- Khmernote Media
- សង្គម
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នេះនៅក្នុងខេត្តសៀមរាបបានផ្លាស់ប្តូរមុខមាត់ថ្មីបង្អួតភ្ញៀវទេសរណ៍អន្តរជាតិ ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ខ្លោងទ្វារអង្គរសង្ក្រាន្ត បានចេញជារូបរាង ហើយក៏មានការរៀបចំរចនាលំអរនៅតាមផ្លូវផងដែរ ដែលមើលទៅគួរអោយចង់ទៅលេង។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ ហើយប្រជាពលរដ្ឋជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ តោះមកទស្សនារូបភាពស្អាតៗ មុនព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចូលមកដល់ ដែលរូបថតទាំងនេះជាស្នាដៃថត របស់អ្នកថតរូប Tim Angkor៕
April 7, 2018 - អន្តរជាតិ
ចិន ៖ ក្រោយពីជួបឧបទ្ទវហេតុចៃដន្យធ្វើអោយខ្លួនធ្លាក់ខ្លួនពិការអីជាដើម មនុស្សមួយចំនួនតែងបាក់ទឹកចិត្តធ្វើអ្វីលែងកើត រហូតដល់មានអ្នកខ្លះចង់សម្លាប់ខ្លួនទៀតផង។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីគួរអោយកោតសរសើរមួយ ដែលលោកពូម្នាក់ពិការជើងដោយសារគ្រោះថ្នាក់តែមិនចុះចាញ់ខ្សែវាសនា ប្រឹងប្រកបរបរមួយនេះចិញ្ចឹមជីវិតដោយខ្លួនឯង។ តាមប្រភពបានអោយដឹងថា កាលពី៤ឆ្នាំមុនលោក Wang Shengli បានជួបនឹងគ្រោះថ្នាក់មួយ ជើងខាងឆ្វេរបស់គាត់ក៏ត្រូវបាត់បង់ក្នុងពេលនោះ។ តែទោះជាជួបរឿងបែបនេះពិតមែនតែលោក Wang Shengli មិនបានធ្វើអោយជីវិតខ្លួនថមថយឡើយ គាត់ក៏មិនច្រើនរើសវិធីធ្វើអោយគេអាណិតហើយដាក់ទានអោយដែរ។ ផ្ទុយទៅវិញគាត់បានរកឃើញថារបរដ៏ល្អប្រសើរសំរាប់គាត់មួយ គឺការប្រើលួសយកមកធ្វើជារូបសត្វ រឺសិល្បៈរូបផ្សេងៗជាច្រើន។ របស់ដែលគាត់យកមកដាក់លក់សុទ្ធតែធ្វើឡើងពីស្នាដៃគាត់ផ្ទាល់តែម្តង គាត់បានអូសរទេះដើរលក់វានៅក្នុងស្រុក Fuzhou ខេត្ត Fujian៕ អត្ថបទ ៖ Mali ប្រភព ៖ CHINA PLUS
April 7, 2018 - អន្តរជាតិ
ស្នាមប្រឡាក់ជាប់ក្លៀកអាវ គឺជាបញ្ហាមួយគួរឲ្យរំខានបំផុត។ ភាគច្រើនស្នាមប្រឡាក់បណ្ដាលមកពីការប្រើប្រាស់ផលិតផលការពារកុំឲ្យបែកញើស។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រញាប់បោះចោលសម្លៀកបំពាក់ ឬខ្ជះខ្ជាយប្រាក់យកវាទៅបោកស្ងួតអ្វីដែរ។ខាងក្រោមជាគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់នូវរាល់ស្នាមប្រឡាក់ជាប់ក្លៀកអាវមួយចំនួនដែលអ្នកគួរសាកល្បង៖ ៧. អំបិល ៖ រូបមន្តនេះអាចប្រើបានទាំងចំពោះសម្លៀកបំពាក់ពណ៌ស ក៏ដូចជាពណ៌ផ្សេងៗទៀត និងសម្រាប់កម្ចាត់ស្នាមប្រឡាក់ដែលជាប់យូរមកហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវធ្វើឲ្យផ្នែកដែលប្រឡាក់សើមសិន បន្ទាប់មកសឹមរោយពង្រាយអំបិលលើវា។ ទុកចោលសម្រាប់រយៈពេលពី ៨ ទៅ ១២ ម៉ោង ឬពេញមួយយប់ រួចចាប់ផ្ដើមធ្វើឲ្យវាសើមសារជាថ្មី