- Khmernote Media
- អន្តរជាតិ
ប្រទេសចិន ៖ ភេវកម្មជារឿងមួយគួរអោយខ្លាចបំផុត ជាពិសេសភេវកម្មនៅលើយន្តហោះតែម្តង វាអាចបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៀតផង។ ថ្មីៗនេះតាមរយៈប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយ ក្រុមហ៊ុនអាកាចរណ៍ចិន China Eastern Airlines បានបង្កើតអោយមានការបង្វឹកក្រុមមន្រ្តីសន្តិសុខរបស់ខ្លួនក្នុងពីការប្រថុយប្រថានប្រយុទ្ធប្រឆាំងនឹងការប្លន់យន្តហោះក្នុងយន្តហោះតែម្តង។ ការហ្វឹកហាត់នេះបានធ្វើឡើងការពីថ្ងៃអង្គារ ទី០៣ ខែមេសានេះ នៅទីក្រុងសៀងហៃ ហើយយន្តហោះដែលគេយកមកហ្វឹកហាត់នោះគឺយន្តហោះខ្នាតធំ Boeing 777-300ER ។ ការហ្វឹកហាត់បង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងតបតជាមួយជនល្មើសក្នុងយន្តហោះនេះត្រូវបានគេរួមបញ្ចូលក្បាច់គុនជាច្រើនជាមួយនឹងក្បាច់ប្រដាល់សេរី ក្នុងបំណងទប់ទល់នឹងភាពអាសន្នក្នុងយន្តហោះ៕ អត្ថបទ ៖ Mali ប្រភព ៖ CHINA PLUS
April 5, 2018 - អន្តរជាតិ
ការសន្ធឹងពត់ពែនរាងកាយក្នុងកំឡុងពេលព្រឹក គឺមានប្រសិទ្ធភាពជួយធ្វើឲ្យសាច់ដុំផ្នែកផ្សេងៗពេញរាងកាយទាំងមូលទទួលបានភាពធូរស្រាល កម្ចាត់ចោលនូវភាពស្ពឹកស្រពន់ តឹងណែន ក៏ដូចជាការឡើងរឹងនៃសាច់ដុំ។ មិនត្រឹមតែប៉ុណ្ណឹងទេ លំហាត់ប្រាណងាយៗដែលចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទី ដើម្បីអនុវត្តន៍ក៏ជួយធ្វើឲ្យចរន្តឈាមរត់ក្នុងរាងកាយមានភាពល្អប្រសើរ និងបង្កើនថាមពលផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបត្រឹមត្រូវក្នុងការអនុវត្តន៍ទៅតាមផ្នែកមួយៗនៃរាងកាយ ៖ ១. ក ៖ ការពត់ពែន-ក គឺជាទម្លាប់ដ៏ល្អមួយដែលអ្នកគួរអនុវត្តន៍។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងតម្រង់ខ្នងឲ្យត្រង់ បន្ទាប់មកសឹមផ្អៀងក្បាលយឺតៗទៅម្ខាង ហើយអោនមុខចុះ និងងើយទៅក្រោយដូចរូបភាពខាងក្រោមបានបង្ហាញ។ អនុវត្តន៍ចលនាទាំងអស់នេះដោយយឺតៗ និងថ្នមៗ។ ប្រសិនបើមានការឈឺចាប់ ចូរកុំបង្ខំខ្លួនឯងឲ្យធ្វើបន្តទៀត។ ២. ទ្រូង ផ្នែកខាងមុខនៃស្មា សាច់ដុំដើមដៃផ្នែកខាងមុខនិងខាងក្រោម ៖ ខណៈពេលកំពុងកាន់ ឬប្រើដៃខាងឆ្វេងទប់ខ្លួនទៅនឹង គែមទ្វារ ជញ្ចាំង ឬទូខ្ពស់មួយ ចូរឈានជើងឆ្វេងទៅខាងមុខ ហើយបង្វែររាងកាយទាំងមូល (មានន័យថាបង្វែរទាំងត្រគាកផងដែរ មិនមែនត្រឹមតែខ្នងនោះទេ)ទៅខាងស្ដាំ។ ៣. ខ្នងផ្នែកខាងលើ និងផ្នែកខាងក្រោយនៃស្មា ៖ ឈរឲ្យត្រង់ ឬអង្គុយលើគ្រែ រួចចាប់ផ្ដើមបើកស្មាឲ្យទូលាយ និងសន្ធឹងដៃទាំងសងខាងទៅខាងមុខ ហើយពត់ខ្នងផ្នែកខាងលើតិចៗដូចក្នុងរូបភាពខាងក្រោមបានបង្ហាញ។ ទោះជាយ៉ាងណា ត្រូវប្រាកដថាដៃទាំងសងខាងរបស់អ្នកសន្ធឹងទៅមុខត្រង់។ ៤. ដៃទាំងសងខាង ៖ លើកដៃខាងឆ្វេងឡើង ហើយដាក់វាទៅក្រោយក្បាលរបស់អ្នក បន្ទាប់មកប្រើដៃខាងស្ដាំទាញកែងដៃខាងឆ្វេងថ្នមៗ និងយឺតៗ។ ៥. ស្មាទាំងសងខាង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវសន្ធឹងដៃខាងឆ្វេងទៅខាងមុខ ហើយប្រើដៃម្ខាងទៀតទាញវាយឺតៗស្មើឲ្យទៅប៉ះនឹងដើមទ្រូងរបស់អ្នកដូចក្នុងរូបភាពខាងក្រោមបានបង្ហាញ។ ត្រូវទប់ដៃឲ្យស្ងៀម ហើយដកដង្ហើមចេញចូលឲ្យវែងៗពី ២ ទៅ ៣ ដងសិន សឹមអនុវត្តន៍ចំពោះដៃម្ខាងទៀត។ កុំបង្ខំអនុវត្តន៍ឲ្យសោះ ប្រសិនបើមានការឈឺចាប់។ ៦. ឆ្អឹងខ្នង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគេងផ្ងារឲ្យស្មើ បន្ទាប់មកអង្កញ់ជើងខាងឆ្វេងឡើង ៩០ ដឺក្រេ រួចផ្ដួលទៅលើជើងខាងស្ដាំ ហើយបង្វែរដងខ្លួនទៅខាងឆ្វេងដូចក្នុងរូបភាព។ ទប់ខ្លួនឲ្យស្ងៀមសភាពបែបនេះ ហើយដកដង្ហើមចេញចូលឲ្យវែងៗយឺតៗពី ៥ ទៅ ៦ ដង សិន សឹមប្ដូរអនុវត្តន៍ដូចគ្នាចំពោះផ្នែកម្ខាងទៀត។ ៧. ដងខ្លួន ៖ ខណៈពេលកំពុងអង្គុយលើគ្រែគេង ឬកម្រាលរាបស្មើ ចូរសន្ធឹងជើងខាងស្ដាំត្រង់ទៅមុខ ហើយបញ្ឈរជើងឆ្វេងពីលើ រួចបង្វិលដងខ្លួនទៅខាងឆ្វេង។ ទប់ខ្លួនឲ្យស្ងៀមក្នុងសភាពបែបនេះ ហើយដកដង្ហើមចេញចូលវែងៗយឺតៗឲ្យបានពី ៥ ទៅ ៦ ដងសិន សឹមប្ដូរទៅអនុវត្តន៍ដូចគ្នាចំពោះផ្នែកម្ខាងទៀត។ ៨. ភ្លៅ ៖ អនុវត្តន៍ដូចក្នុងរូបភាពខាងក្រោមបានបង្ហាញ ប៉ុន្តែអ្នកអាចប្រើគ្រែគេង ឬជញ្ជាំងដើម្បីជួយទប់ខ្លួនក៏បាន។ ទប់ខ្លួនឲ្យស្ងៀម និងដកដង្ហើមចេញចូលវែងៗយឺតៗពី ៥ ទៅ ៦ ដងសិន សឹមសឹមប្ដូរទៅអនុវត្តន៍ដូចគ្នាចំពោះផ្នែកម្ខាងទៀត។ ៩. គន្លាក់ជើង ៖ ទប់ខ្លួនទៅនឹងជញ្ជាំងខណៈពេលអនុវត្តន៍ប្រសិនបើចាំបាច់។ ដាក់ជើងខាងឆ្វេងទៅលើគ្រែឲ្យត្រង់ (ឬវត្ថុអ្វីផ្សេងទៀតដែលអាចអនុវត្តន៍លើបាន) និងត្រូវទប់តម្រង់ខ្នងឲ្យត្រង់ផងដែរ។ ប្រសិនបើការសន្ធឹងនេះវាងាយនឹងធ្វើពេល ចូរបង្កើនកម្ពស់ ឬដាក់ជើងលើវត្ថុអ្វីដែលខ្ពស់ជាងមុន។ ទប់ខ្លួនឲ្យស្ងៀមបែបនេះ ហើយដកដង្ហើមចេញចូលវែងៗយឺតៗពី ៥ ទៅ ៦ ដងសិន សឹមប្ដូរទៅអនុវត្តន៍ដូចគ្នាចំពោះផ្នែកម្ខាងទៀត។ ១០. សាច់ដុំធំដែលស្ថិតនៅផ្នែកខាងមុខនៃភ្លៅ (Quadriceps) ៖ ប្រសិនបើអ្នកមិនពូកែទប់ខ្លួនទេនោះ ចូរប្រើកៅអី ឬជញ្ជាំងជាជំនួយ។ ឈរឲ្យត្រង់ ហើយលើកជើងខាងស្ដាំឡើងឲ្យដល់ដៃអាចចាប់ប្រអប់ជើង ឬកែងជើងបានដូចក្នុងរូបភាពខាងក្រោមបង្ហាញ។ ទប់ខ្លួនឲ្យស្ងៀមបែបនេះ ហើយដកដង្ហើមចេញចូលឲ្យវែងៗយឺតៗពី ៥ ទៅ ៦ ដងសិន សឹមប្ដូរទៅអនុវត្តន៍ដូចគ្នាចំពោះជើងម្ខាងទៀត៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 5, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់ដែលបានបាត់កូនស្រីអស់រយៈពេល២៤ឆ្នាំទៅហើយនោះ ចុងក្រោយបានរកឃើញកូនស្រីរបស់គាត់វិញ បន្ទាប់ពីគាត់មិនបានបោះបង់ការតាមស្វែងរកកូនស្រីនោះទាល់តែសោះចាប់តាំងពីពេលដែលនាងបានបាត់ខ្លួនមក។ បុរសរូបនេះមានឈ្មោះថា Wang Mingqing រស់នៅក្នុងខេត្ត Sichuan ប្រទេសចិន។ គាត់បានរំលឹកឡើងវិញថា កាលពីឆ្នាំ ១៩៩៤ គាត់បាននាំកូនស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះ Kang Ying ហើយពេលនោះនាងមានអាយុ៣ឆ្នាំ ទៅផ្សារមួយកន្លែង ហើយដោយមិនបានប្រុងប្រយ័ត្នកូនស្រីរូបនោះបានដើរវង្វេង និងបាត់ខ្លួនតែម្តង។ ក្នុងរយៈពេលកន្លងមកនេះ គាត់បានដើរស្វែងរកកូនស្រីតាមគ្រប់វិធីដូចជាទៅ ប្តឹងប៉ូលិសឲ្យជួយតាមរក ប្រកាសតាមសារព័ត៌មានផ្សេងៗ និងតាមបណ្តាសសង្គមជាដើម តែគ្មានលទ្ធផលទាល់តែសោះ។ លុះមកដល់ឆ្នាំ ២០១៥ គាត់បានក្លាយជាអ្នករត់តាក់ស៊ី ហើយគាត់នៅតែមិនបោះបង់ក្តីស្រមៃក្នុងការស្វែងរកកូនស្រីគាត់ដដែល។ រាល់អតិថិជនដែលបានជិះតាក់ស៊ីរបស់គាត់ គឺគាត់តែងប្រាប់អំពីភិនភាគ និងព័ត៌មានទាក់ទងនឹងកូនស្រីរបស់គាត់ ហើយគាត់បានឲ្យលេខទំនាក់ទំនងមួយសន្លឹកទៅកាន់អតិថិជននោះ ដើម្បីឲ្យគេទាក់ទងមកគាត់ក្នុងករណី ដែលគេបានប្រទះឃើញមនុស្សណាម្នាក់ភិនភាគដូចកូនរបស់គាត់។
April 5, 2018 - អន្តរជាតិ
នារីៗសម័យថ្មីតែងតែលេងស្ទាយជាមួយនឹងម៉ូតសក់ខ្លី ដែលមើលទៅកាន់តែធ្វើឲ្យពួកគេមានវ័យក្មេងជាងមុន លើសពីនេះកាន់តែធ្វើឲ្យពួកគេទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ជាងនេះទៅទៀតចូរកុំខ្លាចក្នុងសាកនូវអ្វីដែលថ្មី នារីគ្រប់រូបគួរ តែសាកធ្វើនូវរឿងដែលខ្លួនមិនធ្លាប់ធ្វើ ព្រោះវាកាន់តែធ្វើឲ្យជីវិតមួយនេះមានន័យហើយកុំគិតពីគំនិតអ្នកដទៃជាធំ។ ខាងក្រោមនេះគឺជាស្ទាយងាយៗដែលអ្នកគួរតែយកជាគំរូ៖ អត្ថបទ៖ Sai ប្រភព៖ mthai
