Khmernote Media
  • សង្គម

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-តាខ្មៅ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្រោមអធិប​តីភាពឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរពីព្រែកព្នៅ ទៅតាខ្មៅនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការជិះកាណូតនេះ ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៨។ ចំពោះ ចំណតនាវាអ្នកដំណើរពីភ្នំពេញទៅតាខ្មៅ ស្ថិតនៅក្នុងដំណើរ​ការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ

    April 6, 2018
  • សង្គម

    នៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ ហើយប្រជាពលរដ្ឋជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ ទន្ទឹមនឹងនោះផងដែរ ព្រឹត្តិការណ៍ដ៏អស្ចារ្យអង្គរសង្ក្រាន្ត២០១៨ក៏កាន់តែខិតជិតមកដល់ដូចគ្នា ដែលបងប្អូនប្រជាពលរដ្ឋជាច្រើននៅខេត្តសៀមរាបបានរៀបចំតុបតែងរួចជាស្រេចនូវកម្មវិធីប្រពៃណី និងកម្មវិធីកំសាន្តជាច្រើន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៦ហើយក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន៥លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទ័ប្រពៃណីជាតិបានលី្បល្បាញនៅលើពិភពលោក ព្រមទាំងទទួលបានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តទៀតផង៕ អត្ថបទ៖ សេម រូបភាព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    April 6, 2018
  • បច្ចេកវិទ្យា

    ត្រឡប់ទៅកាន់ឆ្នាំ2016 វិញ ក្រុមហ៊ុន LG បានស្នើរសុំប៉ាតង់សម្រាប់ស្មាតហ្វូនមួយដែលមិនមែនមានតែអេក្រង់ពីរប៉ុណ្ណោះទេ ប៉ុន្ដែក៏មានភ្ជាប់មកជាមួយនូវថាមពលថ្មពីរ និងរន្ធដោតកាសពីរទៀតផងដែរ។ ទាក់ទងទៅនឹងប៉ាតង់នោះត្រូវបានស្នើរសុំតាំងពីថ្ងៃទី28 ខែកញ្ញា ឆ្នាំ2016 មកម្លេះ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុន LG បានសម្រេចបង្ហាញជាសាធារណៈហើយ។ តាមរយៈរូបភាព យើងសង្កេតឃើញមានគន្លឹះភ្ជាប់ពីរ គឺនៅខាងលើមួយ និងខាងក្រោមមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបំបែកដើម្បីក្លាយជាអេក្រង់ពីរ រឺរួមបញ្ចូលគ្នាជាអេក្រង់ធំមួយ។ ស្របពេលជាមួយនឹងស្មាតហ្វូននេះអាចបត់បាន អេក្រង់ទាំងពីរនេះអាចប្រើប្រាស់ដាច់ពីគ្នាបាន ពោលគឺប្រៀបដូចទៅនឹងស្មាតហ្វូនពីរអញ្ចឹង។ ដោយសារតែអេក្រង់របស់វាមានដល់ទៅពីរ ហើយការប្រើប្រាស់ដាច់ពីគ្នាទៀតនោះ រន្ធដោតកាសក៏មានពីរដែរ ដើម្បីរក្សាឯកជនភាព។ ចំណែកឯថាមពលថ្មវិញ គឺមានពីរដូចគ្នា។ Fu ប្រភព៖ phonearena

