Khmernote Media
  • PR

    ឆ្នាំនេះលោកនីកូ បានចេញបទចំរៀងថ្មី គឺបទចូកមួយ សំរាប់រាំលេងក្នុងឪកាស បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។ បទចំរៀងដ៏ពេញនិយមនេះបាន ទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ជាពិសេស មានអ្នកគាំទ្រ តារាសំដែងនិង សិល្បះករ ល្បីៗ និងបងប្អូនខ្មែរនៅប្រទេសជាច្រើន បានរាំCover បទនេះយ៉ាងច្រើនថែមទៀតផង ។ ចូកមួយគឺច្នៃចេញពី ចង្វាក់ចូកកំពឹស ដោយបានកែច្នៃភ្លេងថ្មី និងក្បាច់រាំអោយកាន់តែមាន ភាពទាក់ទាញ។ មិនគ្រាន់តែជាក្បាច់រាំ និងបទចំរៀងប៉ុណ្ណោះទេ ចូកមួយ គឺម៉ូដសក់ថ្មី ដែលហ្គេតប៊ីបានណែនាំសំរាប់ឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គឺម៉ូដសក់ចូក ទៅក្រោយ។ដើម្បីទទួលបានម៉ូដសក់ចូកទៅក្រោយនេះ យុវវ័យទាំងអស់គ្នាអាចប្រើប្រាស់ ផលិតផលច្នៃម៉ូដសក់ថ្មីរបស់ហ្គេតប៊ី ដែលបានចាប់ផ្តើមលក់លើទីផ្សារកម្ពុជាហើយ នោះគឺ GATSBY

    April 11, 2018
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូន ឈានមុខលំដាប់ពិភពលោក Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី “Huawei សង្ក្រានប្រម៉ូសិន” ដើម្បីថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជាបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និងHuawei Y7 pro 2018 នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration

    April 11, 2018
  • កីឡា

    យោងតាមសារពត៌មាន Sport Buzzer បានចេញផ្សាយអោយដឹងថា៖ ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea កីឡាករ N’Golo Kante នឹងចុះហត្ថលេខាចូលរួមលេងអោយលោក Thomas Tuchel ប្រសិនបើលោក Thomas Tuchel ក្លាយជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបារាំង PSG។ លោក Thomas Tuchel ត្រូវបានគេរំពឹងទុកនឹងចូលមកជំនួសដំណែងលោក Unia Emery ដែលជាគ្រូបង្វឹករបស់ក្លឹប PSG នៅក្នុងរដូវកាលក្រោយ។ លោក Thomas Tuchel បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយខ្សែបម្រើ N’Golo Kante របស់ក្លឹបតោខៀវ Chelsea ប្រសិនបើលោក Tuchel ក្លាយជាគ្រូបង្វឹករបស់ក្លឹប

    April 11, 2018
  • PR

    ដើម្បីជួយផ្សព្វផ្សាយការបើកបរដោយប្រុងប្រយ័ត្ន និង​ មានសុវត្ថិភាពក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុន​ ទ្រីផេដ អ៊ីស៊ូហ៊្សុសេល​ ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកចែកចាយរថយន្ត Pickup និង​ រថយន្ត SUV រួមសហការជាមួយក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី​ បានប្រារព្ធធ្វើកម្មវិធី “Fresh Free Fun 2018” ចាប់ពីថ្ងៃទី 12​ ដល់ ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2018 នៅកន្លែងឈប់សំរាកបរិវេណអាស្រមលោកយាយម៉ៅ ផ្លូវជាតិលេខ 4។ អ៊ីស៊ូហ្ស៊ុបានរៀបចំភេសជ្ជៈផ្សេងៗជាច្រើនដើម្បីជួយបន្ថយភាពនឿយហត់

