Khmernote Media
  • PR

    កាលពីថ្ងៃអង្គារ​ ទី៣ ខែមេសា កន្លងទៅនេះ ស្ថានីយទូទស្សន៍ បាយ័ន បានរៀបចំសន្និសីទសារព័ត៌មានស្តីពីកម្មវិធីថ្មីរបស់ខ្លួន The Melody ដែលមានការចូលរួមពីសំណាក់តារាចម្រៀង Original Song លោក ហេង ពិទូ កញ្ញា អេដា និងលោក សួន ពិសិដ្ឋ ដែលជាគណៈកម្មការផងដែរ។ កម្មវិធី The Melody នេះជាកម្មវិធីប្រឡងចម្រៀងមួយប្លែក ថ្មីស្រឡាងខុសពីការប្រឡងចម្រៀងផ្សេងៗ ព្រោះបេក្ខជនដែលចូលរួមអាចមានឱកាសមានចម្រៀងផ្ទាល់ខ្លួនក្នុងពេលប្រកួតប្រជែងតែម្តង មួយវិញទៀតការលើកយកបទចម្រៀងមកប្រកួតប្រជែងគឺអនុញ្ញាត តែបទចម្រៀងដែលជាស្នាដៃកូនខ្មែរតែម្តង។ ហើយមួយវិញទៀតកម្មវិធីមួយនេះគឺអាចជួយជំរុញអោយបេក្ខជនអាចមានសមត្ថភាពក្នុងការតែងនិពន្ធចម្រៀងផ្ទាល់ខ្លួនបានទៀតផង ប៉ុន្តែក្នុងករណីបេក្ខជនមិនមានសមត្ថភាពអាចនិពន្ធបទភ្លេងដោយខ្លួនឯងបាន គណៈកម្មការក្នុងកម្មវិធីក៏បានរៀបចំក្រុម Composer ចំនួន៦រូបរួចជាស្រេចដើម្បីជួយជ្រុំជ្រែងនិងបង្ហាត់បង្រៀនបេក្ខជនទៀតផង។

    April 4, 2018
  • អន្តរជាតិ

    នារីៗដែលមានមាឌធាត់ពិតជាមានការពិបាកចិត្តជាខ្លាំងទោះបីជាពួកគេព្យាយាមហាត់ប្រាណ រឺក៏តមអាហារយ៉ាងណាក៏នៅតែមិនអាចបិទបាំងរូបរាងធាត់របស់ពួកគេបានភ្លាមៗដែរ។ ប៉ុន្ដែបើសិនជាអ្នកជ្រើសរើសការស្លៀកពាក់ឲ្យបានត្រឹមត្រូវនោះ វាអាចជួយបិទបាំងរាងដ៏ធំរបស់អ្នកបាន ដោយគ្រាន់តែអនុវត្តន៍នូវវិធីងាយៗខាងក្រោម៖ ១. របៀបពាក់ស្បែកជើងដែលត្រឹមត្រូវ៖ ការដែលយល់ដឹងពីរបៀបពាក់ស្បែកជើង ក៏ដូចជារបៀបដាក់ជើងនោះអាចធ្វើឲ្យឃើញជើងរបស់អ្នកមើលទៅស្រលូនវែង និងអាចបន្លំឲ្យឃើញរាងរបស់អ្នករឹតស្ដើង។ ដូចជាអ្នកគួរតែដាក់ជើងបញ្ឆិតគ្នា ដើម្បីកុំឲ្យឃើញជើងរបស់អ្នកធំ។ ២. ការជ្រើសរើសសម្លៀកបំពាក់៖ បើសិនជាអ្នកជ្រើសរើសអាវពាក់ខាងក្នុងខុស​រឺក៏មិនត្រឹមត្រូវក៏អាចធ្វើឲ្យមើលមកឃើញមាឌរបស់អ្នកធំបានដែរ។ ដូចនេះអ្នកគួរ តែជ្រើសរើសអាវប្រភេទសាច់ក្រណាត់អំបោះ និងគួរជៀសវាងអាវដែលរឹបតឹង ណែន, អាវស្បែកជាដើម។ ៣. ខោរឹបរាងពីក្នុង៖ ខោនេះអ្នកមិនគួរស្លៀកវាជារៀងរាល់ថ្ងៃនោះទេ អ្នកអាចប្រើប្រាស់យូរៗម្ដងសម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗដើម្បីទទួលបានរាងស្អាតនៅពេលដែលអ្នកចង់ពាក់រ៉ូប រឺក៏សំពត់។ ជាពិសេសកាន់តែធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងឡើង។ ៤. ជ្រើសរើសការតុបតែងខាងក្រៅ៖ បើសិនជាអ្នកចង់បានរាងស្រលូនស្អាតអ្នកមិនគួរពាក់អាវណាដែលតឹងពេក រឺរឹបពេកនោះទេ។ ដើម្បីទទួលបានការរៀបចំខ្លួនឲ្យសាកសមអ្នកគួរតែពាក់អាវរលុងៗ គូជាមួយនឹងខោណាដែលតឹងបន្ដិចហើយបន្ថែមជាមួយនឹងស្បែកជើងកែងកាន់តែទទួលបាននូវភាពស្រស់ស្អាត។ហើយប្រសិនជាអ្នកជ្រើសរើសខោធំរលុងវិញនោះចូរអ្នកកុំស្លៀកខោណាដែលរលុងខ្លាំងពេកព្រោះវាធ្វើឲ្យឃើញជើងរបស់អ្នកកាន់តែធំ។ ៥. អាវវែងពីក្រៅ៖