    April 6, 2018
  • បច្ចេកវិទ្យា

    ក្នុងសប្ដាហ៍នេះតែម្ដង ក្រុមហ៊ុនបណ្ដាញសង្គមលំដាប់ពិភពលោក Facebook បានបញ្ជាក់ថា ប្រព័ន្ធស្កេនដោយស្វ័យប្រវត្តិរបស់ខ្លួន បានធ្វើការរក្សាទុកនូវ Link ក៏ដូចជាអ្វីៗផ្សេងទៀតដែលអ្នកបានផ្ញើចេញចូលតាមរយៈកម្មវិធី Messenger។ ការសារភាពនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់លើនាយកប្រតិបត្តិក្រុមហ៊ុនលោក Mark Zuckerberg ទាក់ទងទៅនឹងឯកជនភាពរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា យើងសូមធ្វើការបញ្ជាក់ផងដែរថា កម្មវិធី Messenger នៅតែមានសុវត្ថិភាព និងឯកជនបំផុត ហើយការស្កេនរាល់ Link រូបភាព រឺវីដេអូទាំងឡាយនេះ គឺដើម្បីការពារ និងប្រយុទ្ធប្រឆាំងទៅនឹងការរំលោភបំពានផ្សេងៗប៉ុណ្ណោះ។ អាចនិយាយបានថា កម្មវិធីស្កេនដោយស្វ័យប្រវត្តិនេះ នៅតែរក្សាការសម្ងាត់ជូនលោកអ្នក។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន Facebook មានសមត្ថភាពកាន់តែខ្ពស់លើការឆ្លើយតបទៅនឹងអំពើអាក្រក់នានា និងមាតិកាមិនល្អ ពោលគឺអ្វីដែល

    April 6, 2018
  • អន្តរជាតិ

    ពិធីបុណ្យសពរបស់មហាសេដ្ឋីវ័យក្មេងម្នាក់បានក្លាយទៅជាពិធីបុណ្យសព ដែលបានចំណាយលុយច្រើនបំផុតគឺប្រមាណជា ១៥០,០០០​ដុល្លារ។ សេដ្ឋីក្មេងនេះរូបនេះមានឈ្មោះថា Sheron Sukhedo អាយុ៣៣ឆ្នាំ រស់នៅលើកោះ Trinidadian អាមេរិកខាងត្បូង គាត់ជាអ្នកជំនួញផ្នែកចលនវត្ថុដ៏ល្បី និងមានទ្រព្យសម្បត្តិច្រើនមហាសាល។ កាលពីសប្តាហ៍មុន គាត់ត្រូវបានគេបាញ់សម្លាប់ ខណៈដែលគាត់កំពុងបើករថយន្តទៅផ្ទះម្តាយក្មេករបស់គាត់។ ពេលនៅរស់សេដ្ឋីក្មេងរូបនេះចូលចិត្តពាក់គ្រឿងអលង្ការធ្វើពីមាសថ្លៃៗខ្លាំងណាស់។ ដូចនេះពេលដែលគាត់ស្លាប់ក្រុមគ្រួសាររបស់គាត់បានរៀបចំធ្វើក្តារមឈូសធ្វើពីមាសដែលមានតម្លៃ ៥០,០០០ ដុល្លារ និងបំពាក់គ្រឿងអលង្ការធ្វើពីមាសមានតម្លៃសរុប ១០០,០០០ ដុល្លារ។ ដូចនេះគ្រាន់តែចំណាយលើមឈូស និងគ្រឿងអលង្ការគឺអស់ចំនួន ១៥០,០០០ ដុល្លារទៅហើយ នេះមិនទាន់សរុបទាំងការចំណាយផ្សេងៗផង។ តួលេខនេះបានធ្វើឲ្យពិធីបុណ្យនេះក្លាយជាពិធីបុណ្យដែលចំណាយអស់ច្រើនបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 6, 2018
  • PR

    ទីក្រុងហ្សឺណែវ ប្រទេសស្វីស / ហានចូវ ប្រទេសចិន ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ – វគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិន អាស៊ី ជាលើកដំបូង របស់កម្មវិធីគំនិតផ្តួចផ្តើម eFounders ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយនៅថ្ងៃនេះ នាទីក្រុង ហានចូវ ប្រទេសចិន។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជសាស្រ្ត Alibaba នេះ មានគោលបំណងដើម្បីបំពេញចន្លោះប្រហោងឌីជីថលសម្រាប់សហគ្រិនវ័យក្មេង និងស្វែងរកនូវសក្តានុពលរបស់ពួកគេ។ ជាមួយនឹងការបិទបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធី eFounders លើកទីពីរនេះ Alibaba នាពេលនេះគឺជាជំហានថ្មីមួយទៀតដើម្បីខិតទៅរកការបំពេញបាននូវការប្តេជ្ញាចិត្តរបស់លោក Jack

