Khmernote Media
  • កីឡា

    ក្លឹបសេះបង្កង់ Juventus មានបំណងចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹបតោខៀវ Chelsea ត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ កាលពីចន្លោះឆ្នាំ 2014 ដល់ឆ្នាំ 2016 ក្លឹបសេះបង្កង់ Juventus បានខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះពីក្លឹបអធិរាជសរ Real Madrid។ 2 ឆ្នាំនៅក្នុងក្លឹបសេះបង្កង់ Juventus ខ្សែប្រយុទ្ធ Alvaro Morata បានបង្ហាញខ្លួនអោយក្លឹប Juventus បានចំនួន 93ប្រកួតនិងសុតបញ្ចូលទីបាន 27គ្រាប់។ នៅក្នុងចុងឆ្នាំ 2016 ខ្សែប្រយុទ្ធ Morata ត្រូវបានក្លឹបអធិរាជសរ Real

    April 10, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ប្រសិនបើក្លឹបអ្នកមានបារាំង PSG ចង់បានខ្សែបម្រើ Paul Pogba និងកីឡាករ Anthony Martial នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបនៅក្នុងលីគកំពូល Ligue 1 មួយនេះត្រូវបានសារពត៌មានបារាំងរាយការណ៍ថា៖ PSG មានគំរោងចង់យកកីឡាករសញ្ជាតិបារាំងពីរនាក់ត្រូវមកកាន់ទឹកដីបារាំងវិញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ស្របពេលដែលក្លឹបបិសាចក្រហម Manchester United គ្រោងនឹងដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Neymar។ យោងតាមប្រភពដដែលបានអោយដឹងថា៖ ប្រសិនបើក្លឹបបិសាចក្រហម Manchester United ព្រមលក់ខ្សែបម្រើ Paul Pogba និង

    April 10, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ នាពេលថ្មីនេះធនាគារមេជីវិតក្នុងទីក្រុង Beijing ប្រទេសចិនបានចេញនូវបញ្ញតិថ្មីមួយក្នុងការបរិច្ចាកមេជីវិតមកអោយនៅទីនេះ។ គេកំណត់ថាអ្នកដែលអាចបរិច្ចាកបាន ​លុះត្រា ណាតែជាមនុស្សដែលមានភាពស្មោះត្រង់ ស្រលាញ់ការកាន់កាប់ដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងដើរតាមមនោគមវិជ្ជារបស់បក្ស។ សាកលវិទ្យាល័យសុខាភិបាលទី៣នៃទីក្រុង Beijing ក៏កំពុងតែបើកទទួលការបរិច្ចាកមេជីវិតនោះផងដែរ។ សេចក្តីជូនដំណឹងនេះត្រូវបានគេសរសេរថា “ម្ចាស់ជំនួយមេជីវិតនេះត្រូវតែជាមនុស្សស្រឡាញ់បក្សកុម្មុយនិស្តចិន និង អ្នកដឹកនាំនៃបក្ស”។ បន្ថែមលើនេះទៀត “ត្រូវតែស្មោះត្រង់នឹងភារកិច្ចរបស់គណបក្ស ត្រូវធ្វើតាមច្បាប់ គោរពច្បាប់ និងមិនដែលមានបញ្ហានយោបាយណាមួយឡើយ”។ ក្រៅពីលក្ខខ័ណ្ឌមួយនេះហើយអ្នកបរិច្ចាកត្រូវមានឮអាយុលើសពី២០ឆ្នាំ មានសុខភាពល្អ មិនមានប្រវត្តិជំងឺហ្សែនរឺជំងឺឆ្លងណាមួយ។ អ្នកបរិច្ចាកត្រូវគេពិនិត្យនឹងវាយតម្លៃថា “តើគុណភាពនៃមេជីវិតឈ្មោលនោះភាពរឹងមាំកំរិតណាទៀត”៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    April 10, 2018
  • អន្តរជាតិ

    ការបង្កើតទំនាក់ទំនងមួយមិនមែនជាការងាយស្រួលនោះទេ ព្រោះត្រូវការភាពកក់ក្ដៅ ការយកចិត្តទុកដាក់ចំពោះគ្នា ភាពស្មោះត្រង់ចំពោះគ្នា ទើបធ្វើឲ្យទំនាក់ទំនងមួយដើរទៅមុខយ៉ាងរលូន។ ប៉ុន្ដែប្រសិនជាមនុស្សស្រីមានភាពអាត្មានិយមក្នុងរឿងស្នេហា ចាំតែខាងបុរសជាអ្នកលះបង់រហូតនោះក៏មិនអាចទៅរួចដែរ។ ដូចនេះដើម្បីឲ្យស្នេហាមួយទទួលបានសុភមង្គលរហូតនោះ នារីគួរតែលុបបំបាត់ទម្លាប់ទាំង ៦នេះឲ្យបាន៖ ១. ភាពអាត្មានិយមចំពោះស្នេហា៖ គិតតែពីខ្លួនឯងជាធំមិនដែលលះបង់អ្វីដើម្បីដៃគូ ហើយតែងតែចង់ឲ្យគេលះបង់ដើម្បីខ្លួន។ បើសិនជាអ្នកធ្វើបែបនេះយូរទៅអាចឲ្យគេយល់ថាអ្នកជាមនុស្សអាត្មានិយមម្នាក់ ហើយប្រសិនអ្នកមិនមានវិធីដោះស្រាយល្អទេនោះនិងធ្វើឲ្យស្នេហាមួយនេះអាចឈានដល់ថ្ងៃបែកបាក់យ៉ាងស្រួល។ ២. ទុកដៃគូជាកន្លែងបញ្ចេញកំហឹង៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អហើយយកមកទម្លាក់មកលើអ្នកដែលមិនដឹងអ្វីដើម្បីបន្ធូរបន្ថយកំហឹងនោះគឺខុសហើយ បុរសគឺជាមនុស្សដែលអ្នកស្រលាញ់ មិនមែនជាមនុស្សសម្រាប់អ្នកបញ្ចេញកំហឹងនោះទេ។ ៣. ការប្រច័ណ្ឌហួសហេតុ៖ ក្មេងស្រីម្នាក់នៅពេលដែលប្រច័ណ្ឌគឺជាភាពស្រស់ស្អាតមួយ ប៉ុន្ដែបើសិនជាអ្នកប្រច័ណ្ឌមិនត្រូវរឿង មិនស្ដាប់ហេតុផល ហើយមិនទុកចិត្តគ្នានោះ គឺធ្វើឲ្យបុរសគ្រប់រូបនិងចាប់ផ្ដើមអស់ចិត្ត ហើយអាចធ្វើឲ្យស្នេហាមួយនេះមិនអាចបន្ដទៅមុនទៀតបានទេ។ ៤. តែងតែបង្ហោះពីបញ្ហារបស់ខ្លួននៅក្នុងបណ្ដាញសង្គម៖ ការដែលអ្នកតែងតែបង្ហោះពីរឿងរ៉ាវរបស់ខ្លួននៅក្នុងបណ្ដាសង្គមមិនមែនជារឿងល្អនោះទេ លើសពីនេះរឹតតែធ្វើឲ្យទំនាក់ទំនងមួយនេះកាន់តែឃ្លាតឆ្ងាយទៅ។ អ្នកគិតថាការធ្វើបែបនេះល្អមែនទេ