    April 4, 2018
  • PR

    នៅថ្ងៃនេះ Next Big Thing Store បានសម្រចផ្លាស់ប្តូរឈ្មោះទៅជាហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី សាខាស្តាតអូឡាំពិក ជាមួយនឹងការផ្តល់ជូននូវកាដូពិសេសជាច្រើនសំរាប់អតិថិជនគ្រប់គ្នា។ ហាងលក់ទូរស័ព្ទដៃទំនើប Next Big Thing Store ដែលជាហាងលក់ទូរស័ព្ទដៃទំនើបមានលក់ទូរស័ព្ទដៃ និងផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទទៀត មានទីតាំងស្ថិតអាគារ S1-02 ផ្លូវ 217 (មហាវិថីព្រះមុន្នីរ៉េត) សង្កាត់វាលវង់ ខណ្ឌ 7 មករា (Olym Pic Branch) បានប្រកាស់ប្តូរឈ្មោះទៅជាហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី សាខាស្តាតអូឡាំពិក ចាប់ពីថ្ងៃនេះតទៅ។

    April 4, 2018
  • អន្តរជាតិ

    ការដើរ គឺជាដំណើរការដ៏ស្មុគស្មាញមួយ។ ជំហាននីមួយៗជាប់ទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធគ្រោងឆ្អឹង ហើយវាមានលក្ខណៈស្វ័យប្រវត្តិ។  អ្វីដែលអ្នកគួរដឹងបន្ថែមទៀតនោះគឺថា ត្រឹមតែដំណើរ ឬជំហាននៃការដើររបស់មនុស្សម្នាក់ ក៏អាចបង្ហាញឲ្យដឹងបានយ៉ាងច្រើនអំពីសុខភាពរបស់គេបានដែរ។ ខាងក្រោមជាដំណើរមួយចំនួនដែលចង្អុលបង្ហាញឲ្យអ្នកបានដឹងថា កំពុងតែមានអ្វីមួយមិនប្រក្រតី ហើយធ្ងន់ធ្ងរកំពុងតែកើតឡើង ៖ ៧. ជំហានខ្លីៗ ៖ ជង្គង់ និងត្រគាករបស់អ្នកប្រហែលជាកំពុងមានបញ្ហាហើយ។ នៅពេលដែលឈានទៅមុខ ជង្គង់គួរតែសន្ធឹងទៅមុខដូចគ្នា។ ដូច្នេះប្រសិនបើអ្នកពិបាកក្នុងការបោះជំហាន ឬសន្ធឹងជើងរបស់អ្នកនោះវាក៏អាចនឹងមានន័យថា អ្នកកំពុងមានបញ្ហាទាក់ទងជាមួយនឹងសន្លាក់ឆ្អឹងផងដែរ។ ជាលទ្ធផល ទំហំនៃជំហានរបស់អ្នក គឺខ្លីគួរឲ្យកត់សម្គាល់។ អ្វីដែលអ្នកត្រូវធ្វើក្នុងខណៈនេះ គឺប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ក៏ព្រោះការយឺតយ៉ាវអាចបណ្ដាលឲ្យរាលដាលទៅជាឈឺខ្នងថែមទៀត។ ៦. ដំណើរខ្ជើចៗ ៖ អ្នកប្រហែលជាកំពុងកើតមានជម្ងឺរលាកសន្លាក់ជង្គង់ហើយ។ ប្រសិនបើការដើរ ឬដំណើររបស់មនុស្សធម្មតាម្នាក់ប្រែជាមានសភាពទ្រេតទ្រោត វាមិនអាចទៅរួចទេដែលអ្នកអាចទប់ទម្ងន់ ឬដាក់ទម្ងន់ទាំងអស់នៃរាងកាយទៅលើជើងតែម្ខាង។ ជួនកាលមនុស្សម្នាក់អាចបាត់បង់នូវតុល្យភាពទប់រាងកាយក្នុងពេលឈានដើរ ប្រសិនបើជង្គង់របស់គេមានបញ្ហា ឬគាំងជាប់។ វាពិតជាផ្ដល់នូវគ្រោះថ្នាក់ខ្លាំងណាស់ ក៏ព្រោះប្រសិនបើជង្គង់ស្រាប់តែគាំងមិនអាចបត់ ឬធ្វើចលនាបានដូចប្រក្រតី អ្នកអាចនិងដួលភ្លាមៗ។ ការដើរមិនស្មើឋេរ គឺជាសញ្ញាមួយដែលវេជ្ជបណ្ឌិតគួរតែពិនិត្យស្វែងរកបញ្ហាដែលកើតមានចំពោះជង្គង់។ ៥. ដៃទាំងសងខាងមិនយោលនៅពេលដើរ ៖ វាអាចបណ្ដាលមកពីបញ្ហាផ្សេងៗនៃខ្នង។ នៅពេលដែលយើងឈានជើងខាងស្ដាំមួយជំហានទៅមុខ សាច់ដុំ torso ផ្នែកខាងឆ្វេងនឹងដើរតួនាទីជាអ្នកទប់លំនឹង ហើយរុញដៃខាងឆ្វេងរបស់យើងទៅខាងមុខដែរ។ គោលការណ៍នេះ គឺនឹងកើតមានសម្រាប់ជំហាននីមួយៗ។ ប្រសិនបើដៃរបស់អ្នកយោលទៅមុខបានតូច ឬមិនយោលតែម្ដងនោះបានន័យថា ខ្នងរបស់អ្នកប្រហែលជាកំពុងមានបញ្ហាណាមួយហើយ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថារឹងៗដៃនៅពេលដើរ អ្នកគួរតែទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញជាបន្ទាប់។ ៤. មិនអាចទម្លាក់ជើងចុះថ្នមៗបាន ៖ អ្នកប្រហែលជាកំពុងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា ភាពឡើងរឹងក្រិនរបស់កោសិកា ជំងឺសសៃប្រសាទប្រភេទណាមួយរួមទាំងបញ្ហាផ្សេងៗនៃសាច់ដុំ និងខ្នង។ ជំនួសឲ្យការលើកជើងឡើង ហើយទម្លាក់ចុះវិញថ្នមៗកំឡុងពេលឈានដើរ អ្នកបែរជាទម្លាក់ជើងចុះខ្លាំងៗដោយមិនអាចទប់បានតែម្ដង។ ដំណោះស្រាយដ៏ប្រសើរបំផុត គឺប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញ។ ៣. ដំណើរទ្រេត ៖ វាអាចជាផលវិបាករបស់អ្នកដែលធ្លាប់រងរបួសចំក្បាល។ ជួនកាល បន្ទាប់ពីមានការរងរបួសត្រង់ក្បាល មនុស្សម្នាក់អាចមានអាការៈវិលមុខទៀតផង នៅពេលពួកគេឡើង ឬចុះជណ្តើរ។ ២. ល្បឿននៃការដើរ គឺយឺតខ្លាំង ៖ វាអាចបណ្ដាលមកពីបញ្ហានៃការបាក់ទឹកចិត្ត។ ប្រសិនបើមនុស្សម្នាក់មានអារម្មណ៍ក្រៀមក្រំ អ្នកអាចដើរទៅជិតពួកគេ ហើយព្យាយាមធ្វើយ៉ាងណាជួយពួកគេដើរឲ្យលឿនជាងមុន។ អារម្មណ៍របស់មនុស្សនឹងប្រែប្រួល ឬផ្លាស់ប្ដួរ នៅពេលដែលល្បឿននៃការដើររបស់ពួកគេផ្លាស់ប្ដូរ។ ១. ដំណើរលោតៗ ៖ វាអាចបណ្ដាលមកពីបញ្ហានៃការរឹងសាច់ដុំកំភួនជើង។ ស្ត្រីដែលពាក់ស្បែកជើងកែង ក៏ដូចជាទាំងបុរស និងស្ត្រីដែលមិនយកចិត្តទុកដាក់លើការសន្ធឹងសាច់ដុំខ្លះ បន្ទាប់ពីហាត់ប្រាណរួចទេនោះវាអាចបណ្ដាលឲ្យសាច់ដុំកំភួនជើងប្រែជារឹងដែលធ្វើឲ្យកើតមានភាពលោតៗនៅក្នុងជំហាននៃការដើរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រសិនបើយើងមិនសន្ធឹងសាច់ដុំសោះនោះ វាក៏អាចនឹងបណ្ដាលឲ្យជង្គង់ ឬកែងជើងរងរបួសផងដែរ។ – ចំណុចបន្ថែម ៖ ប្រសិនបើអ្នកអង្កញ់ជង្គង់បន្តិចនៅពេលដើរចុះជណ្ដើរ ជង្គង់របស់អ្នកនឹងកាន់តែមានសុខភាពល្អ ដោយសារតែការកាត់បន្ថយសម្ពាធលើសន្លាក់៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    April 4, 2018
  • អន្តរជាតិ

