- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធ Karim Benzema នៅតែបន្ដជឿជាក់ថារូបគេនៅតែមានសមត្ថភាពកំពូលដដែល ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបដិសេធថានឹងមិនចាកចេញទៅកាន់លីគកំពូលចិនឡើយនៅក្នុងរដូវកាលក្រោយនេះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានអោយដឹងថា៖ លោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid បានត្រៀមលក្ខណៈក្នុងការលក់ខ្សែប្រយុទ្ធ Karim Benzema ហើយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងត្រៀមតាមប្រមាញ់កីឡាករ Harry Kane និងកីឡាករ Robert Lewandowski នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ហើយប្រាក់ដែលលក់ខ្សែប្រយុទ្ធ Karim Benzema បានអាចជាចំណែកមួយនៅក្នុងការទិញកំពូលខ្សែប្រយុទ្ធមួយក្នុងចំណោមទាំងពីរនាក់នេះ។ តាមការបញ្ជាក់របស់ខ្សែប្រយុទ្ធ Karim Benzema
April 6, 2018 - កីឡា
គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso បានចុះហត្ថលេខាពង្រីកកុងត្រាថ្មីរបស់គាត់ជាមួយនឹងក្លឹប AC Milan រយៈពេល 3 ឆ្នាំបន្ថែមទៀត នេះយោងតាមការបញ្ជាក់របស់ក្លឹបយក្សនៅក្នុងលីគកំពូល Italia Serie A មួយនេះ។ គ្រូបង្វឹកវ័យ 40 ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យាព្រមព្រៀងថ្មីជាមួយនឹងក្លឹប AC Milan ដោយក្លឹបយក្ស AC Milan បានសន្យាផ្ដល់ប្រាក់ឈ្នួលដល់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក្នុងមួយខែ 120,000អឺរ៉ូ។ លោក Gennaro Gattuso ត្រូវបានក្លឹប AC Milan តែងតាំងជាគ្រូបង្គោលតាំងពីចុងឆ្នាំ 2017 កន្លងមក។
April 6, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ឪពុកម្តាយគ្រប់រូបសុទ្ធតែចង់អោយកូនៗរបស់ខ្លួនរស់នៅដោយល្អប្រសើរនិងមានសុខភាពល្អ បើទោះបីជាប្តូរនឹងអ្វីក៏ពួកគាត់ព្រមដែរ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរំជួលចិត្តមួយ ដែលដើម្បីតែជួយកូនតូចរបស់ខ្លួន ម្តាយវ័យក្មេងម្នាក់បានលួចអត្តសញ្ញាណប័ណ្ណរបស់ខ្លួនពីឪពុកម្តាយ។ អ្នកម្តាយវ័យក្មេងនេះមានឈ្មោះ Jiang អាយុ២២ឆ្នាំ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន នាងទើបតែមានកូនតូចវ័យ៧ខែ។ ប្រភពបានអោយដឹងថាកូនតូចរបស់នាងទទួលនូវជម្ងឺជំងឺម៉្យាង មធ្យោបាយដ៏ល្អបំផុតដែលអោយសង្រ្គោះក្មេងតូចនេះបានគឺមានតែការបរិច្ចាគថ្លើមពីឪពុកម្តាយរបស់ក្មេងប៉ុណ្ណោះ។ បើទោះបីជានាងខំប្រឹងប្រមូលប្រាក់បានគ្រប់គ្រាន់ក្នុងការវះកាត់ហើយក៏ដោយ ក៏ក្រុមគ្រួសាររបស់នាងមិនគាំទ្រអោយនាងធ្វើការវះការបរិច្ចាគថ្លើមរបស់ខ្លួនទៅអោយកូនឡើយ។ គេមិនបានបញញជាក់ច្បាស់នោះទេពីមូលហេតុបដិសេធនេះ តែវាប្រហែលជាបណ្តាលមកពីគេមានការព្រួបារម្ភពីសុវត្ថិភាពរបស់នាង។ អ្នកស្រី Jiang