    April 5, 2018
  • អន្តរជាតិ

    មិនមែនអាហារគ្រប់ប្រភេទត្រូវតែលាងសម្អាតចេញនៅមុនពេលទទួលទាន ឬចម្អិនឡើយ។ មានមនុស្សតិចណាស់ដែលបានដឹងថា ជួនកាលទម្លាប់ ឬការគិតខុសមួយនេះអាចបង្កផលអវិជ្ជមានច្រើនជាងវិជ្ជមាន។ ការលាងសម្អាតអាហារមួយចំនួនអាចបណ្ដាលឲ្យពពួកបាក់តេរី និងផលវិបាកអវិជ្ជមានជាច្រើនទៀតកើតមានឡើង។ ខាងក្រោមជាប្រភេទនៃអាហារដែលអ្នកត្រូវតែលាងសម្អាត និងមិនគួរលាង ៖ ១. ប្រភេទនៃអាហារដែលមិនគួរលាង – ស៊ុត ៖ សារធាតុពិសេសម្យ៉ាង គឺជាញឹកញយត្រូវបានដាក់នៅលើស៊ុតដើម្បីការពារវាពីការចម្លងមេរោគតាមរយៈពពួកបាក់តេរី។ ទឹកអាចបំផ្លាញនូវសារធាតុនោះដូច្នេះអ្នកមិនគួរលាងស៊ុតទេ។ – មាន់ ៖ ពពួកបាក់តេរីដែលមាននៅលើសាច់មាន់ឆៅស្រស់ គឺផ្ដល់គ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពរបស់យើង។ មនុស្សជាច្រើនគិតថា ការលាងសម្អាតសាច់មាន់នៅមុនពេលចម្អិនជួយដោះស្រាយបញ្ហានេះបាន ប៉ុន្តែវាមិនពិតនោះទេ! នៅពេលអ្នកលាងចានសាច់មាន់ ទឹកដែលអ្នកប្រើសម្រាប់លាងបែរជានឹងជួយធ្វើឲ្យពពួកបាក់តេរីរីករាលដាលជាប់ទៅនឹងដៃរបស់អ្នក ក៏ដូចជាកន្លែងផ្សេងៗក្នុងផ្ទះបាយនៅពេលដែលវាខ្ទាត។ ដូច្នេះការចម្អិនភ្លាមទាំងមិនចាំបាច់លាងនឹងសម្លាប់នូវរាល់ពពួកបាក់តេរី។ យោងតាមការឲ្យដឹងពីសំណាក់ចុងភៅល្បីៗជាច្រើន វាជាការប្រសើរបំផុតប្រសិនបើអ្នកស្ងោរវាចំនួន ២ ដង។ បន្ទាប់ពីទឹកស្ងោរមាន់ទី ១ ពុះ ចូរចាក់ទឹកថ្មីចូលនិងស្ងោររហូតដល់ពុះម្ដងទៀត។ – សាច់ ៖ មូលហេតុ គឺដូចទៅនឹងសាច់មាន់ដែរ អ្នកមិនគួរលាងសម្អាតសាច់ឆៅស្រស់ (សាច់គោ សាច់ជ្រូក សាច់ចៀម ជាដើម) ឡើយ។ អ្នកអាចកម្ចាត់ ឬសម្លាប់ពពួកបាក់តេរីដោយប្រើប្រាស់សីតុណ្ហភាពខ្ពស់។ នៅមុនពេលចម្អិន សូមប្រើកន្សែងជូតទឹកចេញពីសាច់សិន។ បន្ទាប់ពីជូតរួចត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកក្ដៅភ្លាម។ – ផ្សិត ៖ អ្នកមិនអាចដាក់ផ្សិតនៅក្រោមទឹកសម្រាប់រយៈពេលយូរ ឬត្រាំវាឡើយ ក៏ព្រោះផ្សិតងាយនឹងស្រូបទឹកចូលបំផុត។ ដើម្បីជាការប្រសើរអ្នកត្រូវលាងសម្អាតវាឲ្យលឿនបំផុត ហើយសម្ងួតវាដោយប្រើក្រដាសស្អាត។ អ្នកមិនគួរលាងវាទុកឡើយ ប្រសិនបើលាងហើយត្រូវចម្អិនភ្លាម។ បើមិនដូច្នោះទេ វានឹងស្អុយខូច ហើយផុយ។ ២. ប្រភេទនៃអាហារដែលត្រូវតែលាងស​​​ម្អាត – រាល់ផ្លែឈើ និងបន្លែដែលមានសំបកអាចទទួលទានបាន ៖ បើទោះជាអ្នកមើលឃើញបន្លែ ក៏ដូចជាផ្លែឈើដែលទើបនឹងទិញមកពីផ្សារមានសភាពស្អាត ហើយភ្លឺរលោងក៏ដោយ ក៏មិនមែនមានន័យត្រូវមិនចាំបាច់លាងមុនទទួលទានដែរ។ អ្នកត្រូវតែលាងជាចាំបាច់! ប៉ុន្តែមិនត្រូវប្រើសាប៊ូដើម្បីលាងឡើយ។លាងសម្អាតវាជាមួយនឹងទឹកត្រជាក់ធម្មតា រួចប្រើក្រដាស ឬក្រណាត់ស្អាតដើម្បីជូតសម្ងួត។ – អាហារកំប៉ុង ៖ ពិតណាស់បាក់តេរីមិនអាចចូលក្នុងកំប៉ុងដែលមានគម្របបិទជិតបានឡើយ ប៉ុន្តែវានឹងចូល ប្រសិនបើអ្នកមិនលាងសម្អាតកំប៉ុងអាហារចេញសិននៅមុនពេលបើក។ – រាល់ផ្លែឈើ និងបន្លែដែលមានសម្បកមិនអាចទទួលទានបាន ៖ មិនថាយើងនឹងចិត ឬបកសម្បកចេញអស់កម្រិតណាឡើយ ពពួកបាក់តេរីដែលចេញពីសំបកនឹងចូលទៅក្នុងផ្នែកដែលអាចទទួលទានបាន។ នេះជាមូលហេតុដែលអ្នកគួរតែលាង សម្អាតចេក ឪឡឹក ផ្លែឈើ និងបន្លែដទៃទៀតដែលមានសម្បកមិនអាចទទួលទានបាន នៅមុនពេលទទួលទាន។ – គ្រាប់ធញ្ញជាតិ ៖ អ្នកគួរតែលាងសម្អាតគ្រាប់ធញ្ញជាតិឲ្យបានជារៀងរាល់ពេលមុននឹងទទួលទាន បើទោះបីជាវាមិនមានសំបកក៏ដោយ។ យើងមិនបានដឹងប្រាកដទេថាតើពួកវាត្រូវបានគេរក្សាទុកនៅឯណា នាំចូលមកពីណា និងផលិតស្អាតយ៉ាងម៉េច។ ក្រៅពីហេតុផលទាំងនេះ ការលាងសម្អាតជួយកម្ចាត់ចោលនូវអាស៊ីត phytic ដែលគ្រាប់ធញ្ញជាតិស្រស់មានផ្ទុក។ អាស៊ីតនេះត្រូវបានប្រើដើម្បីការពារគ្រាប់ធញ្ញជាតិពីពពួកប៉ារ៉ាស៊ីត ប៉ុន្តែវាក៏អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់មនុស្សផងដែរ។ – ​​​ផ្លែឈើក្រៀម ៖ វាជាប្រភេទនៃអាហារដែលកខ្វក់បំផុតមួយ។ បើទោះបីជាអ្នកបានទិញផ្លែឈើក្រៀមដែលត្រូវបានគេខ្ចប់យ៉ាងស្អាតហើយក៏ដោយ ក៏អ្នកត្រូវតែលាងសម្អាតវាជាមុន ឬត្រាំវានៅក្នុងទឹកស្អាតឲ្យបានរយៈពេល ២ ទៅ ៣ ម៉ោងសិន សឹមទទួលទាន៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    April 5, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ក្មេងដែលមានវ័យទាបជាង១២ឆ្នាំត្រូវបានគេហាមឃាត់មិនអោយជិះកង់នោះទេក្នុងប្រទេសចិន ដោយសារតែពួកគេមិនអាចគ្រប់គ្រងការបញ្ជាទៅលើកង់បានល្អនៅឡើយទេ។ តាមប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយករណីក្រុមហ៊ុនផលិតកង់យក្សមួយ ត្រូវឪពុកម្តាយរបស់ក្មេងប្តឹងក្រោយកូនរបស់ពួកគេលួចកង់របស់ក្រុមហ៊ុននេះហើយជិះខុសផ្លូវត្រូវរថយន្តក្រុងបុកស្លាប់។ ក្មេងរងគ្រោះមានវ័យ១១ឆ្នាំ គេនិងមិិត្តភក្តិបីនាក់បានលួចកង់ដែលដាក់តាំងនៅមុខក្រុមហ៊ុនផលិតកង់ Ofo យកទៅជិះលេង។ តែចៃដន្យអាក្រក់កុមារវ័យ១១ឆ្នាំនេះបានជិះខុសផ្លូវ ចូលទៅផ្លូវរបស់រថយន្តក្រុងហើយត្រូវរថយន្តក្រុងមួយគ្រឿងបុកស្លាប់តែម្តង។ ក្រោយពីកើតមាន​សោកនាដកម្មនេះ ឪពុកម្តាយរបស់ក្មេងរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងទាមទារសំណង ៧.៦លានយ័ន (ប្រហែល១.២លានដុល្លារ)ពីក្រុមហ៊ុន Ofo ។ ដោយជឿថាក្រុមហ៊ុនមួយនេះមិនបានធ្វើសោរការពារកង់របស់ខ្លួនអោយបានល្អ ទើបនោះអោយក្មេងអាចលួចកង់នេះយកទៅជិះបានហើយបង្កជាគ្រោះថ្នាក់បែបនេះ។ ក្រោមការស៊ើបរបស់ប៉ូលិសបានបង្ហាញថា ជាកំហុសរបស់ជនរងគ្រោះច្រើនជាងព្រោះវ័យរបស់គេមិនទាន់អាចជិះកង់បានទេ ហើយគេថែមទាំងបានជិះខុសផ្លូវរបស់ខ្លួនទៀត។ តែយ៉ាងណាតុលាការក្រុង Jing បានកំណត់អោយក្រុមហ៊ុនធានារ៉ាប់រងរបស់រថយន្តក្រុង ផ្តល់សំណងដល់គ្រួសារជនរងគ្រោះ ៥៥០,០០០យ័ន (ប្រហែល ៨៧.០០០ដុល្លារ)។ អ្នកបើករថយន្តក្រុងក៏បានទទួលខុសត្រូវ លើការខ្វះភាពប្រុងប្រយ័ត្នអោយបានច្រើនលើការបើកបររបស់ខ្លួនដែរទៅហើយ៕ អត្ថបទ ៖