    អាមេរិក៖ សាលារៀន Florida នៅសហរដ្ឋអាមេរិក បានសម្រេចឲ្យសិស្សទាំងអស់អនុវត្តនូវគោលការណ៍សុវត្ថិភាពថ្មីមួយ គឺតម្រូវឲ្យសិស្សទាំងអស់ត្រូវតែប្រើប្រាស់កាតាបស្ពាយ ដែលធ្វើពីប្លាស្ទិចថ្លាអាចមើលឃើញដល់ខាងក្នុង ដើម្បីងាយស្រួលពិនិត្យក្រែងមានមានសិស្សណាម្នាក់លាក់បង្កប់វត្ថុមិនប្រក្រតីមួយចូលទៅក្នុងថ្នាក់រៀន។ ការរឹតបណ្តឹងផ្នែកសុវត្ថិភាពនេះត្រូវបានគណៈគ្រប់គ្រងរបស់សាលារៀនធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងករណីបាញ់សម្លាប់មួយដែលបានកើតឡើងនៅក្នុងសាលារៀន Marjory Stoneman Douglas  ក្នុងរដ្ឋ Florida កាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងនេះ ដែលពេលនោះមានសិស្សសាលា និងគ្រូបង្រៀនចំនួន១៧នាក់បានស្លាប់បាត់បង់ជីវិត។ យ៉ាងណាក្តីការអនុវត្តនូវគោលការណ៍សុវត្ថិភាពថ្មីនេះ ត្រូវបានក្រុមសិស្សសាលារៀនរិះគន់យ៉ាងខ្លាំង ដោយពួកគេបានឡើកឡើងថា វាបានបំពាន់លើឯកជនភាពរបស់ពួកគេ។ ជាការឆ្លើយតបបែបឌឺដងដល់សាលារៀនក្រុមសិស្សសាលាបានបង្ហោះសារផ្សេងៗក្នុងបណ្តាញសង្គម។ អ្នកខ្លះបានសរសេរថា កាតាបនេះមានតម្លៃជាងជីវិតរបស់ខ្ញុះទៅទៀត។ អ្នកខ្លះបានសរសេរថា ការបំពាន់លើសិទ្ធបុគ្គបានចាប់ផ្តើមហើយ។ អ្នកខ្លះបាននិយាយថា ការស្ពាយកាតាបនេះវាបានធ្វើឲ្យគេនឹកឃើញដល់ការបាញ់សម្លាប់ជានិច្ច ដូចនេះមានន័យថារូបគេស្ពាយសោកនាដកម្មជាប់ខ្លួនជានិច្ច៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 4, 2018
  • អន្តរជាតិ

