក្សានៅពេលដ៏ខ្លួនខាងមុខនេះហើយ តែក្រោយខ្ញុំបានទទួលបានព័ត៌មានដ៏រន្ធត់នេះ ដែលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកឈាម។ ដើម្បីអាចព្យាបាលជម្ងឺនេះ ខ្ញុំត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគខួរឆ្អឹងអោយ”។ ការបង្ហោះមួយនេះធ្វើអោយមនុស្សជាច្រើនមានការអាណិតដល់ក្មេងប្រុសវ័យ២១ឆ្នាំរូបនេះយ៉ាងខ្លាំង៕ អត្ថបទ៖ Mali ប្រភព៖ thecoverage
April 2, 2018 - អន្តរជាតិ
នារីសម័យអ៊ីនធឺណិតតែងតែរកនូវអ្វីដែលប្លែកៗដើម្បីទទួលបាននូវការចាប់អារម្មណ៍ ក៏ដូចជាភាពទាន់សម័យ។ ដោយពួកគេតែងរិះរកនូវម៉ូតសម្លៀកបំពាក់, ស្បែកជើង ជាពិសេសម៉ូតសក់។ កាលពីពេលថ្មីៗនេះមានស្ទាយម៉ូតសក់មួយដែលកំពុងតែទទួលបាននូវការពេញនិយមជាខ្លាំងមិនថានារីណាទេ សូម្បីតែតារាថៃល្បីៗក៏ធ្វើម៉ូតទាំងនេះដែរ ដោយម៉ូតសក់នេះជាម៉ូតសក់កាលពីសម័យបុរាណតែត្រូវបានគេពេញនិយមយកមកធ្វើជាថ្មីម្ដងទៀត។ ចង់ដឹងថាស្ទាយយ៉ាងណាសូមមើលរូបខាងក្រោមនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai
April 2, 2018









