- Khmernote Media
- កីឡា
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី០១ ប្រព្រឹត្តិទៅយ៉ាងរលូន ហើយប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានដើរលេងយ៉ាងសប្បាយរីករាយ តែក៏ហត់ណាស់ផងដែរ ដោយសារតែអាកាសធាតុក្តៅស្អុះស្អាប់។ ប្រសិនបើបងប្អូនមកលេងអង្គរសង្ក្រាន្តដើរលេងហត់បែកញើស កុំភ្លេចទៅលេងទឹកនៅតំបន់ត្រពាំងសេះ ដែលមានការរៀបចំលេងទឹក ពពុះសាប៊ូ និងរាំលេងយ៉ាងត្រជាក់ចិត្ត និងសប្បាយរីករាយ៕ អត្ថបទ៖ សេម
April 14, 2018 - កីឡា
នៅព្រឹកនេះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានមកដល់ ហើយគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានា។ ក្នុងនោះផងដែរ ខេត្តព្រះសីហនុក៏បានរៀបចំកម្មវិធី និរតីសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មីផងដែរ ហើយនាព្រឹកនេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG បានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ដែលប្រារព្ធធ្វើឡើងនៅឆ្នេរអូឈើទាល។ នាល្ងាចថ្ងៃទី១៤ ខែមេសា នេះផងដែរ ក៏មានកម្មវិធីកាត់ខ្សែបូការសម្ពាពព្រឹត្តិការណ៍ និរតីសង្ក្រាន្តឆ្នាំ២០១៨ ហើយក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ អ្នកនាង សុគន្ធ និសា និងតារាល្បីៗជាច្រើនរូបទៀត៕
April 14, 2018 - កីឡា
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី១ បានមកដល់ ហើយបងប្អូនប្រជាពលរដ្ឋជាច្រើននាំគ្នាសម្រុកមកលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្នុងទឹកដីខេត្តសៀមរាប។ ប្រសិនបើអ្នកមកលេងម្តុំប្រាសាទអង្គរវត្ត ហើយមានអាការៈមិនស្រួលខ្លួនកុំភ្លេចទៅកន្លែងសង្គ្រោះបឋមទាំង៤កន្លែងនេះ៖ + ទី១៖ នៅជិតប្រាសាទនាង១២ + ទី២៖ ទល់មុខភូមិខ្ញុំ + ទី៣៖ ខាងជើងត្រពាំងសេះជិតតំបន់លេងទឹក + ទី៤៖ នៅខាងលិចឆៀងខាងត្បូងប្រាសាទអង្គរវត្ត ជិតអុកយក្ស ទូរស័ព្ទទំនាក់ទំនង៖ 012 876 414 / 087 555 563 អត្ថបទ៖ សេម
April 14, 2018 - កីឡា
ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមចំនួន២ទីតាំងព្រមគ្នា គឺនៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប និង នៅលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដោយមានវត្តមានតារាចម្រៀងល្បីៗឈ្មោះ ចំនួន៣យប់ជាប់ៗគ្នាគឺយប់ថ្ងៃទី ១៤ ទី១៥ និង ទី១៦ ខែមេសានេះតែម្តង។ ចំពោះព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG មហាសង្ក្រាន្ត UBER CONCERT នៅខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងវត្តមានរបស់ អ្នកនាង មាស សុខសោភា កញ្ញា សុខ ពិសី អ្នកនាង ពេជ្រ សោភា
April 14, 2018 - កីឡា
នៅថ្ងៃទី១៤ ខែមេសា ស្អែកនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមកដល់ ហើយនៅខេត្តសៀមរាបបានរៀបចំរួចរាល់ហើយនូវកន្លែងកម្សាន្ត និងកម្មវិធីនានា ដើម្បីត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨។ ឆ្នាំនេះ សហព័ន្ធសហភាពយុវជនកម្ពុជា បានរៀបចំតុក្តតា “បងសំណាង អូនសំណព្វ” ដែលតំណាងឆ្នាំច ឆ្នាំថ្មី ជាច្រើនសម្រាប់លក់ជូនភ្ញៀវទេសចរណ៍មកកម្សាន្ត ហើយប្រសិនបើបងប្អូនចង់បាន អាចមករកទិញបាននៅមុខប្រាសាទអង្គរវត្ត ដែលមួយតុក្តតាមានតម្លៃ ៦៨,០០០រៀល ហើយម្នាក់អាចទិញបានត្រឹមតែ១០តុក្តតាប៉ុណ្ណោះសម្រាប់ការតម្រង់ជួរទិញម្តង។ សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤,
