- Khmernote Media
- អន្តរជាតិ
ក្នុងសម័យថ្មីនេះនៅពេលដែលនារីមកប្រចាំខែម្ដងៗតែងតែមានសំភារៈប្រើប្រាស់គ្រប់គ្រាន់ដែលគេហៅឲ្យងាយយល់គឺសំលីអនាម័យ។ តែយើងដែលឆ្ងល់ទេថាស្រ្ដីនៅជំនាន់បុរាណមានអ្វីយកមកប្រើប្រាស់នៅពេលដែលដើរខែ ព្រោះថានៅជំនាន់នោះពុំមានអ្វីដូចសម័យទំនើបយើងនោះទេ។ ដូចនេះអត្ថបទមួយនេះនិងបកស្រាយពីចម្ងល់របស់រូបអ្នកបាន។ អ្នកប្រហែលជាធ្លាប់ឃើញឈុតឆាកនៅក្នុងរឿង”បុពេ្វសន្និវាស”ហើយ ដែលមានឈុតមួយតួស្រីមករដូវហើយអ្វីដែលគេបានយកមកប្រើប្រាស់នោះគឺស្រកីដូង។ ដោយគេយកស្រកីដូងនោះទៅត្រាំទឹកដើម្បីឲ្យវាទន់ បន្ទាប់មកគេមានថង់ក្រណាត់មួយសម្រាប់ដាក់ស្រកីដូងនោះចូល ដែលវាមានទំហំសមល្មមទៅនឹងសំលីអនាម័យយើងបច្ចុប្បន្នដែរ រួចហើយគេមានក្រណាត់វែងមួយ យកថង់ដាក់ស្រកីដូងដែលយើងបានរៀបរួចហើយ យកដាក់នៅចំកណ្ដាលទើបយកក្រណាត់នោះវែងមកចង់ជាប់នៅនឹងចង្កេះសំពត់។ ប៉ុន្ដែបើសិនជាអ្នកមិនចង់ប្រើជាមួយនឹងស្រកីដូងក៏បាន អ្នកអាចយកក្រណាត់មកជំនួសដោយគ្រាន់តែដាក់ឲ្យបានច្រើនជាន់។ គួរបញ្ជាក់ផងដែរថានៅជំនាន់បុរាណនារីៗដែលមិនស្រួលខ្លួន គេតម្រូវឲ្យនៅក្នុងបន្ទប់មិនឲ្យដើរចេញទៅក្រៅនោះទេ ព្រោះថាមានមេរោគជាច្រើនអាចឆ្លងបានយ៉ាងងាយនៅពេលដែលនារីៗមិនស្រួលខ្លួន៕ អត្ថបទ៖ Sai ប្រភព៖mthai
April 12, 2018 - អន្តរជាតិ
មនុស្សភាគច្រើនសុទ្ធតែបានដឹងហើយថា ទ្រលឹងទឹង គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរ ប៉ុន្តែពួកគេប្រហែលជាមិនបានដឹងទេថាផ្លែឈើនេះ ក៏ជាប្រភពដ៏សម្បូរបែបនៃវីតាមីន B វីតាមីន C ជាតិដែក ផូស្វ័រ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលល្អប្រសើរបំផុតចំពោះសុខភាពផងដែរ។ ខាងក្រោមជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែទ្រលឹងទឹងក្នុងការដោះស្រាយបញ្ហាសុខភាពផ្សេងៗ ៖ ១. ព្យាបាលរោគឈឺសន្លាក់ឆ្អឹង ៖ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែកិនកំទេចស្លឹកទ្រលឹងទឹងមួយចំនួនសមល្មមឲ្យម៉ត់ រួចលាយទឹកធម្មតាចូលបន្តិច បន្ទាប់មកសឹមយកទៅបិត ឬលាបលើតំបន់ដែលទទួលរងការឈឺចាប់ឲ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ ២. បំបាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់យកផ្លែទ្រលឹងទឹងមួយចំនួនដាក់ចូលក្នុងទឹកធម្មតា ៣ ពែង រួចដាំឲ្យពុះរហូតដល់ទឹកហួតរីងអស់ពាក់កណ្ដាល។ ទុកឲ្យចុះត្រជាក់មកជាក្ដៅឧណ្ហសិន សឹមទទួលទានឲ្យបានជារៀងរាល់ព្រឹក។ ៣. ព្យាបាលជំងឺទឹកនោមផ្អែម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬដំកំទេចទ្រលឹងទឹងចំនួន ៦ ផ្លែឲ្យម៉ត់ បន្ទាប់មកដាក់លាយចូលក្នុងទឹកធម្មតា ១ កែវ រួចយកទៅដាំឲ្យពុះ និងចាក់ត្រងយកកាកចេញសិន សឹមទទួលទានឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។ ៤. ព្យាបាលអាការៈឈឺធ្មេញ
April 12, 2018 - PR
បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសសម្ពោធទូរស័ព្ទដៃ នៅថ្ងៃទី ២០ មេសា ខាងមុខនេះ នៅលើទំព័រហ្វេសប៊ុក អ្នកគាំទ្រជាច្រើន comment សាកសួរអំពីព័ត៌មាននានាទាក់ទងនឹងការសម្ពោធផលិតផលថ្មីនេះ ជាពិសេសអំពីលក្ខណៈពិសេសរបស់ OPPO F7 ។ ដូច្នេះ តោះ! សូមមកមើលលក្ខណៈពិសេសៗរបស់ OPPO F7 ទាំងអស់គ្នា។ រចនាបថ៖ ខ្នងខាងក្រោយភ្លឺរលោងដូចជាកញ្ចក់ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ហើយកាមេរ៉ាមិនលៀនមកច្រើនទេ និងមានស៊េនស័រសម្រាប់ស្កេនម្រាមដៃថែមទៀតផង។ អេក្រង់ធំ Super Full Screen (Notch
April 12, 2018 - អន្តរជាតិ
នារីគ្រប់រូបនៅពេលដែលមករដូវម្ដងៗតែងតែមានការឈឺចាប់, ចុករោយចង្កេះ, អារម្មណ៍ម៉ួម៉ៅ និងមានការហើមសាច់។ ដោយពួកគេមិនថាធ្វើយ៉ាងណាដើម្បីកាត់បន្ថយនៃការឈឺចាប់ទាំងនោះបានទេ ពេលនេះនារីគ្រប់រូបលេងបារម្ភទៀតហើយជាមួយនឹងបញ្ហានេះ។ ដោយអ្នកមិនចាំចាប់ប្រើប្រាស់ថ្នាំ រឺចាក់ថ្នាំទៀតទេ ដោយអ្នកគ្រាន់តែបរិភោគផ្លែចែកនោះអាការៈទាំងនោះនឹងកាត់បន្ថយដោយឯកឯងព្រោះថាផ្លែកចេកមានអត្ថប្រយោជន៍ជាច្រើន៖ ១. អាចកាត់បន្ថយការឈឺចាប់ពោះ រឺឈឺទ្រូង ២. សម្រួលអរម៉ូនអារម្មណ៍ឲ្យនៅថេរ ដែលមិនធ្វើឲ្យនារីមានការឆាប់ខឹងញឹកញាប់ ៣. ការពារកុំឲ្យមានការហើម៖ នារីគ្រប់រូបដឹងហើយថានៅពេលដែលមករដូវតែងតែមានការហើមសាច់ ដែលធ្វើឲ្យមានការពិបាកនៅក្នុងខ្លួនជាខ្លាំង ដូចនេះអ្នកគួរតែបរិភោគផ្លែចេកព្រោះវាជួយសម្រួលក្នុងរាងកាយយើងឲ្យល្អឡើងវិញ។ ៤. វាមានវីតាមីន B និងវីតាមីន B២ ដែលសម្បូរជាតិស្ករនិងជាតិខ្លាញ់វាជួយស្ដាររាងកាយពីភាពអស់កម្លាំង កុំឲ្យមានអារម្មណ៍អស់កម្លាំងឈឺចាប់នៅពេលមករដូវ។ មិនត្រឹមតែជួយដល់នារីនៅពេលឈឺចាប់មករដូវប៉ុណ្ណោះទេ តែក៏អាចជួយសម្រកទម្ងន់បានទៀតផង ដោយអ្នកគ្រាប់តែបរិភោគផ្លែចែកឲ្យបាន ១០០ក្រាមជារៀងរាល់ព្រឹកជំនួសឲ្យអាហារពេលព្រឹក នោះអ្នកនឹងទទួលបានប្រសិទ្ធិភាពដ៏ខ្ពស់។ លើសពីនេះផ្លៃចេកចំណាយពេលតែ ១០ទៅ