    April 5, 2018
  • អន្តរជាតិ

    នារីៗមួយចំនួនមុននឹងសម្រេចចិត្តធ្វើអ្វីមួយតែងតែសួរគំនិត រឺយោបល់ពីអ្នកដទៃ ពេលខ្លះមិនដែលដឹងពីតម្រូវការរបស់ខ្លួនពិតប្រាកដនោះទេធ្វើអ្វីតាមតែគេថា។ អ្នកខ្លះទៀតមិនហ៊ានធ្វើអ្វីដោយខ្លួនឯង និងខ្លាចថាមិនសមបែបនេះ មិនសមបែបនោះហើយខ្លាចសាកល្បងនូវអ្វីដែលថ្មីសម្រាប់ខ្លួន គិតតែពីអារម្មណ៍អ្នកដទៃជាងខ្លួនឯង។ នារីៗគ្រប់រូបគួរតែចោលគំនិតបែបហើយចាប់ផ្ដើមគិតសារជាថ្មីម្ដងទៀត មិនដូចនោះទេអ្នកមិនស្គាល់ថាអ្វីទៅជាជីវិតផ្ទាល់ខ្លួននោះទេ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗ ដើម្បីឲ្្យអ្នកទទួលបានជីវិតដ៏ឯករាជ្យ៖ ១. កុំយកគំនិតគេជាធំ៖ ដូចនេះចូរអ្នកចោលទម្លាប់មួយនេះហើយចាប់ផ្ដើមជាថ្មីដោយយកគំនិតរបស់ខ្លួនជាគោលដៅដើម្បីឈានទៅមុខ។ ២.​ កុំធ្វើអ្វីតាមតែគេនិយាយ៖ មនុស្សម្នាក់ៗមានគំនិតរៀងខ្លួន ដូចនេះយើងមិនគួរស្ដាប់តែយោបល់គេទាំងស្រុងនោះទេ ត្រូវហ៊ានបញ្ចេញគំនិតរបស់អ្នកឲ្យគេបានដឹងកុំចេះតែនៅស្ងៀមចាំស្ដាប់តែគេនិយាយ។ ៣. រៀនសម្រេចចិត្តដោយខ្លួនឯង៖ កុំចាំតែគេសម្រេចចិត្តឲ្យទើបអ្នកធ្វើវា ត្រូវចេះគិតគូរដោយខ្លួន ព្រោះជីវិតខ្លួនឯងដូច្នេះត្រូវរៀនចេះម្ចាស់ការលើខ្លួនឯងដែរមិនមែនចាំតែគេសម្រេចចិត្ត រឺបញ្ជារហូតនោះទេ។ ៤. រៀនទៅណាមកណាដោយខ្លួនឯង៖ ការដែលអ្នកទៅណាមកណាចាំតែមានគេទៅជាមួយ ចាំតែគេជូន វាធ្វើឲ្យគេបានចិត្តនិងធ្វើឲ្យយើងមិនចេះម្ចាស់ការលើខ្លួនឯង។ ហេតុនេះអ្នកគួរតែរៀនទៅណាដោយគ្មានគេជូន និងចេះរៀនដើរដោយខ្លួនឯងទើបទទួលបានជីវិតដ៏ឯងរាជ្យ។ ពេលខ្លះទៅណាម្នាក់ឯងក៏ងាយស្រួលដែរ ព្រោះមិនចាំបាច់សួរគេថាចង់ទៅណា ចង់ធ្វើអ្វីនោះទេ

    April 5, 2018
  • PR

    Galaxy S9 និង S9+​​​មិនត្រឹមតែជាកំពូលទូរស័ព្ទដ៏អស្ចារ្យប៉ុណ្ណោះទេថែមទាំងភ្ជាប់ជាមួយមុខងារដ៏រឹតតែអស្ចារ្យថែមទៀតដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែទទួលបានភាពងាយស្រួលនិងទាន់សម័យ។ ក្នុងនោះផងដែរក៏មានមុខងារ AR emoji នៅក្នុងកាមេរ៉ា ដែលអ្នកអាចបង្កើត Emoji មានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខផ្សេងៗគ្នាដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល ។នេះមានន័យថា អ្នកអាចកំណត់តួអង្គទាំងនោះជាខ្លួនអ្នកតាមរយៈមុខងារ AR emoji ហើយចែករំលែក AR emoji ទាំងនោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គមនានា។ សម្រាប់តួអង្គនៅក្នុងនោះមានដូចជា តួអង្គក្នុងរឿង Frozen, The Incredibles, Zootopiaហើយថ្មីៗនេះក្រុមហ៊ុនសាមសុង និង Disney

    April 5, 2018