និងបន្ថែមអំបិលមួយចំនួនទៀត។ ញី ឬដុសត្រង់កន្លែងប្រឡាក់នោះតិចៗ។ ក្រោយពីមើលទៅឃើញដូចរបកៗហើយនោះ ចូរដាក់សម្លៀកបំពាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ និងជ្រើសរើសចុច necessary washing cycle ជាការស្រេច។ ៦. ល្បាយទឹកអុកស៊ីសែន ម្ស៉ៅ baking soda និងទឹកលាងចាន ៖ ដើម្បីកម្ចាត់ស្នាមប្រឡាក់ជាប់ខ្លាំង និងក្លិនអាក្រក់ផ្សេងៗ អ្នកត្រូវធ្វើការលាយបញ្ចូលគ្នារវាង ទឹកអុកស៊ីសែនចំនួន ៤ ស្លាបព្រាបាយ ទឹកលាងចាន ១ ស្លាបព្រាកាហ្វេ និង ២ ស្លាបព្រាបាយនៃម្ស៉ៅ baking soda។ កូរលាយឲ្យសព្វ សឹមលាបល្បាយ ឬចាក់ទៅលើស្នាមប្រឡាក់ ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោង សឹមបោកសម្អាតចេញដូចធម្មតា។ ៥. ទឹកក្រូចឆ្មារ ៖ រូបមន្តនេះប្រើសម្រាប់កម្ចាត់ស្នាមប្រឡាក់ដែលទើបនឹងជាប់ថ្មីៗ។ អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់យកទឹកក្រូចឆ្មារឲ្យបាន ២ ទៅ ៣ ដំណក់លើស្នាមប្រឡាក់។ ទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមបោក ឬញីសម្អាតក្នុងទឹកក្ដៅឧណ្ហដោយប្រើដៃ។ ៤. សាប៊ូលាងចាន ៖ រូបមន្តនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ចាត់ស្នាមប្រឡាក់ដែលជាប់ខ្លាំងផ្សេងៗ រួមបញ្ចូលទាំងស្នាមប្រឡាក់ចេញពីផលិតផលប្រយុទ្ធប្រឆាំងនឹងការបែកញើស ក៏ដូចជាក្លិនខ្លួនអាក្រក់។ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់សាប៊ូលាងចានក្នុងចំនួនសមល្មមលើស្នាមប្រឡាក់ រួចចាប់ផ្ដើមដុស ឬញីតិចៗ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ ៣. ស្រាវូដកា ៖ វូដកា គឺពូកែបំផុតខាងកម្ចាត់ស្នាមប្រឡាក់ពណ៌សចេញពីសម្លៀកបំពាក់ពណ៌ខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺចាក់វូដកាមួយចំនួនទៅលើស្នាមប្រឡាក់ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ឬលើសពីនេះក៏បាន ប៉ុន្តែមិនត្រូវច្រើនជាង ១ម៉ោង ឡើយ រួចបោកសម្អាតចេញដូចធម្មតាជាការស្រេច។ ២. ទឹកអាម៉ូញាក់ ៖ ល្អបំផុតសម្រាប់កម្ចាត់ស្នាមប្រឡាក់ជាប់ខ្លាំង រួមទាំងស្នាមប្រឡាក់ពណ៌សៗដែលចេញពីផលិតផលការពារការបែកញើស និងក្លិនអាក្រក់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយអាម៉ូញាក់រាវ ជាមួយទឹកធម្មតាក្នុងសមាមាត្រ ៥០/៥០។ កូរឲ្យសព្វ សឹមលាបទៅលើស្នាមប្រឡាក់ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមបោកសម្អាតចេញដូចធម្មតា។ រូបមន្តនេះក៏មានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងក្លិនអាក្រក់ផ្សេងៗជាប់អាវផងដែរ។ ១. ទឹកខ្មេះ ៖ ផ្សើមស្នាមប្រឡាក់ជាមួយនឹងទឹកខ្មេះ ហើយទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់ រួចបោកសម្អាតដូចធម្មតានៅព្រឹកបន្ទាប់។ រូបមន្តនេះមិនសម្រាប់ប្រើចំពោះអាវដែលមានពណ៌សឡើង ក៏ព្រោះវាអាចនឹងធ្វើឲ្យប្រែទៅជាពណ៌លឿង៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 7, 2018 - PR
ភ្នំពេញ៖ ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាបួនគ្រាប់ Huawei Y9 2018 តម្លៃត្រឹមតែ ២៤៩ ដុល្លារ ទទួលបានការគាំទ្រ និងកក់ច្រើនបំផុតពីសំណាក់អ្នកប្រើប្រាស់ បើទោះបីជាពុំទាន់បង្ហាញខ្លួននៅលើទីផ្សារជាផ្លូវការក៏ដោយ។ “យើងទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា៤ Huawei Y9 2018 ហើយសម្រាប់អតិថិជនដែលខកខាន អាចកក់បន្ថែមឥឡូវនេះ តម្លៃត្រឹមតែ 249$ ថែមកាដូបំពងទឹក កាសធំ ក្រវិលទូរសព្ទ័ និង Free កញ្ចប់ធំហ្មង១២ សប្តាហ៏” លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់។ ស្មាតហ្វូន
April 7, 2018 - អន្តរជាតិ
ចិន ៖ វាជារឿងធម្មតារបស់គូស្នេហ៍ដែលតែងតែចេញទៅក្រៅជាមួយគ្នានៅថ្ងៃចុងសប្តាហ៍ ពួកគេបានប្រើប្រាស់ពេលនេះទៅមើលកុន ដើរលេងកំសាន្ត រឺ ញាុំអាហារអីជាមួយគ្នា។ ថ្មីនេះព័ត៌មានមួយបានធ្វើអោយមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ករណីបុរសម្នាក់សុំបែកពីមិត្តស្រីរបស់ខ្លួនដោយសារតែនាងបានចំនាយប្រាក់គេជាង២ដុល្លារទៅលើគុជបន្ថែមក្នុងភេសជ្ជៈ។ តាមប្រភពបានអោយដឹងថា បុរសជនជាតិចិននេះទើបបញ្ឈប់ថ្នាក់បរិញ្ញាប័ត្រ ហើយធ្វើការនៅក្រុមហ៊ុនមួយដែលទទួលបានប្រាក់ខែ៥៥៥ដុល្លារ។ តាមរយៈវគ្គបណ្តុះបណ្តាលមួយក្នុងក្រុមហ៊ុនធ្វើអោយគាត់បានជួបគ្នាដំបូងជាមួយនឹងមិត្តស្រីខ្លួន ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា។ នៅពេលចាប់ផ្តើមដំបូងវាល្អក្នុងណាស់ មិត្តស្រីគាត់តែងតែខលដាស់គាត់មកធ្វើការ និងធ្វើអាហារពេលថ្ងៃដើម្បីញាុំជាមួយគ្នាជារៀងរាល់ថ្ងៃ តែពួកគេមិនដែលចំនាយពេលក្រៅក្រុមហ៊ុនជាមួយគ្នានោះទេ។ ក្រោយពីរក្សាទំនាក់ទំនងបែបនេះមួយរយៈគេក៏សម្រេចចិត្ត ធ្វើការណាត់ជួបគ្នាជាផ្លូវការ គេបានចំនាយពេលចុងសប្តាហ៍ជាមួយគ្នា។ ពួកគេតែងតែជួបគ្នានៅហាងកាហ្វេមួយកន្លែង នៅទីនោះមិត្តស្រីរបស់គេតែងតែធ្វើការកុំម្ម៉ង់ bubble milk tea ។ នាងបានបន្ថែមគុជជាច្រើនក្នុងនោះថែមទៀតមានដូចជា black pearl pudding sago និង coconut
April 7, 2018 - PR
ហាង បាប៊ីឃ្យូ ផ្លាហ្សា បានបន្ថែមនូវឈុតមុខម្ហូបថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត ដែលមានឈ្មោះថា ពងនាគវេទមន្ដ ជាមួយនឹងកម្មវិធីឈ្នះៗជាច្រើន និងសប្បាយៗ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយនឹងអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ បើតាមប្រសាស៍របស់អ្នកស្រី គង់ សុភា