    ប្រទេសថៃ ៖ ក្រៅពីការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនយកមកធ្វើដំណើរ តាក់ស៊ីអាចជាជម្រើសទីមួយដោយសារតែវាមានសុវត្ថិភាពខ្ពស់ហើយរហ័សទាន់ចិត្តទៀតផង។ ប្រភពព័ត៌មានថៃបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលស្រ្តីវ័យកណ្តាលម្នាក់បែរជាមកដេកលេងទូរស័ព្ទនៅលើផ្នែកខាងមុខរបស់រថយន្តតាក់ស៊ីដែលកំពុងតែបើក។ គណនីមួយដែលមានឈ្មោះ TJ Kzet Atchanont បានបង្ហោះនូវវីដេអូបង្ហាញពីសកម្មភាពស្រ្តីចំណាស់ដេកនៅផ្នែកខាងមុខនៃរថយន្តចុចទូរស័ព្ទធ្វើព្រងើយដោយមិនខ្ចីខ្វល់ខ្លាចធ្លាក់ ទោះជារថយន្តតាក់ស៊ីនេះកំពុងបើកក៏ដោយ។ តាមរយៈការបង្ហោះនេះគណនី TJ Kzet Atchanont បានពន្យល់បន្ថែមថា ស្រ្តីម្នាក់នេះបានរត់ចុះពីលើម៉ូតូមួយ ទៅរករថយន្តតាក់ស៊ីដែលកំពុងតែឈប់ខណៈពេលជាប់ស្តុបក្រហម គាត់បានប្រាប់អោយ តាក់ស៊ីបើកទ្វារអោយគាត់។ តែតៃកុងរថយន្តតាក់ស៊ី មិនអាចបើកទ្វារអោយគាត់ទៀតទេ ព្រោះនៅក្នុងរថយន្តមានភ្ញៀវរួចទៅហើយ។ ស្រ្តីម្នាក់នោះហាក់មិនសុខចិត្តក៏បានឡើងទៅដេកនៅលើផ្នែកខាងមុខរបស់រថយន្តនោះមិនព្រមចុះ ទោះបីជារថយន្តតាក់ស៊ីបានបើកទៅមុខបន្តទៀតនៅពេលភ្លើងចរាចរណ៍​លោត​ពណ៌​ខៀវ​ហើយក៏ដោយ។ វាមើលទៅហាក់ដូចជាគួរអោយអស់សំណើចណាស់ ស្រ្តីម្នាក់នោះមិនត្រឹមតែមិនខ្វល់ខ្លាចគ្រោះថ្នាក់រឺអាចធ្លាក់ពីរថយន្តនោះទេ នាងថែមទាំងដេកលេងទូរស័ព្ទយ៉ាងរំភើយទៀតផង៕ ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ 

    April 4, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ចិនជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងហើយសំបូរទៅដោយឧស្សាហ៍កម្មខ្នាតធំជាច្រើន ដោយសារតែបែបនេះ ទើបប្រទេសចិនក៏បានជួបនឹងបញ្ហាបរិស្ថានខ្លាំងណាស់ផងដែរ។ កាលពីពេលថ្មីៗនេះប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយនូវការដាក់ពង្រា​​យ​ប្រព័ន្ធសាចទឹកនៅតាមដងវិថីទីក្រុង Kunming ខេត្ត Yunnan ភាគខាងនិរតីប្រទេសចិន។ ការដាក់តំឡើងនូវប្រព័ន្ធសាចទឹកនៅតាមដងផ្លូវនេះត្រូវបានគេធ្វើឡើងនៅកាលពីថ្ងៃច័ន្ទ ទី០២ ខែមេសានេះ។ ការដាក់ប្រព័ន្ធសាចទឹកនៅតាមដងផ្លូវនេះមិនមែនធ្វើឡើងដើម្បីបន្ថយកំដៅក្នុងរដូវក្តៅនេះទេ ប៉ុន្តែវាត្រូវបានគេដាក់ដើម្បីកាត់បន្ថយកំទេចធូលីនៅក្នុងបរិយាកាសទៅវិញទេ។ ប្រព័ន្ធទឹកសាចនេះត្រូវបានគេដាក់ភ្ជាប់ជាមួយនឹងចង្កៀងគោមតាមដងផ្លូវនោះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនោះទេទីក្រុងនេះក៏បានប្រើប្រាស់ការសាចទឹកនេះ ដើម្បីស្រោចស្រពទៅលើរុក្ខជាតិនៅតាមដងផ្លូវផងដែរ៕ អត្ថបទ ៖ ​Mali ប្រភព ៖ ChinaGlobalTVNetwork

