Khmernote Media
  • បច្ចេកវិទ្យា

    មួយ ក្នុងចំណោម iPhone ឆ្នាំ2019 ដទៃទៀត ត្រូវបានគេជឿថា នឹងមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3ឯណោះ ដែលផ្ដោតសំខាន់លើការថត long-exposure និងការថតពេលយប់។ យោងតាម ការបែកធ្លាយរបស់គេហទំព័រតៃវ៉ាន់ Economic Daily News បានលើកឡើងថា នាឆ្នាំ2019 ខាងមុខនេះ យ៉ាងហោចណាស់មាន iPhone មួយម៉ូដែល ដែលមានកញ្ចក់ lens ប្រភេទ 6P ហើយមានភ្ជាប់មកជាមួយនឹងមុខងារ Zoom 5x ដោយពុំបាត់បង់គុណភាពរូបឡើយ។ ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាធ្លាប់ដឹងហើយថា កាលពី iPhone ជំនាន់មុន (iPhone

    April 10, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីផ្ទុះ iPhone មួយគ្រឿងពេលស្ត្រីម្នាក់កំពុងកាន់ជាប់នឹងដៃ បន្ទាប់ពីគាត់បានយកវាទៅប្ដូរថ្ម។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះត្រូវបានកើតឡើងតាំងពីថ្ងៃទី03 ខែមេសា មកម្លេះ ហើយវីដេអូដែលទទួលបានគឺថតជាប់ដោយកាមេរ៉ាសុវត្ថិភាព របស់ហាងជួសជុលទូរស័ព្ទមួយក្នុងទីក្រុង Shanghai។ តាមរយៈវីដេអូ យើងសង្កេតឃើញបុគ្គលិកជួសជុលទូរស័ព្ទជាច្រើន និងស្ត្រីម្នាក់កំពុងអង្គុយជុំវិញតុមួយ ហើយភ្លាមនោះ iPhone មួយគ្រឿងបានឆេះស្របពេលជាមួយនឹងស្ត្រីម្នាក់នោះប្រុងនឹងកាន់ ដែលបណ្ដាលឲ្យដៃរបស់គាត់របួសផងដែរ។ ស្ត្រីជាជនរងគ្រោះ ត្រូវបានគេស្គាល់ថាឈ្មោះ Ren ហើយស្របពេលជាមួយគ្នានេះ នាងបានប្រាប់អ្នកសារពត៌មានថា “ខ្ញុំបានកំពុងនិយាយជាមួយនឹងជាងទូរស័ព្ទ ហើយដៃឆ្វេងរបស់ខ្ញុំក៏បានកាន់ iPhone ដែលផ្ទុះនោះផងដែរ ប៉ុន្ដែខ្ញុំមិនដឹងឡើយថា ហេតុអ្វីបានជាវាផ្ទុះបែបនេះ។” ពេលកើតហេតុ យើងក៏សង្កេតឃើញ Ren ច្រានកៅអីថយក្រោយ ឯអ្នកផ្សេងទៀតរត់ចេញ ស្របពេលជាមួយនឹងបុគ្គលិកម្នាក់ទៀតព្យាយាមពន្លត់ភ្លើង។