April 5, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ក្មេងស្រីតែងត្រូវបានជនខិលខូចមួយចំនួនបន្លំធ្វើការកេងចំនេញក្រោមរូបភាពផ្សេងៗពីគ្នាជាច្រើន តែយ៉ាងណាពួកគេនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីចាប់ខ្លួនបុរសវ័យ៦១ឆ្នាំម្នាក់ បន្ទាប់ពីគេបានធ្វើការបន្លំប៉ះពាល់រាងកាយរបស់ក្មេងស្រីៗសិស្សសាលា។ ប៉ូលិសបានធ្វើការស្វែងរកចាប់ខ្លួនបុរសម្នាក់នេះក្រោយពីវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ និងចែករំលែកបន្តគ្នាជាច្រើន។ ឃ្លីបវីដេអូនេះបានបង្ហាញសកម្មភាពបុរសវ័យ៦១ឆ្នាំនេះឈរចែកខិតប័ណ្ណនៅមាត់ច្រកចូលសាលារៀនមួយកន្លែង។ ក្រោមរូបភាពចែកខិតប័ណ្ណនេះ បុរសចំណាស់នេះបានព្យាយាមរុញដៃរបស់គាតទៅប៉ះជាមួយនឹងដើមទ្រូងក្មេងស្រីជាច្រើនដែលបានដើរឆ្លងកាត់កន្លែងដែលគាត់កំពុងឈរនោះ។ ប៉ូលិសបានឃាត់ខ្លួនបុរសនោះយកមកសាកសួរ និងបន្តដាក់ទោសទៅតាមនីតិវិធីច្បាប់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook
April 5, 2018 - អន្តរជាតិ
យើងដឹងហើយថាការងូតទឹកគឺជារឿងសំខាន់មួយ ព្រោះថាវាជួយសំអាតមេរោគចេញពីរាងកាយរបស់យើង។ តែអ្នកពុំធ្លាប់ដឹងទេថាការងូតទឹកនៅពេលណាខ្លះដែលជួយដល់ស្បែករបស់អ្នកនោះ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការងូតទឹក ថាតើអ្នកគួរតែងូតទឹកនៅពេលណាទើបល្អសម្រាប់រាង្គកាយក៏ដូចជាស្បែក៖ ១. អត្ថប្រយោជន៍នៃការងូតទឹកនៅពេលយប់៖ បើសិនជាអ្នកចូលចិត្តងូតទឹកនៅពេលយប់នោះគឺជាពេលមួយដ៏ល្អបំផុត ពីព្រោះយើងមកពីខាងក្រៅ រឺក៏ធ្វើការហត់តែងតែមានធ្លូលីដីជាប់ខ្លួន និងមានញើសនៅជាប់ស្បែករបស់អ្នក ដូចនេះបើ សិនជាអ្នកងូតទឹកនៅមុនពេលចូលគេងគឺជាពេលដ៏ត្រឹមត្រូវ លើសពីនេះវាជួយដល់បញ្ហស្បែករបស់អ្នកទៀតផង និងអាចធ្វើឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់។ ២. អត្ថប្រយោជន៍នៃការងូតទឹកនៅពេលព្រឹក៖ ច្បាស់ណាស់ការដែលអ្នកងូតទឹកនៅពេលព្រឹកក៏ជាពេលដ៏ល្អមួយផងដែរ ព្រោះថាការដែលងូតទឹកនៅពេលព្រឹកជាជួយដាស់ស្មារតីអ្នក ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាហើយចង្វាក់ចរន្តនៃរាងកាយរបស់អ្នកអាចបង្កើនសីតុណ្ហភាពរាងកាយអ្នកកាន់តែល្អ។ ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណនៅពេលព្រឹក ព្រោះវាជួយសំអាតមេរោគនៅលើខ្លួនរបស់អ្នក តែយ៉ាងណាអ្នកត្រូវចាំថា