    April 4, 2018
  • PR

    ខណៈពេលដែលប្រជាជននៅក្នុងប្រទេសឥណ្ឌាកំពុងតែនាំគ្នាកុម្ម៉ង់ទិញស្មាតហ្វូនស៊េរីថ្មី OPPO F7 យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ នៅក្នុងប្រទេសកម្ពុជាវិញក៏មានអតិថិជនមិនតិចដែលកំពុងទន្ទឹងរង់ចាំមើលការមកដល់នៃកំពូលស្មាតហ្វូនមួយនេះផងដែរ។​ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ​ ស្រាប់តែមានពាក្យចរចាមអារាមថាកំពូលស្មាតហ្វូននេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ។​ បើយោងតាមប្រភពមកពីហាងទូរស័ព្ទទំនើបធំៗនៅក្នុងទីក្រុងភ្នំពេញនិងបណ្តាលខេត្តមួយចំនួនបានឲ្យដឹងថា មានអតិថិជនជាច្រើនដែល កំពុងសួររកទិញទូរស័ព្ទដៃ OPPO F7 នេះ។ ម្នាក់ៗហាក់មានការចាប់អារម្មណ៍ចំពោះ បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន OPPO នេះខ្លាំងណាស់ ជាពិសេសគឺដោយសារភាពលេចធ្លោរបស់ស្មាតហ្វូន OPPO ស៊េរី F នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ប៉ុន្តែទោះជាយ៉ាងណា គាត់មិនដឹងថា OPPO F7 ​នឹងមកដល់ពេលណាឲ្យពិតប្រាកដឡើយ។​ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក ក្រុមហ៊ុន OPPO ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងស្មាតហ្វូន OPPO