    April 11, 2018
  • អន្តរជាតិ

    អាមេរិក ៖ វត្ថុបុរាណរាប់ចាត់ទុកជារបស់ ដែលមានតម្លៃបំផុតរបស់ជាតិសាសន៍នីមួយៗ ប្រសិនបើវាត្រូវបានបំផ្លាញរឺកំទេច វាប្រៀបដូចជាការមើលងាយជាតិសាសន៍នោះដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីកំពុងកក្រើកមួយ ដែលរដ្ឋាភិបាលទីក្រុង Philadelphia សហរដ្ឋអាមេរិក បានចេញលិខិត្រសុំទោសប្រទេសចិន ក្រោយអ្នកទេសចរណ៍របស់ខ្លួនបានធ្វើអោយដៃរូបចំលាក់អ្នកចំបាំងដ៏ល្បីមួយរបស់ចិនបាក់។ តាមប្រភពបានអោយដឹងថា រូបចំលាក់អ្នកចំបាំងដ៏ល្បីមួយនេះ មានតម្លៃទៅដល់ជាង៤.៥លានដុល្លារអាមេរិក។ ហេតុការណ៍ដ៏អាក្រក់នេះកើតឡើង ដោយសារតែអ្នកទេសចរណ៍ បានព្យាយាមលួចចូលទៅក្នុងបន្ទប់ដាក់រូបចំលាក់នេះ ដើម្បីថតរូប។ គេមិនត្រឹមតែថតទេថែមទាំងបានប៉ះពាល់លើវារហូតបង្កអោយក្លាយជាការខូចខាត។ អ្វីដែលកាន់តែហួសចិត្ត បុរសវ័យ២៤ឆ្នាំនោះបានលួចយកដៃ ដែលបានបាក់នោះធ្វើជារបស់ខ្លួនទៀត។ ដោយសារតែបែបនេះទើបរដ្ឋាភិបាលទីក្រុង Philadelphia ចេញជាលិខិត្រសុំទោសជាសាធារណៈ ដើម្បីសុំទោសចំពោះប្រជាជនចិនគ្រប់រូបចំពោះរឿងដ៏អាម៉ាស់នេះ។ ការិយាល័យមេធាវីរបស់សហរដ្ឋអាមេរិកនិយាយថា បុរសម្នាក់នេះអាចប្រឈមនឹងការជាប់គុក៣០ឆ្នាំចំពោះបទល្មើសដែលគេបានប្រព្រឹត្តនេះ៕ អត្ថបទ ៖ Mali ប្រភព ៖​  nextshark

    April 11, 2018
  • អន្តរជាតិ

    បុណ្យប្រពៃណីជាតិខ្មែរជិតចូលមកដល់នារីៗប្រាកដជាមានការពិបាកនៅក្នុងការតុបតែងខ្លួនក៏ដូចជាលេងស្ទាយសម្លៀកបំពាក់យ៉ាងណាដើម្បីទទួលបាននូវភាពស្រស់ស្អាតនិងភាពទាក់ទាញ។ ចូលកុំបារម្ភទៀតអីខាងក្រោមនេះគឺជាស្ទាយសម្លៀកបំពាក់ដែលកំពុងតែទទួលបានការពេញនិយមបំផុត ពិសេសជាស្ទាយដែលមើលទៅរាងសិចស៊ីតែក៏លាយជាមួយនឹងភាពស្រស់ស្អាតផងដែរ៖   អត្ថបទ៖ Sai ប្រភព៖gangbeauty

    April 11, 2018
  • បច្ចេកវិទ្យា

    តើអ្នកធ្លាប់មានអារម្មណ៍ថាហត់នឿយក្នុងការព្យាយាមចងចាំនូវលេខកូដសម្ងាត់ រាល់ការចូលទៅកាន់ Website រឺចុះឈ្មោះអ្វីមួយដែរ រឺទេ? ជាការពិតណាស់ ពេលខ្លះអ្នកប្រាកដជាធុញ ឯអ្នកខ្លះទៀតក៏សម្រេចប្រើប្រាស់លេខសម្ងាត់ដូចគ្នាទាំងអស់លើគ្រប់គណនី ប៉ុន្ដែវាមិនផ្ដល់សុវត្ថិភាពខ្ពស់ឡើយ។ ទោះជាយ៉ាងណា កង្វល់មួយនេះនឹងលែងមានទៀតហើយ ព្រោះនាថ្ងៃអនាគតស្នាមក្រយ៉ៅដៃនឹងដើរតួជំនួសឲ្យការវាយលេខសម្ងាត់ទាំងអស់នេះ។ WebAuthn API គឺជាកម្មវិធីថ្មីដែលអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់ Website ណាក៏បានដោយប្រើប្រាស់ស្នាមក្រយ៉ៅដៃ មុខ រឺ USB keys ពោលគឺមិនតម្រូវឲ្យអ្នកវាយលេខសម្ងាត់ទៀតឡើយ។ គិតមកដល់ពេលនេះ Browser ដែលអាចដំណើរការ API បានគឺមានដូចជា Mozilla Firefox, Google Chrome និង Microsoft Edge។ ទោះជាយ៉ាងណា សម្រាប់ Safari