April 12, 2018 - អន្តរជាតិ
ខ្ទឹមស មិនត្រឹមតែជាគ្រឿងផ្សំមួយប្រភេទដែលជួយបង្កើនរសជាតិ និងបន្ថែមក្លិនឈ្ងុយដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេប្រើជាឱសថបែបធម្មជាតិដើម្បីព្យាបាលជំងឺ ក៏ដូចជាដោះស្រាយបញ្ហាសុខភាពផ្សេងៗជាច្រើនដូចជា ជំងឺហឺត រោគរលាកសន្លាក់ អសមត្ថភាពផ្លូវភេទ រលាកសួត ជំងឺរលាកសរសៃប្រសាទស្យាទិច (Sciatica) ក្អក បញ្ហាប្រព័ន្ធរំលាយអាហារ គេងមិនលក់ និងជំងឺខ្សោយបេះដូងផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបនៃការរៀបចំខ្ទឹមសឲ្យប្រែជាឱសថបែបធម្មជាតិមួយប្រភេទហៅថា “ទឹកដោះគោខ្ទឹមស” ដែលមានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងនឹងជំងឺទូទៅមួយចំនួនដូចបានរៀបរាប់ពីខាងលើ ៖ ១. គ្រឿងផ្សំដែលត្រូវការ ៖ – ខ្ទឹមស (បកសំបករួច) ១០ កំពឹស – ទឹកដោះគោស្រស់ ឬឆៅ ៥០០ មីលីលីត្រ – ស្ករស ២ ឬ ៣ ស្លាបព្រាកាហ្វេ – ទឹកធម្មតា ២៥០ មីលីលីត្រ ២. អ្វីដែលត្រូវធ្វើ ៖ – ចាក់ទឹក និងទឹកដោះគោចូលក្នុងឆ្នាំង – បន្ទាប់មកបន្ថែមខ្ទឹមសចូល រួចបើកភ្លើងឲ្យខ្លាំងដាំឲ្យពុះ (ត្រូវឧស្សាហ៍កូរផង ដើម្បីការពារកុំឲ្យទឹកល្បាយកកជាប់បាតឆ្នាំង) – រម្ងាស់រហូតទាល់តែទឹករាងហួត សឹមចាក់ចេញពីឆ្នាំងដោយត្រងខ្ទឹមចេញ ហើយបន្ថែមស្ករចូល រួចកូរឲ្យសព្វមុនទទួលទាន – ទទួលទានឲ្យទាន់នៅក្ដៅឧណ្ហៗ។ ៣. អត្ថប្រយោជន័នៃការទទួលទានខ្ទឹមស និងទឹកដោះគោ – កាត់បន្ថយហានិភ័យនៃជំងឺហឺត ដោយគ្រាន់តែទទួលទានខ្ទឹមសយ៉ាងហោចណាស់ ៣ កំពឹសជារៀងរាល់យប់។ – ព្យាបាលជំងឺរលាកសួត ដោយគ្រាន់តែទទួលទានទឹកដោះគោខ្ទឹមសឲ្យបាន ៣ ដង ក្នុងមួយថ្ងៃ។ – ទឹកដោះគោខ្ទឹមស ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ។ – ទឹកដោះគោខ្ទឹមស ក៏មានប្រសិទ្ធិភាពព្យាបាល ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូងផងដែរ។ – ព្យាបាលជំងឺរលាកសន្លាក់ និងបន្សាបជាតិពុលក្នុងថ្លើម ដោយគ្រាន់តែទទួលទានទឹកដោះគោខ្ទឹមសឲ្យបាន ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។ – ដោះស្រាយបញ្ហាគេងមិនលក់ ដោយគ្រាន់តែទទួលទានទឹកដោះគោខ្ទឹមសនៅមុនពេលចូលគេង។ – ព្យាបាលជំងឺក្អក ដោយគ្រាន់តែលាយទឹកដោះគោខ្ទឹមស