    April 4, 2018
  • អន្តរជាតិ

    ខ្ទឹមបារាំង មិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេប្រើជាឱសថបែបធម្មជាតិដើម្បីព្យាបាលជម្ងឺទូទៅដូចជា ជម្ងឺក្អក ឈឺត្រចៀក មុតរបួសផ្សេងៗ គ្រុនក្ដៅ ផ្ដាសាយ ជម្ងឺផ្លូវដង្ហើម និងការទល់លាមកផងដែរ។ លើសពីនេះទៅទៀត ដោយសារតែគុណសម្បត្តិដ៏ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីមេរោគ ខ្ទឹមបារាំងត្រូវបានគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗជាច្រើន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពី អត្ថប្រយោជន៍ពិសេសៗរបស់ខ្ទឹមបារាំង និងរបៀបត្រឹមត្រូវក្នុងការប្រើប្រាស់ខ្ទឹមបារាំងសម្រាប់ព្យាបាលជម្ងឺ ក៏ដូចជាដោះស្រាយបញ្ហាមួយចំនួនដទៃទៀត ៖ ១. ចំពោះការឆ្លងមេរោគក្នុងត្រចៀក ៖ ដើម្បីព្យាបាល អ្វីដែលអ្នកត្រូវការ គឺខ្ទឹមបារាំងក្រហមចំនួន ១ ផ្លែ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវបកសម្បកខ្ទឹមជាមុនសិន បន្ទាប់មកចិញ្ច្រាំ ឬហាន់វាទៅជាចំនិតតូចៗ រួចយកវាទៅចំហុយសម្រាប់រយៈពេលពី ៣ ទៅ ៤ នាទី រហូតដល់ខ្ទឹមចាប់ផ្ដើមទន់។ ទុកឲ្យខ្ទឹមចុះត្រជាក់បន្តិច សឹមដាក់ចូលក្នុងស្បៃ ឬក្រណាត់ស្អាតមួយ ហើយធ្វើការក្របួចចងផ្នែកខាងលើនៃស្បៃ ឬក្រណាត់ឲ្យជាប់។ ចាប់ផ្ដើមដាក់ស្អំខ្ទឹមថ្នមៗលើត្រចៀកដែលកំពុងឈឺ ឬបានឆ្លងមេរោគរបស់អ្នកសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ហើយមិនចាំបាច់សង្កត់ទប់ខ្លាំងៗឡើយ។ ២. គ្រុនក្ដៅ ៖ ដើម្បីព្យាបាលជម្ងឺគ្រុនក្ដៅផ្ដាសាយធម្មតា អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ខ្ទឹមបារាំងប៉ុន្មានចំនិតលើបាតជើង ហើយយកស្បៃ ឬផ្លាស្ទិកស្ដើងមករុំពីលើ រួចពាក់ស្រោមជើង និងទុកចោលបែបនេះសម្រាប់រយៈពេលពេញ ១យប់ ជាការស្រេច។ ៣. ចង្អោររកកលចង់ក្អួត ៖ ដើម្បីបំបាត់អាការៈនេះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមបារាំងធំមួយឲ្យទៅជាចំណិតតូចៗ បន្ទាប់មកដាក់ខ្ទឹមចូលក្នុងក្រណាត់ស្ដើងស្អាតមួយ ហើយចាប់ផ្ដើមច្របាច់ចេញទឹកចេញពីខ្ទឹម។ ដំណាក់បន្ត គឺឆុងតែជីអង្កាមចំនួន ១ ពែង ឲ្យចាស់ និងទុកដល់ចុះត្រជាក់។ ទទួលទានទឹកខ្ទឹមបារាំងស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ រងចាំឲ្យបាន ៥ នាទីសិន សឹមទទួលទានទឹកតែជីអង្កាមចំនួន ២ ស្លាបព្រាកាហ្វេដូចគ្នាតាមក្រោយ។ ប្រសិនបើកន្លងផុតរយៈពេលពី ១៥ ទៅ ២០ នាទី ហើយអាការៈនៅតែមិនទាន់បាត់ ឬធូរស្រាលទេនោះ អ្នកអាចទទួលទានដូចពេលដំបូងសារឡើងវិញម្ដងទៀត។ ៤. បំបាត់អាការៈក្អក ៖ ​​ដើម្បីដោះស្រាយបញ្ហានៃជម្ងឺក្អក និងរលាកទងសួត អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកចំនិតតូចៗនៃខ្ទឹមបាំងដែលហាន់ ឬចិញ្ច្រាំរួចក្នុងចំនួនសមល្មមដាក់លាយចូលជាមួយនឹងប្រេងដូង រួចចាប់ផ្ដើមច្របល់ ឬកូរឲ្យទៅជាល្បាយខាប់ៗម្យ៉ាង។ លាយល្បាយទៅលើទ្រូងរបស់អ្នក ហើយយកកន្សែងស្អាតមួយមកគ្របពីលើ និងទុកចោលបែបនេះសម្រាប់រយៈពេលពេញ ១ យប់ សឹមលាងចេញនៅពេលព្រឹក។ វិធីដ័ងាយម្យ៉ាងទៀត គឺអ្នកអាចដាក់ល្បាយចូលក្នុងក្រណាត់ស្អាតមួយរួចក្របួចចងវា ហើយដាក់ស្អំលើទ្រូងសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី។ ៥. របួសមុតផ្សេងៗ ៖ ដើម្បីព្យាបាលរបួសដែលមុតនឹងវត្ថុស្រួលស្ដើងដូចក្រដាស អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើដៃដែលរបួសបកស្រទាប់ខ្ទឹមបារាំង។ វិធីនេះមិនត្រឹមតែបញ្ឈប់ការហូរឈាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារមុខរបួសពីការឆ្លងមេរោគផ្សេងៗផងដែរ។ ៦. ប្រើជាថ្នាំបណ្ដេញសត្វសង្កើច ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលរវាងទឹកខ្ទឹមបារាំងស្រស់ និងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វដាក់ក្នុងដបសម្រាប់បាញ់ ហើយបាញ់ទឹកល្បាយទៅលើសម្លៀកបំពាក់របស់អ្នក។ ៧. ដើម្បីកម្ចាត់ពពួកសត្វល្អិតកាត់បំផ្លាញសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដបទឹកខ្ទឹមបារាំងស្រស់ចំនួន ១ដប នៅក្នុងទូសម្លៀកបំពាក់។ កុំភ្លេចចោះរន្ធពីរបីលើគម្របដបផង។ ៨. ប្រើសម្រាប់បន្សុទ្ធខ្យល់ក្នុងផ្ទះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកខ្ទឹមបារាំងប៉ុន្មានចំណិតដាក់លើចានមួយ រួចយកវាទៅតាំងក្នុងបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ។ ខ្ទឹមបារាំងនឹងជួយស្រូបយកជាតិពុល និងក្លិនមិនល្អផ្សេងៗ។ កុំភ្លេចផ្លាស់ប្ដូរដាក់ចំណិតខ្ទឹមថ្មីជារៀងរាល់ថ្ងៃ។ ៩. ប្រើប្រាស់ជាផលិតផលសម្រាប់សម្អាតសម្លាប់មេរោគចេញពីប្រដាប់ប្រដាមួយចំនួនក្នុងផ្ទះបាយ ៖ សម្អាតជ្រុញ និងតុ ដោយគ្រាន់តែធ្វើការលាយ ទឹកធម្មតា ជាមួយទឹកខ្ទឹមបារាំងស្រស់ត្រជាក់ និងទឹកខ្មេះ ក្នុងបរិមាណស្មើៗគ្នា។ កូរឲ្យសព្វ សឹមបាញ់វាទៅលើជ្រុញ និងតុ ហើយទុកចោលសម្រាបរយៈពេលពី ១០ ទៅ ១៥ នាទី សិន សឹមលាងសម្អាតចេញ។ ១០. កម្ចាត់ស្នាមខ្លោចជាប់ក្នុងបាតឆ្នាំង និងខ្ទះ ដោយយកខ្ទឹមបារាំងឆៅមួយមកដុស និងត្រាំសម្ភារៈទាំង ២ នេះក្នុងទឹកខ្ទឹមបារាំងស្រស់សម្រាប់រយៈពេល ១ ម៉ោង។ ១១. បង្ការ និងកម្ចាត់អាចម៍រុយលើស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ខ្ទឹមបារាំងធំមួយជា ២ កំណាត់ រួចយកខ្ទឹមម្ខាងមកដុសលើស្បែកដែលទទួលរងផលប៉ះពាល់និងរាល់តំបន់ស្បែកដែលបានស្ថិតក្រោមពន្លឺព្រះអាទិត្យអស់រយៈពេលយូរ ដើម្បីបង្ការបញ្ហាឡើងអាចម៍រុយលើស្បែក៕ អត្ថបទ ៖ Bee

