- Khmernote Media
- កីឡា
ក្រុម មយូរ៉ាហ្គោលសំអាងការ និងក្រុម យុវជនទួលតាឯក បន្ដដំណើរឆ្ពោះទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12។ នៅក្នុងការប្រកួតរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះគឺជាការប្រកួតដ៏ជក់ចិត្តនិងកក្រើកពេញទីលាន T-Soccer តែម្ដង ដោយក្រុមទាំងអស់លើកយកយុទ្ធសាស្រ្ដទប់និងសម្រុកវាយបកលឿនៗហើយទាំងបច្ចេកទេសមកលេងនៅក្នុងការប្រកួតនេះធ្វើអោយការប្រកួតកាលពីម្សិលមិញនេះពេញជាល្អមើលដូចការប្រកួតអាជីពអញ្ចឹង។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 12 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម មយូរ៉ាហ្គោលសំអាងការ និងក្រុម យុវជនទួលតាឯក។ លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖ ក្រុម មយូរ៉ាហ្គោលសំអាងការ យកឈ្នះក្រុម B.A
April 9, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 គូរទី 2 រវាងក្រុម ម្ជូរព្រៃ ប៉ះជាមួយនឹងក្រុម យុវជនទួលតាឯក បានបញ្ចប់ទៅដោយលទ្ធផលក្រុម យុវជនទួលតាឯក យកឈ្នះក្រុម ម្ជូរព្រៃ ដោយលទ្ធផល 5-2។ នៅក្នុងការប្រកួតគូរទី 2 សប្ដាហ៍ទី 12 នេះសង្កេតឃើញថាទំរង់លេងរបស់ពួកគេគឺប្រហាក់ប្រហែលគ្នា ប៉ុន្ដែដោយឡែកខាងក្រុម យុវជនទួលតាឯក ហាក់ដូចជាមានសាច់បាល់លេងច្រើនជាងក្រុម ម្ជូរព្រៃ។ ទំរង់លេងរបស់ក្រុម យុវជនទួលតាឯក នៅក្នុងការប្រកួតសប្ដាហ៍នេះគឺមានការសហការណ៍គ្នាបានល្អទាំងតំបន់ការពារនិងតំបន់ប្រយុទ្ធ ការគ្រប់គ្រងបាល់ក៏មានភាគរយច្រើនជាងក្រុម ម្ជូរព្រៃ ដែរ។
April 9, 2018 - PR
ភ្នំពេញ, កាលពីល្ងាចថ្ងៃទី 06 ខែមេសា ឆ្នាំ2018 នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើង និងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ “រាត្រីជួបជុំដៃគូអាជីវកម្មក្រុមហ៊ុន អិន ស៊ី អិច” ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមការចូលរួមរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានមកពីស្ថាប័ននានាជាង២០០ នាក់។ នៅក្នុងរាត្រីដ៏អស្ចារ្យនោះ ក្រុមហ៊ុន អិន ស៊ី
April 9, 2018 - កីឡា
ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រារព្ធព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យចំនួន២ទីតាំងព្រមគ្នាគឺនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនប្រចាំប្រទេស។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសានេះ។ ចំពោះអ្នកនៅកំពង់សោម អាចមកទស្សនាការប្រគុំតន្ត្រី និរតីសង្ក្រាន្ត បាននៅឆ្នេរអីឈើទាល ខណៈពេលដែលអ្នកសៀមរាប អាចមកទស្សនាការប្រគុំតន្ត្រី មហាសង្ក្រាន្ត នៅដីឡូត៍ចុងកៅស៊ូ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មានតារាចម្រៀងល្បីៗជាច្រើនចូលរួមដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ
April 9, 2018 - សង្គម
នាពេលបច្ចុប្បន្ននេះ ដោយសារតែសង្គមមានការរីកចំរើន គេសង្កេតឃើញការរស់នៅរបស់យុវវ័យភាគច្រើនមានលក្ខណៈសម្បូរបែប ដោយមានជម្រើសច្រើនក្នុងការហូបចុក ស្លៀកពាក់ និងចាយវាយផ្សេងៗ។ ថ្ងៃនេះក្រុមការងារខ្មែរណូតនឹងធ្វើការសាកសួរយុវវ័យមួយចំនួន ដើម្បីចង់ដឹងថា តើក្នុងមួយថ្ងៃពួកគាត់ចាយវាយអស់ប៉ុន្មាន? ហើយចាយវាយទៅលើអ្វីខ្លះ? កញ្ញា ម៊ីម៊ី ជាបុគ្គលិកបំរើការងារនៅធនាគារមួយកន្លែងបានឲ្យដឹងថា ចំពោះថ្ងៃធម្មតា (ថ្ងៃចន្ទដល់ថ្ងៃសុក្រ) កញ្ញាចាយអស់ចន្លោះពី ២០,០០០រៀលទៅ៣០,០០០រៀល ចំពោះថ្ងៃឈប់សម្រាក (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) កញ្ញាអាចចាយចន្លោះពី ៤០,០០០រៀលទៅ៦០,០០០រៀល ហើយកញ្ញាបានបញ្ជាក់ផងដែរថា ភាគច្រើនកញ្ញាចំណាយទៅលើចំណីអាហារ និងការទិញរបស់បន្តិចបន្តួច។ កញ្ញា ណារ៉ែន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃកញ្ញាចំណាយអស់ ២០,០០០រៀលទៅ៣០,០០០រៀល ដោយចំណាយទៅលើការហូបចុក
April 9, 2018 - បច្ចេកវិទ្យា
នៅពេលគម្រោងទទួលបានជោគជ័យ នោះ Aurora Station អាចជាសណ្ឋាគារដំបូងបង្អស់ និងមានតែមួយលើពិភពលោកដែលមានទីតាំងនៅលើអាកាស ហើយមនុស្សអាចស្នាក់នៅទីនោះបាន។ ដោយឡែក សណ្ឋាគារប្រណិតនេះ ត្រូវបានសាងសង់ឡើងនៅលើកម្ពស់ជាង 200ម៉ាយឯណោះពីផែនដី ហើយនេះពិតជារឿងដ៏អស្ចារ្យបំផុតមួយ។ Orion Span, Inc. គឺជាក្រុមហ៊ុនធំមួយដែលមានទីតាំងនៅឯទីក្រុង Houston ហើយក៏ជាម្ចាស់នៃគម្រោងនេះដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះបានលើកឡើងថា ក្នុងឆ្នាំ2021 សណ្ឋាគារ Aurora Station នឹងបើកឲ្យដំណើរការ ហើយទទួលភ្ញៀវឲ្យស្នាក់នៅចាប់ពីពេលនោះតទៅ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ភ្ញៀវដែលទៅស្នាក់នៅទីនោះនឹងត្រូវបានដាក់បញ្ចូលក្នុងដំណើរកំសាន្តរយៈពេល 12ថ្ងៃលើលំហអាកាស ហើយភ្ញៀវទាំងអស់នឹងបានឃើញទេសភាពដ៏ស្រស់ស្អាតមិនគួរឲ្យជឿ និងមិនធ្លាប់បានឃើញពីមុនមក។ លើសពីនេះទៅទៀត Aurora Station នឹងធ្វើដំណើរតាមគន្លងរាល់ 90នាទីម្ដង ដូចនេះអ្នកស្នាក់នៅទាំងអស់នឹងអាចមើលថ្ងៃលិច ថ្ងៃរះរហូតដល់ទៅ
April 9, 2018 - សង្គម
កាលពីព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត យុវជនបក្សខេត្ត យុវជន សសយក ខេត្ត បានរៀបចំពិធីក្រុង ពាលីសាងសង់ទូក ង ខ្នាតវែងជាងគេលើពិភពលោក ដើម្បីបំបែកឯកគ្គទកម្មពិភពលោកលើទឹកដីខេត្តព្រៃវែង។ ឯកឧត្តម ស សុខា បានឲ្យដឹងថា ទូកង ខ្នាតវែងនោះមានប្រវែង៨៥ម៉ែត្រ និងទទឹង១.៥៥ម៉ែត្រ អាចផ្ទុកមនុស្សបានចំនួន ១៧៩នាក់