ជាមួយនឹងរមៀត។ – ទឹកដោះគោខ្ទឹមសល្អបំផុតសម្រាប់ដោះស្រាយបញ្ហាអសមត្ថភាពផ្លូវភេទ ក៏ដូចជាជួយប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃភាពមិនអាចមានកូនបានចំពោះទាំងបុរស និងស្ត្រី។ – ទឹកដោះគោខ្ទឹមស ជួយជំរុញប្រព័ន្ធរំលាយអាហារ។ – ព្យាបាល ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសរសៃប្រសាទស្យាទិច (Sciatica) ដែលជាស្ថានភាពមួយជាប់ពាក់ព័ន្ធនឹងការឈឺជើង៕
April 12, 2018 - អន្តរជាតិ
សព្វថ្ងៃនេះយើងឃើញថាពណ៌ស្វាយគឺជាពណ៌ដ៏ពេញនិយមសម្រាប់នារីៗគ្រប់រូប។ ហើយថ្មីនេះផងដែរក៏លេចចេញនូវពណ៌ថ្មីមួយទៀតគឺ”Pantone” ដែលពណ៌មួយនេះក៏ត្រូវបានគេចាត់ចូលថាជាពណ៏ស្វាយផងដែរ ប៉ុន្ដែជាពណ៌ដិតហើយក៏ទទួលបាននូវការចាបអារម្មណ៍ជាខ្លាំង។ ខាងក្រោមនេះគឺជារបៀបលេងស្ទាយសម្លៀកបំពាក់ដើម្បីីទទួលបាននូវភាពស្រស់ស្អាតជាមួយនឹងពណ៌ស្វាយ៖ ១. ជ្រើសរើសយកពណ៌ស្វាយមួយឈុត ២. លេងស្ទាយជាមួយនឹងអាវក្រៅ រឺក៏អាវធម្មតាតាមអ្វីដែលអ្នកចូលចិត្ត ៣. ជ្រើសរើសជាមួយនឹងខោ រឺក៏សំពត់ទៅតាមស្ទាយដែលអ្នកស្រលាញ់ ៤. អ្នកអាចលេងស្ទាយជាមួយនឹងកាបូប,ស្បែកជើង រឺក៏ការលេងម៉ូតសក់ពណ៌ស្វាយក៏៏បាន អត្ថបទ៖ Sai ប្រភព៖mthai
April 12, 2018 - កីឡា
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាសម្រុកទៅស្រុកកំណើត ហើយនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ រថយន្តក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានចេញដំណើរជូនប្រជាពលរដ្ឋខ្មែរទៅបណ្តាខេត្តដោយឥតគិតថ្លៃដូចដែលបានគ្រោងទុក។ គេសង្កេតឃើញប្រជាពលរដ្ឋដែលមានសំបុត្ររថយន្តក្រុងមនុស្សធម៌ GANZBERG UBER BUS បានឡើងជិះរថយន្តក្រុង ដោយទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើដំណើរទៅស្រុកកំណើតជួបជុំឪពុកម្តាយសាច់ញាតិបងប្អូនដោយមិនចាំបាច់ចំណាយប្រាក់។ ហើយពួកគាត់ក៏សង្ឃឹមថា ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តកម្មវិធីរថយន្តក្រុងមនុស្សធម៌ GANZBERG UBER BUS នេះទៀតនៅឆ្នាំក្រោយៗ។ សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចែកសំបុត្រឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនៅថ្ងៃចូលឆ្នាំ ក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង
April 12, 2018 - អន្តរជាតិ
