Khmernote Media
  • អន្តរជាតិ

    ប្រទេសចិន ៖ កូនៗខ្លះមិនមានពេលវេលាគ្រាប់គ្រាន់សំរាប់មើលថែរក្សាឪពុកម្តាយរបស់ខ្លួននោះទេ ដោយសារតែបែបនេះទើបគេរកវិធីផ្សេងៗដើម្បីមើលថែរគាត់។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរំជួលចិត្តមួយ ដែលប្តីប្រពន្ធមួយគូបានជួលអោយគេយកអាហារល្អៗទៅអោយឪពុកជារៀងរាល់ថ្ងៃដោយមិនអោយឪពុកដឹង។  តាមប្រភពបានអោយដឹងថាប្តីប្រពន្ធមួយគូនេះត្រូវចាកចេញទៅធ្វើការនៅកន្លែងឆ្ងាយ ពួកគេដឹងថាឪពុកនឹងមិនប​រិភោគអាហារដែលល្អសំរាប់សុខភាពទេពេលដែលពួកគេមិននៅព្រោះគាត់គិតថាអាហារទាំងអស់នោះថ្លៃ។ បែបនេះហើយទើបប្តីប្រពន្ធមួយគូនេះ សម្រេចចិត្តធ្វើការកុំម្ម៉ងម្ហូបអាហារពីហាងមួយ អោយឪពុកជារៀងរាល់ថ្ងៃដោយសុំអោយបុគ្គលិកនោះកុំបង្ហាញវិក្ក័យបត្រនោះអោយទៅគាត់ឃើញ។ ក្នុងកំឡុងរយៈពេលមួយឆ្នាំបុគ្គលិកតែងតែបញ្ចូនអាហារទៅអោយលោកតា Chui យ៉ាងទៀងទាត់។ ថ្ងៃមួយបុគ្គលិកបានភ្លេចវិក្ក័យបត្រចេញធ្វើអោយលោកតា Chui បានឃើញតម្លៃអាហារនេះ គាត់យំហើយនិយាយថា “កូនៗគេខំធ្វើការងារខ្លាំងណាស់ ធ្វើមានអារម្មណ៍មិនស្ងប់សោះដែលត្រូវមកអោយពួកគេចំនាយប្រាក់ច្រើនយ៉ាងនេះ៕  អត្ថបទ ៖ Mali ប្រភព ៖ sanook

    April 3, 2018
  • អន្តរជាតិ

    នារីគ្រប់រូបតែងតែមានការផ្លាស់ប្ដូរសម្រាប់ខ្លួនដើម្បីទទួលបាននូវអារម្មណ៍ថ្មី និងភាពទាន់សម័យ។ ដូចជាការលេងស្ទាយម៉ូតសម្លៀកបំពាក់ លេងស្ទាយកាបូបជាដើម ប៉ុន្ដែនារីគ្រប់រូបក៏មិនគួរមើលរំលងពីការលេងស្ទាយម៉ូតសក់របស់ខ្លួនដែរ ពេលខ្លះគ្រាន់តែយើងផ្លាស់ប្ដូរស្ទាយសក់ និងពណសក់តែបន្តិចក៏៏ទទួលបាននូវភាពទាក់ទាញដ៏មិនគួរឲ្យជឿ។ ខាងក្រោមនេះគឺជាការលេងស្ទាយម៉ូតសក់ ដែលនារីគួរតែអនុវត្តន៍តាម៖ អត្ថបទ៖ Sai ប្រភព៖mthai

    April 3, 2018
  • កីឡា

    ខ្សែបម្រើ Adrien Rabiot បានត្រូវបានគេរំពឹងទុកថាខ្សែបម្រើរូបនេះអាចនឹងចាកចេញពីក្លឹប PSG នៅក្នុងរដូវកាលក្រោយ ខណៈដែលពេលនេះខ្សែបម្រើ Adrien Rabiot បានបដិសេធមិនព្រមបន្ដការស្នាក់នៅជាមួយនឹងក្លឹប PSG នៅក្នុងរដូវកាលក្រោយនេះ។ ខ្សែបម្រើវ័យ 22 ឆ្នាំរូបនេះកំពុងត្រូវបានក្លឹបបិសាចក្រហម Manchester United និងក្លឹបអ្នកមានបុណ្យ Barcelona ធ្វើការទាក់ទងអំពីការផ្ទេររូបគេចេញពីក្លឹប PSG នៅក្នុងរដូវកាលក្រោយនេះ។ ការបង្ហើបក្នុងការចាកចេញពីក្លឹប PSG នេះគឺដើម្បីពង្រឹងសមត្ថភាពបន្ថែម។ នៅក្នុងបទសំភាសន៍ជាមួយនឹងខ្សែបម្រើ Adrien Rabiot ជាមួយនឹងអ្នកកាសែតបានអោយដឹងថា៖ ចំពោះអនាគតនៅ PSG គឺគាត់មិនទាន់ប្រាកដច្បាស់ 100% ទេ ប៉ុន្ដែរង់ចាំមើលទាំងអស់គ្នា។​

