- Khmernote Media
- បច្ចេកវិទ្យា
Huawei ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី3 លើពិភពលោក ពោលគឺក្រោមក្រុមហ៊ុន Apple និង Samsung។ ហើយនាពេលថ្មីៗកន្លងទៅ ក្រុមហ៊ុននេះបានបង្កើត Store ផ្ទាល់ខ្លួនមួយទៀតផង ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចទាញយកកម្មវិធីនានាបាន។ Store ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Huawei នេះគឺមានឈ្មោះថា AppGallery ហើយអាចឲ្យស្មាតហ្វូន Huawei ទាំងអស់ទាញយកកម្មវិធីនានាដែលមានក្នុងនោះ។ ដោយឡែក សម្រាប់ម្ចាស់កំពូលស្មាតហ្វូន Huawei P20 និង P20 Pro គឺសំណាងជាងគេ ព្រោះ Store ថ្មីនេះនឹងមានភ្ជាប់មកជាមួយស្រាប់។ AppGallery មានភ្ជាប់មកជាមួយនឹងផ្ទាំង5 ដែលមានដូចជា Featured, Category,
April 5, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ នរណាៗក៏ចូលចិត្តរបស់ Free ដែរ ដូចនេះដើម្បីកុំឲ្យឱកាសល្អកន្លងហួស អ្នកគួរទាញយកកម្មវិធីទាំងនេះពី App Store ឲ្យហើយទៅមុនពេលឈប់ Free។ ជាធម្មតា កម្មវិធីមួយចំនួនគឺតម្រូវឲ្យអ្នកបង់ថ្លៃដើម្បីអាចទាញយកទៅប្រើប្រាស់បាន ប៉ុន្ដែសម្រាប់ពេលនេះ មានកម្មវិធីបង់ថ្លៃមួយចំនួនត្រូវបានដាក់ឲ្យទាញយកដោយឥតគិតថ្លៃ តែក្នុងពេលវេលាកំណត់មួយ។ 1/ Lifekees (តម្លៃ $9.99) 2/ Tesla Charge Ship (តម្លៃ $1.99) 3/ Documents Reader: files browser (តម្លៃ $2.99) 4/ Perfect
April 5, 2018 - សង្គម
មានមតិមួយលើកឡើងថា នារីដែលមានរូបសាក់ ជានារីមិនល្អ? តើការលើកឡើងមួយនេះវាត្រឹមត្រូវឬយ៉ាងណា? ដើម្បីដឹងកាន់តែច្បាស់ ឥលូវមកអានកិច្ចសំភាសន៍របស់ក្រុមការងាខ្មែរណូតជាមួយនឹងមហាជន តើពួកគាត់មានយោបល់យ៉ាងណាដែរ? យុវជន ម៉េងលាង ជានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យលីមកុកវីង បានឲ្យដឹងថា រូបសាក់នៅលើដងខ្លួនមិនអាចកំណត់បានថា បុគ្គលនោះជាមនុស្សប្រភេទណាឡើយ។ មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីដែលខ្លួនស្រលាញ់ ហើយការសាក់រូបក៏វាមិនមែនជាការខុសឆ្គងអ្វីនោះឡើយ។ មិនថាប្រុស ឬស្រីនោះទេ មានសិទ្ធិស្មើរគ្នាក្នុងការធ្វើអ្វី ដែលធ្វើឲ្យពួកគាត់សប្បាយចិត្ត ម៉្យាងទៀតនារីល្អ ឬមិនល្អ អាស្រ័យលើអត្តចរិក និងកាយវិការជាដើម មិនមែនអាស្រ័យលើរូបរាងខាងក្រៅ ឬស្នាមសាក់នោះទេ។ ប្រសិនបើពួកគាត់គិតថា ការសាក់រូបធ្វើឲ្យពួកគាត់សប្បាយចិត្ត និងមើលទៅស្រស់ស្អាត ពួកគាត់គួរតែសាក់វា មិនបាច់គិតច្រើននោះទេ។ រីឯកញ្ញ ដារីកា ជាអាជីវករលក់ដូរនៅក្នុងផ្សារគីឡូលេខ៤ ហើយកញ្ញាក៏មានសាក់រូបនៅលើ