    April 10, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវ និងបានបង្កឲ្យមនុស្ស៣០នាក់បានស្លាប់។ ហេតុការណ៍នេះបាន កើតឡើងនៅក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា ហើយកន្លែងដែលរថយន្តធ្លាក់ចុះទៅនោះគឺជាជ្រលងភ្នំមួយដែល មានឈ្មោះថា Kangra។ បើតាមអាជ្ញាធរប៉ូលិសបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះមានចំនួន២៧នាក់ជាកូនសិស្សសាលា ម្នាក់ជាអ្នកបើកបរ និង០២នាក់ទៀតជាគ្រូបង្រៀន។ ក្នុងចំណោមសិស្សទាំងអស់នោះគឺជាកូនប្រជាពលរដ្ឋដែលរស់នៅ ក្បែរតំបន់កើតហេតុនោះ ហើយពួកគេទាំងអស់សុទ្ធតែមានអាយុក្រោយម១៣ឆ្នាំ។ បើតាមការស៊ើបអង្គេតរ​បស់ប៉ូលិសជំនាញ បានរកឃើញថា រថយន្តក្រុងមួយនេះបានបើកបរក្នុងល្បឿនលឿន ហើយដោយវាជារថយន្តចាស់ហ្វ្រាំងរបស់វាហាក់មិនដំណើរការប្រក្រតី ដែលស្ថិតនៅក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន ទើបបណ្តាលឲ្យរថយន្តកក្រឡាប់ចូលក្នុងជ្រលងភ្នំតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 10, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ រថភ្លើងដឹកអ្នកដំណើរចូលទៅអាកាសយានដ្ឋានអន្តរជាតិ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្នហើយ ក្រោមអធិប​តីភាពឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រថភ្លើងដឹកអ្នកដំណើរទៅព្រលានយន្តហោះអន្តរជាតិនេះ អាចផ្ទុកអ្នកដំណើរបានចំនួនប្រមាណ១០០នាក់ ហើយត្រូវចំណាយពេលប្រមាណ៣០នាទីប៉ុណ្ណោះ។ ឯកឧត្តមបានឲ្យដឹងផងដែរថា សម្រាប់ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ អ្នកដំណើរអាចធ្វើដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ កាន់តែពិសេសនោះ គឺក្រសួងបានសហការជាមួយអាកាសចរណ៍ស៊ីវិល ដោយតម្លើងបញ្ជរសម្រាប់ត្រួតពិនិត្យឥវ៉ាន់ (Check In) សម្រាប់អ្នកដំណើរត្រូវឡើងយន្តហោះ ដោយអាច Check In ផ្ទាល់នៅស្ថានីយរថភ្លើងនេះតែម្តង មិនចាំបាច់ទៅ Check In នៅព្រលានក៏បានដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ៕ អត្ថបទ៖

    April 10, 2018
  • អន្តរជាតិ

    បរទេស ៖ ឪពុកម្តាយគួរជ្រើសរើសមនុស្សគួរអោយទុកចិត្តបន្តិច មុននឹងសម្រេចចិត្តផ្ញើរកូនរបស់ខ្លួននៅនឹងគេនោះ ព្រោះវាមានច្រើនករណីលើការរំលោភធ្វើបាបកុមារ។ បុរសម្នាក់កំពុងប្រឈមនឹងការកាត់ទោសជាប់គុករយៈពេល១៥ឆ្នាំ ក្រោយពីជាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើរាងកាយរបស់ក្មេងស្រី។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះមានវ័យ៥៦ឆ្នាំ គាត់បានផ្ញើរូបអាក្រាតរបស់ក្មេងស្រីវ័យ៤ឆ្នាំទៅកាន់ម្តាយរបស់ក្មេងរងគ្រោះនេះតាមរយៈ WhatsApp។ សម្តីជាម្តាយជនរងគ្រោះដែលមានវ័យ៤០ឆ្នាំបានប្រាប់ថា នាងធ្វើការជាអ្នកបំរើតាមផ្ទះ រាល់ពេលទៅធ្វើការនាងបានផ្ញើកូននៅជនជាប់ចោទ។ នៅលើខ្លួនរបស់ជនរងគ្រោះត្រូវបានគេប្រទះឃើញមានស្នាមរបួសជាច្រើនដូចជានៅលើ ថ្ងាស ទ្រូង ជើង ដែលស្នាមទាំងនេះត្រូវគេសន្និដ្ឋានថាកើតឡើងពីការរំលោភបំពានរបស់ជនជាប់ចោទ។ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីពេទ្យ ក្រោយពីរងគ្រោះមានឈាមហូរតាមក្បាល។ បុរសពីនាក់ដែលបានបញ្ជូនក្មេងរងគ្រោះទៅមន្ទីពេទ្យបាននិយាយថា មិត្តភក្តិក្មេងតូចនេះបានប្រាប់គរថា ក្មេងតូចនេះធ្លាប់ប្រកាច់ក្នុងបន្ទប់ទឹក។ បុរសចំណាស់ត្រូវប៉ូលិសឃាត់ខ្លួន និង ប្រឈមការកាត់ទោសជាប់គុក១៥ឆ្នាំលើករណីរំលោភបំពាននេះ៕ អត្ថបទ ៖ ​Mali ប្រភព ៖ thecoverage