    April 3, 2018
  • PR

    នៅថ្ងៃសុក្រ ទី៦ មេសា ខាងមុខនេះ Peypey Dy ជាមួយក្រុមការងារប៉ូបូ នឹងចុះចែកទឹកដោះគោជូរប៉ូបូដោយឥតគិតថ្លៃនៅផ្សាររាត្រី ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ ល្ងាច។ 
Peypey Dy ត្រូវបានគេទទួលស្គាល់ថាជាតារាមួយដ៏ល្បីលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា។ គាត់បានបង្ហាញចំណាប់អារម្មណ៍ថា៖ «តាមពិតទៅ ខ្ញុំចូលចិត្តចូលរួមយុទ្ធនាការកម្សាន្ត និងសប្បាយរីករាយ ហើយការចុះចែកទឹកដោះគោជូរប៉ូបូជាមួយក្រុមការងារប៉ូបូ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ក្នុងការណែនាំទឹកដោះគោជូរប៉ូបូ ដែលផលិតពីទឹកដោះគោ និងផ្លែឈើស្រស់ ដល់ប្រជាជនកម្ពុជាយើង»។ ប៉ូបូបានធ្វើយុទ្ធនាការនេះ នៅតាមបឋមសិក្សា ផ្សារ និងផ្សារទំនើបមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ហើយនឹងធ្វើការចុះចែកនៅតាមបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសនាថ្ងៃមុខផងដែរ។ 
លើសពីនេះទៅទៀត

    April 3, 2018
  • អន្តរជាតិ

    នារីសម័យថ្មីតែងតែរិះរកនូវស្ទាយប្លែកភ្នែកដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងមានភាពទាន់សម័យ។ ដោយថ្មីៗនេះការលេងស្ទាយពាក់អាវក្រៅជាស្ទាយមួយកំពុងតែទទួលបាននូវការពេញនិយម ដែលធ្វើឲ្យនារីកាន់តែមានទំនុកចិត្តមក លើខ្លួនឯងកាន់តែខ្លាំង។ លើសពីនេះការពាក់អាវក្រៅមិនត្រឹមតែជាស្ទាយប៉ុណ្ណោះទេតែក៏មានផលប្រយោជន៍ជាច្រើន ដោយជួយការពារពេលមេឃភ្លៀង ពេលត្រូវកម្ដៅជាដើម។ ខាងក្រោមនេះគឺជាការលេងស្ទាយអាវក្រៅដែលគេកំពុងតែពេញនិយមនៅក្នុងសង្គម៖ អត្ថបទ៖ Sai ប្រភព៖gurl

    April 3, 2018
  • អន្តរជាតិ

    បរទេស ៖ មិនថាល្បែងប្រភេទណាមួយនេះទេវាតែងតែនាំមនុស្សទៅកាន់ភាពវិនាសច្រើនជាងភាពចម្រុងចម្រើន បើជ្រើសចំគូជីវិតជាអ្នកវក់នឹងល្បែងនោះជីវិតអ្នកប្រហែលជាត្រូវជួបនឹងបញ្ហាច្រើនហើយ។ ប្រភពព័ត៌មានមួយបរទេសមួយបានចុះផ្សាយករណីបុរសម្នាក់បានធ្លាក់ខ្លួនក្លាយជាមនុស្សគ្មានផ្ទះសម្បែង ក្រោយពីរៀបការជាមួយប្រពន្ធជាអ្នកញៀននឹងការលេងភាគហ៊ុន។ តាមប្រភពបានអោយដឹងថា បុរសជាស្វាមីជនជាតិអង់គ្លេសម្នាក់ក្លាយខ្លួនជាបុរសពោះម៉ាយ និងអស់ប្រាក់ពីខ្លួនរលីង ក្រោយពីរៀបការជាមួយប្រពន្ធជាអ្នក​ញៀន​នឹងការលេងប័ណ្ឌភាគហ៊ុន ដែលបានបំផ្លាញប្រាក់គាត់អស់ជាង ៣.៥លានអឺរ៉ូ (ប្រហែល ៤.៩លានដុល្លារ)។ លោក Christopher Forte បានអោយដឹងថា គាត់បានជួបស្គាល់ប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ Juliana Posman កាលពីឆ្នាំ២០១០។ ពួកគេធ្វើការនៅក្នុងក្រុមហ៊ុន IT មួយជាមួយគ្នា ​គាត់បាន​លង់​ស្រលាញ់នាង បន្ទាប់ពីស្គាល់គ្នាបានមួយខែ។ ​ពួកគេបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ២០១៤ ជាមួយនឹងសាច់ញាតិជនជាតិឥណ្ឌូនេស៊ីរបស់នាងជាង១០០នាក់ ពួកគេបានទៅក្របទឹកឃ្មុំនៅកោះបាលី។ ក្រោយពីរៀបការប្រពន្ធរបស់គាត់បានប្រាប់គាត់ថា នាងនឹងរកប្រាក់តាមរយៈការលេងភាគហ៊ុន។ នាងបានចំនាយប្រាក់ជាង៧០០ដុល្លារជារៀងរាល់ថ្ងៃជាមួយនឹងការទិញភាគហ៊ុននេះ ក្នុងនោះមួយថ្ងៃនាងត្រូវបាត់បង់ប្រាក់ជាង២០០ដុល្លារ។

