- Khmernote Media
- អន្តរជាតិ
បុរសគ្រប់រូបតែងតែនិយាយថាមនុស្សស្រី គឺពិបាកក្នុងការយល់ចិត្តបំផុតដោយធ្វើអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវចិត្តរបស់រូបនាងនិងតែងតែចាំចាប់កំហុសបុរសគ្រប់ពេលវេលា។ តែអ្នកយល់ខុសហើយមនុស្សស្រីមិនបានពិបាកយល់ចិត្តដូចដែលអ្នកគិតនោះទេ ត្រឹមតែអ្នកចេះយល់ចិត្ត នឹងកុំល្មើសនូវបំរាមរបស់រូបនាងទៅបានហើយ។ ហើយទង្វើដែលត្រូវបានហាមនោះគឺ៖ ១. លួចលាក់នៅពីក្រោយខ្នងនាង៖ បុរសគួរណាស់តែមានចិត្តស្មោះឲ្យដៃគូរបស់ខ្លួនមិនមែនមានមនុស្សស្រី២ ៣នាក់លួចលាក់នៅក្រោយខ្នងគេនោះទេ។ ដោយ សារតែបែបនេះហើយទើបបានជារូបនាងមិនទុកចិត្តឲ្យអ្នកទៅណាមកណាតែឯងខ្លាចមានថ្មី ហើតលួចក្បត់រូបនាងក្រោយខ្នង។ ២.ចូលចិត្តសន្យាតែធ្វើមិនបាន៖ បុរសមុននឹងធ្វើការសន្យាអ្វីមួយ ជាមួយនឹងដៃ គូរបស់អ្នកចូលគិតគូរឲ្យបានច្បាស់ជាមុនសិន ពីព្រោះមនុស្សស្រីគឺពូកែចាំបំផុតនូវរឿងតិចតួចដែលអ្នកបាននិយាយ។ ហើយបើសិនជាអ្នកសន្យាហើយធ្វើមិនបានញយដងពេកអាចធ្វើឲ្យរូបនាងអស់ជំនឿទៅលើអ្នក។ ៣. ចូលចិត្តទុករូបនាងនៅតែម្នាក់ឯង៖ ជាសង្សារនឹងគ្នាអ្នកមិនគួរទុករូបនាង ចោលញឹកញាប់ពេកទេ ព្រោះថាបើសិនជាអ្នកទុករូបនាងចោលយូរពេកទៅអាចបង្រៀនឲ្យរូបនាងអាចរៀនរស់នៅដោយគ្មានរូបអ្នក ហើយស្នេហាមួយនេះអាច ឈានដល់ការបែកបាក់យ៉ាងងាយស្រួល។ ៤. ចូលចិត្តធ្វើអ្វីតាមតែចិត្តរបស់ខ្លួន៖ មនុស្សពីរនាក់ស្រលាញ់គ្នាត្រូវចេះសួរយោ បល់ពីគ្នាទៅវិញទៅមក មិនមែនគិតអ្វីតែម្នាក់ឯងហើើយសម្រេចតែឯង ដោយមិនចាំស្ដាប់គេជាមុននោះទេ៕ អត្ថបទ៖
April 4, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ក្នុងតំបន់នីមួយៗសុទ្ធតែមានទំនៀមទំលាប់ផ្ទាល់ខ្លួនផ្សេងៗពីគ្នា ដែលត្រូវបានមនុស្សពីមួយជំនាន់ទៅមួយជំនាន់បន្តធ្វើតាម តែទំនៀមទំលាន់ខ្លះក៏ត្រូវគេបំបាត់ចោល ដោយសារតែវាមិនសមស្របក្នុងពេលបច្ចុប្បន្ន។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរៀបការដ៏ស្រៀវសាច់មួយ ដែលកូនកំលោះត្រូវគេវាយបែកឈាមហើយយកអំបិលស្រោចពីលើដោយតែជាទំនៀមទំលាប់ក្នុងតំបន់នោះ។ តាមប្រភពបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីពីរសប្តាហ៍មុន នៅក្នុងស្រុក Shaoyang ខេត្ត Hunan ប្រទេសចិន។ បើតាមមើលទៅទំនៀមទំលាប់មួយនេះដូចជារាងសាហាវបន្តិច ប៉ុន្តែវាក៏បានបង្គប់នូវអត្ថន័យល្អជាច្រើនដែលនេះបើតាមការបកស្រាយរបស់អ្នកក្នុងតំបន់។ គេជឿថាធ្វើបែបនេះជាការផ្តល់ដំបូន្មាន “ការវាយកូនកំលោះក្នុងពិធីរៀបការគឺជាការរំលឹកប្រាប់កូនកំលោះថាជីវិតក្រោយរៀបការមានការលំបាក និង ធ្វើអោយកូនកំលោះអោយតម្លៃខ្លាំងលើវា”។ សំរាប់ “ការចាក់អំបិលទៅលើរបួសក្រោយពេលវាយហើយនោះគឺចង់អោយកូនកំលោះមានការស៊ូទ្រាំជាមួយនឹងស្ថានភាពពិបាកៗទោះបីជាកាន់តែពិបាកខ្លាំងយ៉ាងណាក៏ដោយ”។ នេះវាមិនមែនជាទំនៀមទំលាប់ដែលមើលទៅសាហាវតែមួយនោះទេ មានទំនៀមទំលាប់ប្លែកៗដឹងសាហាវមួយចំនួនទៀតដែលគេដឹងថាកើតមាននៅក្នុងតំបន់មួយចំនួនក្នុងប្រទេសនេះ៕ អត្ថបទ ៖ Mali ប្រភព៖ nextshark