    April 9, 2018
  • អន្តរជាតិ

    ខាងក្រោមជាគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីដោះស្រាយបញ្ហាបែកញើសហួសប្រមាណលើបាតដៃ និងប្រអប់ជើង ៖ ១. ទឹកក្រូចឆ្មារ ៖ អ្វីដែលអ្នកត្រូវការ គឺក្រូចឆ្មារស្រស់ (ដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែប្រសើរជ្រើសរើសក្រូចឆ្មារពណ៌លឿង) និងម្ស៉ៅ baking soda។ អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់ក្រូចឆ្មារចំនួន ២ ផ្លែធំៗ ដើម្បីយកទឹក រួចលាយវាជាមួយនឹងម្ស៉ៅ Baking soda ចំនួន កន្លះស្លាបព្រាបាយ។ លាយវាឲ្យក្លាយជាល្បាយខាប់ៗ បន្ទាប់មកលាបទៅលាបតំបន់ដែលទទួលរងផលប៉ះពាល់ ទុកឲ្យស្ងួត សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។ ២. ទឹកខ្មេះផ្លែប៉ោម ៖ អ្វីដែលអ្នកត្រូវការ គឺទឹកក្ដៅឧណ្ហៗ និងទឹកខ្មេះផ្លែប៉ោមគ្មានជាតិគីមី។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយនឹងទឹកក្ដៅឧណ្ហៗចំនួនកន្លះពែង។ លាងសម្អាតដៃ ឬប្រអប់ជើងជាមួយនឹងទឹកល្បាយនេះ។ ទុកឲ្យវាស្ងួតដោយខ្លួនឯងសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតដៃចេញជាមួយនឹងទឹកត្រជាក់។ អ​​​នុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។ ៣. ប្រេងដើមតែ ៖ អ្វីដែលអ្នកត្រូវការ គឺប្រេងដើមតែ ទឹកក្ដៅឧណ្ហៗ និងសំឡី។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដើមតែចំនួន ១០ ដំណក់ ជាមួយនឹងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឲ្យសព្វ សឹមជ្រលក់សំឡីចូលក្នុងទឹកល្បាយ រួចដុសថ្នមៗលើតំបន់ដែលទទួលរងផលប៉ះពាល់ (ប្រអប់ដៃ ឬជើង) អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។ ៤. ម្ស៉ៅពោត ឬម្ស៉ៅអង្ករ ៖ អ្វីដែលអ្នកត្រូវការ គឺម្ស៉ៅពោត ឬអង្ករ និងម្ស៉ៅ Baking soda។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយ ម្ស៉ៅពោត ឬអង្ករ ចំនួន ៥ស្លាបព្រា ជាមួយនឹងម្ស៉ៅ Baking soda ចំនួន ៤ ស្លាបព្រា។ កូរលាយឲ្យសព្វ សឹមលាបម្ស៉ៅ លើតំបន់ដែលទទួលរងផលប៉ះពាល់ ហើយជូតសម្អាតជាមួយនឹងសំឡី។ វិធីនេះនឹងកាត់បន្ថយញើសចេញពីដៃបានភ្លាមៗ។ អនុវត្តន៍នូវរាល់ពេលត្រូវការកម្ចាត់ញើសចេញ។ វាមិនមែនជារូបមន្តជួយកម្ចាត់ញើសបានយូរឡើយ ប៉ុន្តែសម្រាប់ប្រើក្នុងករណីបន្ទាន់ដែលអ្នកត្រូវការសម្អាតដៃ ឬប្រអប់ជើងភ្លាមៗ។ ៥. ផ្លែប៉េងប៉ោះ ៖ អ្វីដែលអ្នកត្រូវការ គឺផ្លែប៉េងប៉ោះពណ៌ក្រហម។ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ប៉េងបោះឲ្យទៅជាចំណិតៗ រួចយកវាទៅបិតលើតំបន់ដៃ ឬជើងដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១០ នាទី សឹមយកចេញ។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។ ៦. តែបៃតង ឬតែខ្មៅ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់តែបៃតង ឬខ្មៅមួយកញ្ចប់ចូលក្នុងទឹកក្ដៅ ១ ពែង។ ជ្រលក់លើកៗឲ្យបានច្រើនដង រហូតទាល់តែចេញពណ៌។ បន្ទាប់មកលាងសម្អាតដៃ ឬប្រអប់ជើងជាមួយនឹងទឹកតែនេះ។ ៧. ផ្លែបឺរ ឬអាវូកាដូ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់អាវូកាដូ ១ ផ្លែ និងទឹកធម្មតា ១ ពែង ចូលក្នុងម៉ាស៊ីនក្រឡុក។ កិនរហូតក្លាយទៅជាដូចគ្រីម សឹមលាបវាលើតំបន់ដែលទទួលរងផលប៉ះពាល់។ ទុករហូតដល់ស្ងួត និងលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ៕ អត្ថបទ ៖ Bee ប្រភព ៖ Homeremedies