កាលពីដើមសប្តាហ៍កន្លងទៅនេះ មានការវាយប្រហារដោយឧស្ម័នពុលមួយកើតឡើងសាជាថ្មីម្តងទៀតនៅក្នុងទីក្រុង Douma ប្រទេសស៊ីរី ហើយបើយោងតាមក្រុមអ្នកជួយសង្គ្រោះ និងសកម្មជនស៊ីរីបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៧០នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ។ ក្រោយការវាយប្រហានេះលោកប្រធាបធិបតីអាមេរិក Donald Trump រួមគ្នាជាមួយនឹងចក្រភពអង់គ្លេសបានចេញមុខរិះគន់រដ្ឋាភិបាលស៊ីរី និងប្រទេសរុស្សី ដែលអ្នកត្រូវទទួលខុសត្រូវក្នុងរឿងនេះ។ ជាងនេះទៅទៀត លោក Donald Trump បានព្រមានថា រដ្ឋាភិបាលស៊ីរី និងប្រទេសរុស្សី ត្រូវតែសងការខាតបង់គ្រប់យ៉ាង ដែលបង្កឡើងដោយហេតុការណ៍នេះ។ ជាមួយគ្នានេះផងដែរលោក Donald Trump ក៏បានរិះគន់ដល់ការដឹកនាំរបស់លោក Barack Obama ដែលមិនព្រមធ្វើអ្វីម្យ៉ាងដើម្បីទប់ស្កាត់បញ្ហានេះចាប់តាំងពីឆ្នាំ ២០១៣ មក។ យ៉ាងណាក្តីរដ្ឋាភិបាលស៊ីរី និងប្រទេសរុស្សីបដិសេដ ទាំងស្រុងចំពោះការរិះគន់របស់លោក
April 12, 2018 - សង្គម
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដាក់អោយប្រើប្រាស់ជាបណ្នោះអាសន្ន ស្ពានអាកាសផ្សាយដីហុយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។ ការដាក់ឲ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននេះ អនុញ្ញាតិឲ្យតែរថយន្តលក្ខណៈគ្រួសារ និងម៉ូតូប៉ុណ្ណោះអាចជិះឆ្លងកាត់បាន ក្រៅពីនេះមិនអនុញ្ញាតិឲ្យឆ្លងកាត់នោះទេ៕ អត្ថបទ៖ សេម
April 12, 2018 - កីឡា
តាមការគ្រោងទុករថយន្តក្រុងមនុស្សធម៌ GANZBERG UBER BUS នឹងចេញដំណើរពីកោះពេជ្រ នៅថ្ងៃស្អែកនេះ វេលាម៉ោង ៨ព្រឹកដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើតរបស់ខ្លួន នៅតាមបណ្តាខេត្តនីមួយៗ។ ក្នុងនោះដែរ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនយើង ក្រុមហ៊ុនស្រាបៀរ GANZBERG បានដាក់បង្ហាញប្លង់ចំណតរថយន្តក្រុងរបស់ខ្លួន ដែលនឹងចេញដំណើរទៅតាមខេត្តនីមួយ ដោយគ្រាន់តែមើលប្លង់នេះហើយ ឡើងជិះឡានក្រុងបានដោយមិនខ្លាចច្រឡំឡាននោះទេ។ សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចែកសំបុត្រឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនៅថ្ងៃចូលឆ្នាំ ក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤, ១៥,
April 11, 2018