និយាយថា “ខ្ញុំអាណិតកូនរបស់ខ្ញុំ ហើយឪពុកម្តាយខ្ញុំក៏អាណិតខ្ញុំខ្លាំងដូចគ្នាបែបនេះហើយទើបពួកគាត់មិនព្រម”។ ឪពុកម្តាយរបស់នាងបានយកអត្តសញ្ញាណប័ណ្ណរបស់នាងលាក់ ដើម្បីរារាំងមិនអោយនាងធ្វើការវះកាត់បាន។ តែយ៉ាងណានាងនៅតាមព្យាយាមលួចវាពីឪពុកម្តាយមកវិញនៅពេលគាត់មិននៅផ្ទះ។ នាងបន្តថា “ខ្ញុំពិតជាសុំទោសចំពោះប៉ាម៉ាក់ ខ្ញុំមិនមានជំរើសនោះទេ ខ្ញុំនឹងស្វាមីជឿថាយើងមានភារកិច្ចមើលថែកូនរបស់ខ្លួនយ៉ាងពេញទំហឹង ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរក្សាជីវិតរបស់នាង”៕ អត្ថបទ
April 6, 2018 - PR
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនអំពីការមកដល់របស់ OPPO F7 ពេលនេះប្រាកដណាស់ថា OPPO F7 នឹងត្រូវបាននាំយកមកលក់នៅប្រទេសកម្ពុជាឆាប់ៗនេះ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO Cambodia ដែលបានផ្លាស់ប្តូរ cover របស់ខ្លួនពី OPPO F5 មកដាក់រូប OPPO F7 វិញ។ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ OPPO ថ្ងៃទី៦ មេសានេះ គេឃើញមានការផ្លាស់ប្តូរ cover ដែលមានរូបទូរស័ព្ទ OPPO F7 និង ពាក្យថា “25 MP” អមដោយឃ្លាមួយថា
April 6, 2018 - កីឡា
យោងតាមសារពត៌មាន Don Balon បានចុះផ្សាយអោយដឹងថា៖ ខ្សែបម្រើ Philippe Coutinho កំពុងជំរុញអោយខ្សែប្រយុទ្ធ Mohamed Salah ចាកចេញពីក្លឹបហង្សក្រហម Livepool មកចូលរួមលេងជាមួយរូបគេនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ។ ខ្សែបម្រើ Philippe Coutinho បានប្រាប់ទៅកាន់អតីតមិត្តរួមរបស់គេ Mohamed Salah ថា៖ កុំសូវអើពើពីការចង់បានរបស់ក្លឹបអធិរាជសរ Real Madrid ពេកហើយអោយក្រឡែកមកមើលក្លឹបអ្នកមានបុណ្យ Barcelona វិញ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះជឿជាក់ថាខ្សែប្រយុទ្ធ Mohamed មានទំរង់លេងល្អជាងខ្សែប្រយុទ្ធ Antoine Griezmann។ ហើយពេលនេះខ្សែបម្រើ Philippe
April 6, 2018 - អន្តរជាតិ
មនុស្សរាល់គ្នាមិនអាចគេចផុតពីបញ្ហាបានទេ ជាពិសេសស្រ្ដីដោយពួកគេតែងតែជួបនូវបញ្ហាប្រចាំថ្ងៃមិនចេះចប់មិនចេះហើយ ដែលបង្កការលំបាកជាខ្លាំងដល់ពួកគេ។ លើសពីនេះបញ្ហាទាំងនេះមិនគ្មាននរណាម្នាក់អាចដោះស្រាយបានទេ ដូចនេះអ្នកត្រូវចេះរៀនប្រឈម និងបង្វែរពីរឿងអាក្រក់ទៅជារឿងល្អវិញ។ ខាងក្រោមនេះគឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីបញ្ហារបស់នារីគ្រប់រូប៖ អត្ថបទ៖ Sai ប្រភព៖boredpanda
April 6, 2018 - PR