April 9, 2018 - បច្ចេកវិទ្យា
ត្រឡប់ទៅកាន់ឆ្នាំ2010 វិញ ក្រុមហ៊ុន Canon ធ្លាប់ត្រូវបានអ្នកផលិតខ្សែភាពយន្ដបែបជីវិតសត្វព្រៃដ៏ល្បីល្បាញមួយរូបលោក Ivo Norenberg ឌឺដង ហើយបញ្ឈឺឲ្យក្រុមហ៊ុនផលិតកាមេរ៉ាលំដាប់ពិភពលោកមួយនេះ ផលិតកញ្ចក់ lens ដែលមិនអាចទៅរួច។ ក្រោយមក ក្រុមហ៊ុន Canon មិនបានបញ្ចេញសកម្មភាពអ្វីឡើយ គ្រាន់តែនិយាយពាក្យមួយម៉ាត់ថា “ជូនតាមសំណូមពរ” ហើយមិនបានប៉ុន្មានផង ពាក្យថាមិនអាចទៅរួច ក៏ប្រែក្លាយជាទៅរួចវិញ។ ខាងក្រោមនេះ គឺជាវីដេអូដែលផលិតចេញពី lens របស់ក្រុមហ៊ុន Canon ម៉ូដែល CINE-SERVO 50-1000mm T5.0-8.9 EF-mount cinema lens ដែលមានតម្លៃរហូតដល់ទៅ $70,000
April 9, 2018 - PR
ខណៈពេលដែលការថតរូបស៊ែលហ្វីក្លាយជារឿងមួយកំពុងពេញនិយមបំផុតនៅក្នុងបណ្តាញសង្គម OPPOក៏បានក្លាយជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលមានកាមេរ៉ាមុខល្អដាច់គេ ជាពិសេសគឺ OPPOស៊េរី F តែម្តង ដែលអាចឲ្យអ្នកប្រើប្រាស់ថតស៊ែលហ្វីបានយ៉ាងច្បាស់ល្អ។ ភាពជោគជ័យទាំងនេះគឺកើតចេញពីការប្រឹងប្រែងឥតឈប់ឈរបស់ក្រុមហ៊ុនOPPO ក្នុងការផលិតនូវទូរស័ព្ទដែលមានកាមេរ៉ាមុខល្អជាងគេពីជំនាន់មួយទៅជំនាន់់មួយ។ ជាក់ស្តែងនៅដើមឆ្នាំ២០១៦ ក្រុមហ៊ុនOPPO បានបញ្ចេញនូវ OPPO F1 ដែលមានកាមេរ៉ាមុខរហូតដល់ទៅ៨មេហ្កាភិចស៊ែល បន្ទាប់មកនៅចុងឆ្នាំ២០១៦ OPPO F1s និង OPPO F1 plus ក៏ត្រូវបានចេញលក់នៅលើទីផ្សារដោយកាមេរ៉ាកើនឡើងទ្វេរដងរហូតដល់ទៅ១៦មេហ្កាភិចសែល ដែលអាចនិយាយបានថាជាកាមេរ៉ាមុខធំជាងគេនិងដំបូងគេក្នុងអំឡុងពេលនោះ។ ដោយឡែកនៅពាក់កណ្តាលឆ្នាំ២០១៧ OPPO F3 និង OPPO F3 plus ត្រូវចេញលក់ដោយមានកាមេរ៉ាស៊ែហ្វីភ្លោះគឺ១៦ និង
April 9, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 រវាងក្រុម មយូរ៉ាហ្គោលសំអាងការ ប៉ះជាមួយនឹងក្រុម B.A United បញ្ចប់ទៅដោយលទ្ធផលក្រុម មយូរ៉ាហ្គោលសំអាងការ យកឈ្នះក្រុម B.A United ដោយលទ្ធផល 6-2។ នៅក្នុងការប្រកួតសប្ដាហ៍ទី 12 នេះការប្រកួតរបស់ក្រុមទាំងពីរពិតជាជក់ចិត្តមែនទែន ដោយការប្រកួតរបស់ក្រុមទាំងពីរមានការសម្រុកទៅសម្រុកមកលឿនៗបង្កើតឱកាសសុតបញ្ចូលទីតែម្ដង។ ចំពោះទំរងលេងរបស់ក្រុម មយូរ៉ាហ្គោលសំអាងការ នៅការប្រកួតសប្ដាហ៍នេះសង្កេតឃើញថាមានការសហការណ៍គ្នាបានល្អមែនទែន ការប៉ះពាល់របស់ក្រុមមួយនេះគឺយល់ចិត្តគ្នាល្អ ចំណែកឯបច្ចេកទេសក្នុងការបណ្ដើរនិងអូសបាល់ក៏ល្អដែរ។ ការនាំបាល់លេងពីតំបន់ការពារមើលឃើញសាច់បាល់លេងល្អធ្វើអោយក្រុមមួយនេះសុតបញ្ចូលទីក្រុម B.A United បានសម្រេច។ ចំណែកឯទំរង់លេងរបស់ក្រុម B.A
April 8, 2018