April 13, 2018 - កីឡា
នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យអង្គរសង្ក្រាន្តឆ្នាំ ២០១៨ ស្ថិតក្នុងខេត្តសៀមរាប នឹងចូលមកដល់ហើយ។ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធឡើង ៦ ឆ្នាំជាប់ៗគ្នាហើយ ដូចនេះបទពិសោធន៍កាន់តែច្រើន និងការរៀបចំកាន់តែពិសេស ថែមទាំងលេចធ្លោជាងបណ្តាឆ្នាំមុន។ ជារៀងរាល់ឆ្នាំគេសង្កេតឃើញមានមហាជនចូលរួមយ៉ាងច្រើនកុះករ និងគយគន់ការរៀបចំ ប្រកបដោយការរចនាស្អាតៗ ជាពិសេសទិដ្ឋភាពភ្លើងពណ៌របស់ប្រាសាទអង្គរវត្តពេលរាត្រី។ សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤, ១៥, និងទី ១៦ ខែមេសាឆ្នាំ២០១៨ ដែលមានវត្តមានតារាល្បីៗជាច្រើនចូលរួម។
April 13, 2018 - PR
សង្ក្រាន្ដកំពង់ឆ្នាំងឆ្នាំនេះ BOOSTRONG ពិតជាធ្វើឲ្យបងប្អូនដែលរស់នៅខេត្តកំពង់ឆ្នាំងមានភាពសប្បាយរីករាយ និងមោទនភាពខ្លាំងណាស់ ដែលភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រងបានយកកំប៉ុងជិតពីរពាន់កំប៉ុងមកច្នៃតម្រៀបគ្នាបង្កើតបានជាអក្សរឈ្មោះខេត្តកំពង់ឆ្នាំងឡើង។ យើងសង្កេតឃើញថានៅទីរួមខេត្តកំពង់ឆ្នាំងផ្ទាល់ចាប់ពីថ្ងៃទី10 មេសា មក គឺមានការរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏សប្បាយរីករាយធំមូយដែលធ្វើឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG តែមួយគត់។ ក្នុងព្រឹត្តិការណ៍នេះដែរ គេឃើញមានការតុបតែងប្លែកៗ ជាលក្ខណៈខ្មែរសុទ្ធសាធ ហើយក៏ឃើញមានស្តង់តាំងលក់ផលិតផលប្លែកជាច្រើនប្រភេទដែលបានលក់ក្នុងតម្លៃពិសេសៗផងដែរ។ នេះពិតជាគួរឲ្យសប្បាយរីករាយអបអរសាទរណាស់សម្រាប់ទទួលយកឆ្នាំថ្មីសិរីសួស្ដី សុភមង្គលថ្មី ហើយអ្វីដែលរិតតែធ្វើឲ្យអ្នកខេត្តកំពង់ឆ្នាំងមានមោទនភាពទៀតនោះគឺកំប៉ុង ប៊ូសស្ត្រង ជាច្រើនសរុបជិតពីរពាន់កំប៉ុងត្រូវបានតម្រៀបគ្នាឲ្យទៅជាឈ្មោះខេត្តកំពង់ឆ្នាំងយ៉ាងធំស្កឹងស្កៃនៅមុខសាលាខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដង។ ក្រោយពីការរៀបចំរួចរាល់មកយើងឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលថតរូបទុកជាអនុស្សាវរីយ៍ជាមួយ កំប៉ុង ប៊ូសស្ត្រង កំពង់ឆ្នាំង ទាំងក្មេងទាំងចាស់ ហើយអ្នកខ្លះបានសរសើរមិនដាច់ពីមាត់អំពីគំនិតច្នៃប្រឌិតនេះ ហើយគាត់ចង់ឲ្យមានកម្មវិធីដ៏អស្ចារ្យរាល់ៗឆ្នាំ។ សូមបងប្អូនដែលនៅកំពង់ឆ្នាំង និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំងចូលថតរូបជាមួយ កំប៉ុង ប៊ូសស្ត្រង កំពង់ឆ្នាំង ទុកជាអនុស្សាវរីយ៍
April 13, 2018 - អន្តរជាតិ