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅ មូលនិធិអង្គរ នៃផ្នែកទំនាក់ទំនងសាធារណៈ និងកិច្ចការសង្គម របស់ក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានឧបត្ថម្ភកុំព្យូទ័រចំនួន២០គ្រឿង ដល់បណ្ណាល័យខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ការឧបត្ថម្ភនេះ បានបញ្ជាក់ឲ្យឃើញពីការគាំទ្រដល់វិស័យអបរំនៅកម្ពុជារបស់ស្រាបៀរអង្គរ។ កម្មវិធីឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿង ដែលធ្វើឡើងនៅខេត្តកំពង់ស្ពឺនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកវេជ្ជបណ្ឌិត សាយ សាណា ថង ខាំច័ន្ទ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ)។ លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុនកម្ពុជា ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានមានប្រសាន៍ថា៖«ខ្ញុំជឿជាក់ថា ការអប់រំគឺជាគនឹ្លះ
April 6, 2018 - PR
ភ្នំពេញថ្ងៃទី 04 មេសា ឆ្នាំ 2018 – ការប្រារព្ធពិធីចូលឆ្នាំខ្មែរហាក់ដូចជាមកដល់លឿនជាងធម្មតា សម្រាប់អតិថិជនមហាសំណាងរបស់សែលកាតទាំង 14នាក់ ដែលនឹងត្រូវមកបង្ហាញខ្លួនជាមួយនឹងរង្វាន់របស់ពួកគេ ដែលបានឈ្នះពីកម្មវិធីប្រូម៉ូសិនរបស់សែលកាត នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនៅថ្ងៃនេះ។ អតិថិជនដែលឈ្នះរង្វាន់ បានប្រាប់ថា ពួកគេបានចូលរួមក្នុងកម្មវិធីស្ទូចយកម៉ូតូ Fino និងកម្មវិធី iKnow iKnow។ ក្នុងនោះមាន អតិថិជនបីនាក់បានឈ្នះម៉ូតូ Yamaha QBIX 2018 ម្នាក់មួយគ្រឿង ហើយប្រាំមួយនាក់ផ្សេងទៀត ឈ្នះម៉ូតូ Yamaha Fino 2018 រីឯអតិថិជន 4 នាក់ផ្សេងទៀត បានឈ្នះទឹកប្រាក់ចំនួន
April 6, 2018 - សង្គម
កាលពីពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចជិះរថយន្តក្រុងពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ដោយមិនបង់ប្រាក់ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ។ ខាងក្រោមនេះគឺជាតារាពេលវេលាម៉ោងចេញ និងម៉ោងត្រលប់មកវិញ ដូច្នេះសូមបងប្អូនមើលឲ្យបានច្បាស់លាស់ ប្រយ័ត្នខកជើងធ្វើដំណើរ!
April 6, 2018 - សង្គម
ប្រសិនបើអ្នកជាអ្នកនិយមលេងហ្គេមតាមម៉ាស៊ីនដូចជា Play Station, Xbox ឬក៏តាមកុំព្យួទ័រ អ្នកប្រហែលជាធ្លាប់លឺឈ្មោះ ស្តេច ហ្គេម ដែលគាត់ជាអ្នកបញ្ចូលហ្គេមដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ចង់ដឹងថា តើមូលហេតុអ្វីបានជា ស្តេច ហ្គេម បង្កើតមុខរបរនេះឡើង? មកអានកិច្ចសំភាសន៍រវាងក្រុមការងារខ្មែរណូតជាមួយនឹងស្តេចហ្គេមទាំងអស់គ្នា។ SDACH GAME ស្តេច ហ្គេម គឺជាឈ្មោះដែលមហាជនជាច្រើនបានស្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក រីឯឈ្មោះពិតរបស់គាត់នោះគឺ ងួន ស៊ីណាត។ លោក ស៊ីណាត បានឲ្យដឹងថា ដំបូងឡើយលោកគ្រាន់តែជាអ្នកដាក់ទូរស័ព្ទសាធារណៈតែប៉ុណ្ណោះ ប៉ុន្តែជំនាន់នោះរបរសេវាទូរស័ព្ទសាធារណៈដាច់ខ្លាំងណាស់ ដោយសារតែសេវាទូរស័ព្ទនៅពេលនោះថ្លៃ។ ព្រោះតែចូលចិត្តលេងហ្គេម លោកបានយកចំណូលពីរបរទូរស័ព្ទសាធារណៈខ្លះៗយកទៅទិញម៉ាស៊ីនហ្គេម PS1 (PlayStation 1)
April 6, 2018