April 5, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ យើងទទួលបានពត៌មានមួយចំនួនដែលលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការផលិតបច្ចេកវិទ្យាគ្រប់គ្រងស្មាតហ្វូន ដោយប្រើប្រាស់ចលនាសុទ្ធ ពោលគឺមិនតម្រូវឲ្យប៉ះនឹងអេក្រង់ទៀតឡើយ។ មិនតែប៉ុណ្ណោះ ប្រភពដដែលបានបញ្ជាក់បន្ថែមថា iPhone ជំនាន់ក្រោយអាចនឹងអេក្រង់កោងថែមទៀតផង។ យោងតាមលោក Mark Gurman បាននិយាយប្រាប់គេហទំព័រ Bloomberg ថា បច្ចេកវិទ្យាចលនាថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងលើ iPhone ដោយគ្រាន់តែផ្លាស់ទីម្រាមដៃឲ្យជិតទៅនឹងអេក្រង់ប៉ុណ្ណោះ ពោលគឺមិនចាំបាច់ប៉ះឡើយ។ ទាក់ទងទៅនឹងបច្ចេកវិទ្យា អាចនឹងត្រូវបានបំពាក់ក្នុងអេក្រង់តែម្ដង ដូចនេះគឺមិនត្រូវ sensor ឡើយ។ ប្រភពដដែលបានបន្ដថា រាល់ iPhone ទាំងអស់នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអេក្រង់កោងក្នុងរយៈពេល 3ឆ្នាំខាងមុខទៀត។ ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ក្រុមហ៊ុន Apple
April 5, 2018 - សង្គម
បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែរួចមក នៅថ្ងៃទី០៦ ខែមេសា ស្អែកនេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមដាក់អោយដំណើរការបណ្តោះអាសន្ន នូវនាវាដឹកជញ្ជូនអ្នកដំណើរព្រែកព្នៅ-តាខ្មៅ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ចូន ធ្លាប់បញ្ជាក់ឲ្យដឹងរួចមកហើយថា នាវាដឹកជញ្ចូនអ្នកដំណើរនេះ មានទូក០២គ្រឿងជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង០៣គ្រឿងទៀតជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។ ជាមួយទូក ០៣គ្រឿងជាជំហ៊ានដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវា ចេញដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម៣៤នាទី មានចំណតផែចំនួន ០៥ រួមមាន៖ ចំណតផែព្រែកព្នៅ
April 5, 2018 - បច្ចេកវិទ្យា
សម្រាប់កំពូលស្មាតហ្វូនទាំង4 របស់ក្រុមហ៊ុនខ្នាតយក្សទាំង2 នេះ លោកអ្នកប្រាកដជាធ្លាប់ស្គាល់ ហើយថែមទាំងស្រលាញ់ទៀតផង។ ដោយឡែក ស្របពេលជាមួយគ្នានេះ គេហទំព័របច្ចេកវិទ្យារបស់បរទេសមួយបានលើកយកការធ្វើតេស្តសាកល្បងលើថាមពលថ្ម ដែលធ្វើឡើងលើស្មាតហ្វូនកំពូលៗដូចជា iPhone X, iPhone 8 Plus, Galaxy S9 និង Galaxy S9+ ដើម្បីប្រាកដថា មួយណាអាចទ្រទ្រង់នឹងការប្រើប្រាស់បានយូរជាងគេ។ គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Galaxy S9 និង S9 Plus ត្រូវបានបំពាក់ដោយថាមពលថ្មប្រភេទ Non-removable Li-ion ដែលមានទំហំ 3,000mAh និង
April 5, 2018 - អន្តរជាតិ
ចិន៖ វីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់ស្ត្រីជាម្តាយម្នាក់កំពុងតែបញ្ចុកកូនក្អុករស់ឲ្យកូនខ្លួនឯងញ៉ាំ ត្រូវបានគេបង្ហោះ និងមានការចែករំលែកបន្តពេញបណ្តាញសង្គមចិន។ សកម្មភាពនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានចម្ងល់ជាខ្លាំង ដោយជាទូទៅគេបានគិត ថាការញ៉ាំសត្វឆៅដូចនេះមិនល្អសម្រាប់សុខភាពនេះទេ។ ឆ្លើយតបទៅនឹងចម្ងល់របស់មហាជននេះ ស្ត្រីជាម្តាយបានប្រាប់ឲ្យដឹងថា ការដែលឲ្យកូនតូចញ៉ាំកូនក្អុកឆៅដូចនេះ នឹងធ្វើឲ្យកូនមានសុខភាពល្អ រឹងមាំ ធន់នឹងជំងឺផ្សេងៗទៅវិញ។ គួរបញ្ជាក់ដែរថា ការញ៉ាំកូនក្អុកទាំងរស់នេះគឺជាទម្លាប់មួយដែលបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួនក្នុងប្រទេសចិនជាយូរណាស់មកហើយ ដោយប្រជាជនទាំងនោះសុទ្ធតែមានគំនិតដូចស្ត្រីខាងលើនេះទាំងអស់។ យ៉ាងណាក្តី បើយោងតាមមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិប្រចាំនៅប្រទេសចិន បានអះអាងថា ១១,៩៣% នៃសត្វក្អុករស់គឺមានផ្ទុកទៅដោយប៉ារ៉ាស៊ីត និងសត្វល្អិតផ្សេងៗដូចជាព្រូន និងដង្កូវជាដើម ហើយការញ៉ាំកូនក្អុករស់នេះអាចបង្កឲ្យមានមេរោគផ្សេងៗក្នុង ខ្លួនមនុស្សផងដែរ។ បើទោះជាមានការអះអាងយ៉ាងនេះក្តី តែប្រជាជនចិនមួយចំនួននៅតែមិនបោះបង់ទម្លាប់ញ៉ាំកូនក្អុកឆៅនេះចោលទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ medium
April 5, 2018 - PR
Victorinox គឺជាក្រុមហ៊ុនដែលបង្កើតឡើងក្នុងឆ្មាំដែលបង្កើតកងទ័ពស្វ៊ីស ក្នុងឆ្នាំ 1891 មុនកំណើតនៃពាក្យថា “ពហុមុខងារ” ។ នៅពេល Victorinox បើកដំណើរការផលិតផលថ្មីវាកម្រនឹងបំពេញតួនាទីតែមួយ។ ហើយនោះគឺជាការម៉ូតចុងក្រោយរបស់ Lexicon Hard Side ដែលបំពាក់មុខងារចំរុះត្រូវហ្នឹងតម្រូវការអ្នកប្រើប្រាស់ទូទៅ។ ត្រូវបានពីផលិតពីPC របស់ Bayer ធន់នឹងការធ្លាក់ឬប៉ះទង្គិត។ Lexicon Hard Side មាន៤ទំហំតាមទំហំស្តង់ដាទាំងបួន ហើយម៉ូឌែលនេះត្រូវបានប្រើជាប្រចាំសម្រាប់ការហោះហើរជាញឹកញាប់។ Lexicon Hard Side បំពាក់ទៅដោយកង់ដែលមាំនិងមិនមានសម្លេងរំខាន អូសបានយ៉ាងរលូនពោលពេញទៅដោយលក្ខណៈទំនើប។ បច្ចេកទេសនេះក៏ផ្តល់នូវបរិមាណបន្ថែមរហូតដល់ទៅ 34 លីត្រតែមិនលើសការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍ឡើយ។ មានកន្លែងពិសេសសម្រាប់ដាក់ឧបករណ៍បញ្ចូលថ្មទូរស័ព្ទចល័ត សម្រាប់ការសាកថ្មងាយស្រួល។
April 4, 2018 - អន្តរជាតិ
រមៀត គឺជាគ្រឿងទេសមួយប្រភេទដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗពីសំណាក់មនុស្សជាច្រើន ក៏ព្រោះតែពួកគេបានដឹងពីលក្ខណៈសម្បត្តិដ៏អស្ចារ្យប្រឆាំងទៅនឹងការរលាក ព្រមទាំងមានប្រសិទ្ធភាពព្យាបាលជម្ងឺបានជាច្រើនប្រភេទរបស់វា។ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលបានដឹងថា ការប្រើប្រាស់រមៀតអាចជួយបង្កើនសុខភាពថ្លើម និងខួរក្បាលឲ្យមានលក្ខណៈកាន់តែល្អប្រសើរបាន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងអំពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលរបស់រមៀតចំពោះថ្លើម និងខួរក្បាល ក៏ដូចជារបៀបត្រឹមត្រូវក្នុងការប្រើប្រាស់ ៖ ១. បង្ការរោគមហារីក និងជួយឲ្យថ្លើមមានសុខភាពល្អ ៖ អស់រយៈពេលជាច្រើនសតវត្សមកហើយដែលគ្រឿងទេសនេះត្រូវបានប្រើដើម្បីព្យាបាលជំងឺថ្លើមផ្សេងៗ។ យ៉ាងណាក៏ដោយកាលពី ២០ ឆ្នាំមុន អ្នកជំនាញបានចាប់ផ្តើមពិនិត្យមើលប្រសិទ្ធភាពរបស់រមៀតចំពោះករណីការពារថ្លើម។ ការស្រាវជ្រាវបានរកឃើញថារមៀតមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះថ្លើម ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងលក្ខណៈប្រឆាំងនឹងការរលាក។ វាមានសមត្ថភាពក្នុងការកាត់បន្ថយការខូចខាតនៃថ្លើមដោយសារ ជំងឺក្រិនថ្លើម ប៉ះពាល់របស់សារធាតុអេតាណុល កម្រិតជាតិដែកឡើងខ្ពស់ហួសប្រមាណ កម្រិតពុលក្នុងថ្លើមកើនឡើង និងជំងឺថ្លើម cholestasis។ សារធាតុ Curcumin ដែលមាននៅក្នុងរមៀតអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម ដោយវាកាត់បន្ថយសារជាតិ carcinogens ដែលជាភ្នាក់ងារបង្កមហារីកនៅលើថ្លើម ដូចជា thioacetamide។ ២. បង្កើនសុខភាពខួរក្បាល ៖ អ្នកស្រាវជ្រាវជាច្រើនបានបង្ហាញថា រមៀតជួយបង្កើនភាពល្អប្រសើរដល់មុខងារខួរក្បាល និងព្យាបាលជំងឺភ្លេចភ្លាំង។ សារធាតុ curcumin ដែលមាននៅក្នុងរមៀតរារាំងការកកើតឡើងនៃសារធាតុ beta-amyloid plaques ( សារធាតុដែលបង្កឲ្យកើតមានជំងឺភ្លេចភ្លាំង)។ វាអាចកាត់បន្ថយការខូចខាតដោយសារការរលាក និងភ្នាក់ងារអុកស៊ីតកម្ម ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា។ ការសិក្សាស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា រមៀតក៏មានប្រយោជន៍ផងដែរដោះស្រាយបញ្ហាក្នុងករណីជំងឺធ្លាក់ទឹកចិត្តផងដែរ។ ៣. របៀបអនុវត្តន៍ ៖ អ្វីដែលអ្នកត្រូវការ គឺម្ស៉ៅរមៀត ឬរមៀតម៉ត់ចំនួន ១/៤ ស្លាបព្រាកាហ្វេ និងទឹកធម្មតាចំនួន ១ ទៅ ២ ពែង។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវដាក់ដាំទឹកឲ្យពុះសិន។ បន្ទាប់មកចាក់រមៀតចូល និងដាំសម្រាប់រយៈពេល ១០ នាទីបន្ថែមទៀត។ ទុកឲ្យត្រជាក់បន្តិចសិន សឹមទទួលទាន៕ អត្ថបទ៖ Bee ប្រភព ៖ Healthandhealthyliving
April 4, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្នញៀនជាមួយនឹងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់គេ ពួកគេបានចំនាយពេលវេលាទំនេររបស់ខ្លួនជាច្រើនជាមួយនឹងការប្រើប្រាស់វា។ ការអះអាងពីវេជ្ជបណ្ឌិតជនជាតិថៃម្នាក់បានបញ្ជាក់ថា ការញៀនជាមួយនឹងការប្រើប្រាស់ស្មាតហ្វូនខ្លាំងពេកអាចបណ្តាលអោយមនុស្សកើតជម្ងឺធាត់។ វេជ្ជបណ្ឌិត Phanphimon Wipulakorn អ្នកនាំពាក្យផ្នែកសុខាភិបាលសាធារណៈរបស់ក្រសួងសុខាភិបាលថៃបានមានប្រសាសន៍ថា “ទម្លាប់នៃការប្រើប្រាស់ស្មាតហ្វូនរយៈពេលយូរៗពេក អាចបណ្តាលអោយមនុស្សជួបនឹងបញ្ហាលើសទម្ងន់រឺហៅថាជម្ងឺធាត់។ នាងបានបន្ថែមទៀតថា នាងឃើញមនុស្សសព្វថ្ងៃសឹងតែមិនអាចឃ្លាតចេញពីស្មាតហ្វូនរបស់ខ្លួនសូម្បីតែ៣ទៅ៤នាទី រហូតធ្វើអោយពួកគេមានអារម្មណ៍ថាស្មុគស្មាញ ខ្វាយខ្វល់ ទាំងនេះជាសញ្ញានៃជម្ងឺ។ ជាមួយនឹងការសម្លឹងលើអេក្រង់យ៉ាងតូចនេះជាច្រើនម៉ោងអ្នកនឹងមានបញ្ហាជាច្រើនទៀតជាមួយ ខ្នង ក និង ស្មាទាំងពីររបស់អ្នក។ វេជ្ជបណ្ឌិតបានស្នើរអោយអ្នកគួរតែជាធ្វើលំហាត់ប្រាណអោយបានច្រើនតាមតែអាចធ្វើទៅបាន ជារៀងរាល់ថ្ងៃជំនួសអោយការប្រើប្រាស់ស្មាតហ្វូនច្រើនហួសហេតុនេះ៕ អត្ថបទ ៖ Mali ប្រភព ៖ coconutsbangkok
April 4, 2018