    April 4, 2018
  • អន្តរជាតិ

    ហ្វីលីពីន៖ ប៉ូលិសហ្វីលីពីនបានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិបរទេសម្នាក់ ដើម្បីធ្វើការណែនាំ និងបញ្ជាឲ្យនាងត្រូវតែយកសារ៉ុងរុំខ្លួន ជាបន្ទាន់ បន្ទាប់ពីនាងបានស្លៀកតែឈុតប៊ីគីនី និងជិះម៉ូតូជាមួយនឹងមិត្តប្រុសនាងពេញដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើង នៅលើដងផ្លូវមួយកន្លែងស្ថិតនៅក្នុងទីក្រុង Bohol ប្រទេសហ្វីលីពីន។ អត្តសញ្ញាណរបស់ជនរបទេសទាំង២នាក់មិនត្រូវបានគេបង្ហាញនោះទេ តែបើយោងតាមប៉ូលិសដែលធ្វើការឃាត់ខ្លួនពួកគេបានឲ្យដឹងថា ជនបរទេសទាំង២នេះមានបំណងទៅលំហែនៅឆ្នេរសមុទ្រមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះ ហើយពួកគេមិនបានយកខោរអាចទៅផ្លាស់នៅឆ្នេរនោះទេ គឺពួកគេបានស្លៀកសំលៀកបំពាក់សម្រាប់លំហែនៅឆ្នេរសមុទ្រពីសណ្ឋាគាររួចជាស្រេច និងបានជិះម៉ូតូទៅតែម្តង។ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាឥរិយាបថមិសមរម្យមួយនៅក្នុងប្រទេសហ្វីលីពីន។ ក្រោយពីការឃាត់ខ្លួន និងបានបញ្ជាឲ្យស្ត្រីជនជាតិបរទេសរូបនោះយកសារ៉ុងមករុំខ្លួននាង ជនបរទេសទាំង២ត្រូវបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ពួកគេមិនត្រូវបានគេឃុំខ្លួន ឬពិន័យជាប្រាក់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 4, 2018