April 4, 2018 - បច្ចេកវិទ្យា
សម្រាប់ Mate RS Porsche Design របស់ក្រុមហ៊ុន Huawei លោកអ្នកប្រាកដជាស្កាល់ហើយថាជាកំពូលស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនកំពូលដំណើរការដោយប្រព័ន្ធ Android ផ្សេងទៀត ដែលមានតម្លៃថ្លៃកប់ពពក តែក៏មានបច្ចេកវិទ្យាខ្ពស់ផងដែរ។ ដោយឡែក តើអ្នកទាំងអស់គ្នាដឹងទេថា តើស្មាតហ្វូននេះមានបំពាក់ដោយអេក្រង់អ្វី? ហើយជារបស់ក្រុមហ៊ុនណា? ជាការពិតណាស់ Mate RS របស់ក្រុមហ៊ុន Huawei ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED របស់ក្រុមហ៊ុន LG ដែលត្រូវបានគេស្គាល់ថាជាប្រភេទអេក្រង់កោងដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ដែរ។ ប៉ុន្ដែ
April 4, 2018 - កីឡា
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម មយ៉ូរ៉ាហ្គោល សំអាងការ ដែលត្រូវប៉ះជាមួយនឹងក្រុម B.A United នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម មយ៉ូរ៉ាហ្គោល សំអាងការ នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ក្នុងសប្ដាហ៍ទី 12 ដែលគាត់ត្រូវប៉ះជាមួយនឹងក្រុម B.A United នេះគាត់យល់ឃើញថាគូរប្រកួតរបស់គាត់គឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះព្រោះដោយសារតែក្រុមដែលឡើងមកដល់វគ្គ Live Show គឺសុតតែជាក្រុមខ្លាំងទាំងអស់
April 4, 2018 - កីឡា
ខ្សែប្រយុទ្ធខ្ញីចាស់ Zlatan Ibrahimovic បានប្រាប់អ្នកសារពត៌មានថា៖ រូបគេបានច្រានចោលសំណើរដ៏ធំមួយពីក្លឹបយក្សធំដែលគ្រោងផ្ទេរតម្លៃខ្លួនអោយរូបគេ 100លានដុល្លា មុនពេលដែលរូបគេចាកចេញពីក្លឹបបិសាចក្រហម Manchester United មកកាន់ក្លឹប LA Galaxy របស់សហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់លីគកំពូល MSL របស់សហរដ្ឋអាមេរិកកាលពីចុងមីនាកន្លងទៅ។ ការចាកចេញរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic បន្ទាប់ពីក្លឹប LA Galaxy បានព្យាយាមចចារជាមួយនឹងរូបគេអស់រយៈពេលជាង 1 ឆ្នាំរួចមក។ ការផ្ទេរទៅកាន់ក្លឹប LA Galaxy របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic
April 4, 2018 - PR