មុននឹងធ្វើការសំអាតខ្លួនត្រូវចាំដល់ចរន្ដនៃរាងកាយមកជាធម្មតាវិញសិនចាំធ្វើការសំអាតខ្លួន។ ៣. អត្ថប្រយោជន៍នៃការងូតទឹកនៅពេលរសៀល៖ ការងូតទឹកនៅពេលរសៀលក៏មិនខុសពីការងូតទឹកនៅពេលយប់ប៉ុន្មានដែរ ព្រោះថាការងូតទឹកនៅពេលរសៀលគឺវាជាជំនួយជួយដល់ស្បែក និងផ្ដល់ឲ្យអ្នកគេងលក់បានស្រួល។ ម៉្យាងវិញទៀតជាជួយឲ្យរក្សាស៊ីតណ្ហភាពក្នុងរាងកាយអ្នកឲ្្យមានតុល្យភាពល្អ។ ៤. តើការងូតទឹកពេលយប់ និងពេលថ្ងៃពេលណាល្អជាង? ក្រោយពីធ្វើការបកស្រាយខាងលើយើងឃើញថាការងូតទឹកនៅពេលយប់គឺមានប្រសិទ្ធិភាពជាជាងការងូតទឹកនៅពេលថ្ងៃ ព្រោះថាការងូតទឹកនៅពេលយប់បានធ្វើឲ្យស៊ីតណ្ហភាព
April 5, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ការប្រកួតប្រជែងលើអាជីវកម្មធ្វើអោយមនុស្សមិនមានភាពយោគយល់លើគ្នា មិនត្រឹមប៉ុណ្ណោះថែមទាំងហ៊ានធ្វើរឿងខុសច្បាប់មួយចំនួនទៀតដើម្បីតែផលចំនេញ។ ប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលម្ចាស់ហាងមីមួយកន្លែង បែរជាលួចទៅនោមដាក់ក្នុងឆ្នាំងស៊ុបរបស់ហាងដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន។ តាមរយៈសម្តីម្ចាស់ហាងមីរងគ្រោះបានប្រាប់អោយដឹងថា ថ្ងៃមួយគាត់សង្កេតឃើញថាស៊ុបសាច់គោខ្លួនដែលបានស្តុកទុកមានក្លិនមិនល្អខុសពីប្រក្រតី។ ដោយខ្លាចមានផលមិនល្អប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ គាត់បានដាក់កាមេរ៉ាសុវត្ថិភាពមួយសំរាប់ត្រួតពិនិត្យមើលនៅក្នុងផ្ទះបាយរបស់ភោជនីយដ្ឋានខ្លួន។ បន្ទាប់ពីបានដាក់កាមេរ៉ាសុវត្ថិភាព គាត់ក៏បានប្រទះឃើញម្ចាស់ហាងមីម្នាក់ទៀតដែលរកស៊ីក្នុងតំបន់នេះដែរ ចូលមកក្នុងផ្ទះបាយហាងរបស់ខ្លួន ដាក់អ្វីម៉្យាងចូលទៅក្នុងឆ្នាំងស៊ុបរបស់គាត់។ គេបន្តចាក់ចូលទៅក្នុងផ្សេងទៀត រឹតតែហួសហេតុនោះគឺគេថែមទាំងបាញ់នោមដាក់ចូលក្នុងឆ្នាំងស៊ុបនោះទៀត។ ខណៈពេលដែលរឿងមិនទាន់ទទួលបានការបកស្រាយច្បាស់នេះ មនុស្សជាច្រើនគិតថាវាបណ្តាលពីភាពប្រណែនដែលហាងនេះទទួលបានអតិថិជនច្រើនជាងហាងរបស់ខ្លួន៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 5, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Calciomercato បានអោយដឹងថា៖ ក្លឹបបយក្សអ៊ីតាលី Inter Milan កំពុងពិចារណាទិញខ្សែបម្រើ Mateo Kovacic ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ គិតមកដល់ពេលនេះខ្សែបម្រើ Mateo Kovacic មិនទាន់ស្វែងរកឈ្មោះក្នុងការជាប់ជម្រើសដំបូងរបស់ក្លឹបអធិរាជសរ Real Madrid នៅឡើយទេ។ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ ប្រសិនបើរូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានប្រកួត។ ខ្សែបម្រើ Kovacic អាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid ត្រលប់ទៅកាន់ក្លឹបចាស់ Inter Milan របស់គេវិញនៅក្នុងរដូវកាលក្រោយ ខណៈដែលពេលនេះ Inter
April 5, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានអោយដឹងថា៖ ខ្សែបម្រើ Fabinho បានបង្ហើបថារូបគេចង់ចូលរួមលេងជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ។ ខ្សែបម្រើវ័យ 24 ឆ្នាំរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីទឹកដីប្រទេសបារាំងនៅក្នុងរដូវកាលក្រោយ ដើម្បីចូលរួមជាមួយនឹងក្លឹបយក្សមួយនៅក្នុងទ្វីបអឺរ៉ុប។ ការរំពឹងទុកនេះកើតឡើងក្រោយពេលខ្សែបម្រើ Fabinho បង្ហើបថារូបគេចង់ចូលរួមលេងជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ ដូចគ្នានឹងនោះដែរក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា៖ ខ្សែបម្រើ Fabinho ក៏ជាគោលដៅរបស់ក្លឹបបិសាចក្រហម Manchester United ដូចគ្នា ហើយក្លឹបបិសាចក្រហម Manchester United ក៏កំពុងសម្លឹងមើលក្នុងការត្រៀមដេញថ្លៃខ្សែបម្រើរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡារខាងមុខនេះ។ បុត្រ ប្រភព៖
April 5, 2018 - កីឡា
យោងតាមសារពត៌មាន The Sun បានចេញផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United មានទំនុកចិត្តថាអាចនឹងបញ្ចុះបញ្ចូលខ្សែបម្រើ Willian អោយចាកចេញពីក្លឹបតោខៀវ Chelsea មកកាន់ទឹកដី Old Trafford បាននៅក្នុងរដូវកាលក្រោយ។ លោក Jose Mourinho សង្ឃឹមថានឹងអាចចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខណៈដែលពេលនេះលោក Jose Mourinho បានត្រៀមអោយអ្នកតំណាងរបស់ក្លឹបទៅចចារជាមួយនឹងភ្នាក់ងាររបស់ខ្សែបម្រើ Willian ហើយលោក Jose Mourinho សង្ឃឹមថានឹងអាចធ្វើការជាមួយនឹងខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះម្ដងទៀតនៅក្នុងរដូវកាលក្រោយ។ តាមការរំពឹងទុកមួយបានអោយដឹងថា៖ ប្រសិនបើខ្សែបម្រើ Willian នឹងមកដល់ទឹកដី Old Trafford
April 5, 2018