    April 3, 2018
  • អន្តរជាតិ

    រដូវក្ដៅចូលមកដល់ដែលធ្វើឲ្យនារីមានការលំបាកនៅក្នុងការតុបតែងខ្លួនមិនដឹងលេងស្ទាយយ៉ាងណាឲ្យសម ព្រោះដោយសារតែអាកាសធាតុមានកំដៅខ្លាំងពេកស្លៀកពាក់ជិតពេកអាចនឹងធ្វើឲ្យអារម្មណ៍មានការធុញធប់មិនស្រស់ស្រាយជាមួយ នឹងធម្មជាតិ។ តែកុំបារម្ភអីទោះបីជារដូវក្ដៅក៏ពិតមែនតែយើងនៅតែអាចលេងស្ទាយបានយ៉ាងសប្បាយជាមួយនឹង ម៊ូតអាវផ្ការលុងៗ បន្ថែមជាមួយនឹងវ៉ែនតាការពារកម្ដៅថ្ងៃ,ក្រវិល និងលេងស្ទាយឈ្នួតក្បាលទៀតកាន់តែមានភាពទាក់ទាញ។ យើងអាចផ្គួបផ្សំជាមួយនឹងខោខូវប៊យ រឺក៏ពាក់អាវក្រៅដែលមានសាច់ស្រណាត់ស្ដើងៗដើម្បីកុំឲ្យមានអារម្មណ៍ធប់។ អ្នកអាចគិតថានេះជាស្ទាយ សាមញ្ញ តែស្ទាយទាំងនេះកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងជាពិសេសនារីយុវវ័យសម័យថ្មី។ ខាងក្រោមនេះគឺជាស្ទាយរដូវក្ដៅដែលកំពុងតែពេញនិយមជាខ្លាំងចំពោះនារីគ្រប់រូប៖ អត្ថបទ៖ Sai ប្រភព៖mthai

    April 3, 2018
  • សង្គម

    កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសណែនាំឲ្យមិនប្រជាពលរដ្ឋធ្វើការប្រើប្រាស់ ផលិតផលឱសថ​បំប៉ន​សុខភាព និងគ្រឿងសម្អាងចេញពីប្រភពផ្សព្វផ្សាយទាំង២នេះ ព្រោះវាអាចប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ សេចក្តីជូនដំណឹងនេះចុះផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ស្តីពីគេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ផ្សព្វផ្សាយផលិតផលឱសថបំប៉នសុខភាព និងគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ករណីនេះក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គេហទំព័រ និងវេបសាយទាំង២ខាងលើនេះ៕ អត្ថបទ៖ សេម