    April 10, 2018
  • អន្តរជាតិ

    ចិន៖ កាលពីព្រឹកមិញនេះរូបសំណាក់ព្រះចៅអធិរាជ Qin Shi Huang របស់ប្រទេសចិន បានដួលធ្លាក់ចុះមកដី បន្ទាប់ពីមានខ្យល់យ៉ាងខ្លាំងមួយបានបោកបក់យ៉ាងយូរ។ រូបសំណាក់ដ៏ធំមហិមានេះមានទម្ងន់៦តោន កម្ពស់១៩ម៉ែត្រ និងត្រូវបានគេដាក់តាំងនៅក្នុងក្រុង Binzhou ខេត្ត Shandong។ ក្រោយការដួលរលំនេះ រូបសំណាក់ក៏បានរងនូវការខូតខាតយ៉ាងច្រើនផងដែរ ហើយពេលនេះខាង​ក្រុមការងារកំពុងតែប្រញាប់ប្រញាល់ធ្វើការជួសជុល ដើម្បីឆាប់បានយកមកដាក់តាំងវិញ។ សូមបញ្ជាក់ថា កាលពីពេលកន្លង ទៅនេះរូបសំណាក់មាសរបស់អតីតមេដឹកនាំចិនលោក  Mao Zedong ដែលស្ថិតនៅក្នុងខេត្ត Henan ក៏បានបាក់ផងដែរ គឺបានបាក់នៅពេលដែលគេជិតបញ្ចប់ការសាងសង់ជាស្ថាពរទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព​៖ medium

    April 10, 2018
  • PR

    រដូវក្តៅខែចេត្រ ចូលមកដល់ហើយស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខិតចូលមកដល់ ក្រុមហ៊ុនសាមសុង បានធ្វើការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់រាល់ការជាវ ផលិតផលទូរស័ព្ទដៃសាមសុង ម៉ូដែលដូចខាងក្រោម៖ – ទិញ Samsung Galaxy Note 8 ទទួលបាន Wireless Charger ដ៏ទំនើបមួយ – ទិញ Samsung Galaxy A8, A8+, J7Pro & J3 Pro ទទួលបានកាបូបយួរដៃមួយដ៏កាលីប (Samsung Sport Bag) – ទិញ Galaxy J2

    April 10, 2018
  • អន្តរជាតិ

    បរទេស ៖ សព្វថ្ងៃមនុស្សតែងតែស្វែងរកវិធីសាស្រ្តផ្សេងៗជាច្រើនដើម្បីអោយអ្នកដទៃជាប់អារម្មណ៍មកលើខ្លួន ប៉ុន្តែវិធីសាស្រ្តខ្លះវាមិនបានធ្វើអោយគេល្បីទេបែរជានាំទុក្ខអោយខ្លួនវិញ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសកូនកាត់អាមេរិក-កូរ៉េម្នាក់ត្រូវប៉ូលិសចាប់ឃាត់ខ្លួនក្រោយពីគេតាំងខ្លួនជា “Asian Nazi” ។ ជនសង្ស័យមានឈ្មោះ Heon Jong Yoo វ័យ២៤ឆ្នាំ ជាកូនកាត់អាមេរិក-កូរ៉េ គេបានប្រកាសខ្លួនថាជា “អង្គសហព័ន្ធថ្មី”។ គេបានក្លាយជាជនល្បីក្នុងបណ្តេញប្រព័ន្ធ YouTube video បន្ទាប់​​ពីគេបានតែងខ្លួនជាកងទ័ពណាស៊ី ហើយបានច្រៀងនូវចំរៀង Dixie។ ការឃាត់ខ្លួនបុរសវ័យ២៤ឆ្នាំនេះប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះដោយអង្គភាពការិយាល័យសហព័ន្ធប្រឆាំងគ្រឿងស្រវឹង ថ្នាំជក់​ និងអាវុធជាតិផ្ទុះហៅកាត់ AFT ។ ភ្នាក់ងារ AFT បានប្រាប់ថាជនសង្ស័យរូបនេះពាក់ព័ន្ធនឹងការទិញកាំភ្លើងខុសច្បាប់។ ពេលនេះបុរសវ័យក្មេងកំពុងត្រូវបានឃាត់ខ្លួននៅក្នុងគុក Smith County