    April 11, 2018
  • PR

    លោក ងន សាំង ត្រូវបានគេស្គាល់ថាជាអគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើករថយន្ដបោសសម្អាតម៉ាក City Master ដោយខ្លួនឯងនៅលើដងវិថីនានាមុខព្រះបរមរាជវាំង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ។ បើតាមប្រសាស៍របស់លោក ងន សាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះមិនមែនជាលើកទីមួយទេ ដែលរូបលោក ព្រមទាំងបុគ្គលិកស្មគ្រ័ចិត្តប្រមាណជាង ១០០នាក់​​ ចូលរួមបោសសម្អាត និងរើសសំរាមក្នុងទីក្រុងរបស់យើង ដើម្បីរួម​ចំនែកក្នុងការងារសង្គម ជួយឲ្យបរិស្ថានទីក្រុងស្អាត និងមានសោភណ្ឌ័ភាពល្អ។ បន្ថែមពីនេះទៅទៀត ក៏ដើម្បីអបអរទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរយើង ដែលជាធម្មតាតាមទំនាមទំលាប់ខ្មែរ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី មកដល់ប្រជាពលរដ្ឋខ្មែរតែងតែធ្វើការបោសសម្អាតទីឆ្លា

    April 11, 2018
  • បច្ចេកវិទ្យា

    កាលពីមួយរយៈមុន យើងធ្លាប់បានជម្រាបជូនលោកអ្នកម្ដងរួចមកហើយថា ក្រុមហ៊ុន Apple អាចនឹងចេញលក់ iPhone 8 និង iPhone 8 Plus របស់ខ្លួនសារជាថ្មីម្ដងទៀត ជាមួយនឹងជម្រើសពណ៌ថ្មី គឺក្រហមដូចគ្នាទៅនឹង iPhone 7 និង iPhone 7 Plus កាលពីឆ្នាំមុនដែរ។ ដោយឡែក រហូតមកដល់ពេលបច្ចុប្បន្ន iPhone Red ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនសម្រេចចេញលក់មែន ហើយវាពិតជាស្រស់ស្អាត និងទាក់ទាញមែនទែន។ អតិថិជនភាគច្រើនជឿជាក់ ផលិតផលពណ៌ក្រហមនេះ នឹងមានវត្តមាន iPhone X ក្នុងនោះដែរ

    April 11, 2018
  • បច្ចេកវិទ្យា

    នាពេលថ្មីៗនេះ ក្រុមហ៊ុន Instagram ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវមុខងារកាមេរ៉ាថ្មីដែលមានឈ្មោះថា “Focus” ជាមួយនឹងសមត្ថភាពអាចនាំយមមកជាមួយនូវ Portrait Mode របស់ iPhone ដែលមានកាមេរ៉ាភ្លោះបាន។ ដូច្នេះ មុខងារនេះគឺល្អបំផុតសម្រាប់អ្នកកំពុងប្រើប្រាស់ស្មាតហ្វូនមានកាមេរ៉ាក្រោយតែមួយ។ ទាក់ទងទៅនឹងមុខងារ Focus ត្រូវបានដាក់នៅខាងក្រោមប៊ូតុងថត ពេលមុខងារកាមេរ៉ារបស់ Instagram ត្រូវបានបើក ពោលគឺនៅចន្លោះមុខងារ “Boomerang” និង “Superzoom”។ សម្រាប់សមត្ថភាពរបស់មុខងារនេះ គឺអាចធ្វើឲ្យផ្ទៃខាងក្រោយមានសមត្ថភាពព្រាលស្អាត ហើយច្បាស់តែកន្លែងដែលយើង Focus ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា អ្នកទាំងអស់គ្នាអាចប្រើប្រាស់មុខងារថ្មី Focus នេះបាននៅជំនាន់កម្មវិធី Instagram 39.0 លើប្រព័ន្ធដំណើរការ Android និង iOS

    April 11, 2018