    April 3, 2018
  • អន្តរជាតិ

    វាមិនមែនជារឿងងាយទេ​ក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍មួយឲ្យបានគង់វង្ស គឺតម្រូវឲ្យពួកគេទាំងពីរមានការយកចិត្តទុកដាក់,ការកែតម្រូវ,ការយល់ពីគ្នា ដើម្បីឲ្យជីវិតគូមួយដំនើរការបានល្អ។ តែវាមិនមានភាពងាយស្រួលដូចយើងគិតនោះឡើយ ពេលខ្លះទំនាក់ទំនងរបស់អ្នកឈានដល់ផ្លូវបញ្ចប់ដោយអ្នកមិនដឹងខ្លួន ហើយពេលដឹងខ្លួនវាក៏ហួសពេលក្នុងការស្រោចស្រង់ទំនាក់ទំនងមកវិញទៅហើយ។ ហេតុដូចនេះអ្នកមិនគួរទុកឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកឈានដល់ផ្លូវបញ្ច់នោះទេ។ ខាងក្រោមនេះគឺជាសញ្ញាណដែលប្រាប់ថាទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកកំពុងតែជួបនូវបញ្ហា៖ ១. ការឈ្លោះប្រកែកគ្នា៖ ការឈ្លោះប្រកែកគ្នាក្នុងជីវិតអាពាហ៍ពិពាហ៍អ្នកណាក៏ធ្លាប់ឆ្លងកាត់ដែរប៉ុន្ដែ បើសិនជាអ្នកមានការឈ្លោះប្រកែកគ្នានៅរឿងដដែលនោះអាចធ្វើឲ្យទំនាក់ទំនងដៃគូមានការធុញធប់ និងចាប់ផ្ដើមទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក។ ការដែលឈ្លោះគ្នាយូរទៅធ្វើឲ្យរឿងតូចមួយតែបែរក្លាយទៅជារឿងធំបាន ទង្វើទាំងនេះអាចឲ្យជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកមានការលំបាកនឹងបន្ដទៅមុខបានណាស់។ ២. ការទំនាក់ទំនង៖ នៅពេលដែលអ្នកនៅជាមួយនឹងគ្នាមិនព្រមបើកចិត្តនិយាយប្រាប់ពីអារម្មណ៍ រឺរឿងរ៉ាវក្នុងចិត្តឲ្យដៃគូបានដឹងនោះធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នា។ លើសពីនេះអ្នកអាចនឹងបាត់បង់នូវអារម្មណ៍ល្អៗ និងភាពផ្អែមល្ហែមដែលធ្លាប់មានជាមួយគ្នាពីមុនមក ហើយបែរជាចង់ចែក រំលែករឿងទាំងអស់ឲ្យអ្នកដទៃដឹងជាជាងដៃគូជីវិតរបស់ខ្លួន។ ការខ្វះប្រាស្រ័យទាក់ទងនេះអាចជាសញ្ញានៃការផ្ដាច់អារម្មណ៍ចេញពីគ្នាយ៉ាងធ្ងន់ធ្ងរ។ ៣. ភាពស្និតស្នាល៖ នៅពេលដែលអ្នកចាប់ផ្ដើមអស់អារម្មណ៍ដែលមានចំពោះគ្នាសូម្បីតែជីវិតគូរស់នៅប្រចាំថ្ងៃក៏មានបញ្ហាប៉ះពាល់ផងដែរ ដោយអ្នកបាត់បង់នូវភាពស្និតស្នាលដែលមានចំពោះគ្នាដែលមានពីមុនមក។ ដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ជីវិតគូជាខ្លាំង។ ៤. ការផ្លាស់ប្ដូរឥរិយាបថ៖ អ្នកចាប់ផ្ដើមមានអារម្មណ៍មិនពេញចិត្តចំពោះគ្នាកាន់តែខ្លាំងឡើងដែលវាមានការខុសប្លែកពីមុនដាច់ស្រលះ ដោយពួកគេចាប់ផ្ដើមបន្ទោសគ្នា និងមើលឃើញចំណុចអាក្រក់របស់គ្នារៀងៗខ្លួន។ សញ្ញាណទាំងនេះអាចបញ្ជាក់ថាអ្នកប្រហែលជាចង់បានអ្វីខុសៗគ្នាពីជីវិតហើយគ្មានអ្វីដែលដូចគ្នានោះទេ។

    April 3, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ដើម្បីទទួលបានការចាប់អារម្មណ៍ច្រើន មនុស្សបានបង្កើតនូវសកម្មភាពប្លែកៗជាច្រើនហើយយកវាមកបង្ហោះក្នុងបណ្តាញ​សង្គម ទោះបីជាសកម្មភាពខ្លះមើលទៅហាក់ដូចជាមិនល្អរឺមិនសមរម្យក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលបុរសម្នាក់បានថតវីដេអូខ្លីពីសកម្មភាពលួច logo សំគាល់របស់រថយន្ត Mercedes Benz ដើម្បីយកទៅបង្ហោះក្នុងបណ្តាញសង្គម។ លោក Goa វ័យ២៥ឆ្នាំត្រូវប៉ូលិសចាប់បានទាំងភ័ស្តុតាងនៅផ្ទះតែម្តង បន្ទាប់ពីគាត់បានធ្វើការលួច logo សំគាល់របស់រថយន្ត Mercedes Benz មួយគ្រឿង។ ម្ចាស់រថយន្តបានប្តឹងប៉ូលិស ហើយប៉ូលិសបានបើកមើលកាមេរ៉ាសុវត្ថិភាពនៅម្តុំនោះហើយបានប្រទះឃើញលោក Goa ចុះពីរថយន្តរបស់គាត់ហើយដើរទៅមុខរថយន្ត Mercedes Benz។ មួយសន្ទុះក្រោយមកគាត់ក៏បានបើករថយន្តចេញទៅ ប៉ូលិសបានតាមទៅដល់ផ្ទះរបស់លោក Goa ក្រោយការឆែកឆេប៉ូលិសបានរកឃើញ logo សំគាល់របស់រថយន្ត Mercedes

    April 3, 2018