    April 10, 2018
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសធ្ងន់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងហេតុការណ៍ផ្ទុះគ្រាប់បែបជាច្រើនគ្រាប់ នៅក្នុងស្រុក Sungai Kolok ខេត្ត Narathiwat ប្រទេសថៃ។ បើយោងតាមអាជ្ញាធរប្រចាំនៅក្នុងតំបន់កើតហេតុខាងលើបានឲ្យ ដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ មានគ្រាប់បែបមួយគ្រាប់បានផ្ទុះនៅក្បែរសណ្ឋាគារ Plaza Hotel និង២គ្រាប់ទៀតបានផ្ទុះនៅ លើផ្លូវ Prachawiwat។ ហើយអ្នកដែលរងរបួសទាំងអស់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែក Sungai Kolok ហើយមកទល់នឹងពេលនេះពួកគេត្រូវក្រុមវេជ្ជបណ្ឌិតជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់ហើយ។ គេមិនទាន់ដឹងថា នណាម្នាក់ជាអ្នកនៅពីក្រោយរឿងនេះនៅឡើយទេ ហើយគោលបំណង់នៃការបំផ្ទុះគ្រាប់បែបនេះក៏គេមិនបានដឹងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost

    April 10, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung បានប្រកាសចេញលក់កំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួន ជាសាធារណៈហើយ ប៉ុន្ដែក្រុមហ៊ុននេះនៅតែមិនទាន់បោះបង់ចោលម៉ូដែលកំពូលកាលពីឆ្នាំមុននៅឡើយ។ ហើយក្នុងថ្ងៃនេះតែម្ដង Samsung បានប្រកាសចេញលក់ Galaxy S8 ពណ៌ក្រហមស្រស់ (Burgundy Red) ហើយ។ លោក Aditya Babbar អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌា បាននិយាយថា Galaxy S8 នៅតែឈរលើលំដាប់កំពូលតារាងថាជាស្មាតហ្វូនកំពូលដែលលក់ដាច់ជាងគេដដែលក្នុងទីផ្សារប្រទេសឥណ្ឌា ហើយសម្រាប់ពណ៌ថ្មីនេះ លោកជឿជាក់ថា នឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត។ គួរបញ្ជាក់ផងដែរថា Galaxy S8 Burgundy Red ធ្លាប់ត្រូវបានណែនាំម្ដងរួចមកហើយក្នុងប្រទេសកូរ៉េខាងត្បូង

    April 10, 2018
  • PR

    បច្ចុប្បន្ន ទូរទស្សន៍មិនត្រឹមតែផ្តល់ការទស្សនាព័ត៌មាន និងការកម្សាន្តប៉ុណ្ណោះទេ តែគឺជាឧបករណ៍ម្យ៉ាងដែលមិនអាចខ្វះបាននៅតាមគេហដ្ឋាននីមួយៗ ដោយសារបច្ចេកវិទ្យាទំនើប និងភាពច្នៃប្រឌិតឥតដែនកំណត់។ តាមរយៈការស្រង់មតិរបស់ AVS Forum ដែលមានអ្នកចូលរួមឆ្លើយតបជាង៧០០នាក់ បានបង្ហាញថា ៣៨% នៃអ្នកចូលរួមសរុប ឆ្លើយថាពួកគេជ្រើសរើសទូរទស្សន៍ទំហំ ពី ៧០ ដល់ ៧៩ អ៊ីញ និង២៩%​ បានជ្រើសរើសពី ៦០ ទៅ ៦៩ អ៊ីញ ហើយជាង៩០% នៃអ្នកចូលរួមបានឆ្លើយថា ពួកគេនឹងជ្រើសរើសទូរទស្សន៍ទំហំ៦០អ៊ីញឡើងទៅ។ ទូរទស្សន៍អេក្រង់ធំ ជាទូរទស្សន៍ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុតពីបណ្តាអ្នកប្រើប្រាស់នៅប្រទេសកូរ៉េ។ នៅក្នុងសហគមន៍អនឡាញរបស់ជនជាតិកូរ៉េ អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញក្តីរំភើប ពាក់ព័ន្ធនឹងឧបករណ៌បញ្ចាំងកុន និងចង់នៅផ្ទះមើលភាគយន្តកម្រិត4K

    April 10, 2018