ជាប្រធានរងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី បានថ្លែងថា ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការជ្រើសរើសមុខម្ហូបអាហារទៅតាមចំនួនសមាជិករបស់ពួកគាត់ ទើបហាង បាប៊ីឃ្យូ ផ្លាហ្សា ខិតខំបង្កើតឈុតមុខម្ហូបអាហារបន្ថែមថ្មីៗជាបន្ដបន្ទាប់ ជាក់ស្ដែងដូចជាមុខម្ហូបថ្មីមួយនេះ អាចញុំាបានគ្នា៣ ទៅ៤នាក់ តម្លៃចាប់ពី ២០.៩៩ដុល្លាតែប៉ុណ្ណោះ ហើយផ្សេងពីនេះក៏មានឈុតអាហារសម្រាប់គ្នា ២នាក់ ឈុតអាហារសម្រាប់អាហារថ្ងៃត្រង់
April 7, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ដោយសារតែថ្ងៃរៀបការជាថ្ងៃដ៏សំខាន់បំផុតរបស់កូនកំលោះកូនក្រមុំ បែរនេះហើយទោះជាត្រូវហត់នឿយខ្លាំងរឺមិនសូវស្រួលខ្លួនក៏ពួកគេនៅតែបន្តស៊ូទ្រាំរហូតពិធីបញ្ឈប់ទៅដែរ។ នារីវ័យក្មេងម្នាក់មកពីទីក្រុង Wenzhou ខេត្ត Sichuan ប្រទេសចិននាពេលថ្មីៗនេះត្រូវកាត់ជើងចោល បន្ទាប់ពីស៊ូទ្រាំធ្វើអ្នកកំដរពិធីអាពាហ៍ពិពាហ៍ទាំងមិនស្រួលខ្លួន។ តាមរយៈសម្តីអ្នកំដរស្រីវ័យ២៤ឆ្នាំរូបនេះបានអោយដឹងថា ក្នុងថ្ងៃទី២នៃពិធីមង្គលការ នាងមានអារម្មណ៍ថាមិនសូវស្រួលខ្លួនខ្លាំងណាស់។ នាងទ្រាំរហូតដល់ថ្នាក់សន្លប់ជាង១០នាទីក្នុងថ្ងៃរៀបការទី២នេះ តែនាងមិនបានគិតថា វាធ្ងន់ធ្ងរខ្លាំងនោះទេ វាប្រហែលគ្រាន់តែជាជម្ងឺផ្តាសសាយរឺមកពីនាងមិនបានសម្រាកគ្រប់គ្រាន់។ វាមិនមានអ្វីល្អប្រសើរនោះទេបើទោះបីជានាងបានលេបថ្នាំផ្តាសសាយហើយក៏ដោយ អាការៈរបស់នាងកាន់តែធ្ងន់ធ្ងរ។ គ្រួសារនាងបានបញ្ជូននាងទៅកាន់មន្ទីពេទ្យមួយថ្ងៃក្រោយពិធីអាពាហ៍ពិពាហ៍មួយថ្ងៃ ហើយនៅមន្ទីពេទ្យគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញជម្ងឺជាច្រើនក្នុងខ្លួនរបស់នាង។ ក្នុងរួមមាន ជម្ងឺរលាកសាច់ដុំ រលាកសួត ការឆ្លងមេរោគពោះវៀន និង សរីរាង្គមួយចំនួនមិនប្រក្រតី។ ជាសំណាងល្អដែលនាងត្រូវបានបញ្ជូនទៅមន្ទីពេទ្យទាន់ពេល តែជើងខាងស្តាំរបស់នាងត្រូវបានគ្រូពេទ្យអះអាងថា ឆ្លងនូវមេរោគធ្ងន់ធ្ងរបើមិនសម្រេចកាត់ចេញទេអាចប៉ះពាល់ដល់អាយុជីវិតនាងទៀតផង៕ អត្ថបទ ៖ Mali ប្រភព
April 7, 2018 - អន្តរជាតិ
ខាងក្រោមជាគន្លឺះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាព និងថែមទាំងផ្ដល់សុវត្ថិភាពបំផុត ដើម្បីកម្ចាត់សត្វល្អិតចង្រៃដូចជា កន្លាត ស្រមោច និងមូស ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពុលគីមីដែលអាចនឹងផ្ដល់គ្រោះថ្នាក់ ជាពិសេសប្រសិនបើក្នុងផ្ទះមានក្មេងតូច ឬសត្វចិញ្ចឹមផ្សេងៗ ៖ ១. ដើម្បីកម្ចាត់សត្វកន្លាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ខ្ទឹមបារាំងឲ្យទៅជាចំណិតតូចៗ។ បន្ទាប់មកយកខ្ទឹមទៅលាយជាមួយនឹងម្ស៉ៅ baking soda ឬសូដ្យូមប៊ីកាបូណាតចំនួន ១ ស្លាបព្រាកាហ្វេ រួចចាប់ផ្ដើមយកល្បាយទៅដាក់នៅត្រង់កន្លែងណាដែលសត្វកន្លាតឧស្សាហ៍ចេញមក។ ២. ដើម្បីកម្ចាត់ស្រមោច ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម្ស៉ៅពោតចំនួនពីរបីចិបទៅរោយនៅត្រង់កន្លែង ឬផ្លូវដែលស្រមោចឆ្លងកាត់មកលួចអាហារ ហើយនាំទៅសំបុករបស់វា។ រយៈពេល ២ ទៅ ៣ សប្តាហ៍ក្រោយ អ្នកនឹងសម្គាល់ឃើញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។ ៣. ដើម្បីកម្ចាត់មូស ៖ អ្វីដែលត្រូវធ្វើ គឺបន្តក់ប្រេងឡាវ៉េនដឺ ឬប្រេងជីអង្កាមចំនួនពី ១ ទៅ ៣ ដំណក់ លើអេប៉ុងហ្ស៍ស្អាតមួយ។ បន្ទាប់មកដាក់អេប៉ុងហ្ស៍ទៅក្នុងក្រឡមួយ រួចបិទគម្របឲ្យជិតសម្រាប់រយៈពេល ២៤ ម៉ោង សិន សឹមបើកគម្រក ដើម្បីឲ្យក្លិនភាយពេញបន្ទប់៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 7, 2018 - អន្តរជាតិ
កំពូលកីឡាករ UFC ឬ អ្នកខ្លះហៅថាកីឡាវាយក្រុងទ្រុង Conor McGregor ត្រូវបានប៉ូលិសចាប់ខ្លួន និងបញ្ចូនទៅកាន់តុលាការ បន្ទាប់ពីកំពូលកីឡាកររូបនេះបានប្រើប្រាស់អំពើហិង្សា និងវាយបំផ្លាញរថយន្តក្រុងទាំងកំរោលនៅ មជ្ឈមណ្ឌល Barclays ក្រុងNew York សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថាអំពើហិង្សា និងវាយបំផ្លាញរថយន្តក្រុងមួយ កើតឡើងនៅមជ្ឈមណ្ឌល Barclays បន្ទាប់ពីលោក Dana White ប្រធានសព័ន្ធកីឡា UFC បាននិយាយក្នុងសន្និសិទ្ធសារព័ត៌មានថា “ខ្ញុំមិនដឹងច្បាស់ថាកីឡារ Conor McGregor នឹងត្រូវឡើងវាយម្តងទៀតបាននោះទេ”។ ការលើកឡើង នេះហើយដែរធ្វើឲ្យកីឡាករ Conor McGregor ខឹងជាខ្លាំង
April 7, 2018 - អន្តរជាតិ
ដើម្បីរក្សាសណ្ដាប់ធ្នាប់លើដងផ្លូវសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃខាងមុខនេះ អាជ្ញាធរថៃបានធ្វើការព្រមានដល់ក្រុមអាជីវកក្នុងក្រុងប៉ាតាយ៉ា មិនឲ្យមានការបាញ់ស្ព្រាយលើដងផ្លូវ ដើម្បីគូសចំណាំចែកកន្លែងគ្នាលក់ដូជាដាច់ខាត បើពុំដូច្នេះទេអាជ្ញាធរនឹងធ្វើការចាប់ខ្លួន និងពិន័យពួកគេជាមិនខាន។ សូមបញ្ជាក់ថា កន្លងមកក្នុងថ្ងៃចុងក្រោយនៃឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃ គេមានប្រារព្ធពិធីលេងបាញ់ទឹកមួយទៀត។ ហើយពេលប្រារព្ធបុណ្យនេះក្រុមអាជីវកជាច្រើនបាននាំគ្នាចែកតំបន់គ្នាលក់ឥវ៉ាន់ផ្សេងៗនៅលើដងផ្លូវ ដោយយកស្រ្ពាយពណ៌សមកបាញ់លើដងផ្លូវ ដើម្បីខាន់ចែកតំបន់គ្នា ដែលឥរិយាបទនេះបានធ្វើឲ្យមានភាពអសណ្ដាប់ធ្នាប់ជាខ្លាំង។ ដើម្បីទប់ស្កាត់បញ្ហានេះ ទើបអាជ្ញាធរថៃបានធ្វើការព្រមានដូច ខាងលើ និងសម្រេចពិន័យជាប្រាក់ចំនួន ២០០០ បាត (៦៤ ដុល្លារ) ប្រសិនបើអាជីវកណាបានធ្វើផ្ទុយពីការណែនាំខាងលើនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
April 7, 2018