បរទេស ៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹងហើយថាប្រទេសណា ដែលល្បីថាសំបូរនៅដល់មនុស្សចាស់ជាងគេលើលោក ហើយវាមិនមែនជារឿងចម្លែកទេបើជនជាតិនេះក្លាយជាមនុស្សជាស់ជាងគេលើលោក។ កាលពីពេលថ្មីនេះព័ត៌មានបរទេសក៏បានចុះផ្សាយហើយដែរ ថាបុរសចំណាស់ជនជាតិជប៉ុនម្នាក់ត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាមនុស្សដែលមានវ័យចំណាស់ជាងនៅក្នុងពិភពលោក។ យោងតាមសៀវភៅ Guinness World Record បានអោយដឹងថាលោកតា Nonaka មកពីតំបន់ Ashoro នៅកោះ Hokkaido ប្រទេសជប៉ុនបានបំបែកឯតទគ្គកម្មចាស់វ៉ាដាច់អេស្ប៉ាញក្លាយជាអ្នកមនុស្សដែលមានវ័យចំណាស់ជាងគេ។ Nonaka បានកើតនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ១៩០៥ រាប់មកដល់ពេលនេះគាត់មានអាយុរហូតដល់ទៅ១១២ឆ្នាំហើយ ។ គាត់កើតក្នុងគ្រួសារធំមួយមានបងប្អូន៦នាក់ គាត់បានរៀបការជាមួយភរិយានៅក្នុងឆ្នាំ១៩៣០ បង្កើតជាគ្រួសារមួយដែលមានកូនប្រុស២នាក់ និងស្រី៣នាក់៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 12, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាជារឿធម្មតារបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលក្មេងអាយុលើ១៨ឆ្នាំ សម្រេចចិត្តរស់នៅជាមូុយរដូចប្តីប្រពន្ធ។ ប្រភពព័ត៌មានចិនមួយបានចុះផ្សាយករណីហួសចិត្តមួយ ដែលនិសិត្សប្រុសម្នាក់ប្រុងកាត់ប្រដាប់ភេទខ្លួនចោលក្រោយពីមិត្តស្រីរបស់គេនិយាយថាវាតូច។ បុរសម្នាក់នេះត្រូវបានគេប្រទះឃើញថាដើរដោយពាក់តែអាវយឺតដោយមិនមានស្លៀកខោ នៅមុខមហាវិទ្យាល័យមួយកន្លែងនៅក្រុង Guangzho ប្រទេសចិន។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមេសាម្សិលមិញនេះ ក្រោយគេសាកសួរទើបដឹងថាបុរសម្នាក់នេះតូចចិត្ត ចង់កាត់ប្រដាប់ភេទខ្លួនឯងចោលក្រោយមិត្តស្រីមិនព្រមរួមភេទជាមួយហើយនិយាយថា “ប្រដាប់ភេទគេតូចពេកហើយ”។ និសិត្សប្រុសដែលរបួសក្រោយព្យាយាមកាត់ប្រដាប់ខ្លួនឯងចោល ត្រូវបានខាងមហាវិទ្យាល័យបញ្ជូនទៅមន្ទីពេទ្យ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
April 12, 2018 - អន្តរជាតិ
យើងដឹងហើយថានារីគ្រប់រូបតែងតែធ្លាប់ឆ្លងកាត់នូវរឿងស្នេហា ហើយអាយុ ២០ជាងពួកគេនឹងចាប់ផ្ដើមបង្កើតនូវក្រុមគ្រួសារមួយដ៏សែនមានសុភមង្គល។ តែយ៉ាងណាមិញនារីគ្រប់រូបក៏មិនមែនសុទ្ធតែជួបនូវស្នេហាពិតប្រាកដរបស់ខ្លួនទាំងអស់នោះទេ អ្នកខ្លះក៏ធ្លាប់នូវរឿងឈឺចាប់ជាច្រើន។ ហេតុនេះធ្វើឲ្យពួកគេមានការភ័យខ្លាចនឹងផ្ដើមស្នេហ៍ជាថ្មី ហើយអ្វីដែលរឹតតែខ្លាចគឺពួកគេមានអាយុខ្ទង់ ៣០ទៅហើយនៅតែមិនទាន់រកដៃគូបានត្រូវចិត្តនៅឡើយ។ ចូលអ្នកកុំបារម្ភអ្នកគួរតែដើរនៅលើផ្លូវរបស់ខ្លួន និងសម្រេចនូវរឿងទាំង ៣នេះក្នុងជីវិតនោះអ្នកនឹងកាន់តែមានសុភមង្គលជាជាងការមានស្នេហាដែលជួបតែការឈឺចាប់៖ ១. កុំនាំខ្លួនឯងទ្រាំនូវរឿងដែលឈឺចាប់៖ អ្នកគួរតែចេះចង់ចាំ និងរៀនដើរចេញពីអ្វីដែលធ្វើឲ្យអ្នកឈឺចាប់នោះទើបធ្វើឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ។ ២. វិលត្រលប់មកមើលថែរខ្លួនឯងម្ដង៖ អ្នកធ្លាប់រស់នៅជាមួយនឹងអតីតកាលដ៏ឈឺចាប់ ហេតុនេះអ្នកគួរតែរៀនដើរចេញនឹងរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនជាជាងយកពេលទៅគិតគូរពីអ្នកដទៃជាងខ្លួន ម៉្យាងទៀតអាយុចូលដល់ខ្ទង់លេខ ៣មិនមែនជាបញ្ហានោះទេ។ ៣. ធ្វើដំនើរកំសាន្ដ៖ អ្នកគួរតែទុកនូវរឿងកង្វល់ និងរឿងមិនសប្បាយចិត្តចោលឲ្យអស់ហើយចាប់ផ្ដើមជាថ្មី ការដើរកំសាន្ដនិងធ្វើឲ្យអ្នកស្វែងយល់នូវរឿងជាច្រើន ហើយបង្រៀនឲ្យអ្នកចេះម្ចាស់ការនៅលើជីវិតខ្លួនឯង នោះអ្នកនឹងស្គាល់អ្វីទៅរសជាតិនៃជីវិត៕ អត្ថបទ៖ Sai ប្រភព៖mthai
April 12, 2018