    April 9, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបអ្នកណាៗក៏ចូលចិត្តលេងស្ទាយជាមួយនឹងខោខូវប៊យដែរ ព្រោះថាការស្លៀកខោខូវប៊យមិនប្រកាន់វ័យនោះទេ។ ហេតុនេះខោខូវប៊យនៅតែមានសន្ទុះនៃការពេញនិយមដដែល។ ជាពិសេសបុណ្យប្រពៃណីជាតិខ្មែរក៏ជិតចូលមកដល់ដែរ ដូចនេះយើងគួរតែមកមើលស្ទាយរៀបចំខ្លួនយ៉ាងណាដើម្បីទទួលបានភាពទាក់ទាញ ជាមួយនឹងស្ទាយខោខូវប៊យដ៏សាមញ្ញ។ ខាងក្រោមនេះគឺជាស្ទាយខោខូវប៊យ ក៏ដូចជាស្ទាយស្លៀកពាក់យ៉ាងណាឲ្យមើលមកសាកសមគ្នា៖ អត្ថបទ៖ Sai ប្រភព៖gangbeauty

    April 9, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាជារឿងដែលឪពុកម្តាយគ្រប់រូបគួតែប្រុងប្រយ័ត្ន នៅពេលនាំកូនៗរបស់ខ្លួនទៅកន្លែង ដែលអាចបង្កអោយគេមានគ្រោះថ្នាក់បាន។ ប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលរងការរិះគន់យ៉ាងខ្លាំង ដោយស្រ្តីម្នាក់ទាមទារសំណងរាប់លានយ័នពីហាង Apple ។ ក្រោយពីកូនរបស់នាងបានរងរបួសត្រូវមុខ បន្ទាប់ពីគេបានរុញទ្វារកញ្ចក់របស់ហាងនោះលេងបណ្តាលអោយបែក។ តាមរយៈវីដេអូក្នុងកាមេរ៉ាសុវត្ថិភាំពរបស់ហាងបានបង្ហាញសកម្មភាព ក្មេងរងគ្រោះឈ្មោះ Meng Ming និងក្មេងប្រុសម្នាក់ទៀតបានរុញទ្វានេះលេង ខណៈពេលដែល Meng Ming រុញទ្វារនោះទៅជញ្ជាំងហាងនោះក៏ប្រេះបែកតែម្តង។ ដោយសារ​តែ Meng Ming ឈរនៅទីនោះទើបកំទេចកញ្ចក់ខ្លះរត់ទៅប៉ះមុខរបស់គេបណ្តាលអោយរបួស។ ​ក្រោយកើតហេតុស្រ្តីជាម្តាយបានចាប់លើកកូនចេញពីកន្លែងកើតហេតុហើយចាកចេញទៅតែម្តង។ យ៉ាងណាខាងអ្នកគ្រប់គ្រងហាងនេះនិយាយថា វាក៏ជាកំហុសហាង តែក៏ជាកំហុសរបស់ស្រ្តីជាម្តាយនោះដែរ ដែលមិនបាននៅមើលខុសត្រូវកូនខ្លួនឯង៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ

    April 9, 2018
  • បច្ចេកវិទ្យា

    យោងតាមគេហទំព័រ Sensor Tower បានលើកឡើងថា ហ្គេម Fortnite របស់ក្រុមហ៊ុន Epic Games ដែលទើបនឹងសម្រេចដាក់ឲ្យទាញយកលើប្រព័ន្ធដំណើរការ iOS កាលពីមួយរយៈមុន អាចរកចំណូលបានរហូតដល់ទៅជាង 15លានដុល្លារឯណោះត្រឹមរយៈពេល 3សប្ដាហ៍។ តាមរយៈចំនួនទឹកប្រាក់នេះ អាចឲ្យយើងសន្មត់បានថា ហ្គេមនេះរកចំណូលបានច្រើនជាងហ្គេម Candy Crush Saga, Clash of Clans និង Pokémon Go ទៅទៀត។ គួរបញ្ជាក់ផងដែរថា ហ្គេម Fortnite គឺមិនដូចជាហ្គេមបង់ថ្លៃផ្សេងៗទៀត ដែលតម្រូវឲ្យអ្នកចំណាយប្រាក់ដើម្បីទទួលបានការលេងបន្ដឡើយ ពោលគឺអ្វីដែលអ្នកត្រូវចំណាយ អាស្រ័យទៅលើសំលៀកបំពាក់ឆ្កួតៗ ក្បាច់រាំក្នុងហ្គេម និងអ្វីៗមួយចំនួនទៀតប៉ុណ្ណោះ

    April 9, 2018
  • សង្គម

    អ្នកគ្រប់គ្នាប្រាកដជាធ្លាប់ញ៉ាំនំប្រភេទនេះជាមិនខាន ប៉ុន្តែអ្នកមិនសូវជាចាប់អារម្មណ៍ថា នំនេះមានឈ្មោះនោះទេ។ បើយោងតាមកិច្ចសំភាសន៍របស់ក្រុមការងារខ្មែរណូតជាមួយនឹងបងប្រុសលក់នំប្រភេទនេះនៅក្រុងតាខ្មៅបានឲ្យដឹងថា នំនេះមានឈ្មោះថា បាញ់ឆែវថៃ ឬបច្ចុប្បន្នគេហោថា នំបឺរ។ បងប្រុសបានឲ្យដឹងថា គ្រឿងផ្សំរបស់នំនេះងាយៗណាស់ដូចជា ពងមាន់ ម្សៅអង្ករ ម្សៅមី ស្នូលដូង បឺរវាជាមួយនឹងពងមាន់ និងទឹកដោះគោ។ បងប្រុសបន្ថែមទៀតថា នំនេះ១មានតម្លៃ ១,០០០រៀល ហើយក្នុងមួយថ្ងៃគាត់អាចរកចំណូលមិនទៀងនោះទេ ថ្ងៃខ្លះអាចរកបាន១០ម៉ឺន ថ្ងៃខ្លះបាន១៤-១៥ម៉ឺន បើមានកម្មប្រគុំតន្ត្រីអីអាចរកបានដល់២០ម៉ឺនក៏មាន៕ អត្ថបទ៖ សេម

    April 9, 2018