កាន់តែសប្បាយទៀតហើយនៅកំពង់ឆ្នាំងថ្ងៃចូលឆ្នាំថ្មីនេះ ប៊ូសស្ត្រង នឹងរៀបចំឲ្យមានការប្រលងរាំទាំងលក្ខណៈប្រពៃណី និងលក្ខណៈសម័យជាក្រុមទៀតផង។ ឆ្នាំ២០១៨នេះ ប៊ូសស្ត្រង បានរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ១៦ ខែមេសា 2018 ដែលមានទីតាំងនៅទីរួមខេត្តផ្ទាល់គឺនៅមុខសាលាខេត្តកំពង់ឆ្នាំង។ ដើម្បីឲ្យសង្ក្រាន្តឆ្នាំថ្មីនេះកាន់តែមានភាពសប្បាយរីករាយថែមទៀត ប៊ូសស្ត្រង បានរៀបចំកម្មវិធីប្រកួតប្រជែងសប្បាយៗជាច្រើន ដែលកម្មវិធីប្រកួតប្រជែងដ៏ពិសេសជាងគេមួយក្នុងចំណោមកម្មវិធីប្រកួតប្រជែងសប្បាយជាច្រើននោះគឺការប្រកួតរាំជាក្រុម ទាំងចង្វាក់ ប្រពៃណី ទាំងចង្វាក់សម័យ។ ការប្រកួតរាំនេះផងដែរ សម្រាប់ក្រុមដែលទទួលបានជ័យលាភីក៏មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីភេសជ្ជៈប៉ូវកំលាំងប៊ូស្ត្រងភ្លាមៗ។ ដូចឆ្នេះ សូមបងប្អូនអតិថិជន ប៊ូសស្ត្រង ទាំងអស់ដែលចេះរាំមិនថាចង្វាក់ណាទេ ដែលមានបំណងចង់ចូលរួមប្រកួតរាំសប្បាយៗសូមត្រៀមខ្លួន និងហាត់រាំដើម្បីចូលរួមឲ្យបានគ្រប់ៗគ្នានាពេលសង្ក្រាន្ដ BOOSTRONG នៅខេត្តកំពង់ឆ្នាំងខាងមុខនេះ។ កុំភ្លេចណា៎! ជួបគ្នានៅកំពង់ឆ្នាំងនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដើម្បីទទួលបានភាពសប្បាយៗរីករាយជោគជ័យសេរីមង្គលថ្មី
April 4, 2018 - អន្តរជាតិ
ថៃ៖ ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកដំណើរក្នុងសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យគ្រប់រថយន្តក្រុងរបស់ក្រុមហ៊ុនឯកជនទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពជាមុនសិនទើបអាចដឹកអ្នកដំណើរក្នុងឱកាសពិធីបុណ្យសង្ក្រាន្តថៃបាន។ បើយោងតាមលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ចូនថៃបានប្រាប់ឲ្យដឹងថា ការរឹតបណ្តឹងនេះផ្នែកសុវត្ថិភាពត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានដោយយថាហេតុក្នុងពិធីបុណ្យដ៏សប្បាយរីករាយខាងមុខនេះ ព្រោះថាកាលពីខែមុននេះមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តក្រុងគ្មានស្តង់ដាសុវត្ថិភាពបានកើនឡើង និងបានបង្កឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស។ លោកបានបន្ថែមទៀតថា រថយន្តក្រុងក្រុមហ៊ុនឯកជនទាំងអស់ទាល់តែមានលិខិតបញ្ជាក់ស្តង់ដារពីក្រសួង ទើបអាចអនុញ្ញាតិឲ្យដឹកអ្នកដំណើរបានក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ។ សូមបញ្ជាក់សង្ក្រាន្តថៃនឹងរៀបចំឡើងចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ហើយគេរំពឹងថានឹងមានអ្នកដំណើរប្រមាណជា ៦០០,០០០នាក់ នឹងធ្វើដំណើរតាមរថយន្តក្រុង ខណៈដែលពេលនេះគេបានត្រៀមរថយន្តក្រុងពីរជាន់ចំនួន ៧,០០០ គ្រឿងហើយ សម្រាប់បំពេញសេចក្តីត្រូវការរបស់អ្នកដំណើរ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
April 4, 2018 - បច្ចេកវិទ្យា
កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Apple បានសម្រេចប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធដំណើរការ SmartWatch ថ្មីនោះគឺ watchOS 4.3 ស្របពេលជាមួយនឹង iOS 11.3, tvOS និង macOS ត្រូវបានដាក់ឲ្យតម្លើងដែរ។ ដោយឡែក iOS 11.3 គឺជាការអភិវឌ្ឍដ៏ធំមួយលើប្រព័ន្ធដំណើរការ iPhone និង iPad ចំណែកឯ watchOS 4.3 វិញក៏មិនធម្មតាដែរ ហើយនេះគឺជាមុខងារថ្មីទាំង4 ដែលអ្នកនឹងទទួលបានក្នុងប្រព័ន្ធដំណើរការ SmartWatch ថ្មីនេះ។ 1/ មុខងារជំនួយការដោយសម្លេង Siri មានភាពវ័យឆ្លាតជាងមុន
April 4, 2018 - អន្តរជាតិ
ជប៉ុន៖ ព្រលានយន្តហោះនៅក្នុងប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាព្រលានយន្តយន្តហោះល្អបំផុតមួយក្នុងចំណោមព្រលានយន្តជាច្រើននៅលើពិភពលោក។ មានចំណុចល្អៗជាច្រើនដែលជាធាតុផ្សំធ្វើឲ្យព្រលានយន្តហោះជប៉ុនជាប់ជាព្រលានយន្តហោះល្អបំផុត ដូចជា ទីកន្លែងធំទូលាយ សេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងភាពរាក់ទាក់របស់បុគ្គលិកជាដើម។ ចំណុចមួយដែលត្រូវបានក្រុម អ្នកប្រើប្រាស់បណ្តាញសង្គមសរសើរ ចំពោះព្រលានយន្តហោះជប៉ុននោះ គឺថាមានបុគ្គលិកស្រីប្រចាំនៅព្រលានយន្តហោះតែងតែ ជូតសម្អាតវ៉ាលីរបស់អតិថិជនជានិច្ចពេលចេញពីម៉ាស៊ីន។ សកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពប្រកបដោយក្រមសីលធម៌ខ្ពស់ និងជាការផ្តល់សេវាកម្មដ៏ល្អមួយ។ សូមអញ្ជើញប្រិយមិត្តទស្សនាសកម្មភាពដ៏ល្អរបស់បុគ្គលិកក្នុងព្រលានយន្តហោះជប៉ុនក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ metro
April 4, 2018 - អន្តរជាតិ
រុស្ស៊ី៖ កាលពីចុងខែមីនា កន្លងទៅ លោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការចាញ់សាកល្បងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបជំនាន់ថ្មីម្តងទៀត ដែលគ្រាប់មីស៊ីលនេះមានឥទ្ធិពលមហិមា និងមានឈ្មោះថា Sarmat ។ កន្លងមកគ្រាប់មីស៊ីល Sarmat ធ្លាប់ត្រូវបានរុស្សីធ្វើការបាញ់សាកល្បងម្តងហើយកាលពីអំឡុងខែធ្នូ ឆ្នាំ ២០១៧ នេះ។ របាយការណ៍ផ្លូវការណ៍មួយបានបង្ហាញថា គ្រាប់មីស៊ីល Sarmat មានទម្ងន់១០តោន អាចផ្ទុកក្បាលនុយក្លេអ៊ែរបានចំនួន២៤ គ្រាប់ អាចបាញ់បានលឿន និងឆ្ងាយ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺថា ប្រសិនបើគេចង់ស្ទាក់ចាប់គ្រាប់មីស៊ីល Sarmat តែមួយគ្រាប់ គេនឹងត្រូវការប្រើគ្រាប់មីស៊ីលប្រភេទ ABM របស់អាមេរិករហូតដល់ទៅ ៥០០ គ្រាប់ឯណោះ។
April 4, 2018









